គោលការណ៍ដឹកនាំ ៨ ចំណុចរបស់ព្រះបាទជ័យវរ័ន្មទី៧ក្នុងការដឹកនាំប្រទេស

ព្រះបាទជ័យវរ័្មទី៧ ជាក្សត្រមួយអង្គដែលមានកិត្តិនាមល្បីល្បាញខ្ទរខ្ទារមួយរូបក្នុងទំព័រប្រវត្តិសាស្រ្ដខ្មែរលើការកសាងប្រទេសជាតិ ធ្វើសឹកសង្គ្រាមបង្រួបបង្រួមទឹកដី លើកកម្ពស់វប្បធម៌ខ្មែរក្នុងសម័យអង្គរ។ ព្រះអង្គជាបុត្រារបស់ព្រះបាទធរណិន្រ្ទវរ័្មនទី២ និងព្រះនាង ចូឌាមណី ជាមាតា។ គេដឹងថា ព្រះបាទជ័យវរ័្មនទី៧មានស្នាមព្រះហស្ថជាច្រើននៅក្នុងវិស័យពុទ្ធចក្រ និងអាណាចក្រ ក្នុងនោះមានគោលការណ៍ប្រាំបីចំណុចដែលព្រះអង្គតែងលើកយកមកអនុវត្តក្នុងភាពជាអ្នកដឹកនាំ។ នេះបើតាមសៀវភៅ ព្រះបាទជ័យវរ័្មនទី៧ បានចងក្រងដោយ បណ្ឌិត ម. ត្រាណេ អ្នកស្រាវជ្រាវប្រវត្តិសាស្រ្ដខ្មែរ។

គោលការណ៍ទាំងប្រាំបីចំណុចរបស់ព្រះបាទជ័យវរ័្មនទី៧ យកមកអនុវត្តក្នុងការដឹកនាំប្រទេសឱ្យទទួលបានភាពរុងរឿងនាសម័យអង្គរ រួមមាន ១. អម្រែកទឹក មានសេចក្ដីថាមិនលំអៀង, ២. ភ្នែកខ្លែង មានន័យថាត្រូវសម្លឹងឱ្យឆ្ងាយមើលគ្រប់ទិសទី, ៣. ស្ញែងរាជសី មានន័យថា ធ្វើជាអ្នកដឹកនាំត្រូវឱ្យគេគោរពស្ញប់ស្ញែង, ៤. សម្ដីឥសូ​ (សម្ដីទិព្វ គេគោរព ស្ដាប់បង្គាប់ និងអនុវត្តតាម) ៥. ថ្ងូរព្រះឥន្រ្ទ (ថ្នាក់ដឹកនាំតែងខ្វល់ខ្វាយជានិច្ចពីសុខទុក្ខរបស់ប្រជារាស្រ្ដ) ៦. សុបិន្តសួគ៌ (អ្នកដឹកនាំត្រូវសម្រេចកិច្ចការតាមបំណងប្រាថ្នារបស់រាស្រ្ដ) ៧. ខួរទន្សាយ (ជាបុគ្គលឈ្លាសវៃដោះស្រាយវិបត្តិរបស់ប្រជាពលរដ្ឋដោយសន្តិវិធី) និង៨. សប្បាយស្រមោច (ជួយឱ្យប្រជារាស្រ្ដសម្បូរសប្បាយ នគររុងរឿង) ។

តាមរយៈគោលការណ៍ដឹកនាំទាំងប្រាំបីចំណុចខាងលើនេះ អ្នកសិក្សាស្រាវជ្រាវ អ្នកអានឯកសារ និងអ្នកដឹកនាំមួយចំនួនតែងលើកជាឃ្លាជាប់គ្នាថា៖

“អម្រែកទឹក ភ្នែកខ្លែង ស្ញែងរាជសី សម្ដីឥសូ ថ្ងូរព្រះឥន្រ្ទ សុបិន្តសួគ៌ ខួរទន្សាយ សប្បាយស្រមោច”

នៅក្នុងសិលាចារឹកមួយនៅសាយ ហ្វុង K. 368 (ទល់មុខវៀងច័ន្ទន៍ ប្រទេសលាវ) ក៏បានបង្ហាញឱ្យឃើញថា ព្រះអង្គជាក្សត្រដែលបានផ្សព្វផ្សាយ គុណធម៌ដល់ប្រជានុរាស្រ្ដខ្លាំងណាស់ ដោយសារតែការខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់របស់ព្រះអង្គចំពោះសេចក្ដីសុខរបស់ប្រជារាស្រ្ត ដោយព្រះអង្គយល់ឃើញថា ទុកសោករបស់រាស្ត្រជាការឈឺចាប់វេទនារបស់ព្រះអង្គហើយខ្លាំងជាងការឈឺចាប់របស់ព្រះអង្គទៅទៀត។

គួររំលឹកដែរថា នៅដើមសតវត្សទី១៣ ព្រះបាទជ័យវរ័្មនទី៧ ជាស្ដេចសឹកមួយអង្គដ៏ខ្លាំងពូកែ និងមានព្រហ្មវិហារធម៌ដល់ប្រជានុរាស្រ្ដ។ ព្រះអង្គបានបង្រ្កាបពួកបះបោរនៅក្នុងប្រទេស ដោយបង្រួបបង្រួមខេមរជនទាំងអស់ដែលនៅក្រោមការត្រួតត្រារបស់ព្រះអង្គឱ្យដើរផ្លូវតែមួយតាមដង្ហែរព្រះអង្គ ព្រមទាំងរំដោះទឹកដីឱ្យផុតពីការត្រួតត្រារបស់ប្រទេសបច្ចាមិត្ត។ ព្រះបាទជ័យវរ័្មនទី៧ មានមហេសីព្រះនាម ជ័យរាជទេវី ។ ក្រោយពីព្រះនាង ជ័យរាជទេវី សោយទិវង្គត ព្រះបាទជ័យវរ័្មនទី៧ បានរៀបអភិសេកជាមួយព្រះនាងឥន្រ្ទទេវី ដែលជាបងថ្លៃ។ ព្រះនាងឥន្រ្ទទេវីជាស្ត្រីដឹកនាំ គំរូមួយរូបដែលមានចរិយាសម្បត្តិល្អឥតខ្ចោះ និងមានកេរ្តិ៍ឈ្មោះល្បីល្បាញរហូតមកដល់សព្វថ្ងៃ៕


ជួយអូនផង!!ជួយអូនផង!!ប្រាក់

ចុចទទួល

ឥឡូវ​នេះ!!

ព័ត៌មានជាតិ, ព្រឹត្តិការណ៍

«​កុំ​រៀន​តាម​គេ​!​» ​៖ ​លោកជំទាវ​បណ្ឌិត​ ​ពេជ ​ចន្ទ​មុន្នី ​ផ្ដល់​គន្លឹះ​ ​៥​ ​ចំណុច​ ​ជួយ​យុវជន​ជ្រើសរើស​អាជីព ​និង​អនាគត​ដោយ​ភាព​ជឿជាក់​

​លោកជំទាវ​បណ្ឌិត​ ​ពេជ ​ចន្ទ​មុន្នី ​ហ៊ុន​ម៉ាណែត ​បាន​ជំរុញ​ឱ្យ​យុវជន​កម្ពុជា​ជ្រើសរើស​ជំនាញ​សិក្សា​ដោយ​ផ្អែក​លើ​សមត្ថភាព​ ​និង​ចំណង់ចំណូលចិត្ត​របស់​ខ្លួន​ មិន​មែន​រៀន​តាម​និន្នាការ ​ឬ​ដើរ​តាម​អ្នកដទៃ​នោះ​ទេ ​ដោយ​បញ្ជាក់​ថា​ ​ការ​សម្រេចចិត្ត​ត្រឹមត្រូវ…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

«​គុណភាព​អប់រំ ​ចាប់​ផ្ដើម​ពី​ការ​រចនា​សាលារៀន​» ​៖​ ​កម្ពុជា​ជំរុញ​គម្រោង​កែលម្អ​សាលារៀន​ទូទាំង​ប្រទេស​

​កម្ពុជា​កំពុង​បោះជំហាន​ថ្មី​ក្នុង​ការ​លើកកម្ពស់​គុណភាព​អប់រំ​, ​ក្រៅពី​ផ្ដោត​លើ​កម្មវិធី​សិក្សា​ ​និង​ការ​បណ្ដុះបណ្ដាល​គ្រូបង្រៀន​ ​ការ​កែ​លម្អ​ «​បរិយាកាស​សិក្សា​» ​តាមរយៈ​គម្រោង​ «​គំនិត​ផ្ដួចផ្ដើម​សាលារៀន​កម្ពុជា​»…
ពានរង្វាន់, ព្រឹត្តិការណ៍, យុវជនឆ្នើម

ក្រុមវិទ្យាល័យ​ដំ​ដែក ​ខេត្ត​សៀមរាប​ ​និង​សាលា​ប៊ែល​ធី​អន្តរជាតិ​ ​បន្ត​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ​នៃ​កម្មវិធី​ជជែក​ដេញដោល​យុវជន​ថ្នាក់​ជាតិ​ ​ឆ្នាំ​២០២៦​

​ក្នុង​ការ​ប្រកួត​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ​កាលពី​ថ្ងៃទី​២៨​ ​ខែមិថុនា ​ឆ្នាំ​២០២៦​ ​នៅ​មជ្ឈមណ្ឌល​ម៉ានី ​គេ​បាន​រកឃើញ​បេក្ខជន​២​ក្រុម​ ​ដែល​នឹង​ឈាន​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ​ដែល​គ្រោង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​៣០​ ​ខែកក្កដា ​ខាងមុខ​ ​គឺ​ក្រុម​បេក្ខជន​មកពី​…
ព្រឹត្តិការណ៍, យុវជនឆ្នើម, អាហារូបករណ៍

និស្សិត​កម្ពុជា​ត្រូវ​បាន​ស្វាគមន៍​ក្រោម​កម្មវិធី​ពានរង្វាន់​អាស៊ាន​ថ្មី​របស់​សាកលវិទ្យាល័យ​ ​Monash​

​កញ្ញា​ ​ពិសិដ្ឋ​ ​ម៉ូនីតា ​គឺជា​និស្សិត​មកពី​រាជធានី​ភ្នំពេញ​ម្នាក់​ក្នុង​ចំណោម​និស្សិត​ដំបូង​គេ​ ​ដែល​ទទួល​បាន​ ​Vice​-​Chancellor​’​s​ ​ASEAN​ ​Award​ ​ដើម្បី​សិក្សា​នៅ​សាកលវិទ្យាល័យ​ ​Monash​ ​ក្នុង​ប្រទេស​អូស្ត្រាលី​។ ​អាហារូបករណ៍​ថ្មី​នេះ…
ចំណេះជីវិត, ព្រឹត្តិការណ៍

គន្លឹះរៀបចំជីវិត និងការងារឱ្យមានរបៀបរៀបរយ សម្រាប់យុវជន

ការសិក្សានិងការងារសព្វថ្ងៃមានរឿងត្រូវធ្វើច្រើនណាស់ ដែលជារឿយៗធ្វើឱ្យយើងធុញថប់។ ប្រព័ន្ធ GTD (Getting Things Done) របស់លោក David Allen ជាប្រព័ន្ធដែលត្រូវបានទទួលស្គាល់ទូទាំងសកលលោកថាមានភាពបត់បែនខ្ពស់…
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

រៀន​ជំនាញ​បច្ចេកទេស​ឥត​គិត​ថ្លៃ​នៅ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ភូមិភាគ​តេជោ​សែន​ស្វាយរៀង​

សម្រាប់យុវជន ក៏​ដូចជា​ប្រជាពលរដ្ឋ ដែល​កំពុងស្វែង​រក​ការសិក្សា​ជំនាញ វិជ្ជាជីវៈ និងបច្ចេកទេស ពេលនេះ​ឱកាស​បាន​មក​ដល់ហើយ, វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែនស្វាយរៀង កំពុងតែជ្រើសរើសសិក្ខាកាម​ឱ្យចូលរៀន…
ពានរង្វាន់, ព្រឹត្តិការណ៍, យុវជនឆ្នើម

ក្រុម​បេក្ខជន​មកពី​សាកលវិទ្យាល័យ​វិទ្យាសាស្រ្ត​សុខាភិបាល​ ​ជាប់​ជ័យលាភី​លេខ​១​ ​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ ​នៃ​ការ​ប្រកួត​វោហារ​ស័ព្ទ​ជា​ក្រុម​ ស្ដីពី​ ​”​ឥទ្ធិពល​នៃ​គ្រឿងស្រវឹង​”​

​ក្រុម​បេក្ខជន​សាកលវិទ្យាល័យ​វិទ្យាសាស្រ្ត​សុខាភិបាល​ ​ដែល​មាន​សមាជិក​ ​៣​នាក់​សុទ្ធសឹងតែ​ជា​នារី ​បាន​ជាប់​ជ័យលាភី​លេខ​១​ ​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​នៃ​ការ​ប្រកួត​វោហារ​ស័ព្ទ​ជា​ក្រុម​ ស្ដីពី​ «​ឥទ្ធិពល​នៃ​គ្រឿងស្រវឹង​»
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

ឥណ្ឌា​ជា​មជ្ឈមណ្ឌល​អប់រំ​លំដាប់​សកល, ​រដ្ឋមន្រ្តី​អប់រំ​ប្រាប់​និស្សិត​កម្ពុជា​ប្រឹងប្រែង​ក្រេប​ជញ្ជក់​ចំណេះដឹង​ ត្រឡប់​មក​អភិវឌ្ឍ​ជាតិ​

​រដ្ឋាភិបាល​ឥណ្ឌា ​តាមរយៈ​ស្ថានទូត​ប្រចាំ​នៅ​រាជធានី​ភ្នំពេញ​ ​កាលពី​ថ្ងៃទី​២៥​ ​មិថុនា ​បាន​ប្រគល់​អាហារូបករណ៍​ដល់​និស្សិត​ជ័យលាភី​កម្ពុជា​ សរុប​ចំនួន​៤១​នាក់​ ​ដើម្បី​ទៅ​បន្ត​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ ​បរិញ្ញាបត្រ​ជាន់​ខ្ពស់​…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

កម្ពុជា​ប្រាប់​ពិភពលោក​ពី​ការ​រង​ផល​ប៉ះពាល់​របស់​កុមារ​ក្នុង​ជម្លោះ​ព្រំដែន​ថៃ​-​កម្ពុជា​ ​និង​អំពាវនាវ​ឱ្យ​ពង្រឹង​ការ​ការពារ​តាម​ច្បាប់​អន្តរជាតិ​ជាបន្ទាន់​

​កម្ពុជា​បាន​អំពាវនាវ​ឱ្យ​សហគមន៍​អន្តរជាតិ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​អន្តរជាតិ​ ​ដើម្បី​ការពារ​កុមារ​ក្នុង​ជម្លោះ​ប្រដាប់​អាវុធ ​ខណៈ​បាន​ជម្រាប​ទៅកាន់​វេទិកា​អង្គការ​សហ​ប្រជាជាតិ​ថា​ ​កុមារ​ជាង​ ​៦,៤០០​នាក់​ ​នៅ​កម្ពុជា​នៅតែ​ស្ថិត​ក្នុង​ស្ថានភាព…

ទទួលយកអាថ៍កំបាំងសុខភាព និង សម្រស់

សាកល្បងប្រើ!ម្សៅត្រនាប់កាដូរ

ចុចបាន

Freeកាដូរ

ចុចបាន

FreeRevlon