រៀនបណ្តើរធ្វើការងារបណ្តើរ ក្នុងពេលតែមួយ ជួយឱ្យនិស្សិតទទួលបានទាំងចំណេះ និង បទពិសោធការងារ

ភ្នំពេញ៖ រៀនបណ្ដើរ ធ្វើការងារបណ្ដើរ ជាសកម្មភាពដែលយុវជនកម្ពុជាកំពុងអនុវត្ត ស្របពេលដែលពួកគេបន្តការសិក្សានៅមហាវិទ្យាល័យ។ ការសម្រេចចិត្តរៀនផងធ្វើការងារផងនេះ ដោយសារបង្កើនទំនុកចិត្តដល់ខ្លួនឯង កត្តាជីវភាព​គ្រួសារ ឥទ្ធិពលសង្គម គួបផ្សំនឹងតម្រូវការបទពិសោធការងារ។ យុវជនទទួលបានអត្ថប្រយោជន៍ជាច្រើនពីការងារ តែក៏មានបញ្ហាប្រឈមខ្លះដែរ ដែលពួកគាត់ត្រូវពិចារណាក្នុងដំណាក់កាលនេះ។

កញ្ញា ម៉ូង យោត ជានិស្សិតសាកលវិទ្យាល័យបញ្ញាសាស្រ្ត បាននិយាយថា រៀនបណ្តើរធ្វើការងារបណ្តើរក្នុងពេលតែមួយ ជួយឱ្យកញ្ញាទទួលបានទាំងបទពិសោធការងារ និងមានប្រាក់ចំណូលជួយដល់ជីវភាពរស់នៅប្រចាំថ្ងៃ។ និស្សិតរូបនេះ រំពឹងថា បទពិសោធការងារដែលមានស្រាប់នឹងផ្តល់ឱកាសការងារល្អៗបន្ទាប់ពីរៀនចប់សាកលវិទ្យាល័យ។

រៀនបណ្តើរធ្វើការងារបណ្តើរក្នុងពេលតែមួយ ជួយឱ្យកញ្ញាទទួលបានទាំងបទពិសោធការងារ និងមានប្រាក់ចំណូលជួយដល់ជីវភាពរស់នៅប្រចាំថ្ងៃ

កញ្ញា ម៉ូង យោត
រៀនបណ្តើរធ្វើការងារបណ្តើរ បទពិសោធការងារ
កញ្ញា ម៉ូង យោត

កញ្ញា ម៉ូង យោត ៖

“ពេលដែលខ្ញុំធ្វើការ ខ្ញុំទទួលបានប្រាក់ឧបត្ថម្ភសម្រាប់ចាយវាយប្រចាំខែ ជាពិសេសខ្ញុំអាចចំណាយលើថ្លៃបង់សាលា ទិញសម្ភារៈសិក្សា និងចំណាយផ្សេងៗប្រចាំថ្ងៃ មិនចាំបាច់ពឹងពាក់លើលុយកាក់អ្នកផ្ទះ។ ខ្ញុំអាចជួយខ្លួនឯងបាន ហើយអាចជួយគ្រួសារខ្ញុំបានខ្លះៗទៀត… ខ្ញុំនិងគ្រួសារខ្ញុំក៏បានធូរចិត្តដូចគ្នាមិនចាំបាច់ពឹងលើការហត់នឿយរបស់ពួកគាត់ (ម្តាយឳពុក) ដើម្បីផ្គត់ផ្គង់ការសិក្សារបស់ខ្ញុំ”។

កញ្ញា ម៉ូង យោត

ការងារក្រៅម៉ោងសិក្សា បានបង្រៀនយុវតីរូបនេះ ឱ្យចេះសម្របខ្លួនធ្វើការងារជាមួយនឹងមនុស្សថ្មីៗ យល់ពីរបៀបធ្វើការងារជាក្រុម ហ្វឹកហាត់ចិត្តគំនិតឱ្យអត់ធ្មត់ ព្រមទាំងរៀនសូត្រពីរបៀបដំណោះស្រាយបញ្ហា។ លើសពីនេះបានបង្កើនចំណងមិត្តភាពកាន់តែស្និទ្ធស្នាលជាមួយមិត្តភក្តិរួមការងារ។

“នៅពេលធ្វើការ ខ្ញុំអាចបង្កើតចំណងមិត្តភាពជាមួយអ្នកនៅកន្លែងធ្វើការ ជួយឱ្យខ្ញុំមានបណ្ដាញទំនាក់ទំនងមួយដែលរឹងមាំសម្រាប់ធ្វើការងារនៅថ្ងៃខាងមុខទៀត”

នេះជាការបញ្ជាក់បន្ថែមរបស់កញ្ញា ម៉ូង យោត។

ចំណែកកញ្ញា សៀន សុលឿក ជានិស្សិតនៃដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយនិងសារគមនាគមន៍ និងជាបុគ្គលិកហាត់ការនៅស្ថាប័នប្រព័ន្ធផ្សព្វផ្សាយមួយកន្លែង ក៏បានប្រាប់ឱ្យដឹងដែរថា ការងារហាត់ការរាល់ថ្ងៃ មិនមែនជាបន្ទុកលំបាកប៉ះពាល់ដល់ការសិក្សារបស់កញ្ញាឡើយ តែផ្ទុយទៅវិញទទួលបានបទពិសោធយ៉ាងច្រើនពីការងារ។ សុលឿក បានលើកឡើងថា ៖

“រៀនផងធ្វើការងារផង សម្រាប់ខ្ញុំមិនទាន់ដល់ដំណាក់កាលពិបាកទេ ព្រោះសព្វថ្ងៃខ្ញុំជាបុគ្គលិកហាត់ការងារ ដូច្នេះការងារមិនសូវមានច្រើនទេ។ ខ្ញុំអាចរៀនកន្លះថ្ងៃ និងធ្វើការកន្លះថ្ងៃបាន

កញ្ញា សៀន សុលឿក
រៀនបណ្តើរធ្វើការងារបណ្តើរ បទពិសោធការងារ
កញ្ញា សៀន សុលឿក

និស្សិតម្នាក់ៗកំពុងសិក្សានៅមហាវិទ្យាល័យ សុទ្ធតែទទួលស្គាល់ពីគុណសម្បត្តិនៃការងារក្រៅម៉ោង ផ្តល់ទាំងប្រាក់ចំណូលទទួលបានទាំងចំណេះ ប៉ុន្តែបើធ្វេសប្រហែសគុណវិបត្តិក៏នឹងកើតមានព្រមគ្នាដែរ។ សម្រាប់យុវជន មុច សុភ័ក និស្សិតសាកលវិទ្យាល័យន័រតុន កំពុងសិក្សាជំនាញវិស្វកម្មសំណង់ស៊ីវិល យល់ថា ធ្វើការបណ្ដើររៀនបណ្ដើរនេះ មានគុណវិបត្តិច្រើនជាងគុណសម្បត្តិ។ សុភ័ក បានបញ្ជាក់ថា ធ្វើការងារទន្ទឹមនឹងពេលវេលាកំពុងសិក្សា និស្សិតនឹងមិនមានពេលវេលាគ្រប់គ្រាន់សម្រាប់ស្រាវជ្រាវនិងអានសៀវភៅបានច្រើនឡើយ។

សុភ័ក បានលើកឡើងថា៖

“ការពិតទៅមិនសូវមានអ្នកណាដែលចង់ធ្វើការបណ្ដើររៀនបណ្ដើរទេ តែកត្តាជីវភាពជំរុញឱ្យនិស្សិតរៀនផងធ្វើការងារផង ហើយចង់បានបទពិសោធការងារ។ ពេលយើងយកពេលទៅធ្វើការ វាប៉ះពាល់ការរៀនសូត្ររបស់យើង ព្រោះយើងអត់មានពេលវេលាមើលសៀវភៅ ឬមើលមេរៀនបានច្រើនទេ…

មុច សុភ័ក
រៀនបណ្តើរធ្វើការងារបណ្តើរ បទពិសោធការងារ
យុវជន មុច សុភ័ក

ទន្ទឹមនឹងការលើកឡើងរបស់យុវជនទាំងបីរូបខាងលើ លោក ឆោម សុខឿន មន្រ្តីសម្របសម្រួលនៅមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ នៃទីភ្នាក់ងារជាតិមុខរបរនិងការងារ មានប្រសាសន៍ថា និស្សិតថ្នាក់ឧត្តមសិក្សាធ្វើការផងរៀនផងក្នុងពេលតែមួយ អាចទទួលបានប្រយោជន៍យ៉ាងច្រើនពីការសិក្សានិងការងាររបស់ពួកគេ ពិសេសយុវជនបានអនុវត្តការងារដោយផ្ទាល់លើជំនាញដែលកំពុងសិក្សានៅសាកលវិទ្យាល័យ។

លោក ឆោម សុខឿន បានបញ្ជាក់បន្ថែមថា៖

“ពេលដែលនិស្សិតចេញធ្វើការ គាត់អាចយល់ដឹងពីវិសាលភាពការងារដែលអនុញ្ញាតឱ្យគាត់ស្វែងយល់ និងអភិវឌ្ឍសមត្ថភាពខ្លួនឱ្យបានសមស្របទៅនឹងតម្រូវការទីផ្សារការងារ

លោក ឆោម សុខឿន

ស្របនឹងគុណសម្បត្តិខាងលើ មន្ត្រីរូបនេះ បានបន្តលើកឡើងថា ប្រសិនបើនិស្សិតផ្ដោតលើការងារខ្លាំងពេក នោះគុណភាពសិក្សាអាចនឹងធ្លាក់ចុះ បញ្ហាសម្ពាធផ្លូវចិត្តនឹងកើតឡើង ថែមទាំងគ្មានពេលវេលាសម្រាកគ្រប់គ្រាន់ដើម្បីគិតគូរដល់សុខភាពផ្ទាល់ខ្លួន។ លោកថា ប្រសិនបើនិស្សិតមិនបានបែងចែកពេលវេលាច្បាស់លាស់ នោះនឹងប៉ះពាល់ខ្លាំងដល់ការសិក្សា។

 “ខ្ញុំចង់ឃើញយុវជនជ្រើសរើសការងារត្រូវនឹងជំនាញសិក្សានៅសាកលវិទ្យាល័យ ច្រើនជាងជ្រើសរើសការងារខុសពីជំនាញរបស់ពួកគេ បើខុសគ្នាឆ្ងាយពេកនោះនឹងមានឧបសគ្គក្នុងការសិក្សា

លោក ឆោម សុខឿន មន្ត្រីជំនាញនៃភ្នាក់ងារជាតិមុខរបរនិងការងារ។

គួរបញ្ជាក់ថា ការសិក្សានៅមហាវិទ្យាល័យទាមទារឱ្យនិស្សិតមានទាំងចំណេះដឹង សីលធម៌រស់នៅល្អ និងមានសមត្ថភាពលើជំនាញសិក្សាច្បាស់លាស់ ដើម្បីត្រៀមខ្លួនចាប់យកឱកាសការងារជាក់លាក់ក្រោយពេលបញ្ចប់ការសិក្សា។ លើកពីនេះអាចនិយាយបានថា សិក្សាបណ្តើរធ្វើការបណ្តើរក្នុងពេលតែមួយ ជាពេលវេលាដែលសមស្របសម្រាប់និស្សិត ចាប់ផ្តើមបន្សាំខ្លួនជាមួយបរិកាសការងារក្នុងសង្គមឱ្យបានទូលំទូលាយ ទោះក្នុងរូបភាពការងារស្ម័គ្រចិត្ត ឬរូបភាពនៃការងារហាត់ការ៕


ជួយអូនផង!! ជួយអូនផង!! ប្រាក់

ចុចទទួល

ឥឡូវ​នេះ!!

ជំនាញ, ព្រឹត្តិការណ៍

កម្មវិធី “គន្លងអប់រំថ្មី” នឹងបង្កើនឱកាសការងារសម្រាប់សិស្សក្នុងវិស័យបច្ចេកទេស និងវិជ្ជាជីវៈ

មន្រ្តី និងតំណាងសហជីព បានបង្ហាញក្តីរំពឹងថា កម្មវិធី «គន្លងអប់រំថ្មី» សម្រាប់អប់រំបច្ចេកទេស និងវិជ្ជាជីវៈ (TVET) នឹងអាចផ្តល់ឱកាសការងារដល់សិស្សបានឆាប់រហ័សជាងការសិក្សាផ្នែកផ្សេងៗ ខណៈកម្មវិធីនេះគ្រោងអនុវត្តសម្រាប់ឆ្នាំសិក្សា២០២៦–២០២៧
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

មកស្គាល់អ្នកវិទ្យាសាស្រ្តខ្មែរ ពីររូប ដែលទទួលបានពានមាស និង​សំរឹទ្ធ ក្នុងកម្មវិធីប្រកួតពានរង្វាន់អ្នកវិទ្យាសាស្រ្តកម្ពុជាឆ្នើម២០២៦

ក្នុងកម្មវិធីប្រកួតពានរង្វាន់អ្នកវិទ្យាសាស្រ្តកម្ពុជាឆ្នើម ២០២៦ ដែលរៀបចំឡើង​ដោយ​ក្រសួងឧស្សាហកម្ម វិទ្យាសា្រស្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងទិវាជាតិវិទ្យាសា្រស្ត បច្ចេកវិទ្យា និងនវានុវត្តន៏លើកទី៤ សាស្រ្តាចារ្យខ្មែរចំនួនពីររូប…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

តួនាទីរបស់គ្រឹះស្ថានឧត្ដមសិក្សានៅក្នុងការអភិវឌ្ឍមូលធនមនុស្ស និងនវានុវត្តន៍បច្ចេកវិទ្យា

មូលធនមនុស្សមិនត្រឹមតែសំដៅលើកម្រិតអប់រំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមបញ្ចូលនូវជំនាញ បទពិសោធ និងសមត្ថភាពច្នៃប្រឌិត ជាពិសេសក្នុងវិស័យ ICT, STEM និងបច្ចេកវិទ្យាបៃតង ។
ចំណេះជីវិត, ព្រឹត្តិការណ៍

បង្កើតថាមពលពេលព្រឹក ៖ តិចនិកកម្ចាត់ភាពស្ពឹកស្រពន់ និងបង្កើនផលិតភាព

ការចាប់ផ្ដើមពេល​ព្រឹកដោយភាពស្រស់ស្រាយ និងមានគោលដៅច្បាស់លាស់ គឺជាគ្រឹះដ៏សំខាន់នៃមនុស្សជោគជ័យ។ ទោះជាយ៉ាងណាក៏ដោយ មនុស្សភាគច្រើនតែងតែជួបប្រទះបញ្ហា “កង្វះកម្លាំងចិត្ត” នៅពេលភ្ញាក់ពីគេង ដែលបណ្ដាលឱ្យផែនការ…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

នាយករដ្ឋមន្រ្តីស្នើ​ឱ្យ​សិក្សា​លទ្ធភាព​រៀន​តាម​ប្រព័ន្ធអនឡាញ ប្រសិនវិបត្តិតម្លៃប្រេង​ឥន្ធនៈនៅតែបន្ត

ដើម្បីឆ្លើយតបទៅនឹងវិបត្តិតម្លៃប្រេងឥន្ទនៈជាសកល ក្នុងការកាត់បន្ថយចំណាយលើការធ្វើដំណើរ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើឱ្យរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា សិក្សាលើលទ្ធភាពឱ្យសិស្សានុសិស្ស…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

អ្នកនាំពាក្យក្រសួងមហាផ្ទៃ អំពាវនាវអ្នកបើកបរគ្រប់រូប ពិសេស​យុវជន យកចិត្តទុកដាក់ពីសុវត្ថិភាព គោរពច្បាប់ និង​បើកបរដោយប្រុងប្រយ័ត្ន

ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះ គ្រោះថ្នាក់ចរាចរណ៍នៅតែជាក្តីបារម្ភដ៏ធំមួយសម្រាប់សង្គម ដោយអាចបណ្តាលឱ្យមានរបួស ខូចខាតទ្រព្យសម្បត្តិ និងអាចឈានដល់ការបាត់បង់ជីវិត។
ទេពកោសល្យ, ព្រឹត្តិការណ៍, យុវជនឆ្នើម

យុវជនខ្មែរប្រើសិល្បៈឌីជីថល រំលេចអត្តសញ្ញាណជាតិ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

ក្នុងយុគសម័យបច្ចេកវិទ្យាដ៏សម្បូរបែប ក្រុមយុវជនខ្មែរដែលមានទេពកោសល្យផ្នែកសិល្បៈច្នៃប្រឌិត បានបង្ហាញស្នាដៃយ៉ាងរស់រវើកតាមរយៈការរចនា “គំនូរតុក្កតាឌីជីថល” (Digital Art) ដោយរំលេចអំពីស្លៀកពាក់ប្រពៃណីខ្មែរ…

ទទួលយកអាថ៍កំបាំង សុខភាព និង សម្រស់

សាកល្បងប្រើ! ម្សៅត្រនាប់ កាដូរ

ចុចបាន

Free កាដូរ

ចុចបាន

Free Revlon