កុមារាឆ្នើម វិន សុវណ្ណបញ្ញារាជ ឈ្នះមេដាយមាសផ្នែក Natural Science នៅសហរដ្ឋអាមេរិក

ភ្នំពេញ – កុមារា វិន សុវណ្ណបញ្ញារាជ បានក្លាយជាម្ចាស់ជ័យលាភីមេដាយមាស ផ្នែក Natural Science នៅ Rice University នាទីក្រុង Houston រដ្ឋ Texas សហរដ្ឋអាមេរិក កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣កន្លងទៅ ក្នុងការ​ប្រកួតប្រជែងជាមួយ​សិស្ស​មក​ពី​១៨​ប្រទេស​នៅទូទាំងពិភពលោក ។ ជ័យលាភីនេះ ជារឿងដែលគួរឱ្យកោតសរសើរ និងគួរឱ្យស្ញប់ស្ញែងដែលប្រទេសកម្ពុជាមានទំពាំងស្នងឬស្សីសម្រាប់អភិវឌ្ឍសង្គមជាតិឱ្យកាន់តែរីកចម្រើន។

សូម​បញ្ជាក់ថា មុន​នឹង​ទទួលឈ្នះ​មេដាយមាស ផ្នែក Natural Science កុមារា វិន សុវណ្ណបញ្ញារាជ បានទទួលជោគជ័យលើការប្រឡង Copernicus Olympiad ក្នុងថ្នាក់តំបន់លើមុខវិជ្ជា Natural Science និង Physics Astronomy វគ្គ Elimination Round ដែលមានសិស្សចូលរួម​ប្រឡង​ប្រជែងចំនួន ២២៥នាក់ ពីសាលាចំនួន ៣៥សាលា មកពីសាលារដ្ឋ និងសាលាឯកជន ទាំងក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តកាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២កន្លងទៅ ។

បន្ទាប់ពីទទួលបានជោគជ័យក្នុងថ្នាក់តំបន់ កុមារា វិន សុវណ្ណបញ្ញារាជ ក៏បានចេញទៅចូលរួមប្រកួតប្រជែងវគ្គ GLOBAL ROUND នៅ​លើទឹកដីសហរដ្ឋអាមេរិក ជាមួយសិស្ស​មកពី ១៨ប្រទេសជុំវិញពិភពលោក កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ ដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ ក្នុងសកលវិទ្យាល័យ RICE UNIVERSITY ។

ក្រោយការប្រកួតវគ្គ GLOBAL ROUND នាទឹកដីសហរដ្ឋអាមេរិក កុមារា វិន សុវណ្ណបញ្ញារាជ ក៏ដណ្តើមបានមេដាយមាសលើមុខវិជ្ជា Natural Science រួមទាំងទទួលបានរង្វាន់ពិសេសថែមទៀត បន្ទាប់ពីបានជាប់ក្នុង Top 3។

កម្មវិធីប្រកួតប្រជែង COPERNICUS OLYMPIAD គឺជាការប្រឡងប្រជែងដ៏ធំមួយដែលមានមុខវិជ្ជាចំនួន ៥ រួមមាន Mathematics, Natural Science, Physics and Astronomy, Cyber Security និង Film Festival ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងអប់រំជ្រើសរើសនិស្សិត ១២០នាក់ ទៅសិក្សាថ្នាក់ក្រោយឧត្តមសិក្សា និងបរិញ្ញាបត្រ នៅ​ប្រទេស​វៀតណាម ក្នុងឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/03/2024

យោង​ទៅ​លើ​អនុស្សរណៈ នៃ​កិច្ច​ព្រមព្រៀង​ស្តីពី​កិច្ច​សហប្រតិបត្តិការ​អប់រំ រវាង​ក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រ​កម្ពុជា និង​ក្រសួងអប់រំ បណ្តុះបណ្តាល នៃសាធារណរដ្ឋសង្គមនិយម​វៀតណាម...

អាហារូបករណ៍ភាពជាអ្នកដឹកនាំអន្តរជាតិ នៅសាកលវិទ្យាល័យ Glasgow នៃចក្រភពអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យGlasgow នៃកម្មវិធីអាហារូបករណ៍ភាពជាអ្នកដឹកនាំអន្តរជាតិឆ្នាំសិក្សា២០២៣-២០២៤ ...

ប្រទេសព្រុយណេផ្តល់អាហារូបករណ៍​រយៈពេលខ្លី សម្រាប់​បេក្ខជន​មក​ពី​បណ្តា​ប្រទេស​សមាជិកអាស៊ាន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/01/2023

ក្រសួងអប់រំ យុវជន និង​កីឡា បានជូនដំណឹងថា នៅ​ក្នុង​ឆ្នាំ​២០២៣នេះ កម្មវិធី​អាហារូបករណ៍ "Brunei Darussaiam Scholarship on Enhancing Professional...

បណ្ឌិត្យសភានគរបាលកម្ពុជា ជ្រើសរើសនិស្សិតចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់វិទ្យាសាស្ត្រនគរបាល ជំនាន់ទី១៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/03/2025

បណ្ឌិតសភានគរបាលកម្ពុជា នៃក្រសួងមហាផ្ទៃ ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ វិទ្យាសាស្ត្រនគរបាល ជំនាន់ទី១៣ សិក្សារយៈពេល២ឆ្នាំ។ ការសិក្សាផ្ដោតលើជំនាញចំនួន២ គឺ ជំនាញស៊ើបអង្កេតព្រហ្មទណ្ឌ ជំនាញគ្រប់គ្រង...

ក្រសួងអប់រំ ផ្តល់អាហារូបករណ៍​ដល់និស្សិតទៅសិក្សា​ថ្នាក់ឧត្ដមសិក្សានៅតំបន់ស្វយ័តជនជាតិជាំក្វាងស៊ី ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/02/2024

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសសិស្សនិស្សិតទៅសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅតំបន់ស្វយ័តជនជាតិក្វាំងស៊ី នៃ...

អាហារូបករណ៍សាច់ប្រាក់សាច់ប្រាក់ពីអង្គការ Education First Cambodia ឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/05/2024

អង្គការ Education First Cambodia ឬហៅកាត់ថា EFC សហការណ៍ជាមួយសាកលវិទ្យាល័យមួយចំនួននៅរាជធានីភ្នំពេញផ្ដល់អាហារូបករណ៍សាច់ប្រាក់...

អាហារូបករណ៍ TVET ១២៣០កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេស​ខេត្តព្រះសីហនុ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/10/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រកាស​ផ្តល់អាហារូបករណ៍ចំនួន ១២៣០កន្លែង លើ ១៤មុខជំនាញ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ...

តួកគី ផ្តល់អាហារូបករណ៍លើការ​បណ្តុះបណ្តាល ភាសា-វប្បធម៌ ដល់មន្ត្រីរាជការ និងបញ្ញវន្តកម្ពុជា សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/05/2026

សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ នេះ សាធារណៈរដ្ឋ​តួកគីយ៉េ ​បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​ដល់​មន្ត្រីរាជការ និង​បញ្ញវន្ត​កម្ពុជា សិក្សា​រយៈ​ពេល ៨ ខែ​ពេញ​ លើ​ការ​បណ្ដុះបណ្ដាល​ភាសា​ និង​វប្បធម៌​តួកគីយ៉េ សិក្សា​នៅ​សាធារណរដ្ឋ​តួកគីយ៉េ។