អ្នកស្រី សរ ម៉ុន្ថា

14:22 នាទី |  Added: 19.01.2022 |  0 views

Description

កិច្ចសន្ទនាកម្មវិធីអនាគត អ្នកស្រី សរ ម៉ុន្ថា នាយិកាសាលាអប់រំកុមារតូច ស៊ីជីដាកម្ពុជា បាននិយាយថា ជំនា​ញ​អប់​រំ​កុមារតូចសំខាន់ខ្លាំងណាស់សម្រាប់ម្តាយឪពុកគ្រប់រូប ដោយសារកុមារពូកែ កុមារឆ្លាតវៃ កុ​មា​រ​​មានគំនិត​ច្នៃ​ប្រតិដ្ឋខ្ពស់ ត្រូវផ្តើមចេញ​ពីសកម្មភាព​អប់រំ​ល្អ​របស់​ម្តាយ​ឪពុក​ ។ ម្តាយ​ឪពុក​គ្រប់​រូបចិញ្ចឹម​បីបាច់​កូនបាន​ល្អនៅ​ថ្ងៃ​នេះ ​ជាការ​ចូល​រួម​បណ្តុះ​ធន​ធាន​មនុស្ស​សំខាន់​សម្រាប់​គ្រួសារ​ និងសង្គម​ជាតិ​នៅ​ថ្ងៃ​​អនាគត ។

អនាគត

អំពី អនាគត

ភាពមិនស៊ីគ្នារវាងធនធានមនុស្ស និងតម្រូវការទីផ្សារការងារជាក់ស្តែង ជាបញ្ហាប្រឈមយ៉ាងសំខាន់មួយដែលកម្ពុជាកំពុងជួបប្រទះ។ ចំណុចនេះ បង្ករជាការលំបាកសម្រាប់គ្រប់ភាគីទាំងអស់ ទាំងនិយោជក និង​សិស្សនិស្សិត។ អ្នកគ្រប់គ្រងស្ថាប័ន​រអ៊ូថាគ្មាន​កម្លាំងពលកម្មគ្រប់គ្រាន់ ខណៈ​សិស្សនិស្សិតលើកឡើងថាគ្មានកន្លែងចូលបម្រើការងារ។ បញ្ហានេះត្រូវបានគេរកឃើញថា កើតឡើងដោយសារតែ​សិស្សនិស្សិតមិនយល់ច្បាស់ពីវិធីក្នុងការជ្រើសរើសជំនាញឱ្យបានត្រឹមត្រូវ និងស្គាល់ជំនាញមិនអស់ ទើបធ្វើឱ្យពួកគេរើសតែជំនាញដដែលៗ ហើយគ្មានទីផ្សារ ខណៈជំនាញដែលត្រូវការពិតប្រាកដបែរជាគ្មានអ្នករៀនទៅវិញ។ ហេតុនេះហើយទើប​កម្មវិធី អនាគត ត្រូវបានបង្កើតឡើងដើម្បីបង្ហាញពីជំនាញ​នានានៅក្នុងទីផ្សារកម្ពុជា សម្រាប់ជាជម្រើសយ៉ាងច្បាស់លាស់ចំពោះយុវជនកម្ពុជា។