ប្រវត្តិ និងអត្ថន័យព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល

ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័លមានតាំងពី​បុរាណនៅក្នុងទំនៀមទម្លាប់ខ្មែរ។ ពិធីនេះតែងប្រារព្ធឡើងនៅថ្ងៃ ៤រោច ខែពិសាខ​ ជារៀងរាល់ឆ្នាំ ចំណែកនៅក្នុងគម្ពីរបាលីហៅថា វប្បមង្គល មានន័យថា “មង្គលសាបព្រោះបណ្ដុះដាំ” ដែលជាព្រះរាជពិធីសំខាន់មួយក្នុងចំណោមព្រះរាជពិធីសំខាន់ៗប្រចាំឆ្នាំ។

អត្ថន័យនៃព្រះរាជពិធីនេះ ត្រូវបានអ្នកជំនាញវប្បធម៌ខ្មែរលើកឡើងថា ច្រត់ព្រះនង្គ័ល ជាមង្គលចម្រើននៃការសាបព្រោះបណ្ដុះដាំក្នុងរដូវភ្លៀងរបស់ប្រជាជន​ ដែលមានព្រះមហាក្សត្រជានិមិត្តរូបយកព្រះទ័យទុកដាក់ដល់ការបង្កបង្កើនផលដំណាំ។ ទ្រង់តែងបួងសួងសុំទឹកភ្លៀង សុំសេក្តីសុខសន្តិភាព កុំឱ្យមានរោគ និងបង្ហាញពីព្រហ្មវិហារធម៌ និងទសពិធរាជធម៌ទៅដល់ប្រជារាស្រ្តទូទាំងប្រទេស។

ព្រះរាជពិធីនេះធ្វើឡើងដើម្បីផ្សងមើលប្រផ្នូលក្នុងស្រុកទៅតាមការទស្សន៍ទាន ដោយផ្អែកសំខាន់លើតួអង្គ “គោឧសភរាជ” ។ នៅក្នុងកម្មវិធីច្រត់ព្រះនង្គ័លគេបានរៀបចំគោចំនួនបីនឹម ដែលមួយនឹមជាសម្រាប់ទឹមច្រត់ព្រះនង្គ័លហៅថា គោឧសភរាជ មានសម្បុសខ្មៅ ស្នែងរាងឈ្នក់ ឬប្រក់នាគ ។ ចំណែកឯគោពីរនឹមទៀតសម្រាប់ទឹមមុខក្រោយ ហើយមិនសូវមានកំណត់លក្ខណៈទេ។ គោឧសភរាជមានប្រដាប់ដោយគ្រឿងពាក់ស្រោមមុខ ស្រោមស្នែង និងពាក់សំពត់កម្រាលក្រហមលើខ្នង។

ព្រះនង្គ័លទាំងបីគ្រឿងលាបថ្នាំពណ៌ខ្មៅកាត់ខ្សែរក្រហមដោយអន្លើៗ ឯជន្ទល់ព្រះនង្គ័លសម្រាប់ព្រះមហាក្សត្រមានលក្ខណៈពិសេស ធ្វើជារូបនាគដែលលាបពណ៌មាសត្រង់កនាគ។ ពេលច្រត់ព្រះនង្គល់រួច ព្រាហ្មណ៍ព្រះរាជគ្រូសូត្រពាក្យអធិដ្ឋានផ្សងគោឧសភរាជដោះចេញពីនឹងឱ្យផឹកនិងស៊ីអាហារប្រាំពីរយ៉ាងដែលរៀបដាក់តុប្រាក់ធំៗ តាំងនៅទីមុខព្រះពន្លា មានគ្រាប់សណ្ដែកមួយតុ គ្រាប់ពោតមួយតុ គ្រាប់ស្រូវមួយតុ គ្រាប់ល្ងមួយតុ ស្មៅស្រស់មួយតុ ទឹកមួយតុ និងស្រាមួយតុ។

ព្រាហ្មណ៍ព្រះរាជគ្រូសូត្រចប់ យកទឹកមន្តប្រោះក្បាលព្រះគោទាំងពីរ ហើយមានមន្ត្រីម្នាក់ដឹកគោឧសភរាជទាំងពីរទៅឱ្យស៊ីផឹករបស់ទាំងប្រាំពីរយ៉ាងដែលបានរៀបចំដាក់លើតុ។អាហារទាំងប្រាំពីរនោះគោចង់ស៊ីឬផឹក គ្មាននរណាម្នាក់អាចបង្ខំបានឡើយ។ កាលព្រះគោឧសភរាជស៊ីឬផឹកអ្វីមួយតិចឬច្រើន ព្រាហ្មណ៍ក៏ទាយថាភោគផលនោះនឹងទទួលបានផលច្រើននៅឆ្នាំនោះ។ ចំណែកឯការទូស្សន៍ទាយនេះ អាចត្រូវឬមិនត្រូវមិនមែនជារឿងបញ្ហាអ្វីទេ តែអ្វីដែលសំខាន់នោះព្រះពិធីនេះជានិមិត្តរូបដ៏សំខាន់ក្នុងវិស័យកសិកម្មខ្មែរ៕


ជួយអូនផង!!ជួយអូនផង!!ប្រាក់

ចុចទទួល

ឥឡូវ​នេះ!!

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

ឱកាសបន្តការសិក្សានៅបារាំង! អាហារូបករណ៍ France Excellence Eiffel ឆ្នាំ២០២៧

បារាំង ផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា សម្រាប់ឆ្នាំសិក្សា ២០២៧–២០២៨
ទេពកោសល្យ, ព្រឹត្តិការណ៍, យុវជនឆ្នើម

ម្ចាស់ស្នាដៃ «រៀនរស់» ចេញសៀវភៅស្រាវជ្រាវប្រវត្តិសាស្ត្រ និងទស្សនវិជ្ជាសម័យអង្គរ ជាភាសាអង់គ្លេស

លោក លី មុនីពុទ្ធិ ដែលគេស្គាល់ថា ជាម្ចាស់ស្នាដៃសៀវភៅអភិវឌ្ឍន៍ខ្លួន «រៀនរស់» និង «គិតច្រើនទៅចម្រើនគំនិត» ហើយ​ក៏​ជាវាគ្មិននៃ “រៀនរស់ផតខាស់” (Rean Ruos Podcast)
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

សិស្សបឋមសិក្សាវត្តរាជបូណ៌ ៦៩នាក់ ស្ម័គ្រចិត្តបំបួសជាសាមណេរ និងសីលវតីជាលើកដំបូង ដើម្បីបណ្តុះសីលធម៌តាំងពីកុមារភាព

សិស្សសាលាបឋមសិក្សាវត្តរាជបូណ៌ ក្នុងខេត្តសៀមរាប ចំនួន៦៩នាក់ បានស្ម័គ្រចិត្តបំបួសជាសាមណេរ និងសីលវតីជាលើកដំបូងដោយមានការគាំទ្រពីអាណាព្យាបាល
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

កម្ពុជាគាំទ្រ «កិច្ចព្រមព្រៀងប៉េកាំង» ដើម្បីលើកកម្ពស់ស្តង់ដាអប់រំ និងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ

ធានជីន៖ កម្ពុជាបានចូលរួមពិភាក្សាលើ «កិច្ចព្រមព្រៀងប៉េកាំង» (Beijing Agreement) ដែលជាក្របខណ្ឌស្តង់ដារសម្រាប់ការអប់រំ និងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ
ព្រឹត្តិការណ៍, អប់រំកុមារតូច

ហេតុអ្វីស្រ្តីមានផ្ទៃពោះឧស្សាហ៍ភ្លេចភ្លាំង?

ការភ្លេចសោរផ្ទះ ភ្លេចឈ្មោះមនុស្សធ្លាប់ស្គាល់ ឬភ្លេចការណាត់ជួបគ្រូពេទ្យ គឺជាបទពិសោធន៍ទូទៅដែលស្ត្រីមានផ្ទៃពោះរហូតដល់ប្រមាណ ៨០% ធ្លាប់ជួបប្រទះ
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

សាលាបឋមសិក្សាបាណន់ ខេត្តបាត់ដំបង រងការខូចខាតយ៉ាងដំណំដោយសារទឹកជំនន់ អំពាវនាវសប្បុរសជនជួយឧបត្ថម្ភ

សាលាបឋមសិក្សាបាណន់ ស្ថិតក្នុងស្រុកបាណន់ ខេត្តបាត់ដំបង បានរងការខូចខាតសម្ភារៈសិក្សាយ៉ាងដំណំ ដោយសារទឹកជំនន់នាពេលថ្មីៗនេះ។
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

ការពារការបែកធ្លាយវិញ្ញាសា “ប្រឡងគ្រូមធ្យមសិក្សា” ក្រសួងប្រមូលសាស្រ្តាចារ្យជាង៦០នាក់ តាក់តែងវិញ្ញាសាប្រឡងភ្លាមៗ

ដើម្បីធានាបាន​នូវភាពសម្ងាត់ និងមិនឱ្យ​មានការបែកធ្លាយព័ត៌មានវិញ្ញាសាទៅខាងក្រៅ សម្រាប់ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀន​
ពានរង្វាន់, ព្រឹត្តិការណ៍, យុវជនឆ្នើម

យុវតី តាំង មុយលាង នឹងដឹកនាំក្រុមតំណាងកម្ពុជាចូលរួមប្រកួតរ៉ូបូតជុំអន្តរជាតិ នៅប្រទេស Puerto Rico

យុវតី តាំង មុយលាង រួមជាមួយសមាជិកក្រុម IriSight ដែល​ដណ្តើមបានជ័យលាភីលេខ១ ក្នុងការប្រកួតប្រជែងរ៉ូបូទិចកម្ពុជា (CRO) ឆ្នាំ២០២៦
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

សិស្សស្រីម្នាក់ ក្នុងចំណោម ៣នាក់ជួបប្រទះការបៀតបៀនតាមប្រព័ន្ធអ៊ីនធឺណិត (Online Bullying)

យោងតាមការស្ទង់មតិសុវត្ថិភាពតាមអ៊ីនធឺណិត របស់អង្គការ Sisters of Code ធ្វើឡើងក្នុងខែកញ្ញា ឆ្នាំ២០២៦ កន្លងទៅថ្មីៗនេះ ជាមួយសិស្សស្រីចំនួន ១៣៣នាក់

ទទួលយកអាថ៍កំបាំងសុខភាព និង សម្រស់

សាកល្បងប្រើ!ម្សៅត្រនាប់កាដូរ

ចុចបាន

Freeកាដូរ

ចុចបាន

FreeRevlon