ប្រវត្តិ និងអត្ថន័យព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល

ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័លមានតាំងពី​បុរាណនៅក្នុងទំនៀមទម្លាប់ខ្មែរ។ ពិធីនេះតែងប្រារព្ធឡើងនៅថ្ងៃ ៤រោច ខែពិសាខ​ ជារៀងរាល់ឆ្នាំ ចំណែកនៅក្នុងគម្ពីរបាលីហៅថា វប្បមង្គល មានន័យថា “មង្គលសាបព្រោះបណ្ដុះដាំ” ដែលជាព្រះរាជពិធីសំខាន់មួយក្នុងចំណោមព្រះរាជពិធីសំខាន់ៗប្រចាំឆ្នាំ។

អត្ថន័យនៃព្រះរាជពិធីនេះ ត្រូវបានអ្នកជំនាញវប្បធម៌ខ្មែរលើកឡើងថា ច្រត់ព្រះនង្គ័ល ជាមង្គលចម្រើននៃការសាបព្រោះបណ្ដុះដាំក្នុងរដូវភ្លៀងរបស់ប្រជាជន​ ដែលមានព្រះមហាក្សត្រជានិមិត្តរូបយកព្រះទ័យទុកដាក់ដល់ការបង្កបង្កើនផលដំណាំ។ ទ្រង់តែងបួងសួងសុំទឹកភ្លៀង សុំសេក្តីសុខសន្តិភាព កុំឱ្យមានរោគ និងបង្ហាញពីព្រហ្មវិហារធម៌ និងទសពិធរាជធម៌ទៅដល់ប្រជារាស្រ្តទូទាំងប្រទេស។

ព្រះរាជពិធីនេះធ្វើឡើងដើម្បីផ្សងមើលប្រផ្នូលក្នុងស្រុកទៅតាមការទស្សន៍ទាន ដោយផ្អែកសំខាន់លើតួអង្គ “គោឧសភរាជ” ។ នៅក្នុងកម្មវិធីច្រត់ព្រះនង្គ័លគេបានរៀបចំគោចំនួនបីនឹម ដែលមួយនឹមជាសម្រាប់ទឹមច្រត់ព្រះនង្គ័លហៅថា គោឧសភរាជ មានសម្បុសខ្មៅ ស្នែងរាងឈ្នក់ ឬប្រក់នាគ ។ ចំណែកឯគោពីរនឹមទៀតសម្រាប់ទឹមមុខក្រោយ ហើយមិនសូវមានកំណត់លក្ខណៈទេ។ គោឧសភរាជមានប្រដាប់ដោយគ្រឿងពាក់ស្រោមមុខ ស្រោមស្នែង និងពាក់សំពត់កម្រាលក្រហមលើខ្នង។

ព្រះនង្គ័លទាំងបីគ្រឿងលាបថ្នាំពណ៌ខ្មៅកាត់ខ្សែរក្រហមដោយអន្លើៗ ឯជន្ទល់ព្រះនង្គ័លសម្រាប់ព្រះមហាក្សត្រមានលក្ខណៈពិសេស ធ្វើជារូបនាគដែលលាបពណ៌មាសត្រង់កនាគ។ ពេលច្រត់ព្រះនង្គល់រួច ព្រាហ្មណ៍ព្រះរាជគ្រូសូត្រពាក្យអធិដ្ឋានផ្សងគោឧសភរាជដោះចេញពីនឹងឱ្យផឹកនិងស៊ីអាហារប្រាំពីរយ៉ាងដែលរៀបដាក់តុប្រាក់ធំៗ តាំងនៅទីមុខព្រះពន្លា មានគ្រាប់សណ្ដែកមួយតុ គ្រាប់ពោតមួយតុ គ្រាប់ស្រូវមួយតុ គ្រាប់ល្ងមួយតុ ស្មៅស្រស់មួយតុ ទឹកមួយតុ និងស្រាមួយតុ។

ព្រាហ្មណ៍ព្រះរាជគ្រូសូត្រចប់ យកទឹកមន្តប្រោះក្បាលព្រះគោទាំងពីរ ហើយមានមន្ត្រីម្នាក់ដឹកគោឧសភរាជទាំងពីរទៅឱ្យស៊ីផឹករបស់ទាំងប្រាំពីរយ៉ាងដែលបានរៀបចំដាក់លើតុ។អាហារទាំងប្រាំពីរនោះគោចង់ស៊ីឬផឹក គ្មាននរណាម្នាក់អាចបង្ខំបានឡើយ។ កាលព្រះគោឧសភរាជស៊ីឬផឹកអ្វីមួយតិចឬច្រើន ព្រាហ្មណ៍ក៏ទាយថាភោគផលនោះនឹងទទួលបានផលច្រើននៅឆ្នាំនោះ។ ចំណែកឯការទូស្សន៍ទាយនេះ អាចត្រូវឬមិនត្រូវមិនមែនជារឿងបញ្ហាអ្វីទេ តែអ្វីដែលសំខាន់នោះព្រះពិធីនេះជានិមិត្តរូបដ៏សំខាន់ក្នុងវិស័យកសិកម្មខ្មែរ៕


ជួយអូនផង!! ជួយអូនផង!! ប្រាក់

ចុចទទួល

ឥឡូវ​នេះ!!

ព័ត៌មានជាតិ, ព្រឹត្តិការណ៍

AMS រៀបចំសិក្ខាសាលាស្តីពី «ស្ថាបត្យកម្មខ្មែរ» ក្នុងគម្រោងចងក្រងសៀវភៅរូបថតពីស្ថាបត្យកម្មខ្មែរ ៣សម័យកាល

អ្នកថតរូប អ្នកផលិតមាតិកា ​មក​ពី​តំបន់ផ្សេងៗក្នុង​ប្រទេស​កម្ពុជា កាលពីពេលថ្មីៗនេះ បានជួបជុំគ្នាក្នុង​សិក្ខា​សាលា ស្តីពី “ស្ថាបត្យកម្មខ្មែរ” ដែលរៀបចំ​ឡើងដោយ​បណ្តាញព័ត៌មាន AMS ដើម្បីស្វែងយល់ពីស្ថាបត្យកម្ម…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

អគារសិក្សាថ្មី ជួយគាំទ្រការសិក្សាឡើងវិញសម្រាប់កុមារនៅតំបន់ដាច់ស្រយាល និងរងផលប៉ះពាល់ដោយ​ជម្លោះព្រំដែន

អគារសិក្សាថ្មីចំនួន ៥ខ្នង ដែល​មាន២១ បន្ទប់ ត្រូវ​បានសម្ពោធឱ្យ​ប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃព្រហស្បត្តិ៍​ ដើម្បី​គាំទ្រដល់ការរៀនសូត្រ​របស់​សិស្សា​នុសិស្ស​នៅតំបន់​ដាច់ស្រយាល​បំផុតក្នុង​​ខេត្តព្រះវិហារ និងសិស្សានុសិស្ស​…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

ក្រសួងអប់រំ ពង្រឹងសមត្ថភាពអក្ខរកម្មព័ត៌មាន ដល់គ្រូបង្រៀន និងសិស្សតាមសាលារៀននៅតំបន់ដាច់ស្រយាល

ដើម្បី​ជួយពង្រឹងការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយប្រកបដោយសុវត្ថិភាព ការពារពីហានិភ័យនៅលើប្រព័ន្ធអនឡាញ ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយក្រុមហ៊ុន​បច្ចេកវិទ្យាក្នុងស្រុក បានផ្តើមពង្រឹងសមត្ថភាពអក្ខរកម្មព័ត៌មាន…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

ឆ្នាំនេះ និស្សិតកម្ពុជា ៣២នាក់ ជាប់អាហារូបករណ៍ MEXT ទៅបន្តការសិក្សានៅប្រទេសជប៉ុន

នៅក្នុងឆ្នាំ២០២៦នេះ មាននិស្សិតកម្ពុជាសរុបចំនួន ៣២នាក់ បានជាប់ជ័យលាភីអាហារូបករណ៍របស់ក្រសួងអប់រំជប៉ុន (MEXT) ដើម្បីទៅបន្ត​ការ​សិក្សា​នៅតាមគ្រឹះស្ថានឧត្តមសិក្សានានារបស់ប្រទេសជប៉ុន។
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

អាហារូបករណ៍ថ្នាក់អន្តរជាតិ សម្រាប់មន្ត្រីនគរបាលជាតិ ទៅបន្តការសិក្សានៅ សាកលវិទ្យាល័យវូហាន ប្រទេសចិន

សាកលវិទ្យាល័យវូហាន ប្រទេសចិន (Wuhan University) តាមរយៈកម្មវិធីអាហារូបករណ៍អភិសន្ដិបណ្ឌិត ស សុខា បានប្រកាស​ផ្តល់អាហារូបករណ៍ក្នុងកម្រិតបរិញ្ញាបត្រជាន់ខ្ពស់ (Master’s Degree)
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

ជប៉ុនគាំទ្រគម្រោងអប់រំថ្មី កែលម្អគុណភាពអប់រំ និងលើក​កម្ពស់ការរៀន និង​បង្រៀន​របស់កុមារ​នៅ​ជនបទ

រដ្ឋាភិបាល​ប្រទេស​ជប៉ុន តាមរយៈ​ស្ថានទូតជប៉ុន​ប្រចាំនៅកម្ពុជា កាលពីថ្ងៃទី២៥ មីនា បានសម្រេច​ផ្តល់ជំនួយ​ឥតសំណងប្រមាណ ៤៩ម៉ឺនដុល្លារ សម្រាប់គម្រោង “កែលម្អគុណភាពអប់រំថ្នាក់បឋមសិក្សា និងលើកកម្ពស់ការរៀន…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

ក្រសួងអប់រំកំណត់គោលដៅយុទ្ធសាស្រ្ត ធ្វើទំនើបកម្មសាលារៀនតាមបណ្តោយព្រំដែន ឱ្យ​ក្លាយ​ជា​សាលារៀនឌីជីថល

ជាគោលដៅយុទ្ធសាស្រ្ត​របស់ក្រសួងអប់រំ សម្រាប់សាលារៀនតាមតំបន់ព្រំដែន នឹង​ត្រូវ​ធ្វើ់ទំនើបកម្ម​ឱ្យ​ក្លាយ​ជា​សាលារៀនឌីជីថល។ នេះជា​ប្រសាសន៍​លើកឡើងរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

ក្រុមហ៊ុន Toyota និងសាលា JVC រួមគ្នាបង្កើត ​”មជ្ឈមណ្ឌលបណ្តុះបណ្តាល Toyota” ឆ្លើយតបនឹងស្តង់ដាឧស្សាហកម្មទំនើប

ក្រុមហ៊ុន Toyota (Cambodia) រួមជាមួយនឹងក្រុមហ៊ុន Toyota Tsusho Manufacturing និងវិទ្យាស្ថានបច្ចេកទេស JVC កាលពីថ្ងៃព្រហស្បត្តិ៍ (២៥ មីនា) បាន​ចុះហត្ថលេខារួមគ្នា លើអនុស្សរណៈ ក្នុងការ​បង្កើត “មជ្ឈមណ្ឌល​បណ្តុះបណ្តាល…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

ក្រសួងការងារ រៀបចំការ​ប្រកួតជំនាញថ្នាក់ជាតិ លើកទី១០ នៅចុងខែកញ្ញា

នៅចុងខែកញ្ញា ខាងមុខនេះ ក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នឹង​រៀបចំ​ការ​ប្រកួត​ប្រជែង​ជំនាញថ្នាក់ជាតិកម្ពុជា លើកទី១០ ដើម្បី​បង្ហាញពីសមត្ថភាព ទេពកោសល្យ និងភាពច្នៃប្រឌិត របស់យុវជនកម្ពុជា ទៅលើ១១ជំនាញ…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

ក្រសួងអប់រំកំពុងសាងសង់លេណដ្ឋាន​ពហុបំណង នៅទីតាំងសាលារៀនមួយចំនួនក្នុងតំបន់ព្រំដែន ដើម្បីការពារសុវត្ថិភាពគ្រូ និងសិស្ស ករណីមានហេតុការណ៍អាសន្ន

ក្រសួងអប់រំ យុវជន និងកីឡា កំពុងតែរៀបចំ​សាងសង់លេណដ្ឋានពហុបំណង​នៅ​តាមទីតាំង​មួយ​ចំនួន​ក្នុង​តំបន់ព្រំដែន​ដែលប្រឈម​ហានិភ័យខ្ពស់ ហើយ​ដែល​អនុញ្ញាត​ឱ្យ​ចូលទៅសាងសង់បាន ក្នុងគោល​​បំណង​ការ​ពារសុវត្ថិភាព…

ទទួលយកអាថ៍កំបាំង សុខភាព និង សម្រស់

សាកល្បងប្រើ! ម្សៅត្រនាប់ កាដូរ

ចុចបាន

Free កាដូរ

ចុចបាន

Free Revlon