NASA ជោគជ័យលើកដំបូងក្នុងការទាញយកឧស្ម័នអុកស៊ីសែនពីស្រទាប់អាកាសលើភពអង្គារ៍

បច្ចេកវិទ្យា៖ ទីបំផុតអង្គការស្រាវជ្រាវអវកាស NASA បានប្រកាសពីជោគជ័យរបស់ខ្លួនមួយទៀតក្នុងការប្រើប្រាស់បច្ចេកវិទ្យាថ្មីដែលអាចទាញយកអុកស៊ីសែ​ន​​ចេញពីបរិយាកាសនៅភពអង្គារ៍។ កន្លងទៅភពនេះត្រូវបានគេដឹងថាជាភពដែលសំបូរទៅដល់ឧស្ម័នកាបូនឌីអុកស៊ីតច្រើនបំផុត។ នេះបើតាមការប្រកាសព័​ត៌មា​នរបស់ NASA កាលពីដើមសប្តាហ៍ទី១ ខែឧសភា ឆ្នាំ២០២១។

អង្គការ NASA បានប្រើប្រាស់ឧបករណ៍មួយប្រភេទមានសមត្ថភាពចម្រាញ់យកឧស្ម័នអុកស៊ីសែនសុទ្ធចេញពីឧស្ម័នកាបូនឌីអុកស៊ីត។ ឧបករណ៍នោះ ត្រូវ ប្រើ​ប្រាស់ថាមពលអគ្គិសនីក្នុងការញែកចេញរវាងអាតូមដែលមាននៅក្នុងឧស្ម័នអុកស៊ីសែននិងឧស្ម័នកាបូនឌីអុកស៊ីតតាមរយៈកម្តៅដ៏ខ្លាំងក្លា។ ឧស្ម័នអុកស៊ីសែនចំនួន ៥ក្រាមទទួលបានពីលទ្ធផងនៃការចម្រាញ់ អាចប្រើសម្រាប់ក្រុមអវកាសយានិកយកមកដកដង្ហើមយ៉ាងហោចណាស់បាន១០នាទី។

ឧស្ម័នអុកស៊ីសែនចំនួន ៥ក្រាមនេះមិនទាន់គ្រប់គ្រាន់ឡើយសម្រាប់បម្រើដល់ដំណើរសិក្សានៅលើភពអង្គារ៍។ ឧស្ម័នកាបូនឌីអុកស៊ីតគ្របដណ្តប់លើបរិ​យាកា​ស​នៃភពអង្គារ៍ មានរហូតដល់ ៩៥ភាគរយបានបង្កការលំបាកខ្លាំងបំផុតដល់ការសិក្សាស្រាវជ្រាវ និងមានវត្តមានរបស់ក្រុមអ្នកស្រាវជ្រាវនៅទីនោះ។

ជោគជ័យជាលើកដំបូងក្នុងប្រវត្តិសាស្ត្រនេះ អង្គការ NASA រំពឹងថានឹងចូលរួមត្រួសត្រាយដល់បេសកកម្មរបស់ក្រុមអ្នកអវកាសនៅលើភពអង្គារ៍និងភពផ្សេងទៀតកាន់តែងាយស្រួល ដោយសារតែអាចទាញយកឧស្ម័នអុកស៊ីសែនប្រើប្រាស់បានក្រៅពីភពផែនដី។

សូមបញ្ជាក់ថា ឧស្ម័នអុកស៊ីសែនពិតជាចាំបាច់ណាស់ដល់ក្រុមអ្នកស្រាវជ្រាវរបស់ NASA ក្នុងការសិក្សានៅលើភពក្រហមមួយនេះ ហើយចាំបាច់សម្រាប់ ការ ងារហោះហើរត្រឡប់មកកាន់ផែនដីវិញផងដែរ៕


ជួយអូនផង!! ជួយអូនផង!! ប្រាក់

ចុចទទួល

ឥឡូវ​នេះ!!

ព័ត៌មានជាតិ, ព្រឹត្តិការណ៍

មន្ត្រីជំរុញឱ្យយុវជនទៅវត្ត ខណៈយុវជនមួយចំនួនមិនសូវចាប់អារម្មណ៍ទៅវត្តក្នុងឱកាសបុណ្យចូលឆ្នាំ

ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនាពេលខាងមុខនេះ ការទៅវត្ត និងប្រគេនចង្ហាន់ព្រះសង្ឃ គឺជាសកម្មភាពមួយដែលជាទំនៀមទម្លាប់ប្រពៃណីរបស់ប្រជាជនខ្មែរ។ ជាក់ស្តែង គេសង្កេតឃើញថា មានយុវជនមួយចំនួន…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

របាំត្រុដិ មរតកប្រពៃណីទំនៀមទម្លាប់ ដែលផ្សារភ្ជាប់ជាមួយអត្តសញ្ញាណជាតិ និងជីវភាពកសិករខ្មែរ

របាំត្រុដិ ជារបាំប្រជាប្រិយបុរាណខ្មែរ ដែលអ្នកស្រុកលេងតែក្នុងអំឡុងពេលចូលឆ្នាំខ្មែរប៉ុណ្ណោះ ក្នុងន័យកាត់ផ្ដាច់ឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី ព្រមទាំងបណ្ដេញឧបទ្រពចង្រៃ ដើម្បីទទួលបានសិរីសួស្តី និងសេចក្តីសុខចម្រើន
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

បណ្ឌិត គិន ភា ៖ ការប្រើប្រាស់ភាសាខ្មែរគឺជាកាតព្វកិច្ច និងតម្លៃនៃអត្តសញ្ញាណជាតិ

ក្រោយមានការផ្ទុះវែកញែកនៅលើបណ្តាញសង្គមពាក់ព័ន្ធនឹងការនិយាយភាសាខ្មែរលាយឡំជាមួយភាសាបរទេស អ្នកជំនាញមួយរូបបានលើកឡើងថា ការប្រើប្រាស់ភាសាខ្មែរ គឺជាកាតព្វកិច្ច និងជាតម្លៃសំខាន់នៃអត្តសញ្ញាណជាតិ…
ចំណេះជីវិត, ព្រឹត្តិការណ៍

អ្វីដែលអ្នកគួរដឹងអំពីការបំពេញជាតិទឹកសម្រាប់រាងកាយ

ទឹកគឺជាធាតុផ្សំដ៏សំខាន់បំផុតសម្រាប់រស់រានមានជីវិត និងជួយឱ្យរាងកាយ ក៏ដូចជាស្មារតីដំណើរការបានល្អបំផុត។ ប៉ុន្តែ តើយើងពិតជាត្រូវការផឹកទឹក ៨ កែវ ឬ ២,៥លីត្រ ក្នុងមួយថ្ងៃមែនដែរ ឬទេ?
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

អាហារូបករណ៍ផ្លាស់ប្តូរការសិក្សារយៈពេលមួយឆមាសនៅប្រទេសស៊ុយអែត ឆ្នាំ២០២៦

កម្មវិធី ASEM-DUO Fellowship Programme (DUO-Sweden Fellowship Programme) បានបើកទទួលពាក្យសម្រាប់កម្មវិធីផ្លាស់ប្តូរសិក្សារយៈពេលមួយឆមាស (One-Semester Exchange Program)
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

សាកលវិទ្យាល័យ Université Paris-Panthéon-Assas បើកដំណើរការកម្មវិធីបរិញ្ញាបត្រផ្នែកគ្រប់គ្រង និងការគ្រប់គ្រងពាណិជ្ជកម្ម នៅរាជធានីភ្នំពេញ

សាកលវិទ្យាល័យ Paris-Panthéon-Assas និងសាកលវិទ្យាល័យ Université Francophone d’Asie (UFA) មានកិត្តិយសក្នុងការប្រកាសពីការបើកដំណើរការកម្មវិធីបរិញ្ញាបត្រផ្នែកគ្រប់គ្រង (Management) និងការគ្រប់គ្រង
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

យុវជនអំពាវនាវឱ្យបន្តថែរក្សាអត្តសញ្ញាណជាតិ តាមរយៈការលេងល្បែងប្រជាប្រិយ និងរាំចង្វាក់ខ្មែរក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី

ការថែរក្សា និងលើកស្ទួយវប្បធម៌ជាតិ គឺជាកាតព្វកិច្ចដ៏ចម្បងរបស់យុវជនជំនាន់ក្រោយ, ជាក់ស្តែង កញ្ញា កែវ ពេជ្រចិន្តា និង កញ្ញា ច្រឹង សុខី ដែលជានិស្សិត នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានបង្ហាញពីសារៈសំខាន់នៃការលេង…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

យុវជនត្រៀមខ្លួនជាស្រេចក្នុងការចូលរួមព្រឹត្តិការណ៍ «នគរសង្រ្កាន្ត»

ក្រុមយុវជនស្ម័គ្រចិត្ត «នគរសង្រ្កាន្ត» បានបង្ហាញពីក្តីសប្បាយរីករាយ និងការត្រៀមខ្លួនជាស្រេចក្នុងការចូលរួមព្រឹត្តិការណ៍ «នគរសង្រ្កាន្ត» ដែលគ្រោងរៀបចំយ៉ាងអធិកអធមនៅរាជធានីភ្នំពេញ ក្នុងគោលបំណងថែរក្សា…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

កុមារកម្ពុជាជាង៤៦ម៉ឺននាក់ បានទទួលវ៉ាក់សាំងបង្ការជំងឺគ្រុនស្វិតដៃជើង

ទារក និងកុមារជាង៤៦ម៉ឺន២ពាន់នាក់ ចាប់ពីអាយុ ០ខែ ដល់ក្រោម ៥ឆ្នាំ បានមកទទួលវ៉ាក់សាំងបង្ការការឆ្លងនៃជំងឺគ្រុនស្វិតដៃជើង ក្នុងរយៈពេល ១០ថ្ងៃនៃយុទ្ធនាការចាក់ថ្នាំបង្ការ។ យុទ្ធនាការដែលមានរយៈពេល១២ថ្ងៃ នឹង…

ទទួលយកអាថ៍កំបាំង សុខភាព និង សម្រស់

សាកល្បងប្រើ! ម្សៅត្រនាប់ កាដូរ

ចុចបាន

Free កាដូរ

ចុចបាន

Free Revlon