ឱកាស​អាហារូបករណ៍​ថ្នាក់អនុបណ្ឌិត បរិញ្ញាបត្រ និង​បរិញ្ញាបត្ររង ១០០% ចំនួន២៣០កន្លែង ពី ស.ស.យ.ក. រាជធានីភ្នំពេញ

សហភាពសហព័ន្ធយុវជន​កម្ពុជា​រាជធានីភ្នំពេញ (ស.ស.យ.ក. រាជធានីភ្នំពេញ) ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយវិទ្យាស្ថាន​ខ្មែរជំនាន់ថ្មី ផ្តល់ជូនអាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (អនុបណ្ឌិត) ចំនួន៣០កន្លែង ថ្នាក់បរិញ្ញាបត្រ និង​ថ្នាក់បរិញ្ញាបត្ររង ចំនួន…

កញ្ញា ឃឺន ខេងហ្គិចម៉េង បោះបង់ការងារនៅស្ថានទូត មកធ្វើជាមន្ត្រីកសិកម្មឃុំ ព្រោះចង់ចូលរួមអភិវឌ្ឍកសិកម្មនៅកម្ពុជា

ការបំពេញការងារក្នុងស្ថានទូត អាចជាក្តីសុបិនរបស់សិស្សនិស្សិត និងបញ្ញាវន្តជាច្រើន ប៉ុន្តែផ្ទុយពីយុវជនដទៃទៀត យុវតី ឃឺន ខេងហ្គិចម៉េង បានសម្រេចចិត្តបោះបង់ការងារក្នុងស្ថានទូតមួយ​ប្រចាំប្រទេសកម្ពុជា ហើយ​បែរជាទៅ​ប្រឡង​ធ្វើ​ការងារជាមន្ត្រីកសិកម្មឃុំវិញ…

មន្រ្តីអំពាវនាវដល់ប្រជាពលរដ្ឋ​ប្រើប្រាស់​ផ្លូវចូលរួមគោរពច្បាប់ចរាចរណ៍ ក្នុង​ឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ដើម្បីកាត់បន្ថយ​គ្រោះថ្នាក់

មន្រ្តីធ្វើការងារលើផ្នែកចរាចរណ៍ បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ នៅក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ សូមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីកាត់បន្ថយករណីគ្រោះថ្នាក់ ដែលតែងតែបង្កឱ្យមានមនុស្សស្លាប់ និងរបួស…

សម្តេចធិបតី ៖ មូលដ្ឋាននៃចំណេះដឹង នឹងធ្វើ​ឱ្យ​ពលរដ្ឋអាច​សម្របខ្លួន​ទប់ទល់​នឹងវិបត្តិ

ក្នុងពិធី​ប្រគល់​សញ្ញាបត្រ​ជូននិស្សិត នៃសាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្រ្ត និងវិទ្យាសាស្រ្ត​សេដ្ឋកិច្ច នាព្រឹក​ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ​កម្ពុជា លើកឡើងថា មូលដ្ឋាននៃចំណេះដឹង មានអត្ថប្រយោជន៍​ខ្លាំង…

ឯកឧត្តម ស៊ូ សុជាតិ លើកទឹកចិត្តសិស្សានុសិស្សបង្កើតទម្លាប់សន្សំ និង​រៀន​វិនិយោគពីវ័យក្មេង

អគ្គនាយកនិយ័តករមូលបត្រ​កម្ពុជា (ន.ម.ក.) ឯកឧត្តម ស៊ូ សុជាតិ លើកទឹកចិត្ត​ដល់​សិស្សានុសិស្ស​ទាំងអស់​ចាប់ផ្តើម​បណ្តុះគំនិត និង​បង្កើត​ទម្លាប់សន្សំ ក៏​ដូចជា​រៀន​វិនិយោគ​ពីវ័យក្មេងទៅ ដើម្បី​អភិវឌ្ឍចំណេះ​ដឹង​ផ្នែកហិរញ្ញវត្ថុរបស់ខ្លួន​ឱ្យ​បានល្អ។

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈចំនួន៥០០នាក់នៅវិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង

ឱកាសសិក្សាអាហារូបករណ៍ជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ចំនួន៥០០កន្លែងសម្រាប់វគ្គសិក្សាថ្មី។ អាហារូករណ៍ផ្ដល់ជូនការសិក្សាចំនួន១៥មុខជំនាញទៅកាន់យុវជន យុវនារីដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យឱ្យចូលសិក្សាដោយឥតគិតថ្លៃ។

បុណ្យភ្ជុំបិណ្ឌ ៖ ពុទ្ធបរិស័ទ្ធគួរស្វែងយល់ពីតេយ្យវត្ថុ និងគ្រឿងកំប៉ុងផ្អែមមុនធ្វើការប្រគេនព្រះសង្ឃ

ជាទូទៅ​នាឱកាសពិធីបុណ្យព្រះពុទ្ធសាសនា ពុទ្ធបរិស័ទ្ធតែងតែរៀបចំបាយម្ហូប ឬចង្ហាន់ជូនដូនតា អ្នកមានគុណ និងឪពុកម្ដាយជាព្រះរស់ក្នុងផ្ទះ ដើម្បីជាការបង្ហាញនូវការដឹងគុណ និងក្ដីគោរពចំពោះពួកគាត់។ ជាមួយគ្នានេះ ការរៀបចំគ្រឿងរណ្ដាប់ បាយម្ហូបអាហារ…

អ្នកនាំពាក្យ ៖ ក្រសួងអប់រំ ត្រៀមខ្លួនរួចរាល់សម្រាប់ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សា​ទុតិយភូមិ

សម្រាប់ការប្រឡងសញ្ញាបត្រធម្យមសិក្សាទុតិយភូមិ ឬបាក់ឌុប ដែល​គ្រោងនឹងប្រព្រឹត្តិទៅ​នៅថ្ងៃទី៨ ខែតុលា ខាងមុខ ក្រសួងអប់រំ យុវជន និងកីឡា បានត្រៀម​ខ្លួន​រួចរាល់ហើយសម្រាប់ដំណើរការប្រឡងដោយនៅតែអនុវត្តតាមគោលការណ៍ “អ្នកចេះគឺជាប់”។

ធនាគារពិភពលោក​ផ្តល់​ហិរញ្ញប្បទាន៨០លានដុល្លារ លើក​កម្ពស់​ការ​អប់រំ STEM នៅ​ឧត្តមសិក្សា

កាលពីដើមសប្តាហ៍នេះ ធនាគារពិភពលោក បានអនុម័តហិរញ្ញប្បទាន​ចំនួន ៨០លានដុល្លារអាមេរិក ក្នុងការ​លើក​កម្ពស់​គុណភាព នៃការអប់រំ និង​ការ​ស្រាវជ្រាវ​នៅ​កម្រិតឧត្តមសិក្សា ជាពិសេស​ផ្នែកវិទ្យាសាស្រ្ត, បច្ចេកវិទ្យា, វិស្វកម្ម និង​គណិតវិទ្យា ឬ STEM។