គន្លឹះចំនួន៧ ក្នុងការសម្ភាសន៍បានជោគជ័យសម្រាប់អាហារូបករណ៍ Chevening

ដំណាក់កាលនីមួយៗនៃការដាក់ពាក្យអាហារូបករណ៍ Chevening ជាការសន្សំពិន្ទុដើម្បីឱ្យខ្លួនឯងមានអាទិភាពជាប់ជាបេក្ខភាពអាហារូបករណ៍ ជាពិសេសនៅក្នុងវគ្គសម្ភាសន៍។ ខាងក្រោមនេះ ជាគន្លឹះចំនួន៧ដែលអាចជួយឱ្យបេក្ខជន បេក្ខនារី ទទួលបានជោគជ័យនៅក្នុងវគ្គសម្ភាសន៍ ក៏ដូចជាអាចជាប់ជាបេក្ខភាពអាហារូបករណ៍។

១. គិតពីមូលហេតុអ្វីដែលអ្នកចង់ចូលរួមក្នុងសមាគម Chevening ៖ Fabricio Bonecini de Almeida ជាបេក្ខភាពអាហារូបករណ៍ Chevening 2020 បានលើកឡើងថា ការជួបជុំនិស្សិតបរទេសផ្សេងៗក្នុងសមាគម Chevening ធ្វើ​ឱ្យ​គាត់មានឱកាសស្វែងរកការងារក្នុងក្ដីស្រមៃ ទទួលបានបទពិសោធន៍ថ្មីៗ ទស្សនៈផ្សេងៗពីមនុស្សជុំវិញពិភពលោកជាច្រើនដែលមានបទពិសោធន៍ខុសគ្នា បញ្ហាខុសគ្នា និងដំណោះស្រាយខុសគ្នាផងដែរ។ មានន័យថា នៅក្នុងសមាគម Chevening មានឱកាសជាច្រើនលើសពីការរៀនដោយឥតគិតថ្លៃ ប៉ុន្តែក៏ផ្ដល់បទពិសោធន៍ជីវិតជាច្រើនទៅកាន់បេក្ខជន ដូចនេះបេក្ខជនត្រៀមទៅវគ្គសម្ភាសន៍ត្រូវមានហេតុផលមួយថា ហេតុអ្វីបានជាខ្លួនឯងចង់ចូល​រួមក្នុងឱកាសនេះ។

រូបភាពពី Chevening Awards (FCDO)

២. រៀបចំគម្រោងគោលដៅរយៈពេលខ្លី និងរយៈពេលវែង ៖ ការរៀបចំគម្រោងអនាគត និងបង្ហាញឱ្យគណៈកម្មការសម្ភាសន៍បានដឹង ជាជម្រើសល្អដែលអាចបង្ហាញពីក្ដីស្រមៃរបស់អ្នកក្នុងការបន្តការសិក្សាពីអាហារូបករណ៍ Chevening និងយកចំណេះដឹងក្នុងការសិក្សាទៅសម្រេចគោលដៅដែលខ្លួនមាន។

៣. ស្វែងរកមូលហេតុដែលត្រូវសិក្សានៅចក្រភពអង់គ្លេស ៖ បេក្ខជនត្រូវមានមូលហេតុច្បាស់លាស់ និងដឹងថា ចក្រភពអង់គ្លេសមិនមែនត្រឹមតែជាទីកន្លែងដែលប្រជុំទៅដោយសាកលវិទ្យាល័យល្បីៗនោះទេ ប៉ុន្តែការសិក្សានៅចក្រភពអង់គ្លេសដែល Chevening ផ្ដល់ឱ្យ គឺលើសពីទទួលបានការអប់រំ អភិវឌ្ឍការសិក្សា ការរស់នៅក្នុងប្រទេសមួយដែលពោពេញទៅដោយវប្បធម៌ ប្រពៃណី ការចែករំលែក និងការស្វែងរកថ្មីជាមួយនឹងនិស្សិតអន្តរជាតិដែលមកពីជុំវិញពិភពលោក។

៤. ការស្វែងរកមុខជំនាញ និងសាកលវិទ្យាល័យ ៖ Chevening ផ្ដល់ឱកាសទាំងអស់ទៅកាន់បេក្ខជនជ្រើសរើសកន្លែងសិក្សា ជំនាញសិក្សា ដូចនេះនៅក្នុងការសម្ភាសន៍ បេក្ខជនខ្លួនឯងត្រូវមានស្មារតី ឆន្ទៈ និងដឹងថា ខ្លួនឯងនឹងជ្រើសរើសជំនាញអ្វី នៅសាកលវិទ្យាល័យណា មានលក្ខខណ្ឌ និងភាពចាំបាច់អ្វីខ្លះដែលសាកលវិទ្យាល័យត្រូវការពីបេក្ខជន ហើយខ្លួនឯងមានគ្រប់គ្រាន់នូវលក្ខខណ្ឌហើយឬនៅ។

៥. និយាយអំពីសមិទ្ធិផលរបស់អ្នក ៖ នៅក្នុងការណែនាំខ្លួនពេលសម្ភាសន៍ អ្នកមិនមានពេលវេលាច្រើនក្នុងការរៀបរាប់អ្វីមួយឡើយ ដូចនេះការរៀបចំពេលវេលា និងលើកឧទាហរណ៍រួមបញ្ចូលនឹងសមិទ្ធិផលជាក់ស្ដែងរបស់អ្នកក្នុងការឆ្លើយសំណួរ គឺជាឱកាសដែលបេក្ខជនត្រូវមានជានិច្ច។

រូបភាពពី Chevening Awards (FCDO)

៦. តាំងចិត្តថាខ្លួន​ឯងសមនឹងទទួលបានឱកាសពី Chevening ៖ អាហារូបករណ៍ Chevening តែងតែផ្ដល់ឱ្យសម្រាប់បុគ្គលដែលមានសមត្ថភាព និងភាពជឿជាក់លើខ្លួនឯងប្រកបដោយសុជីវធម៌។ ជាមួយគ្នានេះ Chevening ផ្ដល់ឱ្យបេក្ខជនគ្រប់វ័យដែលមកពីមជ្ឈដ្ឋានផ្សេងៗ ដោយមិនគិតពី អាយុ បទពិសោធន៍ឡើយ ជាក់ស្ដែងឱ្យតែបុគ្គលនោះមានស្មារតីចែករំលែក ភាពអត់ធ្មត់ និងមានភាពជាអ្នកដឹកនាំ។

៧. ការអនុវត្តជំនាញស្ដាប់​ ៖ ចំណេះដឹងភាសាអង់គ្លេស ជាអ្វីដែលបេក្ខជនស្នើអាហារូបករណ៍គ្រប់រូបត្រូវមាន ក្នុងនោះជំនាញក្នុងការស្ដាប់ ជាចំណុចសំខាន់បំផុតក្នុងវគ្គសម្ភាសន៍អាហារូបករណ៍។ បេក្ខជនត្រូវយកចិត្តទុកដាក់នៅពេលគណៈកម្មការសួរសំនួរ ហើយត្រូវប្រាដកចិត្តថា សំណួរដែលបានស្ដាប់លឺ និងចម្លើយជាអ្វីដែលសមាមាត្រគ្នា និងជាចម្លើយដែលអាហារូបករណ៍ចង់បាន។ ក្នុងករណីដែលស្ដាប់មិនសូវច្បាស់សំណួរផ្សេងៗ បេក្ខជនអាចសុំសំណួរម្ដងទៀតជៀសវាងស្ដាប់ខុស ឆ្លើយខុស។

គួរជំរាបថា គន្លឹះទាំង៧នេះ ជាការដកស្រង់ពីគេហទំព័រផ្លូវការរបស់ Chevening ដែលបានចេញផ្សាយកាលពីពេលកន្លងទៅ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាស​សិក្សាជំនាញ TVET ឥតគិតថ្លៃចំនួន ២១០កន្លែងនៅ​វិទ្យាស្ថានពហុបច្ចេកទេស​តេជោសែន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/04/2023

ក្រោមគម្រោងកម្មវិធីធ្វើទំនើបកម្មប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឆ្នាំ២០២៣ វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន ដែលជាគ្រឹះស្ថានអប់រំបណ្តុះបណ្តាល...

ឱកាសពង្រឹងសមត្ថភាពការងារ! កម្មវិធី OPEN បើកវគ្គបណ្ដុះបណ្ដាលភាសាអង់គ្លេសជំនាញ ៣ មុខវិជ្ជាដោយមិនគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/10/2026

បណ្តាញអប់រំភាសាអង់គ្លេសវិជ្ជាជីវៈតាមប្រព័ន្ធអនឡាញ (Online Professional English Network - OPEN) ដែលជាគម្រោងឧបត្ថម្ភគាំទ្រដោយក្រសួងការបរទេសសហរដ្ឋអាមេរិក

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២០០កន្លែងនៅសាកលវិទ្យាល័យកម្ពុជា សម្រាប់ឆ្នាំសិក្សា២០២៣-២០២៨

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យកម្ពុជាចំនួន២០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៨ ។ អាហារូបករណ៍សិក្សាស្ថិតក្រោមកម្មវិធី អាហារូប......

ឱកាសអាហារូបករណ៍សិក្សាឥតគិតថ្លៃនៅអាល្លឺម៉ង់ ពីកម្មវិធី DAAD MIDE 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/06/2025

កម្មវិធីអាហារូបករណ៍ DAAD MIDE 2026 បានប្រកាស​ផ្តល់អាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិពីប្រទេសកំពុងអភិវឌ្ឍ ដើម្បីទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សេដ្ឋកិច្ចអន្តរជាតិ និង​ការអភិវឌ្ឍ (Master)

អតីតពលករវិលត្រឡប់​មក​ពីប្រទេស​ថៃ, វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគតេជោសែនសៀមរាប ផ្តល់អាហារូបករណ៍ជិត៣ពាន់កន្លែង សិក្សាជំនាញឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/05/2026

ជា​ឱកាស​សម្រាប់​បងប្អូនអតីតពលករ​វិលត្រឡប់មក​ពីប្រទេស​ថៃ ពេលនេះវិទ្យាស្ថានពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែន​សៀមរាប ដែល​ជា​គ្រឹះស្ថាន​សាធារណៈ​ស្ថិត​នៅក្រោម​ក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ...

សាកលវិទ្យាល័យជាតិមានជ័យផ្ដល់អាហារូបករណ៍ចំនួន២៥កន្លែងតាមរយៈអាហារូបករណ៍អភិសន្តិបណ្ឌិត ស​ សុខា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/10/2024

សាកលវិទ្យាជាតិមានជ័យផ្ដល់ឱកាសសិក្សាអាហារូបករណ៍ចំនួន២៥កន្លែងសិក្សាថ្នាក់បរិញ្ញាបត្រ តាមរយៈកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ 

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ ECNU ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យ East China Normal University(ECNU) ពីកម្មវិធីអាហារូបករណ៍សៀងហៃ...

ឱកាសសិក្សាអាហារូបករណ៍សម្រាប់វគ្គសិក្សារដូវក្ដៅនៅប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/11/2024

ឱកាសសិក្សាអាហារូបករណ៍សម្រាប់វគ្គសិក្សានារដូវក្ដៅក្នុងប្រទេស អាល្លឺម៉ង់ឆ្នាំសិក្សា២០២៥ ពីកម្មវិធី DAAD University Summer Courses 2025 ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ដោយការសិក្សា...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា៥០កន្លែងនៅវិទ្យាស្ថានអាហ្កា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/10/2024

ឱកាសសិក្សាអាហារូបករណ៍ចំនួន៥០កន្លែងនៅវិទ្យាស្ថានអាហ្កា (AGA) សិក្សាថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។