ភ្នំពេញ – ក្រុម Energific មកពីសាលារៀន E2stem Education ត្រូវគណៈកម្មការ ប្រកាសឲ្យជាប់ជ័យលាភីលេខ១ ក្នុងការប្រកួតប្រជែងរ៉ូបូតអូឡាំព្យាដ ជុំកម្ពុជា សម្រាប់ប្រធានបទ «ថាមពលប៊ត – អនាគត នៃថាមពល» ក្នុងឆ្នាំ២០២១នេះ ។ ក្រុមដែលមានសមាជិក៣រូបនេះ នឹងត្រូវតំណាងឲ្យប្រទេសកម្ពុជា ក្នុងការចូលរួមប្រកួតថ្នាក់ពិភពលោក ដែលមាន ៨៥ប្រទេសចូលរួម។

កញ្ញា ពុន សូលីតា អាយុ១៨ឆ្នាំ ជាប្រធានក្រុម Energific បានថ្លែងថា គម្រោងរ៉ូបូត ដែលបានដាក់ក្នុងការប្រកួតនេះ នាងនិងមិត្តរួមក្រុម បានប្រើរយៈពេលប្រមាណជិត១ខែ ក្នុងការស្រាវជ្រាវ និងផលិត ដោយវាមានសមត្ថភាពក្នុងការផលិតអគ្គិសនី ដោយគ្រាន់តែមនុស្សដើរជាន់លើវា នោះវានឹងបង្កើតជាអគ្គិសនីបំភ្លឺភ្លាម, នាងថា គម្រោងនេះ គឺជាគម្រោងដែលថ្មីស្រឡាង មិនទាន់មានអ្នកធ្វើនៅឡើយ ហេតុនេះ ធ្វើឲ្យក្រុមនាងពិបាកយ៉ាងខ្លាំង ដោយទំរាំតែផលិតរ៉ូបូតនេះឡើងបាន ក្រុមនាងទទួលបរាជ័យជាច្រើនលើក ។ ការទទួលបានពានជ័យលាភីលេខ១នេះ គឺជារឿងមួយដែល សូលីតា និងមិត្តរួមក្រុមមិននឹកស្មានឡើយ ហើយថា វាគឺជាកម្លាំងចិត្តជំរុញឲ្យក្រុមរបស់នាងបន្តការស្រាវជ្រាវទៅមុខទៀត។

លោក រិទ្ធ ឧត្តម ដែលជាគ្រូបង្គោល របស់ក្រុម Energific បានថ្លែងថា លោករីករាយ នៅពេលដែលកូនសិស្សរបស់លោកទទួលបានជ័យលាភីលេខ១ ហើយតំណាងឲ្យប្រទេសកម្ពុជា ទៅប្រកួតនៅថ្នាក់ពិភពលោក ។ លោករៀបរាប់ថា ការប្រកួតនោះ មានក្រុមជាច្រើនមកចូលរួមប្រកួត សម្រាប់ប្រធានបទពាក់ព័ន្ធ បរិស្ថាន និងថាមពល ប៉ុន្តែអ្វីដែលគណៈកម្មការបានសម្រេចផ្តល់ពានលេខ១ដល់ក្រុម Energific នេះ ក៏ព្រោះតែគំនិតផលិតរ៉ូបូតរបស់ពួកគេថ្មី និងប្លែកមិនធ្លាប់មាន ។

ចំពោះការប្រកួតថ្នាក់ពិភពលោកនៅពេលខាងមុខនេះវិញ សូលីតា បានសម្តែងនូវក្តីរំពឹងខ្ពស់ ហើយថា នាងនិងមិត្តរួមក្រុម មានគម្រោងនឹងបន្តអភិវឌ្ឍន៍រ៉ូបូតរបស់ក្រុមនាងបន្តទៀត ដោយបំពាក់នូវឧបករណ៍ផ្ទុកថាមពលអគ្គិសនី ហើយអាចទាញយកថាមពលនោះត្រឡប់មកប្រើប្រាស់វិញ។
សូមបញ្ជាក់ថា ការប្រកួតរ៉ូបូតអូឡាំព្យាដកម្ពុជា ឆ្នាំ២០២១ ទទួលបានការគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា និងឧបត្ថម្ភដោយស្ថានទូតអង់គ្លេសប្រចាំនៅកម្ពុជា ។ កម្មវិធីនេះមានគោលបំណងប្រមូលផ្តុំយុវជន ដើម្បីអភិវឌ្ឍភាពច្នៃប្រឌិត និងជំនាញដោះស្រាយបញ្ហាតាមរយៈការប្រកួតប្រជែងល្បងសមត្ថភាពរ៉ូបូតទិចបែបអប់រំ ដែលផ្តោតសំខាន់លើប្រធានបទថាមពលស្អាត៕


លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគុយបាឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 16/05/2024
ក្រសួងអប់រំ យុវជន និងកីឡាប្រកាសប្រឡងជ្រើសរើសនិស្សិតចំនួន១នាក់ទៅសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រ(Doctor of Medicine) នៅ...
អាហារូបករណ៍ ស សុខា ១០០កន្លែងនៅសាកលវិទ្យាល័យអាយអាយស៊ី នៃបច្ចេកទេស ឆ្នាំ២០២២-២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/01/2023
ឱកាសទទួលបានអាហារូបករណ៍សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យអាយអាយស៊ី នៃបច្ចេកទេស ចំនួន១០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២២-២០២៣...
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីអាហារូបករណ៍រដ្ឋាភិបាលអូទ្រីស ឆ្នាំសិក្សា២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/05/2025
កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលអូទ្រីស ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត សម្រាប់និស្សិតអន្តរជាតិ ឆ្នាំសិក្សា២០២៦។ កម្មវិធីសិក្សាផ្ដល់អាហារូបករណ៍៣ប្រភេទសម្រាប់សិក្សា...
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៥០០កន្លែងពីកម្មវិធីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 17/10/2024
ឱកាសសិក្សាអាហារូបករណ៍ចំនួន៥០០កន្លែង សម្រាប់សិស្សានុសិស្សសិក្សាថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថល នៅសាកលវិទ្យាល័យល្បីៗចំនួនប្រាំមួយរបស់កម្ពុជា។ អាហារូបករណ៍ផ្ដល់ជូនក្រោមកម្មវិធីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ...
អាហារូបករណ៍រៀនជំនាញ TVET រយៈពេល២ឆ្នាំ ចំនួន៣០០កន្លែង នៅវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 01/10/2025
វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស បានប្រកាសដល់សិស្សនិស្សិត ដែលចង់ចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស (បរិញ្ញាបត្ររង) ដោយវិទ្យាស្ថាននឹងផ្តល់អាហារូបករណ៍ ១០០% ចំនួន៣០០កន្លែង។
ឱកាសសិក្សាអាហារូបករណ៍សិក្សាជំនាញវិស្វករថែទាំយន្តហោះពីកម្មវិធី Wefly Scholarship នៅប្រទេសថៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/02/2023
ឱកាសទទួលបានអាហារូបករណ៍ចាប់ពី៣០% ៥០% និង១០០% សិក្សាលើជំនាញវិស្វករថែទាំយន្តហោះពីកម្មវិធីអាហារូបករណ៍ Wefly Scholarship Program...
ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Columbia ប្រទេសកាណាដាឆ្នាំ២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 24/08/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Columbia ពីកម្មវិធីអាហារូបករណ៍ Schmidt Science Fellowships 2024 នៃប្រទេសកាណាដា ឆ្នាំសិក្សា២០២៤ ។ ជំនាញដែល...
អាហារូបករណ៍ ១០០% ពី University of the Thai Chamber of Commerce ប្រទេសថៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 14/01/2025
University of the Thai Chamber of Commerce គឺជាសាកលវិទ្យាល័យល្បីមួយនៅប្រទេសថៃ ដែលផ្តោតទៅលើជំនាញធុរកិច្ច បានប្រកាសផ្តល់អាហារូបករណ៍ ១០០% សម្រាប់និស្សិតបរទេស ទៅសិក្សាថ្នាក់បរិញ្ញាបត្រ។


























