ឱកាសសម្រាប់សិស្ស-និស្សិត RUPP ទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅ Sogang University

សាកលវិទ្យាល័យ Sogang (Sogang University) ដែលជាគ្រឹះស្ថានឧត្តមសិក្សាដ៏ល្បីល្បាញ និងចំណាស់ជាងគេមួយនៅក្នុងសាធារណរដ្ឋកូរ៉េ ក្រោមជំនួយកិច្ចសហការជាមួយអង្គការ Jesuit Service-Cambodia បានប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (អនុបណ្ឌិត) និងថ្នាក់បណ្ឌិត ជូនដល់និស្សិតនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) សម្រាប់ឆ្នាំសិក្សា២០២៧ ខាងមុខនេះ។

អាហារូបករណ៍ដែលផ្តល់ជូននាពេលនេះ ផ្តោតសំខាន់លើមុខជំនាញឯកទេសផ្នែកវិទ្យាសាស្ត្រ និងវិស្វកម្មបច្ចេកវិទ្យា ដូចជា ៖ គណិតវិទ្យា និងរូបវិទ្យា, គីមីវិទ្យា និងជីវវិទ្យា, វិស្វកម្មអេឡិចត្រូនិក និងវិស្វកម្មមេកានិក, វិស្វកម្មគីមី និងជីវម៉ូលេគុល, វិទ្យាសាស្ត្រកុំព្យូទ័រ និងវិស្វកម្ម, វិស្វកម្មសេមីកុងដាកទ័រ (Semiconductor Engineering)។

លក្ខខណ្ឌសម្រាប់អ្នកដាក់ពាក្យស្នើសុំ

បេក្ខជន-បេក្ខនារីដែលមានបំណងដាក់ពាក្យ ចាំបាច់ត្រូវបំពេញតាមលក្ខខណ្ឌកំណត់ដូចខាងក្រោម៖
១. ជានិស្សិតឆ្នាំទី៤ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) ក្នុងឆ្នាំសិក្សា២០២៥-២០២៦ ឬជាអ្នកដែលទើបបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យនេះ។
២. មានលទ្ធផលសិក្សាល្អ ដោយមាន GPA ចាប់ពី 3.00 ឡើងទៅ
៣. មានសមត្ថភាពភាសាអង់គ្លេសល្អ យ៉ាងហោចណាស់ IELTS 6.0
៤. មានអាយុក្រោម ៣៥ ឆ្នាំ។

អត្ថប្រយោជន៍ទទួលបានពីអាហារូបករណ៍ ៖ អាហារូបករណ៍នេះជាប្រភេទអាហារូបករណ៍ពេញថ្លៃ ដែលនឹងរ៉ាប់រងលើរាល់ការចំណាយទាំងអស់ក្នុងអំឡុងពេលសិក្សា រួមមាន ថ្លៃសំបុត្រយន្តហោះទៅ-មក, ថ្លៃសិក្សា (Tuition Fee), ធានារ៉ាប់រងសុខភាព, កន្លែងស្នាក់នៅ រួមទាំងថវិកាសម្រាប់ទិញសៀវភៅ និងការចំណាយផ្សេងៗទៀត។

ឯកសារចាំបាច់ត្រូវត្រៀមសម្រាប់ការដាក់ពាក្យ

ដើម្បីដាក់ពាក្យស្នើសុំ បេក្ខជនត្រូវរៀបចំឯកសារ (តម្រូវឱ្យស្គែនជាទម្រង់ PDF ទាំងអស់) ដូចជា៖

  • ច្បាប់ចម្លងសៀវភៅគ្រួសារ និងលិខិតឆ្លងដែន (Passport) ដែលមានសុពលភាព។
  • ឯកសារបញ្ជាក់ការសិក្សាដើម (ព្រឹត្តិបត្រពិន្ទុ/Transcripts, សញ្ញាបត្រ និងពានរង្វាន់ផ្សេងៗបើមាន)។
  • លិខិតបញ្ជាក់សមត្ថភាពភាសាអង់គ្លេស ឬកូរ៉េ (IELTS, TOEFL, TOPIK ឬសមមូល)។
  • លិខិតណែនាំ (Recommendation Letters) ចំនួន ២ ច្បាប់ ដែលមានហត្ថលេខាច្បាស់លាស់ ៖ មួយច្បាប់មកពីលោកគ្រូ-អ្នកគ្រូ ឬដេប៉ាតឺម៉ង់សិក្សា (ត្រូវផ្ញើផ្ទាល់ពីអ្នកណែនាំទៅកាន់អ៊ីមែលគណៈកម្មការ) និងមួយច្បាប់ទៀតពីបុគ្គលផ្ទាល់ខ្លួន។
  • អត្ថបទសរសេរស្វ័យប្រវត្តិ (Statement of Purpose/Essay) ជាភាសាអង់គ្លេសចំនួន ២ ប្រធានបទ ដោយមួយប្រធានបទមិនឱ្យលើសពី ១,០០០ ពាក្យ ផ្តោតលើ «ហេតុអ្វីចង់ទទួលអាហារូបករណ៍ Sogang University?» និង «តើសង្ឃឹមធ្វើអ្វីជាមួយចំណេះដឹងដែលទទួលបាន?»។

និស្សិតដែលមានចំណាប់អារម្មណ៍ និងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ត្រូវផ្ញើពាក្យស្នើសុំ និងរាល់ឯកសារដែលបានស្គែនជាទម្រង់ PDF ទាំងអស់ទៅកាន់គណៈកម្មការអាហារូបករណ៍ Sogang តាមរយៈសារអេឡិចត្រូនិច sogangscholarship@gmail.com

ការទទួលពាក្យនឹងត្រូវបិទបញ្ចប់ត្រឹមថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ ជាកំហិត។

សូមជម្រាបផងដែរថា សាកលវិទ្យាល័យ Sogang មិនត្រឹមតែលេចធ្លោលើផ្នែកវិទ្យាសាស្ត្របច្ចេកវិទ្យាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសាលាឈានមុខគេដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញខ្លាំងលើជំនាញសេដ្ឋកិច្ច, ធុរកិច្ច, ទស្សនវិជ្ជា, ទំនាក់ទំនង និងភាសា នៅក្នុងប្រទេសកូរ៉េខាងត្បូងផងដែរ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ ១០០% ពីមូលនិធី ស.អ នៃក្រសួងប្រៃសណីយ និងទូរគមនាគមន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/07/2025

ឱកាសសិក្សាអាហារូបករណ៍ ១០០% ចំនួន៧៥កន្លែង ជំនាន់ទី២ ពីមូលនិធី ស.អ នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លើមុនជំនាញសន្តិសុខសាយប័រ (CyberSecurity)

ឱកាសផ្លាស់ប្ដូរការសិក្សារដូវក្ដៅនៅប្រទេសជប៉ុនពីកម្មវិធី Sokendai KEK ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/02/2025

កម្មវិធី SOkendai KEK Summer Student Program 2025 នៃប្រទេសជប៉ុន ប្រកាសជ្រើសរើសនិស្សិតអន្តរជាតិទូទាំងពិភពលោក ចូលរួមកម្មវិធីផ្លាស់ប្ដូរការសិក្សាក្នុងវិស័យស្រាវជ្រាវរយៈពេល៨សប្ដាហ៍។

អាហារូបករណ៍សម្រាប់សិស្សនារី​ទៅ​សិក្សា​នៅ​សហរដ្ឋអាមេរិក តាមរយៈកម្មវិធី SHE-CAN

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/08/2024

ជាថ្មីម្តងទៀត​នៅឆ្នាំនេះ កម្មវិធីអាហារូបករណ៍ SHE-CAN បានកំពុងស្វែង​រកនិស្សិតស្រ្តីឆ្នើមពីប្រទេស​កម្ពុជា លីបេរីយ៉ា និងហ្គាតេម៉ាឡា ដែលមានការតាំងចិត្តខ្ពស់​ក្នុងការចូលរួមអភិវឌ្ឍប្រទេស​ខ្លួន ទៅ​បន្ត​ការ​សិក្សា​នៅសហរដ្ឋអាមេរិក។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ MGIMO ចំនួន៣កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/05/2025

យោងតាមសមាគមនិស្សិតខ្មែរប្រចាំសហព័ន្ធរុស្សី ពេលនេះ សាកលវិទ្យាល័យ MGIMO បាន​ប្រកាសជ្រើសរើសនិស្សិតចំនួន៣កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ក្នុង​ឆ្នាំសិក្សា២០២៥-២០២៦។

អាហារូបករណ៍មូលនិធិ Matsumae International ថ្នាក់ស្រាវជ្រាវនៅប្រទេសជប៉ុនឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/03/2023

កម្មវិធីអាហារូបករណ៍  Matsumae International នៃប្រទេសជប៉ុនប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់ស្រាវជ្រាវតាមរយៈកម្មវិធីមូលនិធី...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅវិទ្យាស្ថាន វ៉ាន់ដា ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិសម្រាប់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សា...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាបប្រកាស​ផ្ដល់អាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស​ជាច្រើន​កន្លែងសម្រាប់យុវជន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/08/2025

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប ប្រកាសផ្ដល់អាហារូបករណ៍១០០% ជាច្រើនកន្លែងសម្រាប់យុវជន យុវនារី និងសាធារណជន ចូលសិក្សាកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស រយៈពេល២ឆ្នាំ។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ ISDB Scholarship Program 2024

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/04/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បណ្ឌិត និងវគ្គសិក្សាផ្សេងៗពេញលេញពីកម្មវិធីអាហារូបករណ៍ ISDB Scholarship ...

វិទ្យាស្ថានវិទ្យាសាស្រ្តគ្រប់គ្រង និងសេដ្ឋកិច្ច ផ្ដល់ការសិក្សាជំនាញកុំព្យូទ័រ និងទីផ្សារចំនួន១៧៤កន្លែងឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/05/2023

វិទ្យាស្ថានវិទ្យាសាស្រ្ត​គ្រប់គ្រង និងសេដ្ឋកិច្ច ប្រកាសផ្ដល់អាហារូបករណ៍សិក្សាជំនាញរយៈពេល៣ខែដល់សិស្សានុសិស្ស និងសាធារណៈជន​ដោយ​ឥតគិតថ្...