ឱកាស​អាហារូបករណ៍​ជំនាញ​វិស្វកម្មអគ្គិសនី សិក្សានៅប្រទេសចិន ពីក្រុមហ៊ុន China Southern Power Grid

សម្រាប់សិស្ស​និស្សិត​កម្ពុជា​ដែល​មាន​បំណង​ចង់បន្តការសិក្សា​ថ្នាក់បរិញ្ញាបត្រ ក៏​ដូចជា​ថ្នាក់អនុបណ្ឌិត ទៅលើជំនាញវិស្វកម្ម​អគ្គិសនី នៅ​ប្រទេស​ចិន ពេលនេះ កម្មវិធីអាហារូបករណ៍​របស់ក្រុមហ៊ុន China Southern Power Grid ប្រកាស​ផ្តល់អាហារូបករណ៍​ជាច្រើន​កន្លែង​សម្រាប់និស្សិតអន្តរជាតិ។

អាហារូបករណ៍ China Southern Power Grid (CSG) គឺជាអាហារូបករណ៍ 100% ដែលបង្កើតឡើងដោយក្រុមហ៊ុន China Southern Power Grid Co., Ltd. រួមសហការជាមួយនឹងសាកលវិទ្យាល័យក្វាងស៊ី ដើម្បីបណ្តុះបណ្តាលសិស្សនិស្សិតថ្នាក់បរិញ្ញាបត្រ(និស្សិតអន្តរជាតិ) ជំនាញផ្នែកវិស្វកម្មអគ្គិសនីនិងស្វ័យប្រវត្តិកម្ម និងនិស្សិតថ្នាក់អនុបណ្ឌិតជំនាញវិស្វកម្មអគ្គិសនី (និស្សិតអន្តរជាតិ) ដើម្បីបំពេញតម្រូវការនៃការអភិវឌ្ឍន៍អាជីវកម្មរបស់ក្រុមហ៊ុននៅក្នុងបណ្តាប្រទេសជាសមាជិកអាស៊ាន។

ប្រភេទនៃសិស្សនិស្សិតចូលរៀននិងអាហារូបករណ៍ ៖ ថ្នាក់បរិញ្ញាបត្រ ជំនាញ​វិស្វកម្ម​អគ្គិសនី និង​ស្វ័យប្រវត្តិកម្ម សិក្សា​រយៈពេល​៤ឆ្នាំ ថ្នាក់បំប៉នភាសាចិន១ឆ្នាំ, ថ្នាក់អនុបណ្ឌិត​វិស្វកម្មអគ្គិសនី សិក្សារយៈពេល៣ឆ្នាំ។

លក្ខខណ្ឌសម្រាប់ការស្នើសុំចុះឈ្មោះ ៖ មិនមានសញ្ជាតិចិន កាន់លិខិតឆ្លងដែនបរទេសដែលមានសុពលភាព, បេក្ខជនត្រូវមានសញ្ជាតិក្នុងប្រទេសតំបន់អាស៊ាន រឺបុគ្គលិកដែលត្រូវបានចាត់តាំងដោយក្រុមហ៊ុន China Southern Power Grid (CSG) សម្រាប់គម្រោងក្រៅប្រទេស, មានសុខភាពល្អទាំងផ្លូវកាយ និងផ្លូវចិត្ត និងគ្រប់តាមស្តង់ដារសុខភាពសម្រាប់ការដាក់ពាក្យសុំទិដ្ឋាការសិក្សា ឬប័ណ្ណស្នាក់នៅក្នុងប្រទេសចិន, បេក្ខជនដែលមកបន្តការសិក្សាថ្នាក់អនុបណ្ឌិតនៅប្រទេសចិន ត្រូវតែមានសញ្ញាបត្រដែលមានតម្លៃស្មើនឹងថ្នាក់បរិញ្ញាបត្រនៃសាកលវិទ្យាល័យចិន, បេក្ខជនត្រូវមានភាពរួសរាយរាក់ទាក់ ឧស្សាហ៍ព្យាយាម និងខិតខំរៀនសូត្រ មានសមត្ថ ភាពសិក្សាល្អ អាកប្បកិរិយាល្អ និងគោរពច្បាប់។ បេក្ខជនមិនមានកំណត់ត្រានៃការបំពានច្បាប់ និង បទប្បញ្ញត្តិនានារបស់សាលា គ្មានការពិន័យសន្តិសុខសាធារណៈ និងគ្មានកំណត់ត្រាព្រហ្មទណ្ឌ។ កម្រិតភាសា៖ បេក្ខជនដែលដាក់ពាក្យមកសិក្សានៅប្រទេសចិនថ្នាក់អនុបណ្ឌិតចាំបាច់ ត្រូវតែមានភាសាចិនកម្រិត4(HSK4) ដែលមានពិន្ទុចាប់ពី 180ឡើងទៅ។ បេក្ខជនស្នើសុំអាហារូបករណ៍សម្រាប់ថ្នាក់បរិញ្ញាបត្រត្រូវមានអាយុក្រោម 30 ឆ្នាំ (កើត ក្រោយថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ ១៩៩៨) ហើយបេក្ខជនអាហារូបករណ៍សម្រាប់ថ្នាក់អនុបណ្ឌិតត្រូវតែ មានអាយុក្រោម ៣៥ ឆ្នាំ (កើតក្រោយថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ ១៩៩០)។

ការស្នើសុំអាហារូបករណ៍ ៖ ការចុះឈ្មោះចូលរៀនរបស់និស្សិតអន្តរជាតិឆ្នាំសិក្សា 2025 គឺកំពុងបើកដំណើរការ។ ឆមាសថ្មីនឹងចាប់ផ្តើមនៅថ្ងៃទី 26 ខែសីហា ឆ្នាំ 2025។ ប្រសិនបើសិស្សនិស្សិតមានចំណាប់អារម្មណ៍មកសិក្សានៅមហាវិទ្យាល័យវិស្វកម្មអគ្គិសនីនៃសាកលវិទ្យាល័យក្វាងស៊ី សូមអានការណែនាំនៃការដាក់ពាក្យដោយចូលទៅក្នុងប្រព័ន្ធដើម្បីចុះឈ្មោះតាមអនឡាញ៖ http://gxu.at0086.cn/StuApplication/Login.aspx ។

សម្រាប់ព័ត៌មានបន្ថែមអាចទំនាក់ទំនង​ទៅ​ការិយាល័យ​មជ្ឈមណ្ឌល​សេវាកម្ម​និស្សិត​អន្តរជាតិ នៃ​សាកលវិទ្យាល័យ​ក្វាងស៊ី តាមរយៈអ៊ីមែល : lxs@gxu.edu.cn ។ ផុតកំណត់នៃការទទួលពាក្យ មុន​ម៉ោង ២៤:០០ ថ្ងៃទី៣០ ខែមិថុនា ម៉ោង​នៅទីក្រុងប៉េកាំង៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វគ្គបណ្តុះបណ្តាល “អក្ខរកម្មបញ្ញាសិប្បនិម្មិត (AI Literacy)” ដោយឥតគិតថ្លៃ សម្រាប់យុវជនកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/02/2026

ដើម្បីឆ្លើយតបទៅនឹងការរីកចម្រើន នៃបច្ចេកវិទ្យាឌីជីថល អង្គការខេប (KAPE) តាមរយៈគ្រូបង្គោល AI Ready ASEAN សហការជាមួយ នាយកដ្ឋានបរិវត្តកម្មឌីជីថល នៃក្រសួងអប់រំ យុវជន និងកីឡា និង ក្រុមប្រឹក្សាយុវជនអង្គការសហប្រជាជាតិ (UNYAP)

អាហារូបករណ៍សិក្សានៅប្រទេសចិនចំនួន៨០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/12/2025

តាមរយៈគណៈកម្មធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្ដល់អាហារូបករណ៍សិក្សានៅសាធារណរដ្ឋប្រជាមានិតចិន សម្រាប់ឆ្នាំសិក្សា...

អាហារូបករណ៍ប្រភេទ B ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យធានជីន ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/01/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ប្រកាសជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា សិក្សានៅសាកលវិទ្យាល័យធានជីន សម្រាប់ឆ្នាំសិក្សា២០២៥។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Salford ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/05/2025

ឱកាសសម្រាប់សិស្ស និស្សិត​កម្ពុជា​ដែល​ចង់បន្តការសិក្សា​នៅ​ចក្រភពអង់គ្លេស ពេលនេះ កម្មវិធី Salford International Excellence Scholarship បានប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់...

អាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៧២កន្លែងនៅប្រទេសវៀតណាម

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 13/09/2024

ឱកាសសិក្សាអាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៧២កន្លែងនៅប្រទេសវៀតណាមរយៈពេល៤ឆ្នាំសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ភាគីវៀតណាមផ្ដល់ជូន និងរ៉ាប់រងលើថ្លៃសិក្សា ការស្នាក់នៅ និងការហូបចុក...

ក្រសួងអប់រំផ្តល់​អាហារូបករណ៍ថ្នាក់បណ្ឌិត ទៅ​សិក្សា​នៅ​សាកលវិទ្យាល័យ​មហាសារ៉ាខាម ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/04/2024

ក្រសួងអប់រំ យុវជន និងកីឡា បាន​ឱ្យដឹងថា សម្រាប់ឆ្នាំ​២០២៤ សាកលវិទ្យាល័យ​មហាសារ៉ាខាម នៃព្រះរាជាណាចក្រ​ថៃ នឹងផ្តល់អាហារូបករណ៍ចំនួន ០១កន្លែង ដល់​និស្សិត​កម្ពុជា ដើម្បី​បន្ត​ការ​សិក្សា​ថ្នាក់បណ្ឌិត...

ឱកាសសិក្សាវគ្គកុំព្យូទ័ររដ្ឋបាលឥតគិតថ្លៃពីមជ្ឈមណ្ឌលជាតិយុវជនកម្ពុជាចំនួន៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/08/2023

ឱកាសសិក្សាវគ្គកុំព្យូទ័ររដ្ឋបាលសម្រាប់សិស្ស-និស្សិតក្នុងខេត្តសៀមរាបចំនួន៥០កន្លែងពីមជ្ឈមណ្ឌលជាតិយុវជនកម្ពុជា ។ ជំនាញសិក្សាដែលអាហារូបករណ៍ផ្ដល់ជូនមាន កម្មវិធី...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធី Abu Dhabi University ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/08/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Abu Dhabi University ពីកម្មវិធី Abu Dhabi University Scholarship 2026 នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្ររយៈពេល​៤ឆ្នាំ



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *