ភ្នំពេញ ៖ លទ្ធផលប្រកួតក្នុងកម្មវិធីល្បងប្រាជ្ញាយល់ដឹងពីអាស៊ានថ្នាក់តំបន់ លើកទី9 ឆ្នាំ2020 យុវជនកម្ពុជាទទួលបានចំណាត់ថ្នាក់លេខ 5 ក្នុងចំណោមប្រទេសសមាជិកអាស៊ាន។
ប្រទេសប្រទេសឥណ្ឌូស៊ី ទទួលបានជ័យលាភីលេខ 1 លេខ2 បានទៅសិង្ហបុរី និងលេខ3 បានទៅប្រ៊ុយណេ លេខ 4 បានទៅឡាវ ចំណែកកម្ពុជាស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ 5 ទទួលបាន 700 ពិន្ទុ។ លទ្ធផលនៃការប្រកួតបានប្រកាសនៅថ្ងៃព្រហស្បត្តិ៍ ទី17 ខែធ្នូកន្លងទៅ។
កម្មវិធីប្រកួតកម្មវិធីល្បងប្រាជ្ញាយល់ដឹងពីអាស៊ានថ្នាក់តំបន់ឆ្នាំ 2020 ប្រព្រឹត្តទៅតាមវីដេអូអនឡាញបញ្ចប់ដោយជោគជ័យ។ រៀបចំនិងសម្របសម្រួលដោយប្រទេសសិង្ហបុរីជាម្ចាស់ផ្ទះ។
ការប្រកួតប្រជែងល្បងប្រាជ្ញាយល់ដឹងពីអាស៊ាន បង្កើតឡើងដើម្បីបង្កើនការស្វែងយល់ពីអាស៊ាន និងបង្កើតទំនាក់ទំនងគ្នានឹងគ្នាសម្រាប់សិស្សវិទ្យាល័យនៅបណ្តាប្រទេសអាស៊ាន។ ការប្រកួតមានបេក្ខជនឆ្នើមៗបីរូបដូចគ្នា មកពីបណ្តាប្រទេសនីមួយៗជាសមាជិក។
បេក្ខជនបីរូបតំណាងឱ្យកម្ពុជា មានយុវតី វ៉ាន់ ស្រីពេជ្រ មកពីវិទ្យាល័យទួលទំពូង។ យុវតី ប្រាក់ ស្រីតូច មកពីសាលាជំនាន់ថ្មី វិទ្យាល័យព្រះស៊ីសុវត្ថិ និងយុវសិស្ស ញ៉េប ប៉ុញ្ញាឫទ្ធិ មកពីសាលាអ៊ីធូស្ទែម ព្រះយុគន្ធរ។
សូមបញ្ជាក់ថា បេក្ខជនតំណាងកម្ពុជាទាំងបីរូបខាងលើ ជាជ័យម្ចាស់លាភីលេខ ១-៣ ក្នុងកម្មវិធីការប្រកួតប្រជែងល្បងប្រាជ្ញាយល់ដឹងពីអាស៊ានថ្នាក់ជាតិ លើកទី9 ឆ្នាំ2020 ដែលរៀបចំឡើងដោយទូរទស្សន៍ជាតិកម្ពុជា កាលពីដើមឆ្នាំ2020 ៕
ជីវប្រវត្តិ: លោក ម៉ៅ សំណាង ជាការីនិពន្ធផ្នែកអប់រំ និងជាផលិតករព័ត៌មាននៃ AMS Education ។ លោកមានបទពិសោធន៍ការងារជាអ្នកសារព័ត៌មានវិទ្យុ, ពិធីករ និងជាអ្នករាយការណ៍ព័ត៌មានទូរទស្សន៍, និងជាផលិករប្រព័ន្ធផ្សព្វផ្សាយចម្រុះ។
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ និងអ្នកជំនាញផ្នែកសិទ្ធិមនុស្ស ជំរុញឱ្យសាលារៀន ជាពិសេសសាលាឯកជនដែលមានសេវារថយន្តដឹកសិស្ស ពង្រឹងវិធានការការពារសុវត្ថិភាពកុមារ
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍នៅក្នុងយុគសម័យថ្មីពេលដែលបច្ចេកវិទ្យាកំពុងរីកចម្រើន និងបញ្ញាសិប្បនិមិត្ត AI បាននិងកំពុងជ្រាបចូលទៅក្នុងទិដ្ឋភាពទាំងអស់នៃសង្គមជាតិ សាលារៀនមិនអាចផ្តោតត្រឹមដំណើរការ
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍សិស្សានុសិស្សកម្ពុជា ពីថ្នាក់បឋមសិក្សា ដល់ថ្នាក់វិទ្យាល័យប្រមាណជាង២រយនាក់ កាលពីចុងសប្តាហ៍នេះ (៤ តុលា)
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍អ្នកជំនាញផ្នែកការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លើកឡើងពីសារៈសំខាន់នៃការពង្រឹងជំនាញបៃតងនៅកម្ពុជា ដើម្បីឆ្លើយតបទៅនឹងការផ្លាស់ប្តូរនៃទីផ្សារការងារ
ចំណេះជីវិត, ព្រឹត្តិការណ៍ការជ្រើសរើសដើរឡើងជណ្តើរជើងជំនួសឱ្យការជិះជណ្តើរយន្ត ឬជណ្តើរយន្តស្វ័យប្រវត្តិ ប្រហែលជាជម្រើសដ៏សាមញ្ញមួយ ប៉ុន្តែផ្តល់ផលប្រយោជន៍ដ៏ធំធេងដល់អាយុជីវិត។
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍ឱកាសសម្រាប់សិស្សនិស្សិត ដែលកំពុងសិក្សាលើជំនាញ រដ្ឋបាលសាធារណៈ អប់រំ ទំនាក់ទំនងអន្តរជាតិ និងបច្ចេកវិទ្យាកុំព្យូទ័រ និងព័ត៌មានវិទ្យា
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍យូនីសេហ្វប្រចាំកម្ពុជា និងមូលនិធិ កាំង ម៉េងហ៊ុយ (មូលនិធិ ខេ អឹម អេច) ដែលជាមូលនិធិដើម្បីផលវិជ្ជមានក្នុងសហគមន៍របស់ ក្រុមហ៊ុន ISI GROUP បានចុះហត្ថលេខា
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍ក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី នៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប នាព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត
ពានរង្វាន់, ព្រឹត្តិការណ៍, យុវជនឆ្នើមក្រុមសិស្សមកពីវិទ្យាល័យ សុខ អាន ទន្លេបាទី ខេត្តតាកែវ បានឈ្នះជ័យលាភីលេខ១ ក្នុងការប្រកួតប្រជែង «ផលិតវីដេអូអប់រំខ្លីស្តីពីផលប៉ះពាល់នៃការសេពគ្រឿងស្រវឹង»
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍របាយការណ៍របស់យូនីសេហ្វ (UNICEF) បង្ហាញថា ៩០% នៃសាលារៀននៅកម្ពុជា មានសេវាទឹកស្អាតសម្រាប់បរិភោគនៅកម្រិតមូលដ្ឋាន