ពិធីបុណ្យភ្ជុំបិណ្ឌ ជា​ឱកាសសម្រាប់​យុវជន​បង្ហាញ​សម្លៀក​បំពាក់ប្រពៃណីខ្មែរ

ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ ​ត្រូវ​ប្រជាពលរដ្ឋ​ខ្មែរ​ចាត់ទុកថា គឺជា​ពិធីបុណ្យ​ធំ​មួយ​ក្នុង​ចំណោម​ពិធី​បុណ្យ​ធំៗ​របស់​ប្រទេស​កម្ពុជា​ ។ ជា​ការ​កត់សម្គាស់ សម្រាប់ពិធី​បុណ្យ​ភ្ជុំបិណ្ឌនេះ មិន​ត្រឹម​តែជា​ពិធីសាសនា​ប៉ុណ្ណោះទេ តែ​ក៏​ជា​ពិធីមួយ​ផ្តល់​ឱកាស​សម្រាប់​យុវជន​បង្ហាញ​នូវ​សម្លៀក​បំពាក់ប្រពៃណី​ខ្មែរ តាមរយៈ​ការ​ស្លៀក​ពាក់​ទៅ​ចូលរួម​កម្មវិធី​ដែល​ប្រព្រឹត្ត​ធ្វើ​នៅ​តាមទីវត្ត​អារាម​ទូទាំង​ប្រទេស​ផងដែរ។

កញ្ញា យ៉ាត់ អាលីហ្សា និស្សិតផ្នែកទំនាក់ទំនងអន្តរជាតិ នៃសាកលវិទ្យាល័យ​បញ្ញាសាស្រ្តកម្ពុជា បាន​និយាយថា សម្លៀកបំពាក់ប្រពៃណីខ្មែរ ជាសម្លៀកពាក់ដែលប្រណិត និងមានភាពស្រស់ស្អាត សមរម្យសម្រាប់នារីខ្មែរពេលទៅវត្ដ ។

សម្រាប់ អាលីហ្សា សម្លៀក​បំពាក់ប្រពៃណីខ្មែរ នាងមិនត្រឹមតែប្រើប្រាស់នៅក្នុងឱកាស​នៃពិធីបុណ្យភ្ជុំបិណ្ឌប៉ុណ្ណោះទេ នាងថែមទាំងប្រើប្រាស់​នៅក្នុងកម្មវិធីនានាដូចជាចូលរួមពិធីអាពាហ៍ពិពាហ៍ជាដើម ដោយសារតែសម្លៀកបំពាក់នេះ​វាបានបញ្ជាក់ពី​អត្តសញ្ញាណជាតិខ្មែរ ហើយនាងក៏​មានអារម្មណ៍ថា សប្បាយចិត្ត និងមានមោទកភាពរាល់ពេលប្រើប្រាស់ម្តងៗ។

កញ្ញា យ៉ាត់ អាលីហ្សា

“សម្រាប់ខ្ញុំផ្ទាល់ ខ្ញុំយល់ថា ស្លៀកពាក់បែបនេះបានជួយលើកកម្ពស់វប្បធម៌របស់ជាតិ “

ចំណែក កញ្ញា ជូ សៀក ម៉ី ដែល​បច្ចុប្បន្ន​ជាវេជ្ជបណ្ឌិត​នៅ​មន្ទីរពេទ្យ​មួយ​ក្នុង​រាជធានីភ្នំពេញ ក៏​មានទស្សនៈ​ស្រដៀង​នឹង​ កញ្ញា យ៉ាត់ អាលីហ្សា ដែរ ដោយថា នាងតែងតែប្រើប្រាស់សម្លៀកបំពាក់ប្រពៃណីរៀងរាល់ពេលមានកម្មវិធីនានា ដោយហេតុថា សម្លៀកបំពាក់នេះបានចូលរួមលើកតម្លៃស្រ្តីខ្មែ, រក្សាប្រពៃណី, វប្បធម៌ខ្មែរដែលល្អ និងបង្ហាញពីភាពស្រស់ស្អាតខុសពីសព្វមួយដង។ ហើយ​សម្រាប់​ឱកាស​ នៃ​ពិធី​បុណ្យភ្ជុំ គឺជាឱកាសដែលអាចឱ្យនាងស្លៀកសម្លៀកបំពាក់ទាំងនោះដោយគ្មានភាពអៀនប្រៀនអ្វីឡើយ។

កញ្ញា ជូ សៀក ម៉ី

“ខ្ញុំយល់ថាពិធីបុណ្យភ្ជុំបិណ្ឌជាឱកាសមួយអាចឱ្យយុវជន បានបង្ហាញពីប្រពៃណីខ្មែរទៅកាន់សាធារណៈជនតាមរយៈការប្រើប្រាស់សម្លៀកបំពាក់ ព្រោះសម្លៀកបំពាក់ក៏ជាផ្នែកមួយបង្ហាញពីការលូតលាស់របស់សង្គម”

កញ្ញា ឃួន នារតី និស្សិតផ្នែកអក្សរសាស្ត្រអង់គ្លេស នៅ​សាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា ក៏​បានបង្ហាញទស្សនៈរ​បស់ខ្លួន​ក្នុងនាមជាយុជនម្នាក់ ដោយថា សម្រាប់​ឱកាស​ នៃពិធីបុណ្យភ្ជុំបិណ្ឌ ពិត​ជា​ឱកាស​សម្រាប់​រូប​នាង​បាន​ស្លៀក​សម្លៀក​បំពាក់ប្រពៃណី ហើយថា នាងពិតជាសប្បាយរីករាយដែលបានស្លៀកសម្លៀកបំពាក់ប្រពៃណីនវ ព្រោះការស្លៀកពាក់បែបនេះមិនត្រឹមតែបង្កើននូវភាពស្រស់ស្អាតចំពោះខ្លួនឯងតែមួយមុខប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានចូលរួមកសាងតម្លៃនៅក្នុងសង្គមខ្មែរដូចគ្នា។

ជាការ​មើលឃើញ​របស់ កញ្ញា នារតី នៅ​បណ្តាប្រទេសផ្សេងៗ គេតែងមានពិធី និងមានការស្លៀកពាក់ទៅតាមបែបប្រពៃណីរបស់គេដើម្បីបង្ហាញឱ្យជាតិសាសន៍ដទៃបានឃើញ និងស្គាល់ពីប្រទេសគេ ដូច្នេះក្នុងនាមជាយុវជនខ្មែរម្នាក់ គឺគួរតែចូលរួមតាមលទ្ធភាពដែលអាចធ្វើបាន ដើម្បីបង្ហាញនូវអ្វីដែលជនជាតិខ្មែរយើងក៏មានដូចគ្នា។ 

កញ្ញា ឃួន នារតី

“ការស្លៀកសម្លៀកកបំពាក់ប្រពៃណីនាឱកាសបុណ្យភ្ជុំបិណ្ឌ ជាឱកាសបង្ហាញឱ្យសាសន៍ដទៃបានស្គាល់ពីប្រវត្តិ និងវប្បធម៌របស់ប្រទេសយើងបានមួយផ្នែកដែរ”

សូមបញ្ជាក់ថា សម្លៀកបំពាក់ខ្មែរមានច្រើនទម្រង់និងច្រើនរចនាបថទៅតាមសម័យកាលនីមួយៗ ។ សម្លៀកបំពាក់ខ្មែរ​ត្រូវ​បាន​គេ​ចែក​ចេញ​ជាពីរប្រភេទ គឺសម្លៀកបំពាក់បុរាណ និងសម្លៀកបំពាក់ប្រពៃណី។ សម្លៀកបំពាក់បុរាណ មានបែបសណ្ឋានរចនារាងក្បាច់ក្បូរ ជាងប្រពៃណីបន្តិច ឧទាហរណ៍ដូចជាការស្លៀកពាក់តុបតែងឲ្យកូនក្រមុំនៅពេលរៀបពិធីអាពាហ៍ពិពាហ៍ ចំណែកឯកការស្លៀកពាក់ហូល ផាមួង និងសម្លៀកបំពាក់ឯទៀតដែលមិនសូវមានក្បាច់ច្រើនគឺជាប្រភេទប្រពៃណី។ បច្ចុប្បន្ននេះ សម្លៀកបំពាក់ប្រពៃណី ត្រូវគេនិយមយកមកប្រើប្រាស់នៅក្នុងកម្មវិធីធំៗដូចជា៖ ការតាំងពិព័រណ៍ ឬអង្គពិធីប្រជុំផ្សេងៗ ពិធីបុណ្យមាឃបូជា ពិធីបុណ្យភ្ជុំបិណ្ឌ ពិធីបុណ្យចូលឆ្នាំ និងកម្មវិធីផ្លូវការនានា៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សានៅបែលហ្ស៊ិក ពីកម្មវិធីអាហារូបករណ៍ KU Leuven ASEAN ២០២៧–២០២៨

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/10/2026

ឱកាសសិក្សានៅបែលហ្ស៊ិក! KU Leuven ASEAN Scholarship ២០២៧–២០២៨ បើកទទួលពាក្យហើយ

ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ​ ហង់​ជួន ​ណារ៉ុន ​ផ្តល់​អាហារូបករណ៍​ ១០០​%​ ​និង​ឱកាស​ការងារ​ចំនួន​ ​១០​កន្លែង​ សិក្សា​នៅ​សាកលវិទ្យាល័យ​បូណា​ម៉ារី ​(​BMU​)​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/09/2026

ជា​ឱកាស​សម្រាប់​យុវជន​សិស្សានុសិស្ស​ដែល​ទើប​បញ្ចប់​ការ​សិក្សា​ថ្នាក់​មធ្យមសិក្សា​ទុតិយ​ភូមិ​,​ ​ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ​ ហង់​ជួន ​ណារ៉ុន ​

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២០០កន្លែងនៅសាកលវិទ្យាល័យកម្ពុជា សម្រាប់ឆ្នាំសិក្សា២០២៣-២០២៨

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យកម្ពុជាចំនួន២០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៨ ។ អាហារូបករណ៍សិក្សាស្ថិតក្រោមកម្មវិធី អាហារូប......

វិទ្យាស្ថានវិទ្យាសាស្រ្តគ្រប់គ្រង និងសេដ្ឋកិច្ច ផ្ដល់ការសិក្សាជំនាញកុំព្យូទ័រ និងទីផ្សារចំនួន១៧៤កន្លែងឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/05/2023

វិទ្យាស្ថានវិទ្យាសាស្រ្ត​គ្រប់គ្រង និងសេដ្ឋកិច្ច ប្រកាសផ្ដល់អាហារូបករណ៍សិក្សាជំនាញរយៈពេល៣ខែដល់សិស្សានុសិស្ស និងសាធារណៈជន​ដោយ​ឥតគិតថ្...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ផ្តល់អាហារូបករណ៍៤៥កន្លែង សម្រាប់ជំនាញជួសជុលកុំព្យូទ័រ និង​រចនាក្រាហ្វិច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/05/2023

ក្រោមថវិកាគម្រោងទ្រទ្រង់គ្រឹះស្ថានជំហាន១ ឆ្នាំ២០២៣ វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើសសិស្សសិក្សាជំនាញ​បច្ចេកទេស​ដោយ​ឥតគិតថ្លៃចំនួន ៤៥នាក់។...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីអាហារូបករណ៍ Tianjin

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យធានជីន ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលធានជីននៃ...

សិក្សា​វគ្គ​ភាសា​អង់គ្លេស​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ ​ដោយ​ឥត​គិត​ថ្លៃ​ ​និង​ទទួលបាន​វិញ្ញាបនបត្រ​ទទួលស្គាល់​ជា​អន្តរជាតិ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/08/2026

សាកលវិទ្យាល័យ​រដ្ឋ​អាយ​អូវ៉ា ​(​Iowa​ ​State​ ​University​) ​សហការ​ជាមួយ​កម្មវិធី​ ​Online​ ​Professional​ ​English​ ​Network​ ​(​OPEN​) ​ប្រកាស​បើក​វគ្គ​សិក្សា​តាម​ប្រព័ន្ធ​អ៊ីនធឺណិត

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ ផ្តល់​អាហារូបករណ៍ដល់យុវជនចំនួ​ន១៥០នាក់ សិក្សា​ជំនាញបច្ចេកទេស​ឥតគិតថ្លៃ ជំហានទី២

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/03/2024

វិទ្យាស្ថានពហុបច្ចេកទេសកំពង់ធំប្រកាសផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈក្រោមកម្មវិធី១.៥លាន ជំហានទី២ ចំនួន១៥០ នាក់...