វិធីសួរកូនដោយ​មិន​បង្កើន​សម្ពាធ​ផ្លូវចិត្ត

ការយកចិត្តទុកដាក់ចំពោះសុខទុក្ខ ក៏​ដូចជាការសិក្សារបស់កូនៗ គឺជារឿងចាំបាច់សម្រាប់អាណាព្យាបាលគ្រប់រូប។ ទោះជាយ៉ាងណាក៏ដោយ ការសាកសួរ និងតាមដានដោយមិនបានគិតគូរពីសម្ពាធផ្លូវចិត្តកុមារ នឹងធ្វើឱ្យពួកគេគេចវេះមិនចង់និយាយ។ ភាពអត់ធ្មត់ និងការជ្រើសរើសពេលវេលាសមស្រប គឺជាគន្លឹះដើម្បីជៀសវាងបញ្ហានេះ។ តាមរយៈគេហទំព័រ Allsaints បានបង្ហាញអំពីគន្លឹះក្នុងការថែទាំ និងការតាមដានអារម្មណ៍កុមារ ក៏​ដូចជាការចោទជាសំណួរ និងការស្តាប់ដោយយកចិត្តទុកដាក់ ៖

ជៀសវាង​សំណួរ​ដែល​បង្ក​ការ​រំខានចិត្ត ៖ អាណាព្យាបាលមានការស្ទាក់ស្ទើរក្នុងការសួរ ព្រោះបារម្ភអំពីការសួរនាំច្រើនបណ្តាលឱ្យពួកគេកាន់តែមានអារម្មណ៍ធុញទ្រាន់ និងគេចវេះមិនចង់និយាយជាមួយ មិនចង់ឆ្លើយឆ្លងជាដើម។ អ្វីដែលកុមារអាចនឹងមានភាពធុញទ្រាន់គឺការសួរបែបបង្ខំឱ្យពួកគេឆ្លើយ និងនៅពេលពួកគេកំពុងរវល់ ឬក៏ក្នុងស្ថានភាពមមាញឹក ឬក៏នៅសួរដេញដោយភាសាធ្ងន់ៗ និងសួរដេញដោលដោយប្រើប្រាស់សំណួរពីរបីជាប់ៗគ្នាជាដើម ដែលទាំងនេះមិនជួយឱ្យកុមារអាចនិយាយចេញពីសម្ពាធក្នុងចិត្តបានទេ ជំនួសមកវិញគឺជាការបន្ថែមសម្ពាធដល់ពួកគេ ព្រោះកុមារ និងមនុស្សវ័យជំទង់ ក៏ត្រូវការពេលវេលា បរិយាកាសផាសុកភាព និងការគោរពឯកជនភាពដូចគ្នាដែរ។ គួរតែសួរដោយភាសាទន់ភ្លន់ និងនៅពេលពួកគេស្ងប់ចិត្ត! ដូចជាសួរថា កើតអី? មានអារម្មណ៍ម៉េចដែរ?​ ។ល។

ប្រើប្រាស់​វិធីសាស្ត្រ​សួរ​ទៅតាម​អាយុ ៖ អាយុខុសគ្នា របៀបនិយាយក៏ត្រូវការប្រើភាសាខុសគ្នាដែរ! ដូច្នេះការរៀបចំប្រភេទសំណួរ មិនមែនមើលតែទៅលើស្ថានភាព ឬក៏អាកប្បកិរិយារបស់កុមារ ឬមនុស្សវ័យជំទង់នោះទេ ប៉ុន្តែក៏សួរឱ្យស្របទៅតាមវ័យរបស់កុមារដែរ។ ឧទាហរណ៍កុមារនៅកម្រិតអាយុប្រាំឆ្នាំពួកគេអាចមិនទាន់បរិយាយអំពីភាពមិនសប្បាយចិត្តរបស់ពួកគេបាននៅឡើយ ដូច្នេះត្រូវការឱ្យអាណាព្យាបាលបង្កើតជាសាច់រឿងណាមួយដើម្បីជំរុញឱ្យពួកគេរៀនអនុវត្តន៍តាម ឬការប្រើប្រាស់ពីរូបភាព ក្នុងការបង្ហាញជាគំរូ​ ដោយមានរូបតំណាងឱ្យភាពសប្បាយរីករាយ ឬរូបដំណាងឱ្យភាពក្រៀមក្រំ។

អនុវត្ត​ការស្តាប់​ដោយ​យកចិត្តទុកដាក់ ៖ ការស្តាប់មានឥទ្ធិពល ក្នុងការបង្ខិតខ្លួនឱ្យកាន់តែជិតស្និទ្ធជាមួយកុមារ ឬមនុស្សវ័យជំទង់ ហើយការសួរសំណួរគ្រាន់ជាពាក់កណ្តាលនៃការដំណើរការប៉ុណ្ណោះ! ការស្តាប់ដោយយកចិត្តទុកកាន់តែសំខាន់ក្នុងដំណាក់កាលបន្ទាប់ ព្រោះកុមារក៏ឆាប់ចាប់បានពីអារម្មណ៍ នៃភាគីម្ខាងទៀតថា តើបានយកចិត្តទុកដាក់ចំពោះពួកគេកម្រិតណា? អាណាព្យាបាលមួយចំនួនរហ័សក្នុងការដោះស្រាយ និងផ្តល់យោបល់ភ្លាមៗបន្ទាប់ពីស្តាប់បញ្ហា និងអារម្មណ៍របស់ពួកគេ ខណៈការស្តាប់ដោយយកចិត្តទុកដាក់គឺជាចំណែកមួយជួយសម្រាលបន្ទុករបស់កុមារបានមួយផ្នែករួចស្រេចហើយ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Utrecht Excellence នៃប្រទេសហូឡង់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យUtrecht នាប្រទេសហូឡង់ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍បើកផ្ដល់សម្រាប់និស្សិតជុំវិញពិភពលោករួម.......

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធី Abu Dhabi University ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/08/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Abu Dhabi University ពីកម្មវិធី Abu Dhabi University Scholarship 2026 នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្ររយៈពេល​៤ឆ្នាំ

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាប៉េកាំងឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាប៉េកាំងសម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Calgary ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/05/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Calgary ប្រទេសកាណាដា សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ដោយ កម្មវិធី University of Calgary Bachlor’s Scholarship 2025 in Canada។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាធារណរដ្ឋប្រជាមានិតចិនចំនួន៨០កន្លែង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/12/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅសាធារណរដ្ឋប្រជាមានិតចិនចំនួន៨០កន្លែង ពីគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិត...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាបបន្តជ្រើសរើសសិក្ខាកាមរៀនជំនាញឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/06/2025

តាមរយៈកម្មវិធី TVET ១លាន៥សែននាក់ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប ប្រកាសបន្តជ្រើសរើសសិក្ខាកាមចូលរៀនជំនាញវិជ្ជាជីវៈ ថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ សម្រាប់វគ្គសិក្សាថ្មី។

អាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅវិទ្យាស្ថានបច្ចេកវិទ្យាប៉េកាំងឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/02/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន ប្រភេទ B ( CSC Type B) ប្រកាសជ្រើសរើសសិស្សនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅវិទ្យាស្ថានបច្ចេកវិទ្យាប៉េកាំង សម្រាប់ឆ្នាំសិក្សា២០២៥។ ជំនាញដែលអាហារូបករណ៍ផ្ដល់ជូនរួមមាន...

ឱកាសសិក្សាពីកម្មវិធីអាហារូបករណ៍ ផ្លូវសូត្រឆ្នាំ២០២៤ នៅសាកលវិទ្យាល័យហិរញ្ញវត្ថុ និងសេដ្ឋកិច្ចYUNNAN

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/05/2024

ឱកាសសិក្សាពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន ផ្លូវសូត្រឆ្នាំ២០២៤ នៅសាកលវិទ្យាល័យហិរញ្ញវត្ថុ និងសេដ្ឋកិច្ចYUNNAN រយៈពេល២ឆ្នាំ។ អាហារូបករណ៍ផ្ដល់ជូនពីរដ្ឋាភិបាលចិនសម្រាប់និស្សិត...

វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ផ្ដល់ការសិក្សាជំនាញ TVET ២៤០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2025

ឱកាសរៀនជំនាញវិជ្ជាជីវៈ (TVET) សម្រាប់សិស្សានុសិស្ស និងសាធារណៈជន ដោយឥតគិតថ្លៃចំនួន២៤០០កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសអង្គរសម្រាប់វគ្គសិក្សាថ្មី។ អាហារូបករណ៍ផ្ដល់ឱ្យសិក្សាពេញលេញ ពីរាជរដ្ឋាភិបាល...