ភ្នំពេញ៖ សាកលវិទ្យាល័យភូមិន្ទភ្នំពេញបានបង្កើតមជ្ឈមណ្ឌលជាតិបណ្តុះធុរកិច្ចថ្មីនៃកម្ពុជា (NICC) ស្ដីពីគម្រោងបង្កើតការបណ្តុះធុរកិច្ចថ្មីរវាសាកលវិទ្យាល័យនិងឧស្សាហកម្មនៅកម្ពុជា ។ គម្រោងបង្កើតនេះស្ថិតក្រោមជំនួយរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ចំណាយថវិកាសរុបជិត ៨លានដុល្លារអាមេរិក ។ ការប្រារព្ធពិធីបញ្ចុះបឋមសិលាសាងសង់មជ្ឈមណ្ឌលនេះ អញ្ជើញចូលរួមក្រោមអធិបតីភាពលោក រ៉ូ ហ្យុនជន នាយក KOICA ប្រចាំប្រទេសកម្ពុជា និងឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១ កន្លងទៅ

លោក រ៉ូ ហ្យុនជន នាយក KOICA ប្រចាំប្រទេសកម្ពុជា បាននិយាយថា គោលបំណងនៃគម្រោងបង្កើតមជ្ឈមណ្ឌលជាតិបណ្តុះធុរកិច្ចថ្មីនៃកម្ពុជានេះ រួមមាន ១. បង្កើតគំរូបណ្តុះអាជីវកម្មនិងបណ្តាញទីផ្សារនៅកម្ពុជា ២. គាំទ្រដល់មូលដ្ឋានគ្រឹះនៃកំណើនសេដ្ឋកិច្ចនិងការអភិវឌ្ឍសហគ្រិនភាពវ័យក្មេងនៅកម្ពុជា ៣. ធ្វើពិធីកម្មឧស្សាហកម្ម និងជំរុញឧស្សាហកម្មនៃបច្ចេកវិទ្យាព័ត៌មាននិងទំនាក់ទំនងនៅកម្ពុជា និងទី៤. ដើម្បីភ្ជាប់និងបំពេញចន្លោះរវាងសមត្ថភាពសិក្សា និងតម្រូវការទីផ្សារក្នុងប្រទេសផងដែរ ។
គួរបញ្ជាក់ថា មជ្ឈមណ្ឌលជាតិបណ្តុះធុរកិច្ចថ្មីនៃកម្ពុជា (NICC) ជាផ្នែកមួយនៃគម្រោង «ការបង្កើតការបណ្តុះធុរកិច្ចថ្មីរវាងសាកលវិទ្យាល័យ និងឧស្សាហកម្មនៅកម្ពុជា» ដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់ជំនួយរវាង KOICA និង MoEYS កាលពីឆ្នាំ២០១៩ ។

នាយកប្រចាំប្រទេសនៃការិយាល័យ KOICA ប្រចាំកម្ពុជា បានបន្ថែមថា KOICA នឹងចំណាយថវិកាប្រហែល ២,៧ លាន ដុល្លារបន្ថែមទៀតលើការសាងសង់ NICC រួមទាំងឧបករណ៍ផងដែរ ។ លោកសង្ឃឹមថា គម្រោងនេះនឹងក្លាយជាព្រឹត្តិការណ៍សំខាន់មួយទៀតដើម្បីគាំទ្រដល់ការចាប់ផ្តើមបច្ចេកវិទ្យាឌីជីថល ប្រព័ន្ធអេកូឡូស៊ី និងបណ្តាញទីផ្សារនៅកម្ពុជា ។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី នៃក្រសួងអប់រំយុវជននិងកីឡា បានលើកឡើងថា មជ្ឈមណ្ឌលជាតិបណ្តុះធុរកិច្ចថ្មីនៃកម្ពុជា (NICC) បានរៀបចំឡើងសមស្របទៅតាមពេលវេលាមួយដ៏ល្អ ហើយមជ្ឈមណ្ឌលនេះជាធាតុផ្សំដ៏សំខាន់គាំទ្រដល់ភាពជាសហគ្រិននិងប្រព័ន្ធអេកូឡូស៊ីសំរាប់ធុរកិច្ចថ្មីនៅកម្ពុជា ។
ចំណែកឯកឧត្តមបណ្ឌិត ជេត ជាលី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានឱ្យដឹងថា មជ្ឈមណ្ឌលជាតិបណ្តុះធុរកិច្ចថ្មីនៃកម្ពុជា (NICC) មានទំហំប្រហែល ២២០០ ម៉ែត្រការ៉េ មានកំពស់ ៣ជាន់ ដោយមានបន្ទប់ប្រជុំ ការិយាល័យ ការិយាល័យការងាររួម និងបន្ទប់រៀនជាដើម ។ ឯកឧត្តមបណ្ឌិតបន្តថា មជ្ឈមណ្ឌលជាតិបណ្តុះធុរកិច្ចថ្មីនៃកម្ពុជា (NICC) នឹងបង្កើតនូវបរិយាកាសល្អសម្រាប់សហគ្រិន អ្នកចាប់ផ្តើមធុរកិច្ចថ្មី អ្នកស្រាវជ្រាវ និស្សិត ក្រុមហ៊ុនឧស្សាហកម្ម និងមន្ត្រីរដ្ឋាភិបាល ដើម្បីជួបពិភាក្សាគ្នា និងដើម្បីបង្កើតនូវដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតសម្រាប់សង្គមជាតិ និងប្រទេសកម្ពុជា ។
គួរជម្រាបជូនថា ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) បានបង្កើតឡើងនៅឆ្នាំ ១៩៩១ ក្រោមក្រសួងការបរទេសកូរ៉េខាងត្បូង ជាទីភ្នាក់ងាររដ្ឋាភិបាលផ្តល់កម្មវិធីជំនួយរបស់កូរ៉េខាងត្បូង។ KOICA មានគោលបំណងជំរុញទំនាក់ទំនងសហប្រតិបត្តិការ និងការផ្លាស់ប្តូរគ្នាទៅវិញទៅមកជាមួយប្រទេសកំពុងអភិវឌ្ឍន៍ដោយផ្តល់ជូននូវកម្មវិធីផ្តល់ជំនួយអភិវឌ្ឍន៍ជាផ្លូវការ (ODA) សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន១០កន្លែង នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/08/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាចំនួន១០កន្លែង ពីកម្មវិធីអាហារូបករណ៍ EDC-AFD-EU ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សារយៈពេល ២ឆ្នាំ ឬ៣ឆ្នាំតាមមុនជំនាញ ...
អាហារូបករណ៍ថ្នាក់បណ្ឌិត ជំនាញវិទ្យាសាស្រ្តកុំព្យូទ័រ និងព័ត៌មានវិទ្យា នៅប្រទេសសឹង្ហបុរី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 31/07/2024
A*STAR Computing and Information Science (ACIS) បានប្រកាសផ្តល់អាហារូបករណ៍ដល់អ្នកមានបំណងចង់បន្តការសិក្សាថ្នាក់បណ្ឌិតផ្នែកុំព្យូទ័រ និងវិទ្យាសាស្រ្តព័ត៌មាន។
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅចក្រភពអង់គ្លេស
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 17/04/2025
កម្មវិធីអាហារូបករណ៍ Commonwealth Distance Learning Scholarship 2025-2026 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យផ្សេងៗនៃចក្រភពអង់គ្លេស សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។
ឱកាសសិក្សាឥតគិតថ្លៃ ស្តីពី «ពាណិជ្ជកម្មឌីជីថល និងអាជីវកម្មអេឡិចត្រូនិក» សម្រាប់សហគ្រិនកម្ពុជា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/01/2026
ដើម្បីពង្រឹងសមត្ថភាពឌីជីថលដល់ម្ចាស់អាជីវកម្ម និងសហគ្រាសនៅកម្ពុជា សិក្ខាសាលាដ៏មានសារៈសំខាន់មួយនឹងត្រូវរៀបចំឡើងក្រោមប្រធានបទ «ពាណិជ្ជកម្មឌីជីថល និងអាជីវកម្មអេឡិចត្រូនិក»។ កម្មវិធីនេះរៀបចំឡើងដោយមានការសហការពី...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន១០០កន្លែងពីក្រសួងប្រៃសណីយ និងទូរគមនាគមន៍ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/10/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន១០០កន្លែងពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សិក្សានៅបណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា និងសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សា...
វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ ផ្ដល់អាហារូបករណ៍ថ្នាក់សញ្ញាបត្របច្ចេកទេសចំនួន៦០០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/11/2024
នៅក្នុងឆ្នាំសិក្សា២០២៤-២០២៥ វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ បានប្រកាសជ្រើសរើសសិស្ស-និស្សិតចំនួន៦០០នាក់ សម្រាប់ទទួលអាហារូបករណ៍សិក្សាទៅលើមុខជំនាញជាច្រើនដែលកំពុងមានតម្រូវការ...
រដ្ឋមន្រ្តីអប់រំផ្តល់អាហារូបករណ៍ ១០០% នៅវិទ្យាស្ថានគរុកោសល្យបាត់ដំបង ជូនដល់កូនៗរបស់វីរៈកងទ័ពកម្ពុជា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/08/2025
វិទ្យាស្ថានគរុកោសល្យបាត់ដំបង បានប្រកាសជូនដំណឹងដល់ក្រុមគ្រួសារវីរៈកងទ័ពកម្ពុជា ដែលបានពលីជីវិតក្នុងបុព្វហេតុការពារបុរណភាពទឹកដីថា វិទ្យាស្ថានបានសម្រេចផ្តល់ជូនអាហារូបករណ៍ ១០០%
វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មបន្តផ្ដល់ការសិក្សាជំនាញវិជ្ជាជីវៈឥតគិតថ្លៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 24/03/2025
វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មបន្តផ្ដល់ការសិក្សាជំនាញវិជ្ជាជីវៈ ជាច្រើនកន្លែងសម្រាប់ សិស្សានុសិស្ស និងសាធារណៈជន ចូលសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ។ ការសិក្សាផ្ដល់ជូនក្រោមកម្មវិធីសិក្សា ១លាន៥សែននាក់ ដែលគាំទ្រ...
អាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ៥០កន្លែងនៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/12/2023
សម្រាប់សិស្ស-និស្សិតដែលមានបំណងចង់សិក្សាជំនាញផ្នែកសិល្បៈ ពេលនេះ គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងផ្តល់អាហារូបករណ៍...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប





























