ក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា ដើម្បីផ្ដល់សេវាអប់រំប្រកបដោយសមធម៌ និងគុណភាពតាមរយៈបច្ចេកវិទ្យានៃការបង្រៀនពីចម្ងាយឱ្យកាន់តែទូលំទូលាយ និងសម្បូរបែបសម្រាប់ប្អូនសិស្សានុសិស្ស ក្រសួងអប់រំណែនាំពីកម្មវិធីជំនួយដល់ការបង្រៀន និងរៀនតាមប្រព័ន្ធអេឡិចត្រូនិក ឈ្មោះថា “Google Classroom”។ កម្មវិធីនេះបើកឱ្យប្រើប្រាស់ទូលំទូលាយសម្រាប់ការអប់រំដោយមិនគិតថ្លៃជាមួយនឹង Gmail, Document និង Drive។
រូបតំណាងខាងក្រៅកម្មវិធី Google Classroom
កម្មវិធី Google Classroom បានរចនាឡើងដើម្បីជួយឱ្យគ្រូបង្រៀនបង្កើតនិងរក្សាទុកឯកសារដោយមិនចាំបាច់ប្រើក្រដាស សន្សំពេលវេលាដូចជាការប្រើប្រាស់នៅក្នុង Google Docs ដែលផ្ដល់ភាពងាយស្រួលទាំងគ្រូនិងសិស្ស។
សម្រាប់គ្រូបង្រៀន Google Classroom អាចបង្កើតថ្នាក់រៀនអនឡាញ ដាក់និងបញ្ជូនចូលមេរៀន កិច្ចការស្រាវជ្រាវ ឬដោះស្រាយលំហាត់ដល់សិស្ស តាមដានការសិក្សារបស់សិស្ស និងដាក់ពិន្ទុសម្រាប់សិស្ស។ សម្រាប់សិស្សអាចអានមេរៀន ទទួលបានមេរៀនពីគ្រូ និងដោះស្រាយលំហាត់ ផ្ញើឯកសារមេរៀនដែលដោះស្រាយរួចឱ្យគ្រូបង្រៀនវិញ។
ក្រសួងអប់រំបានបញ្ជាក់ថា កម្មវិធីជំនួយការបង្រៀននិងរៀនតាមប្រព័ន្ធអនឡាញនេះ ភាគច្រើនមានការគាំទ្រពីលោកគ្រូអ្នកគ្រូនិងសិស្សានុសិស្ស ហើយអាចទាញយកឯកសារ pdf ដែលប្រាប់ពីរបៀបប្រើប្រាស់តាមរយៈតំណភ្ជាប់នេះ https://bit.ly/3aqUkZ7 ។
សូមបញ្ជាក់ថា ខណៈសាលារៀនទូទាំងប្រទេសផ្អាកបណ្ដោះអាសន្នចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជំងឺផ្លូវដង្ហើមកូវីដ-១៩ កាលពីថ្ងៃទី២២ ខែមីនាកន្លងទៅ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានប្រកាសពង្រឹងគុណភាពសេវាទូរគមនាគមន៍ ដោយសារមានតម្រូវការប្រើប្រាស់សេវាអ៊ីនធើណេតច្រើនដើម្បីសិក្សាតាមប្រព័ន្ធអនឡាញ៕
ជីវប្រវត្តិ: ឈឿង ប៉ូលីណា ជាអ្នករាយការណ៍ និងសរសេរព័ត៌មាននៅស្ថាប័នព័ត៌មាន AMS Education ។
Top News , ព័ត៌មានជាតិ , ព្រឹត្តិការណ៍
ភាពអសកម្មក្នុងថ្នាក់រៀន ដូចជាករណីគ្រូប្រើហិង្សា ក៏ដូចជាការដាក់ទណ្ឌកម្មហួសហេតុ ច្រើនកើតចេញពីការបំពានវិន័យរបស់សិស្ស ដែលជាសម្ពាធធ្វើឱ្យគ្រូប្រើវិធានការធ្ងន់ធ្ងរ រហូតមានការរិះគន់។ ដើម្បីដោះស្រាយវិបត្តិនេះ…
ព័ត៌មានជាតិ , ព្រឹត្តិការណ៍
ក្រសួងអប់រំ បានអំពាវនាវឱ្យសប្បុរសជនចូលរួមឧបត្ថម្ភគាំទ្រ ក្នុងការបង្កើតបន្ទប់រៀនឌីជីថល SALACAMP ដើម្បីនាំយកបច្ចេកវិទ្យាចល័ត និងចំណេះដឹងឌីជីថលទៅកាន់កុមារភៀសសឹក និងតំបន់ដាច់ស្រយាល។
ព័ត៌មានជាតិ , ព្រឹត្តិការណ៍
នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ ខាងមុខនេះ ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំប្រារព្ធទិវាជាតិអំណានលើកទី១១ ដោយផ្តោតលើការផ្សព្វផ្សាយអំពីវិធីសាស្ត្រអំណានដំបូង ប្រវត្តិភាសាខ្មែរ ការលើកកម្ពស់អ្នកនិពន្ធសតវត្សទី២១…
ចំណេះជីវិត , ព្រឹត្តិការណ៍
នៅក្នុងយុគសម័យដ៏ទំនើបនេះ បច្ចេកវិទ្យាបានជួយឱ្យយើងនៅជិតគ្នា និងអាចស្វែងរកចម្លើយគ្រប់យ៉ាងនៅត្រឹមចុងម្រាមដៃប៉ុណ្ណោះ។ ប៉ុន្តែ ការប្រើប្រាស់ឧបករណ៍ឌីជីថលជ្រុលហួសហេតុ អាចប៉ះពាល់ដល់សុខភាពផ្លូវកាយ…
ព័ត៌មានអាហារូបករណ៍ , ព្រឹត្តិការណ៍
សាកលវិទ្យាល័យ University of Westminster នៃចក្រភពអង់គ្លេស ប្រកាសដាក់ឱ្យដំណើរការនូវកម្មវិធីអាហាររូបករណ៍ International Undergraduate Excellence Award (IEA) សម្រាប់ការសិក្សាដែលនឹងចាប់ផ្តើមនៅ…
ព័ត៌មានជាតិ , ព្រឹត្តិការណ៍
រដ្ឋាភិបាលជប៉ុននៅថ្ងៃនេះ (១៨ កុម្ភៈ) បានផ្តល់ថវិកាប្រមាណ ១លានដុល្លារដល់អង្គការ ILO ដើម្បីពង្រឹងយន្តការឆ្លើយតបឱ្យកាន់តែមានប្រសិទ្ធភាព សម្រាប់ផ្តល់ឱកាសការងារ ដល់អតីតពលករកម្ពុជាវិលត្រឡប់មកពីប្រទេសថៃ។
ព័ត៌មានជាតិ , ព្រឹត្តិការណ៍
ប្រទេសអ៊ីស្រាអែល បានបង្ហាញពីបំណង ចង់រួមចំណែកជំរុញការអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា តាមរយៈការនាំយកជំនាញឈានមុខគេផ្នែកបច្ចេកវិទ្យា និងនវានុវត្តន៍។
ទេពកោសល្យ , ព្រឹត្តិការណ៍ , យុវជនឆ្នើម
កញ្ញា សេង រ័ត្នសេដ្ឋាមុនី ជាសហស្ថាបនិក Bamnang (បំណង) បានក្លាយជាម្ចាស់ក្រុមហ៊ុនធុរកិច្ចឌីជីថលពីកម្ពុជាតែមួយគត់ដែលត្រូវបានជ្រើសរើសឲ្យចូលរួមក្នុងកម្មវិធី Business Innovations Generator (BIG)
ព័ត៌មានអាហារូបករណ៍ , ព្រឹត្តិការណ៍
ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍប្រកបដោយចីរភាព និងពង្រឹងសមត្ថភាពអ្នកជំនាញក្នុងវិស័យទឹកនៅកម្ពុជា សហភាពអឺរ៉ុបប្រចាំកម្ពុជាបានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ក្រោមកម្មវិធី “European Global Scholarship…
ព្រឹត្តិការណ៍ , អប់រំកុមារតូច
កុមារក្នុងវ័យ ៣ ដល់ ៥ ឆ្នាំ គឺជាវ័យដែលពោរពេញដោយការចង់ដឹងចង់ឃើញ មានការស្រមៃខ្ពស់ និងចូលចិត្តធ្វើសកម្មភាពច្រើន។ ទោះជាយ៉ាងណាក៏ដោយ វ័យនេះក៏ជាដំណាក់កាលដែលពួកគេពិបាកគ្រប់គ្រងអារម្មណ៍ មួម៉ៅ…