Description
បច្ចុប្បន្នជំនាញវិស្វកម្មទឹក និងបរិស្ថានមានតម្រូវការច្រើន ទាំងនៅតាមក្រុមហ៊ុនឯងជនក្នុងវិស័យអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ក្រុមហ៊ុនផ្គត់ផ្គង់ទឹក រោងចក្រឧស្សាហ៍កម្ម អង្គការនានាធ្វើការលើវិស័យទឹក បរិស្ថាន និងអនាម័យ និងតាមក្រសួងមន្ទីរពាក់ព័ន្ធ។ ការងារទាំងនោះមាននៅក្រសួងសាធារណៈការនិងដឹកជញ្ជូន ក្រសួងបរិស្ថាន ក្រសួងធនធានទឹក ក្រសួងកសិកម្ម ក្រសួងអភិវឌ្ឍជនបទ ក្រសួងឧស្សាហ៍កម្មវិទ្យាសាស្រ្តបច្ចេកវិទ្យា និងនវានុវត្ត និងស្ថានប័នជាតិនិងអន្តជាតិជាច្រើនទៀត។

អំពី អនាគត
ភាពមិនស៊ីគ្នារវាងធនធានមនុស្ស និងតម្រូវការទីផ្សារការងារជាក់ស្តែង ជាបញ្ហាប្រឈមយ៉ាងសំខាន់មួយដែលកម្ពុជាកំពុងជួបប្រទះ។ ចំណុចនេះ បង្ករជាការលំបាកសម្រាប់គ្រប់ភាគីទាំងអស់ ទាំងនិយោជក និងសិស្សនិស្សិត។ អ្នកគ្រប់គ្រងស្ថាប័នរអ៊ូថាគ្មានកម្លាំងពលកម្មគ្រប់គ្រាន់ ខណៈសិស្សនិស្សិតលើកឡើងថាគ្មានកន្លែងចូលបម្រើការងារ។ បញ្ហានេះត្រូវបានគេរកឃើញថា កើតឡើងដោយសារតែសិស្សនិស្សិតមិនយល់ច្បាស់ពីវិធីក្នុងការជ្រើសរើសជំនាញឱ្យបានត្រឹមត្រូវ និងស្គាល់ជំនាញមិនអស់ ទើបធ្វើឱ្យពួកគេរើសតែជំនាញដដែលៗ ហើយគ្មានទីផ្សារ ខណៈជំនាញដែលត្រូវការពិតប្រាកដបែរជាគ្មានអ្នករៀនទៅវិញ។ ហេតុនេះហើយទើបកម្មវិធី អនាគត ត្រូវបានបង្កើតឡើងដើម្បីបង្ហាញពីជំនាញនានានៅក្នុងទីផ្សារកម្ពុជា សម្រាប់ជាជម្រើសយ៉ាងច្បាស់លាស់ចំពោះយុវជនកម្ពុជា។
