សញ្ញាទាំង ៦បង្ហាញថា អ្នកជាមនុស្សមានអត្តចរិតគួរឱ្យគោរព

សេចក្ដីគោរព ការឱ្យតម្លៃ និងការផ្ដល់កិត្តិយសពីសំណាក់មនុស្សជុំវិញខ្លួន គឺជាគុណតម្លៃមួយដ៏ថ្លៃថ្លា ដែលមនុស្សគ្រប់គ្នាតែងប្រាថ្នាចង់បាន។ ដើម្បីទទួលបានគុណតម្លៃទាំងនេះ គឺមិនពិបាកនោះទេ ប៉ុន្តែក៏មិនមែនជារឿងងាយនោះដែរ ព្រោះវាអាស្រ័យលើអត្តចរិតរបស់យើងម្នាក់ៗ។

យោងតាមគេហទំព័រ Hack Spirit ខាងក្រោមនេះ គឺជាសញ្ញាទាំង ៦ដែលបញ្ហាញថា អ្នកជាមនុស្សដែលមានអត្តចរិតគួរឱ្យគោរព៖

១. គោរពពាក្យសន្យា៖ ការគោរពពាក្យសន្យាពិតជាមានសារៈសំខាន់ណាស់ ព្រោះវាជាផ្នែកមួយដែលធ្វើឱ្យយើងក្លាយជាមនុស្សមានតម្លៃ។ សូម្បីសុភាសិតខ្មែរយើងក៏បានលើកឡើងផងដែរថា «មនុស្សគេយកសម្ដី ដំរីគេយកភ្លុក» ហេតុនេះពាក្យសម្ដី ឬពាក្យសន្យារបស់យើងគឺពិតជាមានតម្លៃខ្លាំងណាស់។ ដូច្នេះហើយ ទើបមនុស្សដែលនិយាយហើយធ្វើ តែងតែទទួលបានការគោរព និងឱ្យតម្លៃពីអ្នកដទៃ។

២. គួរឱ្យទុកចិត្ត ៖ ក្រៅពីគោរពពាក្យសន្យាអ្នកក៏ជាមនុស្សដែលគួរឱ្យទុកចិត្តបានផងដែរ ព្រោះអ្នកជាមនុស្សមានភាពស្មោះត្រង់ ដែលតែងតែនិយាយពាក្យពិត។ លើសពីនេះ នៅពេលដឹងអាថ៌កំបាំងអ្នកដទៃ អ្នកមិនយកទៅនិយាយផ្ដេសផ្ដាសនោះទេ ព្រោះអ្នកដឹងថា វាមិនមែនជារឿងគួរនិយាយ។ ជាពិសេស អ្នកក៏មិនដែលចេះផិតក្បត់ ឬបោកប្រាស់នៅពេលមានទំនាក់ទំនងជាមួយនរណាម្នាក់នោះដែរ។

៣. ចេះគោរព និងឱ្យតម្លៃអ្នកដទៃ ៖ អ្នកជាមនុស្សដែលមិនចេះប្រកាន់ខ្លួន ចេះគោរព និងឱ្យតម្លៃអ្នកដទៃដូចៗគ្នា មិនថាគេជាជនជាតិអ្វី ភេទអ្វី កាន់សាសនា ឬមានទស្សនៈនយោបាយបែបណានោះទេ។ អ្នកចេះសម្របខ្លួនទៅនឹងភាពចម្រុះ និងមានគោលគំនិតចូលចិត្តស្វែងយល់ពីវប្បធម៌របស់អ្នកដទៃ។

៤. ចេះយកអាសារអ្នកដទៃ ៖ នៅពេលឃើញអ្នកដទៃមានទុក្ខលំបាក ឬជួបបញ្ហា អ្នកមិនអាចឈរនៅស្ងៀមមិនជួយនោះទេ ព្រោះមានអារម្មណ៍ថាមិនគប្បី។ ប្រសិនបើអ្នកអាចជួបគេបាន អ្នកនឹងធ្វើភ្លាម ដោយសារអ្នកយល់ថា ពិភពលោកនឹងក្លាយជាទីកន្លែងដែលគួរឱ្យចង់រស់នៅ ពេលដែលមនុស្សគ្រប់គ្នាចេះជួយគ្នាទៅវិញទៅមក។

៥. ចេះដាក់ខ្លួន ៖ ជានិច្ចជាកាល អ្នកមិនដែលគិតថា ខ្លួនឯងជាមនុស្សមានសមត្ថភាពខ្ពស់ជាងអ្នកដទៃនោះទេ ទោះជាអ្នកជាមនុស្សពូកែយ៉ាងណាក៏ដោយ។ អ្នកតែងតែមានស្មារតីរៀនសូត្រពីភាពខ្លាំងរបស់អ្នកដទៃ ហើយចំណុចនេះបានធ្វើឱ្យមនុស្សជុំវិញខ្លួនគោរពស្រឡាញ់អ្នកដោយគ្មានលក្ខខណ្ឌ។

៦. មិនស្ទាក់ស្ទើរទទួលកំហុស ៖ គ្មាននរណាម្នាក់ល្អឥតខ្ចោះ ឬពូកែគ្រប់រឿងនោះទេ គ្រប់គ្នាតែងតែបង្កើតកំហុស។ ប៉ុន្តែមិនមែនជារឿងងាយស្រួលទេ ក្នុងការទទួលកំហុសខ្លួនឯង ព្រោះទង្វើនេះធ្វើឱ្យយើងមានអារម្មណ៍ថា ខ្លួនឯងជាមនុស្សមិនឆ្លាត ឬក៏ខ្លាចមានបញ្ហា។ យ៉ាងណាមិញ អ្នកហ៊ានប្រឈមមុខនឹងការពិត និងមិនស្ទាក់ស្ទើរក្នុងការទទួលកំហុសនោះទេ ហើយចំណុចនេះក៏ធ្វើឱ្យអ្នកដទៃកោតសរសើរអ្នកផងដែរ។

សរុបមក អត្តចរិតគឺពិតជាសំខាន់ណាស់ក្នុងការរស់នៅ និងបំពេញការងារ ព្រោះវាអាចធ្វើឱ្យអ្នកក្លាយជាមនុស្សមានតម្លៃ និងទទួលបានការគោរពពីអ្នកដទៃ ប៉ុន្តែក៏អាចធ្វើឱ្យអ្នកបាត់បង់តម្លៃដូចគ្នា ។ យ៉ាងណាមិញ ប្រសិនបើអ្នកជាមនុស្សដែលមានទាំង ៦ចំណុចខាងលើក្នុងខ្លួន មានន័យថា អ្នកបានបង្កើតគុណតម្លៃ កិត្តិយស និងកេរ្តិ៍ឈ្មោះសម្រាប់ខ្លួនឯងរួចទៅហើយ៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Donghua ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/08/2025

កម្មវិធីអាហារូបករណ៍ Donghua University Scholarship 2026 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ឆ្នាំសិក្សា២០២៦ នៅសាកលវិទ្យាល័យ Donghua ប្រទេសចិន។

ក្រសួងអប់រំជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បរិញ្ញាបត្រ ទៅសិក្សា​នៅ​ប្រទេស​ចិនចំនួន ៦៥នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/11/2024

ក្រសួងអប់រំ យុវជន និងកីឡា កាលពីពេលថ្មីៗនេះ បានប្រកាស​ជ្រើសរើស​និស្សិតចំនួន ៦៥នាក់ ដើម្បីទទួល​អាហារូបករណ៍​របស់រដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន (CSC) សិក្សា​ថ្នាក់​បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បរិញ្ញាបត្រ​ សម្រាប់ឆ្នាំសិក្សា​២០២៥-២០២៦។

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ ជ្រើសរើសយុវជន៥៧០នាក់ ចូលរៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/04/2024

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ស្ពឺ បានប្រកាស​ពីការ​ជ្រើសរើស​យុវជន​រហូត​ដល់​ចំនួន ៥៧០នាក់ ដើម្បីចូលរៀន​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ១ កម្មវិធី ១.៥លាននាក់ជំហានទី២ ដែលនឹងចាប់ផ្តើម​នៅពាក់កណ្តាល...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ CamTech

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ CamTech សម្រាប់វគ្គសិក្សាថ្មី ។ បេក្ខជនជ័យលាភីអាហារូបករណ៍នឹងត្រូវគោរពតាមលក្ខខណ្ឌនៃកាលវិភាគសិក្សានៃកម្មវិធីសិក្សា។

អាហារូបករណ៍ ៥០កន្លែង ទៅសិក្សា​នៅប្រទេស​ចិន តាមរយៈកម្មវិធីអាហារូបករណ៍ អ.ម.ត.

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/04/2026

អាហារូបករណ៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សិក្សា នៅសាធារណរដ្ឋប្រជាមានិតចិន ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (លើកទី២) ចំនួន ៥០ កន្លែង

រៀនជំនាញដូនតាដោយឥតគិតថ្លៃ ជាមួយក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/04/2026

ក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ ប្រកាស​ពីការ​ផ្តល់ជូន​ការ​បណ្តុះបណ្តាលជំនាញដូនតាដោយ​ឥតគិតថ្លៃ សម្រាប់ឆ្នាំ២០២៦ ដល់យុវជន និងសាធារណជន ដែលចង់ចេះជំនាញ​ដូចជា តម្បាញសូត្រ និងអំបោះ, តម្បាញក្រមាពណ៌ត្រុំ,

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅចក្រភពអង់គ្លេសពីកម្មវិធីអាហារូបករណ៍ Chevening ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍Chevening នៅចក្រភពអង់គ្លេសដល់សិស្សនិស្សិតអន្តរជាតិជាច្រើនរូបរួមទាំងនិស្សិតកម្ពុជា ។ អាហារូបករណ៍នឹងចាប់...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Western Australia ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/06/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Western Australia សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍សិក្សាជាប្រភេទអាហារូបករណ៍ ពេញលេញសម្រាប់និស្សិតអន្តរជាតិ ដែលជាបេក្ខជនជ័យលាភីអាហារូបករណ៍។

អាហារូបករណ៍ ស សុខា ១០០កន្លែងនៅសាកលវិទ្យាល័យឯកទេសនៃកម្ពុជា ខេត្តបាត់ដំបង ឆ្នាំ២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/01/2023

ឱកាសទទួលបានអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា ខេត្តបាត់ដំបង ចំនួន១០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២២-២០២៣...