ភ្នំពេញ៖ និស្សិតមួយចំនួនបានជ្រើសរើសមុខជំនាញសិក្សានៅមហាវិទ្យាល័យដែលខ្លួនស្រឡាញ់ ដោយគិតថាពេលរៀនចប់ អាចធ្វើការងារតាមបំណងប្រាថ្នា ប៉ុន្តែកាលៈទេសៈខ្លះការងារធ្វើឱ្យការរំពឹងទាំងនោះផ្ទុយស្រឡះទៅវិញ។ និស្សិតបានក្លាយជាអ្នកធ្វើការងារខុសជំនាញ។ តើពាក្យថា ធ្វើការងារខុសជំនាញកំណត់វាសនារបស់មនុស្សមែនទេ? ហេតុអ្វីក៏មនុស្សមួយចំនួនធ្វើការខុសទៅនឹងជំនាញដែលសិក្សា?
អ្នកនាង នាង សុវ៉ាតនា ដែលគេស្គាល់ជាទូទៅថា Dj NaNa ជាពិធីការិនី និងជាអ្នកនិយាយនៅក្នុងបណ្ដាញសង្គមកំពុងមានប្រជាប្រិយភាពខ្លាំង បាននិយាយថា“ខ្ញុំរៀនខាងទំនាក់ទំនងអន្តរជាតិ ប៉ុន្តែរៀនចប់ធ្វើការជាពិធីការិនី និងអ្នកប្រឹក្សាយោបល់ទៅវិញ។ ខ្ញុំគិតថានៅពេលដែលយើងបារម្ភអំពីរឿងនេះក៏វាសមហេតុផលម្យ៉ាងដែរ ក៏ប៉ុន្តែខ្ញុំអត់គិតថាខ្ញុំធ្វើការខុសជំនាញនោះទេ ពីព្រោះបើមិនមានជំនាញយើងធ្វើវាមិនកើតនោះទេ គ្រាន់តែជំនាញទាំងអស់មិនមែនជាជំនាញដែលយើងចេះពីសាលាតែប៉ុណ្ណោះ ! ខ្ញុំគិតថាយើងធ្វើការខុសសញ្ញាបត្រ”។
អ្នកនាង នាង សុវ៉ាតនា
“ខ្ញុំរៀនខាងទំនាក់ទំនងអន្តរជាតិ ប៉ុន្តែរៀនចប់ធ្វើការជាពិធីការិនី និងអ្នកប្រឹក្សាយោបល់ទៅវិញ។ ខ្ញុំគិតថានៅពេលដែលយើងបារម្ភអំពីរឿងនេះក៏វាសមហេតុផលម្យ៉ាងដែរ ក៏ប៉ុន្តែខ្ញុំអត់គិតថាខ្ញុំធ្វើការខុសជំនាញនោះទេ ពីព្រោះបើមិនមានជំនាញយើងធ្វើវាមិនកើតនោះទេ គ្រាន់តែជំនាញទាំងអស់មិនមែនជាជំនាញដែលយើងចេះពីសាលាតែប៉ុណ្ណោះ ! ខ្ញុំគិតថាយើងធ្វើការខុសសញ្ញាបត្រ”។
Dj NaNa បានបន្តថា ជំនាញពិតប្រាកដរបស់មនុស្សម្នាក់ៗកើតពីបទពិសោធន៍ សមត្ថភាពពីធម្មជាតិ ជំនាញបានមកពីឱកាសផ្ដល់ឱ្យ និងជំនាញបានមកពីការស្រាវជ្រាវផ្ទាល់ខ្លួន។ “ពេលនោះខ្ញុំរៀនខាងទំនាក់ទំនងអន្តរជាតិ ប៉ុន្តែឱកាសការងារជាអ្នកនិយាយវិទ្យុផ្ដល់ឱ្យក៏ចាប់ផ្ដើមធ្វើតែម្ដង ទោះជាមួយម៉ោងបានបីដុល្លារក៏ដោយ… ចំណែកឯការងារជាពិការិនីក៏ដូចគ្នា ខ្ញុំមិនដែលគិតថាខ្ញុំធ្វើជាពិការិនីអីនោះទេ គឺគ្រប់យ៉ាងកាលៈទេសៈវាផ្ដល់មក រួមទាំងគាំទ្រដល់ជីវភាពផងក៏សម្រេចធ្វើមកដល់បច្ចុប្បន្ន”។
អ្នកនាង នាង សុវ៉ាតនា បានបញ្ជាក់ថា ការងារទាំងអស់សុទ្ធតែមានអត្ថប្រយោជន៍ និងតម្លៃសម្រាប់មនុស្សគ្រប់គ្នា ប៉ុន្តែអ្វីដែលសំខាន់នោះធ្វើការងារសុច្ចរិតដោយក្តីស្រឡាញ់។ ប្រសិនឱកាសផ្ដល់ឱ្យនៅនឹងមុខទៅហើយ យុវជនគួរថ្លឹងថ្លែងចាប់យកភា្លម កុំរង់ចាំការងារដែលត្រូវនឹងមុខជំនាញទើបធ្វើ៕
ជីវប្រវត្តិ: លោក សន តុលា កំពុងសិក្សានៅដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ បច្ចុប្បន្នលោកជាអ្នកសរសេរ និងអ្នករាយការណ៍ព័ត៌មានអប់រំនៃ AMS Education។
ជំនាញ, ព្រឹត្តិការណ៍
រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កំពុងពង្រឹងការបណ្តុះបណ្តាលជំនាញបច្ចេកទេសអាទិភាពចំនួន ៣ ដើម្បីត្រៀមខ្លួនសម្រាប់សេដ្ឋកិច្ច និងឧស្សាហកម្មនាពេលអនាគត…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
ជាការត្រៀមលក្ខណៈសម្រាប់យុគសម័យឌីជីថល ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានជំរុញឱ្យគ្រឹះស្ថានសិក្សាទាំងរដ្ឋ និងឯកជន…
ចំណេះជីវិត, ព្រឹត្តិការណ៍
ក្នុងដំណាក់កាលនៃវ័យជំទង់ មិត្តភក្តិប្រៀបដូចជាគ្រួសារទីពីរ។ ទំនាក់ទំនងនេះផ្តល់នូវសេចក្តីសុខ ការគាំទ្រ និងការរៀនសូត្រពីសង្គម។ ប៉ុន្តែ នៅពេលដែលមានការខ្វែងគំនិតគ្នា វាក៏អាចបង្កជាសម្ពាធផ្លូវចិត្តខ្លាំងផងដែរ…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
មជ្ឈមណ្ឌលឧត្តមភាពយានយន្តកម្ពុជា (ACE-C) បានបើកទ្វារជាផ្លូវការហើយនៅថ្ងៃចន្ទនេះ។ ក្រោមសមិទ្ធផលនៃកិច្ចសហការរវាងរដ្ឋ និងឯកជន ACE-C ត្រូវបានគេមើលឃើញថា ក្លាយជាក្បាលម៉ាស៊ីនបណ្តុះបណ្តាលយានយន្តកម្រិត…
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
ការងារអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា សហការជាមួយអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ នឹងជ្រើសរើសនិស្សិតចូលបម្រើការជាមន្ត្រីហាត់ការ…
ពានរង្វាន់, ព្រឹត្តិការណ៍, យុវជនឆ្នើម
យុវជនមកពីខេត្តស្វាយរៀង គួន ភីរុន បានក្លាយទៅជាម្ចាស់ជ័យលាភីលេខ១ ក្នុងការប្រកួតតែងនិពន្ធ ផ្នែកអត្ថបទឧស្សាហ៍កថា កម្មវិធីប្រកួតប្រជែង “ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន” អបអរទិវាជាតិអំណានលើកទី…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
នៅក្នុងបរិបទបច្ចុប្បន្ននេះ ការគាំពារ និងអភិវឌ្ឍកុមារតូច បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការផ្តល់នូវមូលដ្ឋានគ្រឹះដ៏រឹងមាំ និងមិនអាចខ្វះបាន ក្នុងការអភិវឌ្ឍធនធានមនុស្ស។ នេះជាប្រសាសន៍លើកឡើងរបស់…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
នៅល្ងាចថ្ងៃអាទិត្យ ទី១៥ ខែមីនា ចុងសប្តាហ៍នេះ ព្រះសង្ឃ តាជី យាយជី ប្រមាណជា៥០០អង្គ/នាក់ នឹងរួមគ្នាធ្វើសមាធិនៅខាងមុខផ្ទាំងគំនូរ “សិល្បៈ ដើម្បីសន្តិភាព” នាសួនវត្តបទុមវតី រាជធានីភ្នំពេញ ដោយមានការនិមន្តចូលរួមពី…
ចំណេះជីវិត, ព្រឹត្តិការណ៍
ការជ្រើសរើសរបបអាហារដែលពោរពេញដោយជីវជាតិ គឺជាគ្រឹះដ៏សំខាន់សម្រាប់សុខភាពរាងកាយទាំងមូល។ ប្រសិនបើលោកអ្នកកំពុងស្វែងរកផ្លែឈើបន្ថែមទៅក្នុងរបបអាហារប្រចាំថ្ងៃ…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
ស្រ្តីប្រមាណ១៧០០នាក់ នៅព្រឹកថ្ងៃទី១២ ខែមីនា បានចូលរួមដើរដោយថ្មើជើង ពីមុខវត្តបទុមវតី រាជធានីភ្នំពេញ ឆ្ពោះទៅកាន់រមនីយដ្ឋានវត្តភ្នំ ក្នុងព្រឹត្តិការណ៍ “ដើរដើម្បីសន្តិភាពយូរអង្វែង សម្រាប់យើងទាំងអស់គ្នា”…