កម្មវិធី Meet & Greet with Mony 2026 ប្រមូលផ្តុំសិស្សានុសិស្សកម្ពុជាចំនួន ១៥០ នាក់ ក្នុងការផ្លាស់ប្តូរគំនិត និងក្តីស្រមៃយ៉ាងមានឥទ្ធិពល

កម្មវិធី Meet & Greet with Mony បានត្រឡប់មកវិញម្ដងទៀតក្នុងលើកទី៦ ដោយជោគជ័យកាលពីថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០២៦ ដែលជាកម្មវិធីមួយទទួលបានការគាំទ្រពីសំណាក់សិស្សានុសិស្សជាច្រើននាក់ ដោយក្នុងនោះមានចំនួនអ្នកចូលរួមជាង ១៥០ នាក់ រួមមានសិស្សានុសិស្សដែលទើបបញ្ចប់ថ្នាក់សិក្សាកម្រិតមធ្យមសិក្សាទុតិយភូមិ ដែលទទួលបាននិទ្ទេស A, B និង C មកពីបណ្ដាខេត្តក្រុងនានាក្នុងប្រទេស នៅឯមជ្ឈមណ្ឌល AmCam Exchange។

សិស្សានុសិស្សទាំងអស់ត្រូវបានជ្រើសរើសយ៉ាងសម្រិតសម្រាំងតាមរយៈ Bamnang App ចេញពីបេក្ខជនដាក់ពាក្យយ៉ាងច្រើនសន្ធឹកសន្ធាប់ពីគ្រប់ទិសទី ដែលពួកគេបានចំណាយពេលពេញមួយថ្ងៃក្នុងការស្វែងយល់ពីគន្លឹះសិក្សាក្នុងថ្នាក់ឧត្តមសិក្សា ការដាក់អាហារូបករណ៍ក្នុង និងក្រៅប្រទេស ព្រមទាំងការយល់ដឹងពីឱកាសការងារក្នុងសេដ្ឋកិច្ចឌីជីថលដែលកំពុងរីកចម្រើននៅកម្ពុជាផងដែរ។ កម្មវិធី Meet & Greet with Mony 2026 ទទួលបានការទទួលស្គាល់ និងគាំទ្រយ៉ាងពេញទំហឹងពី៖
● ក្រសួងអប់រំ យុវជន និងកីឡា (MoEYS)
● ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (MPTC)
● ស្ថានទូតអាមេរិកប្រចាំកម្ពុជា (U.S. Embassy Phnom Penh)
● អង្គការ EducationUSA
● មជ្ឈមណ្ឌល AmCam Exchange
● GooShop Cambodia
● ព្រមទាំងដៃគូសារព័ត៌មានជាច្រើនទៀត

កម្មវិធីនេះត្រូវបានបង្កើតឡើងដំបូងក្នុងឆ្នាំ ២០២០ ដោយ កញ្ញា សេង រ័ត្នសេដ្ឋាមុនី ដែលជាសហស្ថាបនិក និងជាអគ្គនាយិកាប្រតិបត្តិ (Co-Founder and CEO) នៃក្រុមហ៊ុន Bamnang។ កម្មវិធីនេះបានចាប់ផ្ដើមពីចំណុចតូចមួយ រហូតក្លាយជាវេទិកាដ៏សំខាន់ក្នុងការផ្ដល់ជូននូវឱកាសបង្កើតទំនាក់ទំនងថ្មីៗ ឱកាសទទួលបានអាហារូបករណ៍ និងការទទួលបានចំណេះដឹងល្អៗតាមរយៈការចែករំលែកបទពិសោធន៍ពីវាគ្មិនកិត្តិយស ដែលដើរតួជាស្ពានចងភ្ជាប់វិស័យអប់រំ បច្ចេកវិទ្យា និងសហគ្រិនភាពនៅកម្ពុជាទៅកាន់យុវជនគ្រប់រូប។ ទន្ទឹមនឹងនេះ ព្រឹត្តិការណ៍នាឆ្នាំនេះពិតជាមានប្រទាក់ក្រឡាគ្នាយ៉ាងជិតស្និទ្ធជាមួយទិសដៅរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍជំនាញឌីជីថល បណ្ដុះធនធានមនុស្ស និងត្រៀមលក្ខណៈជូនយុវជនសម្រាប់ឱកាសការងារទៅថ្ងៃមុខ។

កម្មវិធីបានចាប់ផ្តើមដោយមតិស្វាគមន៍ពី លោកស្រី Sara Feuerstein ប្រធានការិយាល័យទំនាក់ទំនងសាធារណៈស្តីទី នៃស្ថានទូតអាមេរិកប្រចាំកម្ពុជា បន្តដោយកិច្ចពិភាក្សាក្រោមប្រធានបទ “ការតម្រង់ទិសយុវជន៖ ការជ្រើសរើសជំនាញ ឱកាសអាហារូបករណ៍ និងការតម្រង់ទិសជីវិតនិស្សិតស្របតាមទិសដៅសេដ្ឋកិច្ចជាតិ” ដែលចូលរួមដោយ បណ្ឌិត Matthew Schnek, កញ្ញា សេង រ័ត្នសេដ្ឋាមុនី, លោក ង៉ូវ ម៉េងហ៊ាង និង លោក ជា សុភា (Sophea Chea)។ ចំណែកឯកម្មវិធីនាពេលរសៀល បានបញ្ចប់ទៅដោយវគ្គសំណេះសំណាល (Networking) និងការចាប់ឆ្នោតផ្សងសំណាងយ៉ាងរីករាយសម្រាប់សិស្សានុសិស្ស។
● លោក ង៉ូវ ម៉េងហ៊ាង សហស្ថាបនិក និងប្រធានប្រតិបត្តិ (COO) នៃ Bamnang Housing បានចែករំលែកអំពីសុវត្ថិភាពសិស្ស និងការសម្របខ្លួនទៅនឹងជីវិតរស់នៅទីក្រុង និងបានកំណត់បេសកកម្មរបស់ Bamnang Housing ថាជាសហគមន៍ដែលគាំទ្រសិស្សានុសិស្សក្នុងដំណើរការសិក្សា និងការអភិវឌ្ឍខ្លួនរបស់ពួកគេ មិនមែនត្រឹមតែជាកន្លែងស្នាក់នៅនោះទេ។
● បណ្ឌិត Matthew Schnek ប្រធានស្តីទីនៃសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) បានណែនាំសិស្សានុសិស្សអំពីកម្មវិធីសិក្សា និងឱកាសអាហារូបករណ៍នៅ AUPP ដែលបានផ្តល់នូវរូបភាពកាន់តែច្បាស់លាស់ដល់សិស្សជាច្រើន ក្នុងអំឡុងពេលពួកគេកំពុងពិចារណាជ្រើសរើសសាកលវិទ្យាល័យ។
● លោក Sophea Chea នាយកប្រតិបត្តិនៃ AmCam Exchange និងជាទីប្រឹក្សា EducationUSA បានបិទបញ្ចប់វគ្គវាគ្មិន ជាមួយនឹងប្រធានបទ “ការបើកទ្វារស្រមៃ៖ គន្លឹះសិក្សា និងឱកាសអាហារូបករណ៍ទៅកាន់សហរដ្ឋអាមេរិក និងការអប់រំ STEM” ដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកចូលរួម ដែលមានបំណងចង់ទៅសិក្សានៅបរទេស ជាពិសេសនៅសហរដ្ឋអាមេរិក។

«កម្មវិធីនេះគឺលើសពីជំនួប Meet & Greet ធម្មតា ដោយវាជាជំហានដ៏សំខាន់មួយឆ្ពោះទៅកាន់អនាគតឌីជីថល ដែលការអប់រំជួបជាមួយនវានុវត្តន៍» នេះជាប្រសាសន៍របស់ កញ្ញា សេង រ័ត្នសេដ្ឋាមុនី សហស្ថាបនិក និងជាអគ្គនាយិកាប្រតិបត្តិ CEO នៃ Bamnang។ «យើងចង់ឱ្យសិស្សានុសិស្សរបស់យើងមើលឃើញថា គំនិតច្នៃប្រឌិត បច្ចេកវិទ្យា និងភាពក្លាហាន មិនត្រឹមតែអាចផ្លាស់ប្តូរជីវិតរបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចផ្លាស់ប្តូរសហគមន៍របស់ពួកគេទៀតផង»។

រយៈពេល ៦ ឆ្នាំបន្ទាប់ពីការចាប់ផ្តើមដំបូងក្នុងឆ្នាំ ២០២០ កម្មវិធី Meet & Greet with Mony បានក្លាយជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់សម្រាប់សិស្សានុសិស្សកម្ពុជា ក្នុងការបោះជំហានដំបូងឆ្ពោះទៅកាន់ភាពជាអ្នកដឹកនាំ តាមរយៈការរៀនសូត្របែបឌីជីថល ហើយនេះជាការបង្ហាញយ៉ាងច្បាស់ពីការប្តេជ្ញាចិត្តរបស់ Bamnang ក្នុងការកសាងអ្នកច្នៃប្រឌិតកម្ពុជាជំនាន់ក្រោយដែលត្រៀមខ្លួនរួចជាស្រេចសម្រាប់អនាគត។ សិស្សានុសិស្សដែលបានចូលរួមព្រឹត្តិការណ៍នេះ បានត្រឡប់ទៅវិញដោយក្តីសង្ឃឹម និងទទួលបានព័ត៌មានចាំបាច់យ៉ាងពេញលេញ សម្រាប់ជំហានបន្ទាប់នៃការអប់រំរបស់ពួកគេ។

អំពី Bamnang (បំណង)៖
បំណង (Bamnang) គឺជាស្ថាប័នឈានមុខគេក្រោមការដឹកនាំរបស់សហស្ថាបនិក កញ្ញា សេង រ័ត្នសេដ្ឋាមុនី និង លោក ង៉ូវ ម៉េងហ៊ាង ដែលត្រូវបានស្គាល់ជាក្រុមហ៊ុន Bamnang Holdings Pte. Ltd. នៅសាំងហ្គាពួរ និងកម្ពុជា ដែលផ្តោតលើការកសាងប្រព័ន្ធអេកូឡូស៊ីសម្រាប់ការរស់នៅ និងការសិក្សារបស់យុវជនកម្ពុជាប្រកបដោយចីរភាព និងគុណភាព។

បំណង (Bamnang) គឺជាកម្មវិធី All-In-One Superapp លក្ខណៈអន្តរជាតិ ដែលជំរុញការលូតលាស់ផ្នែកសិក្សាតាមរយៈការផ្ដល់ជូននូវកន្លែងស្នាក់នៅដែលមានសុវត្ថិភាព តម្លៃសមរម្យ និងបំពាក់ដោយប្រព័ន្ធ IoT ទំនើប (ដូចជាការប្រើប្រាស់ Smart QR Scan សម្រាប់ប្រព័ន្ធចាក់សោរចេញចូលបរិវេណសាខានីមួយៗជាដើម)។ លើសពីនេះ តាមរយៈប្រព័ន្ធគ្រប់គ្រងសិស្សផ្ទាល់ខ្លួន (PSMS) សិស្ស-និស្សិតអាចស្វែងរកជំនាញឯកទេស សាកលវិទ្យាល័យ អាហាររូបករណ៍ និងវិថីអាជីពដែលស្របទៅតាមចំណង់ចំណូលចិត្ត និងសមត្ថភាពជាក់លាក់របស់ពួកគេ តាមរយៈកម្មវិធីផ្សេងៗដូចជា Meet & Greet with Mony 2026 ជាដើម។ ថ្នាលរបស់បំណង (Bamnang App) ក៏អនុញ្ញាតឱ្យសិស្សតាមដានរាល់ទិន្នន័យផ្ទាល់ខ្លួន និងសកម្មភាពនានាដែលពួកគេបានចូលរួម ដើម្បីជាទុនក្នុងការកសាងអនាគតក្នុងនាមជាអ្នកដឹកនាំជំនាន់ក្រោយ។




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសចូលរួម​កម្មវិធី​ទស្សនកិច្ច​សិក្សា​នៅ​សាកលវិទ្យាល័យ CHUO ទីក្រុងតូក្យូ ប្រទេស​ជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/07/2025

សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្រ្ត និង​វិទ្យាសាស្រ្ត​សេដ្ឋកិច្ច បានប្រកាស​ជ្រើសរើស​និស្សិត​ចំនួន១០រូប ដើម្បី​ទៅចូល​រួមទស្សនកិច្ច​សិក្សា​នៅ​សាកលវិទ្យាល័យ CHUO ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន ដែល​នឹង​ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃទី១៧-២៣ ខែវិច្ឆិកា ឆ្នាំ២០២៥។

សិក្សាជំនាញ៨ ឥតគិតថ្លៃ នៅ​វិទ្យាស្ថាន​ជាតិសហគ្រិនភាព និង​នវានុវត្តន៍ (NIEI)

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/02/2025

សម្រាប់យុវជនមកពីគ្រួសារក្រីក្រ/គ្រួសារងាយរងហានិភ័យ កម្មករនិយោជិតនៃសេដ្ឋកិច្ចក្នុងនិងក្រៅប្រព័ន្ធ និងសារធារណៈជនទូទៅ ដែលចង់ទទួលបាន​ជំនាញ​មួយ​ច្បាស់លាស់​ប្រចាំជីវិត ដើម្បីប្រកប​ការងារ ឬបង្កើតជាមុខរបរ​ ពេលនេះ...

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តពោធិ៍សាត់ ផ្តល់ការ​សិក្សា​ជំនាញឥតគិតថ្លៃ ចំនួន៣០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/09/2024

វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តពោធិ៍សាត់ ប្រកាស​ជ្រើសរើស​យុវជន យុវនារី ដែល​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយរងហានិភ័យ​ឱ្យ​ចូលរៀន​ជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស កម្រិតសញ្ញាបត្រ​បច្ចេកទេស និង​វិជ្ជាជីវៈ១ (C1) ចំនួន៣០០កន្លែង​ដោយ​ឥតគិតថ្លៃ។

មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកោះកុង ផ្តល់អាហារូបករណ៍​១០០ភាគរយជាច្រើនកន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/01/2023

ជាឱកាស​ល្អសម្រាប់​យុវជន​រស់​នៅ​ក្នុង​ខេត្តកោះកុង ពេល​នេះ មជ្ឈមណ្ឌលបណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តកោះកុង បានប្រកាស​ផ្តល់អាហារូបករណ៍១០០%...

សាកលវិទ្យាល័យ​ជាតិ​បាត់ដំបង​ ​ប្រកាស​ផ្តល់​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ ​៤​ជំនាញ​ ​សម្រាប់​ឆ្នាំ​សិក្សា​២០២៦​-​២០២៧​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/08/2026

​ក្រោម​ការ​សហការ​ជាមួយ​ក្រុមហ៊ុន​ «​អេមរុ ​រ៉ាយស៍ ​ខេមបូឌា​» ​(​Amru​ ​Rice​ ​Cambodia​) ​សាកលវិទ្យាល័យ​ជាតិ​បាត់ដំបង​ ​(​NUBB​) ​កំពុង​បើក​ទទួល​ពាក្យ​ស្នើសុំ​អាហារូបករណ៍​...

ក្រសួងអប់រំ ប្រកាសប្រឡងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍កម្មវិធី ACYLS នៅប្រទេសចិន ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/02/2024

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសប្រឡងជ្រើសរើសសិស្ស-និស្សិតសិក្សាអាហារូបករណ៍​ពីកម្មវិធី ASEAN-CHINA YOUNG LEADERS ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិត ទៅសិក្សា​នៅប្រទេស​រូម៉ានី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2026

ក្រសួងការបរទេស​រូម៉ានី នឹង​ចាប់ផ្តើម​បើក​ការ​ទទួលពាក្យ​ស្នើ​សុំ​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិត របស់និស្សិតបរទេស រួមទាំង​និស្សិត​កម្ពុជា​ផង ដើម្បីទៅសិក្សានៅប្រទេស​រ៉ូម៉ានី។

វិទ្យាស្ថានបច្ចេកទេស ហ្សឺ វ៉េ សេ ផ្តល់អាហារូបករណ៍ជំនាញជួសជុលរថយន្ត ៣០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2024

ឱកាសសិក្សាអាហារូបករណ៍វគ្គបណ្ដុះបណ្ដាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១នៅវិទ្យាស្ថានបច្ចេកទេស ហ្សី វ៉េ សេចំនួន៣០០កន្លែង។ អាហារូបករណ៍...

ឱកាស​ទទួលបានអាហារូបករណ៍ ១០០% សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រ​នៅ​សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/08/2024

ជាឱកា​សសម្រាប់សិស្ស​និស្សិត​ដែលមានបំណងចង់បន្តការសិក្សា​ថ្នាក់បរិញ្ញាបត្រ​នៅសហរដ្ឋអាមេរិក ពីកម្មវិធីអាហារូបករណ៍ American University Global Leader Scholarship 2025 ។