ប្រវត្តិបុណ្យវិសាខបូជា និងអត្ថន័យអប់រំដល់ពុទ្ធសាសនិក

វិសាខបូជា គឺជា​បុណ្យ​ដ៏​ធំ​មួយក្នុង​ព្រះពុទ្ធសាសនា ដែល​កម្ពុជាបាន​ចាត់ទុកជា​បុណ្យជាតិ​។ ជាងនេះទៀត មានប្រទេស​ជិត​២០០ ដែលជា​សមាជិក​នៃ​អង្គការសហប្រជាជាតិ បានអនុម័ត​និង​ទទួលស្គាល់ វិសាខបូជា ជា​បុណ្យ​អន្តរជាតិ កាលពី​ឆ្នាំ​១៩៩៩ ។ ការ​ប្រារព្ធ​ពិធីបុណ្យ​វិសាខបូជា ​ដើម្បី​រម្លឹក​ដល់​ព្រឹត្តិការណ៍​ដ៏​ពិសេស​ចំនួនបី​ទាក់ទង​នឹង​ព្រះ​ស​មា្ម​សម្ពុទ្ធ​ រួមមានព្រឹត្តិការណ៍នៃការ​ប្រសូត ការ​ត្រាស់ដឹង ការចូល​និព្វាន​។​

​ព្រះពុទ្ធ មាន​ព្រះនាម​ដើម​ថា សិទ្ធត្ថ ជា​ព្រះរាជ​បុត្រា​របស់​​ព្រះបាទ សុទ្ធោទនៈ និងព្រះ​នាង សិរិ​មហាមាយា​។ ព្រះអង្គទ្រង់​ប្រសូតនៅ​ថ្ងៃ​សុក្រ ពេញបូណ៌មី ខែវិសាខ ឆ្នាំច មុន​គ្រិស្តសករាជ​ចំនួន ៦២៣ឆ្នាំ​។ នៅពេល​មាន​ព្រះជន្ម ២៩​ព្រះវស្សា ព្រះ​សិទ្ធត្ថ បាន​យាង​ទៅ​សាង​ផ្នួស​។ ព្រះអង្គទ្រង់ត្រាស់ដឹងក្រោយពី​ក្លាយខ្លួនជា​អ្នកបួស​អស់​រយៈពេលប្រាំមួយ​ឆ្នាំ និងបាន​ត្រាស់ដឹង​ជា​ព្រះពុទ្ធ នៅ​ថ្ងៃ​ពុធ ពេញបូណ៌មី ខែវិសាខ ឆ្នាំរកា នា​វេលា​ទៀបភ្លឺ​។

ព្រះ​ស​មា្ម​សម្ពុទ្ធទ្រង់​ចូល​បរិនិព្វាន នៅ​ថ្ងៃ​អង្គារ ពេញបូណ៌មី ខែវិសាខ ឆ្នាំម្សាញ់ នៅពេលដែល​ព្រះអង្គ​មាន​ព្រះជន្ម ៨០ព្រះវស្សា​។ រហូតមកដល់​ពេលនេះ ព្រះ​សក្យមុនី បាន​រលត់​សង្ខារ​អស់​រយៈពេល ២៥៦៤​ឆ្នាំ​ហើយ​។ ព្រះទ្រង់​ប្រសូត ត្រាស់ដឹង និង​បរិនិព្វាន ក្នុង​ថ្ងៃ​១៥​កើត ពេញបូណ៌មី ខែវិសាខ ដូចគ្នា ​ខុស​តែ​ឆ្នាំ​ប៉ុណ្ណោះ​។ ដូច្នេះបុណ្យ​វិសាខបូជា ​តំណាងឱ្យ​ថ្ងៃ​ទាំងបី​ទាក់ទងនឹងដំណើរជីវិតរបស់ព្រះ​ស​មា្ម​សម្ពុទ្ធ​។ ទាក់ទងនឹងកំណើតបុណ្យវិសាខបូជានៅក្នុងសង្គមខ្មែរ តាមការចុះផ្សាយរបស់គេហទំព័រ ៥០០០ឆ្នាំ បានបញ្ជាក់ថា “បុណ្យ​វិសាខបូជា តាម​ដែល​ចាស់ទុំ​អ្នក​មុខ អ្នកការ​ទាំងឡាយ​តំណាល​ត​ៗ​គ្នា​បានឱ្យ​ដឹង​ថា គេ​បាន​ផ្ដើម​ធ្វើ​ក្នុង​រជ្ជកាល​ព្រះបាទ សម្ដេចព្រះហរិរក្ស​រា​មា​ឥស្សរាធិបតី “​ព្រះអង្គឌួង​” ដែលគង់នៅ​ក្នុង​ឧដុង្គ​ ជាដំបូង​ព្រោះថា កាល​ក្នុងពុទ្ធសករាជ​ ២៣៩៧ គ្រិស្ដសករាជ ​១៨៥៤ សម្ដេចព្រះ​អង្គឌួងទ្រង់​សព្វព្រះរាជហឫទ័យ ស្នើ​សុំឱ្យធ្វើ​ទូទៅ​ក្នុង​កម្ពុជរដ្ឋ”។

នៅក្នុងសៀវភៅឈ្វេងយល់វិសាខបូជា ទិវានៃការត្រាស់ដឹង រៀបរៀងដោយ ធម្មបណ្ឌិត ហេង មណីចិន្តា បានសរសេរថា “យើងអាចយកអត្ថន័យនៃបុណ្យវិសាខបូជា មកធ្វើជាមគ្គុទេសក៍សម្រាប់ជីវិតយើងរាល់ថ្ងៃបាន”។ លោកបានពន្យល់ថា ថ្ងៃប្រសូត្រ កើតមកជាមនុស្ស ត្រូវតាំងចិត្តធ្វើអ្វីមួយ បង្កើតអ្វីថ្មីមួយក្នុងជីវិតឱ្យទាល់តែបានសម្រេច ដោយការសិក្សា ហ្វឹកហាត់អប់រំខ្លួន តាមជំហានពោជ្ឈ័ង្គទាំងប្រាំពីរតាមផ្លូវមធ្យម តាមអរិយសច្ច៤ ដែលព្រះពុទ្ធអង្គបានឈានមុនយើងនិងបានសម្រេចរួចមកហើយ។

ចំណែកថ្ងៃត្រាស់ដឹង កាលបានសម្រេចនូវអ្វីដែលខ្លួនបានតាំងចិត្តហើយ គប្បីធ្វើឱ្យការសម្រេចបាននោះ ទៅជាប្រយោជន៍ដល់ខ្លួននិងមនុស្សជាតិ និងចែកចាយការសម្រេច និងវិធីដែលនាំឲ្យសម្រេចគោលដៅនោះ ដល់មនុស្សជាតិទូទៅ។ ថ្ងៃបរិនិព្វាន សេចក្តីស្លាប់គឺជាធម្មជាតិរបស់សព្វមនុស្សសត្វ។ ក្នុ​ង​ឋានៈជាមនុស្ស មុននឹងស្លាប់ គប្បីមានមរតកណាមួយដែលមនុស្សជំនាន់ក្រោយ អាចយកទៅប្រើជាប្រយោជន៍សម្រាប់កសាងខ្លួន សង្គម និងបរិស្ថានឱ្យស្ថិតស្ថេរយូរអង្វែង។

សូមបញ្ជាក់ថា បុណ្យវិសាខបូជា​នេះ បុរាណាចារ្យ​លោក​សំដៅ​យក​នក្ខត្តឫក្ស​ទាំងបីនៃដំណើរជីវិតរបស់ព្រះសម្ពុទ្ធបរមគ្រូ​។ អាស្រ័យ​ហេតុនេះ​ ទើប​អ្នក​ប្រាជ្ញបុរាណ​លោក​កំណត់​យក ថ្ងៃ​ពេញបូណ៌មី ខែ​ពិសាខ​ ទុក​នៃពិធី​​សក្ការបូជា “វិសាខបូជា” ​ជាដរាប​រៀង​រាប​មក​ទល់​បច្ចុប្បន្ន​។


ជួយអូនផង!! ជួយអូនផង!! ប្រាក់

ចុចទទួល

ឥឡូវ​នេះ!!

ព័ត៌មានជាតិ, ព្រឹត្តិការណ៍

អ្នកជំនាញ​អប់រំ​ជំរុញ​ «​ការ​គិត​ឆ្លុះបញ្ចាំង​» ​ជំនួស​ការ​ទន្ទេញ​ ​ដើម្បី​លើកកម្ពស់​គុណភាព​សិក្សា​

​អ្នកជំនាញ​វិស័យ​អប់រំ​បាន​អំពាវនាវ​ឱ្យ​គ្រឹះស្ថាន​សិក្សា​នៅ​កម្ពុជា​ផ្លាស់ប្តូរ​ពី​ការ​រៀន​ផ្អែក​លើ​ការ​ទន្ទេញ​ ​ទៅជា​ការ​រៀន​បែប​ «​ការ​គិត​ឆ្លុះបញ្ចាំង​» ​(​Reflective​ ​Thinking​) ​ដើម្បី​ជួយ​សិស្ស​អភិវឌ្ឍ​សមត្ថភាព​គិត​វិភាគ​…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

ពិព័រណ៍​ ​ICT​ ​បង្ហាញ​សិស្ស​កំពុង​ឈានទៅ​សម័យ​សរសេរ​កូដ ​និង​បច្ចេកវិទ្យា​ឌីជីថល​នៅ​កម្រិត​មធ្យមសិក្សា​បឋម​ភូមិ​នៅ​កម្ពុជា​

​ក្រសួង​អប់រំ ​យុវជន​ និង​កីឡា ​សហការ​ជាមួយ​ទីភ្នាក់ងារ​ ​KOICA​ ​ប្រចាំ​កម្ពុជា​ ​បាន​រៀបចំ​ «​ពិព័រណ៍​បច្ចេកវិទ្យា​ព័ត៌មាន​ និង​គមនាគមន៍​ ​(​ICT​ ​Exhibition​)​» ​ដើម្បី​បង្ហាញ​សមិទ្ធផល​នៃ​ការ​អភិវឌ្ឍ​ការ​អប់រំ​ឌីជីថល ​និង​ជំរុញ​ជំនាញ​…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

ឈប់​បារម្ភ​! ​អតីត​សិស្ស​និទ្ទេស​ ​A​ ​បង្ហើប​គន្លឹះ​ចងចាំ​រូប​មន្ត ​សម្រាប់​ថ្នាក់​វិទ្យាសាស្រ្ត​

​ខណៈ​សម័យ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ​កាន់តែ​កៀក​មកដល់​ ​ច្បាស់​ណាស់​ថា​ ​បេក្ខជន​ជាច្រើន​ប្រាកដ​ជា​កំពុង​មមាញឹក​ក្នុង​ការ​ទន្ទេញ​រូបមន្ត ​រហូតដល់​បេក្ខជន​ខ្លះ​កំពុង​មានអារម្មណ៍​តានតឹង​ក្នុង​ការ​ត្រៀមខ្លួន​ថែម​ទៀត​…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

សិស្ស​ពូកែ​កម្ពុជា​​ ​១៥២​នាក់ ​ចេញដំណើរ​ទៅ​ប្រកួត​គណិតវិទ្យា​អូឡាំព្យាដ ​SIMOC​ ​2026​ ​នៅ​ប្រទេស​សិង្ហបុរី​

​នា​ព្រឹក​ថ្ងៃទី​១៧​ ​ខែកក្កដា ​ឆ្នាំ​២០២៦​នេះ​ ​សិស្ស​ពូកែ​កម្ពុជា​ចំនួន​ ​១៥២​នាក់​ ​បាន​ធ្វើដំណើរ​ឆ្ពោះទៅ​ប្រទេស​សិង្ហបុរី ​ដើម្បី​ចូលរួម​កម្មវិធី​ប្រកួត​គណិតវិទ្យា​អូឡាំព្យាដ ​សិង្ហបុរី​-​អាស៊ី ​អន្តរជាតិ​ –​ ​Singapore​ ​International​ ​Math
ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍

ស្វា​ប្រភេទ​ថ្មី​ដ៏​កម្រ​មួយ​មាន​បបូរមាត់​ពណ៌​ទឹកក្រូច​ ​ទើប​ត្រូវ​រកឃើញ​នៅ​ប្រទេស​កុងហ្គោ​

​យោង​តាម​ប្រភព​ពី​ ​CNN​ ​Science​ ​បាន​ឱ្យដឹង​ថា​ ​អ្នកវិទ្យាសាស្ត្រ​ទើប​រកឃើញ​ស្វា​ប្រភេទ​ថ្មី​មួយ​ដែល​មាន​លក្ខណៈ​ពិសេស​គឺ​ បបូរមាត់​ពណ៌​ទឹកក្រូច​ និង​មាន​សំឡេង​ស្រែក​គ្រហឹម​ខ្លាំង​របស់​វា​នៅក្នុង​ប្រទេស​កុងហ្គោ​។​
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

អ្នកជំនាញចិត្តសាស្រ្ត ប្រាប់គន្លឹះថែរក្សាផ្លូវចិត្ត ខណៈថ្ងៃប្រឡងបាក់ឌុបកាន់តែខិតជិតមកដល់

នៅសល់រយៈពេលប្រមាណ ៣សប្ដាហ៍ទៀតប៉ុណ្ណោះ ពេលវេលានៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប សម័យប្រឡង ១០ សីហា ២០២៦ កាន់តែខិតជិតមកដល់ហើយ។ កាន់តែគៀកថ្ងៃប្រឡង…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

បេក្ខជន​បាក់ឌុប​ត្រូវ​ប្រុងប្រយ័ត្ន​!​ ក្រសួង​អប់រំ​បែងចែក​វិន័យ​ ​៣​កម្រិត​ ​ចំពោះ​សកម្មភាព​លួច​ចម្លង​ ​និង​ធ្វើឱ្យ​ខូច​សណ្តាប់ធ្នាប់​ពេល​ប្រឡង​

​ខណៈ​ដែល​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ​(​បាក់ឌុប​) ​កាន់តែ​ខិត​ជិត​មកដល់​ ​ក្រសួង​អប់រំ ​យុវជន​ និង​កីឡា​ ​បាន​ចេញ​បំរាម ​ដោយ​កំណត់​ច្បាស់លាស់​ចំពោះ​សកម្មភាព​លួច​ចម្លង​ ​និង​ការ​បង្ក​ភាព​វឹកវរ​ក្នុង​បន្ទប់​ប្រឡង​…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

សៀវភៅ​ ​១​លាន​ក្បាល​ចែក​ដល់​កុមារ​នៅ​តំបន់​ដាច់ស្រយាល ​និង​ជុំវិញ​បឹង​ទន្លេ​សាប ​ដើម្បី​ជំរុញ​វប្បធម៌​អាន​

​អង្គការ​ ​Action​ ​Education​ ​Cambodia​ ​បាន​បោះពុម្ព​សៀវភៅ​សរសេរ​សរុប​ចំនួន​ ​១​ លាន​ក្បាល​ ​ដើម្បី​ផ្គត់ផ្គង់​សម្ភារៈ​សិក្សា​ដល់​សិស្សានុសិស្ស​នៅ​ទូទាំង​ប្រទេស​ ​ខណៈ​សៀវភៅ​នីមួយ​ៗ​មិន​ត្រឹមតែ​ជា​ឧបករណ៍​សម្រាប់​ការ​សិក្សា​ប៉ុណ្ណោះ​ទេ…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

ACU​ ​ជ្រើសរើស​អ្នក​សង្កេតការណ៍​ ជាង៤ពាន់នាក់ សម្រាប់​ការ​ប្រឡង​បាក់ឌុប​ឆ្នាំ​នេះ​

​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ ​(​ACU​) ​បាន​ប្រកាស​ថា​ ​ខ្លួន​នឹង​បន្ត​ចូលរួម​សង្កេតការណ៍​ ​នៅក្នុង​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ​ឬ​បាក់ឌុប ​សម័យ​ប្រឡង​ថ្ងៃទី​១០​ ​សីហា ​ឆ្នាំ​២០២៦​។ ​សម្រាប់​ការ​ប្រឡង​នេះ​ ​ACU​

ទទួលយកអាថ៍កំបាំង សុខភាព និង សម្រស់

សាកល្បងប្រើ! ម្សៅត្រនាប់ កាដូរ

ចុចបាន

Free កាដូរ

ចុចបាន

Free Revlon