ចំណេះដឹងទូទៅ៖ ម្តាយឪពុកជាបុគ្គលសំខាន់ជួយជំរុញការសិក្សារបស់កូនៗឱ្យទទួលបានលទ្ធផលកាន់តែល្អប្រសើរ។ ចំណែកកូនៗដែលទទួលការអប់រំវិជ្ជមានពីម្តាយឪពុក រមែងទទួលបានភាពកក់ក្តៅនិងជោគជ័យលឿនរហ័សក្នុងដំណើរសិក្សា។ ទន្ទឹមគ្នានេះ ម្តាយឪពុកក៏ត្រូវមានវិធីសាស្ត្រអប់រំមួយចំនួនផ្តល់ជាមធ្យោបាយជួយពន្លឿនគុណភាពសិក្សារបស់កូនឱ្យមានប្រសិទ្ធភាពដែរ។ ខាងក្រោមនេះជាវិធីអាចជួយឱ្យកុមារកម្រិតថ្នាក់បឋមសិក្សា ទទួលបានលទ្ធផលសិក្សាល្អតាមរយៈជំនួយពីម្តាយឪពុក។
1. ចូលរួមសិក្ខាសាលាប្រចាំឆ្នាំរបស់សាលារៀន ៖ សាលាបឋមសិក្សាសាធារណៈ ឬនៅតាមសាលារៀនឯកជនមួយចំនួន តែងបង្កើតសិក្ខាសាលាផ្សេងៗជាច្រើន។ កម្មវិធីបែបនេះ អាចធ្វើឡើងចន្លោះពីកន្លះឆ្នាំទៅមួយឆ្នាំម្តង ហើយជាពេលវេលាដែលជួយឱ្យម្តាយឪពុកមានឱកាសជួបគ្រូបង្រៀន ដើម្បីពិភាក្សាគ្នាពីយុទ្ធសាស្ត្រនិងចំណុចកែប្រែចំពោះការសិក្សារបស់កូនៗនៅឆមាសបន្ទាប់។
2. ស្គាល់ទីតាំង និងព័ត៌មានរបស់សាលារៀនឱ្យច្បាស់លាស់ ៖ មា្តយឪពុក ឬអាណាព្យាបាលគួរស្វែងយល់ពីសាលារៀនរបស់កូនឱ្យបានច្បាស់លាស់ ទាំងកន្លែងញ៉ាំអាហារ កន្លែងលេង កន្លែងអង្គុយរៀនរបស់កូន។ ពេលស្គាល់ច្បាស់ពីបរិស្ថានសាលារៀនរបស់កូន នឹងអាចជួយឱ្យអ្នកមានទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយកូន។
3. បង្រៀនកូនឱ្យចេះធ្វើកិច្ចការផ្ទះ ៖ ភារៈសំខាន់របស់ម្តាយឪពុកពេលនេះ ត្រូវបង្រៀនកូនឱ្យចេះធ្វើកិច្ចការងារផ្ទះ។ ការងារនេះ វាអាចជួយកុមាររៀនសូត្រពីទំនួលខុសត្រូវចំពោះការងារ និងមានទម្លាប់ល្អក្នុងរស់នៅ។
4. អាហារពេលព្រឹកត្រូវរួចរាល់ជារៀងរាល់ថ្ងៃ ៖ ការស្រាវជ្រាវរកឃើញថា កុមារទទួលទានអាហារពេលព្រឹកបានគ្រប់គ្រាន់និងទៀងទាត់ តែងធ្វើកិច្ចការបានល្អជាងកុមារដែលមិនបានទទួលអាហារពេលព្រឹក។ ដូច្នេះភារៈសំខាន់បំផុតរបស់ម្តាយឪពុកត្រូវធានាថា អាហារពេលព្រឹករបស់កូនត្រូវទៀងទាត់បំផុត។
5. បង្រៀនកូនពីជំនាញរៀបចំ ៖ វិន័យផ្ទាល់ខ្លួន សណ្តាប់ធ្នាប់ ឥរិយាបថគំរូក្នុងការរស់នៅ វាបង្ហាញពីបំណិនប្រសប់នៃការរៀបចំខ្លួនបានល្អរបស់កុមារ។ ម្តាយឪពុកត្រូវបង្រៀនសកម្មភាពទាំងនេះ ដូចជាកិច្ចការផ្ទះ រៀបចំបន្ទប់ លេងកីឡា និងរបៀបរៀបចំខ្លួនជាដើម។
6. បង្រៀនកូនឱ្យចេះស្រឡាញ់ការសិក្សា ៖ ម្តាយឪពុកត្រូវដាស់តឿនឱ្យកូនប្រឹងប្រែងរៀនសូត្រ បង្រៀនឱ្យចេះរៀបចំកាលវិភាគសិក្សា បង្កើតសកម្មភាពអានសៀវភៅ និងបង្រៀនកូនឱ្យរៀនដោះស្រាយបញ្ហា។ ម្តាយឪពុកគួរចំណាយពេលវេលាជាមួយកូនឱ្យបានច្រើន ចៀសវាងជំរុញឱ្យកូនប្រឹងរៀនទាំងតក់ក្រហល់មុនថ្ងៃប្រឡងមក។
7. ចំណាយពេលខ្លះពិភាក្សាជាមួយកូនអំពីការសិក្សា ៖ ពិភាក្សារឿងរ៉ាវដែលកូនបានជួប និយាយពីព័ត៌មានដែលកំពុងកើតឡើងនៅសាលារៀន សៀវភៅសិក្សា មុខវិជ្ជា និងគោលដៅរបស់កូន ព្រមទាំងផ្តល់មតិយោបល់មានប្រសិទ្ធភាពបន្ថែមដល់កូនបន្ថែម នឹងជួយឱ្យពួកគេត្រៀមខ្លួនរួចជាស្រេចក្នុងការសិក្សា និងចូលរួមសកម្មភាពផ្សេងៗនៅក្នុងសង្គម៕
ជីវប្រវត្តិ: លោក ម៉ៅ សំណាង ជាការីនិពន្ធផ្នែកអប់រំ និងជាផលិតករព័ត៌មាននៃ AMS Education ។ លោកមានបទពិសោធន៍ការងារជាអ្នកសារព័ត៌មានវិទ្យុ, ពិធីករ និងជាអ្នករាយការណ៍ព័ត៌មានទូរទស្សន៍, និងជាផលិករប្រព័ន្ធផ្សព្វផ្សាយចម្រុះ។
ព័ត៌មានជាតិ, ព្រឹត្តិការណ៍កម្មវិធី Changemakers 2026 ត្រូវបានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ ដោយពង្រីកវិសាលភាពទៅកាន់ខេត្តរតនគិរី និងស្ទឹងត្រែង បន្ថែមពីលើរាជធានីភ្នំពេញ ខេត្តសៀមរាប បាត់ដំបង កំពត និងកំពង់ចាម ក្នុងគោលបំណងលើកកម្ពស់…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍កម្មវិធី «ដាស់ស្មារតីជាតិ» ឬ Day of Reckoning ត្រូវបានសហភាពសហព័ន្ធយុវជនកម្ពុជា រៀបចំធ្វើឡើងកាលពីល្ងាចថ្ងៃទី២៨ ឧសភា នៅពហុកីឡដ្ឋានជាតិអូឡាំពិក ។ ក្រុមយុវជនដែលបានចូលរួមកម្មវិធី យល់ថា ព្រឹត្តិការណ៍នេះ…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប ឆ្នាំនេះ គ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី១០ ខែសីហា ខាងមុខ។ ខណៈសម័យប្រឡងកាន់តែខិតជិតមកដល់នេះ អតីតសិស្សនិទ្ទេសA ទាំងថ្នាក់វិទ្យាសាស្ត្រពិត និងថ្នាក់វិទ្យាសាស្ត្រសង្គម…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍កម្មវិធី Sisters of Code បានប្រកាសផ្ដល់អាហារូបករណ៍ ១០០% សម្រាប់សិស្សស្រីអាយុចន្លោះពី ១០ ដល់ ១៨ ឆ្នាំ ដើម្បីចូលរួមសិក្សាក្នុងកម្មវិធី Sisters of Code Clubs ដែលផ្ដោតលើការបណ្ដុះបណ្ដាលជំនាញសរសេរកូដ…
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍សាកលវិទ្យាល័យ Sogang (Sogang University) ដែលជាគ្រឹះស្ថានឧត្តមសិក្សាដ៏ល្បីល្បាញ និងចំណាស់ជាងគេមួយនៅក្នុងសាធារណរដ្ឋកូរ៉េ ក្រោមជំនួយកិច្ចសហការជាមួយអង្គការ Jesuit Service-Cambodia…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍ក្រសួងអប់រំ យុវជន និងកីឡា កំពុងពន្លឿនគម្រោងកែលម្អការអប់រំឧត្តមសិក្សាទី២ ដល់គ្រឹះស្ថានឧត្តមសិក្សាគោលដៅទាំង៩ ដើម្បីជួយលើកកម្ពស់គុណភាពអប់រំ លើកកម្ពស់ការស្រាវជ្រាវ និងពង្រឹងអភិបាលកិច្ចគ្រឹះស្ថានឧត្តមសិក្សា។
Top News, ព័ត៌មានជាតិ, ព្រឹត្តិការណ៍យុទ្ធនាការ «កុមារីក្រោម១៨ឆ្នាំមិនមែនជាកូនក្រមុំ» កំពុងត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយលើបណ្ដាញសង្គម បន្ទាប់ពីមហាជន និងអង្គការពាក់ព័ន្ធបន្តអំពាវនាវឱ្យពង្រឹងវិធានការទប់ស្កាត់អាពាហ៍ពិពាហ៍វ័យក្មេង…
ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
ពិន្ទុគណិតវិទ្យា និងការអានរបស់សិស្សបឋម និងមធ្យមសិក្សានៅសហរដ្ឋអាមេរិក បានធ្លាក់ចុះជាបន្តបន្ទាប់អស់រយៈពេលមួយទសវត្សរ៍ ខណៈអ្នកស្រាវជ្រាវចង្អុលបង្ហាញពីឥទ្ធិពលកើនឡើង នៃប្រព័ន្ធផ្សព្វផ្សាយសង្គម។
ចំណេះជីវិត, ព្រឹត្តិការណ៍ការបន្តការសិក្សានៅបរទេស គឺជាក្តីស្រមៃរបស់សិស្ស-និស្សិតកម្ពុជាជាច្រើន ដើម្បីក្រេបជញ្ជក់យកចំណេះដឹង និងបទពិសោធន៍ថ្មីៗ។ ទោះជាយ៉ាងណាក៏ដោយ បទពិសោធន៍ពិតជាក់ស្តែងនៅលើទឹកដីបរទេស មិនមែន…
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍សាកលវិទ្យាល័យ International University of Health and Welfare (IUHW) ប្រទេសជប៉ុន នឹងផ្តល់អាហារូបករណ៍ដល់និស្សិតឆ្នាំទី១ និងឆ្នាំទី២ ផ្នែកវេជ្ជសាស្ត្រ ដែលកំពុងសិក្សានៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល