អាណាព្យាបាល មាន​តួនាទី​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​ខួរក្បាល និង​ជំនាញ​សង្គម​របស់​កុមារ

សម្រាប់​ឪពុកម្ដាយ ការតាមដាន​កូនអំពីការ​លូតលាស់​ផ្នែក​រាងកាយ គឺ​ងាយស្រួល។ ប៉ុន្តែ ការ​តាមដាន​អំពីការ​អភិវឌ្ឍខួរក្បាល ផ្លូវចិត្ត និង​ជំនាញ​សង្គម គឺ​មិនងាយស្រួល​នោះទេ។

វេជ្ជបណ្ឌិត Ed Posecion គ្រូពេទ្យកុមារ និងជានាយកផ្នែក​វេជ្ជសាស្ត្រនៃ Wyeth Nutrition មាន​ប្រសាសន៍​ថា ការ​អភិវឌ្ឍ​ខួរក្បាល គឺជា​ចំណុច​សំខាន់​នៃការ​អភិវឌ្ឍកុមារ ហើយ​អាណាព្យាបាល ចាំបាច់​ត្រូវ​តាមដាន ព្រោះ​ភាព​ជោគជ័យ និង​សមិទ្ធិផល​ជីវិត​អស្ចារ្យ​ជាច្រើន នាពេល​អនាគត​របស់កុមារ គឺចាប់​ផ្ដើម​ពីការ​អភិវឌ្ឍខួរក្បាលបានល្អ។ ការ​អភិវឌ្ឍនេះ មាន​ឥទ្ធិពល​ទាំង​លើ​ផ្លូវកាយ មុខងារ​យល់ដឹង​របស់​ខួរក្បាល ជំនាញ​សង្គម និង​ផ្លូវចិត្ត។

យោង​តាម​មជ្ឈមណ្ឌល​គ្រប់គ្រង និង​ការពារ​ជំងឺ (CDC) ចំណុច​សំខាន់​នៃ​ការអភិវឌ្ឍ​មុខងារ​ខួរក្បាល​បាន​ល្អ គឺគ្រប​ដណ្ដប់​លើលទ្ធផល​នៃការសិក្សា ការគិត និង​ការ​ដោះស្រាយ​បញ្ហា។

លោក​វេជ្ជបណ្ឌិត Nora Schneider អ្នក​ជំនាញ​ផ្នែក​ការ​អភិវឌ្ឍ​ការ​យល់ដឹង​កុមារ បាន​ចែករំលែក​សកម្មភាព​សាមញ្ញៗ ប៉ុន្តែ​មាន​ប្រសិទ្ធភាព​ដែល​ឪពុកម្តាយ​អាច​ធ្វើបាន​នៅផ្ទះ ដើម្បី​គាំទ្រ​ដល់ ការ​អភិវឌ្ឍកុមារ ដែល​សកម្មភាព​ទាំង​នេះ​មាន​ដូចជា ៖

១. និយាយ​ជាមួយ​ពួកគេ ៖ ក្នុងនាម​ជា​អាណាព្យាបាល អ្នកអាច​នាំកុមារ​សន្ទនា​ឱ្យបាន​ច្រើន។ អ្នកអាច​សួរ​ពួកគេ​ថា តើពួក​គេ​មាន​អារម្មណ៍​យ៉ាងណា ឬ​គិត​យ៉ាង​ណា អំពីអ្វី​ដែលពួកគេ​បាន​រៀន ឬ​បាន​ជួប។ ក្រៅពី​នេះ អ្នក​អាច​និទាន​រឿង ឱ្យ​ពួកគេ​ស្ដាប់ បន្ទាប់មក បើកចំហរ​ឱ្យពួក​គេសួរ​សំណួរ​ផ្សេងៗ ព្រោះ​សកម្មភាព​នេះ អាច​អភិវឌ្ឍ​ជំនាញ​ភាសា និង​ការ​ចងចាំ​របស់​ពួកគេ។

២. អាន​ជាមួយ​ពួកគេ ៖ ការអាន​អាចជួយ​ជំរុញ​ការ​អភិវឌ្ឍ​ភាសា និង​ភាព​ច្នៃប្រឌិត។ វេជ្ជបណ្ឌិត Schneider ណែនាំ​ថា អ្នកមិន​ចាំបាច់​អានរឿង​រហូត​ដល់​ចប់​នោះទេ អ្នកអាច​អានត្រឹម​ទំព័រណា​មួយ បន្ទាប់មក ទុកឱ្យ​កុមារ​ចូល​រួមគិត និង​បង្កើត​ដំណោះស្រាយ ប្រកប​ដោយ​ភាព​ច្នៃប្រឌិត សម្រាប់​ការ​បញ្ចប់​រឿង​នោះ​វិញ។

៣. លេង​ហ្គេមក្ដា ជាលក្ខណៈគ្រួសារ ៖ ហ្គេមក្តា ដូចជា អុក ឡូតូ ឬ​អុកចិន អាចជា​ចំណែក​មួយ ដែល​អនុញ្ញាត​ឱ្យកុមារ ចាប់​ផ្ដើម​រៀន​ពី​ច្បាប់សង្គម។ វេជ្ជបណ្ឌិត Schneider ផ្ដល់​ដំបូន្មាន​ដល់ឪពុកម្ដាយ ដែល​បង្រៀន​កូនៗ​ចង់​បង្កើត​ច្បាប់ ឬការ​គិត​ឯករាជ្យ​ដោយ​ខ្លួនឯង អ្នកអាច​ផ្ដល់ឱកាស​ឱ្យពួកគេ គិត និង​បង្កើត​ច្បាប់ ប៉ុន្តែ​ពួកគេ​ត្រូវ​ធ្វើ​តាម​ច្បាប់ ដែល​ពួកគេ​បាន​បង្កើត​នោះ។ លោកស្រី បន្តថា សកម្មភាព​នេះ គឺជា​សមាសធាតុ​សង្គម​ដ៏សំខាន់ ដែល​ពួកគេ​ត្រូវ​ការ។

៤. រៀបចំ​អាហារ​ជាមួយគ្នា ៖ អ្នក​ជំនាញ​ចាត់ទុក​ការ​រៀបចំ​អាហារ និង​ញ៉ាំ​អាហារ​ជាមួយគ្នា គឺជា​ពេលវេលា​ដ៏ល្អ សម្រាប់​ការបង្រៀន​ពួកគេ អំពីការ​រៀបចំ​ម្ហូប​អាហារ។ លោកស្រី ពន្យល់​ថា អ្នក​អាច​រៀបចំ​បន្លែ ឬមុខម្ហូប​ផ្សេងៗ​ជាមួយគ្នា។ លក្ខណៈពេល​ដែល​អ្នកកំពុងធ្វើសកម្មភាព​នេះ អ្នក​អាចជជែកជា​មួយគេ អំពី​សកម្មភាព​ផ្សេងៗ ដែល​នេះជា​សកម្មភាព ជំរុញ​ការ​អភិវឌ្ឍ​ខួរក្បាល​របស់​ពួកគេ។

ទាំងនេះ គ្រាន់តែ​ជា​សកម្មភាព​ខ្លះៗ ដែល​ឪពុកម្ដាយ អាចធ្វើ​បាន​នៅ​ផ្ទះ ដើម្បី​ជួយអភិវឌ្ឍ​ខួរក្បាល​កុមារ។ វេជ្ជបណ្ឌិត Ed Posecion សង្កត់ធ្ងន់​ថា មិនចាំបាច់​ធ្វើឱ្យវា​មានភាព​ស្មុគស្មាញ​ទេ។ គ្រាន់តែ​ចំណាយ​ពេលធ្វើ​សកម្មភាព ឬនៅ​ជាមួយ​កុមារ​ឱ្យបាន​ច្រើន។ ការលេងជា​មួយកូន​របស់អ្នក គឺ​មានសារៈសំខាន់​ខ្លាំង​ណាស់ ព្រោះ​ការ​លេងជាជំនាញ​ដ៏សំខាន់​បំផុត សម្រាប់​ការ​អភិវឌ្ឍ​ខួរក្បាល នៅក្នុង​ក្រុម​អាយុនេះ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​ សិក្សានៅប្រទេសវៀតណាម សម្រាប់យុវជនខេត្តស្វាយរៀង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/03/2026

សាកលវិទ្យាល័យ​សេដ្ឋកិច្ច-ឧស្សាហកម្មឡុងអាន នៃប្រទេសវៀតណាម បានប្រកាស​ផ្តល់អាហារូបករណ៍​ចំនួន ៦កន្លែង ដល់សិស្ស និស្សិតរស់នៅ​ក្នុងខេត្តស្វាយរៀង ដើម្បីបន្ត​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រ។

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានដូហា នៃប្រទេសកាតាឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានដូហានៃប្រទេសកាតាក្រោមកម្មវិធីអាហារូបករណ៍ Doha Foundation Grant 2024-2025 ឆ្នាំសិក្សា២០២៤ -២០២៥។ ....

ឱកាសសិក្សាអាហារូបករណ៍ចំនួន៤៥កន្លែងនៅសាកលវិទ្យាល័យធនធានមនុស្សឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 21/10/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រចំនួន៤៥កន្លែងនៅសាកលវិទ្យាល័យធនធានមនុស្ស ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា​ ថ្នាក់ជាតិ។ អាហារូបករណ៍ផ្ដល់ជូនជាការគាំទ្រពី ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់និស្សិតអាស៊ាន ទៅសិក្សានៅសាកលវិទ្យាល័យ Universitas Padjadjaran​ ឥណ្ឌូនេស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/06/2026

សាកលវិទ្យាល័យ Universitas Padjadjaran (Unpad) ដែលជាគ្រឹះស្ថានឧត្តមសិក្សាឈានមុខគេមួយនៅក្នុងប្រទេសឥណ្ឌូនេស៊ី បានប្រកាសដាក់ឱ្យដំណើរការកម្មវិធីអាហារូបករណ៍ថ្នាក់ដឹកនាំ និងឧត្តមភាពអាស៊ាន...

សាកលវិទ្យាល័យ SUSTech នៃប្រទេសចិន ជ្រើសរើសនិស្សិតអាហារូបករណ៍​១០កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2023

សាកលវិទ្យាល័យ Southern University of Science and Technology (SUSTech) នៃសាធារណរដ្ឋ​ប្រជាមានិតចិន បានប្រកាស​ផ្តល់​អាហារូបករណ៍​ចំនួន ១០កន្លែង ដល់​និស្សិត​កម្ពុជា...

ឱកាសសិក្សាវគ្គបំប៉នតាម Online សម្រាប់សិស្សថ្នាក់ទី១២ ដែលជាកូនវីរៈកងទ័ពជួរមុខ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/09/2025

ដើម្បីរួមចំណែកជាមួយរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍធនធានមនុស្ស និងដើម្បីជួយ​សម្រាលបន្ទុកហិរញ្ញវត្ថុក្នុងគ្រួសារវីរៈកងទ័ពជួរមុខ សាលាបង្វឹកស្តាតអាប់ខមមីញ៉ូនីធី ប្រកាសផ្ដល់អាហារូបករណ៍១០០% ចំពោះកូនៗវីរៈកងទ័ពជួរមុខ សម្រាប់ការសិក្សាវគ្គបំប៉នតាម Online

ឱកាស​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែក STEM នៅសាកលវិទ្យាល័យ Manchester ប្រទេស​អង់គ្លេស ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/03/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ នៅសាកលវិទ្យាល័យ Menchester ពីកម្មវិធី ASEAN-UK SAGE ដែលផ្ដល់ឱ្យការសិក្សានៅក្នុងវិស័យ STEM។ អាហារូបករណ៍ផ្តល់មូលនិធិសម្រាប់ស្ត្រីដើម្បីសិក្សាថ្នាក់អនុបណ្ឌិតរយៈពេលមួយឆ្នាំនៅចក្រភពអង់គ្លេស។

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង ចំនួន៤២០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/03/2024

ឱកាសអាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈចំនួន៤២០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង សម្រាប់ជំហានទី២។ វិទ្យាស្ថានផ្ដល់ជូនវគ្គសិក្សាដល់យុវជន យុវនារីដែលមកពីគ្រួសារក្រីក្រ គ្រួសារ...


អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *