របាយការណ៍ ៖ សិស្សថ្នាក់ទី១២ អាមេរិកស្ទើរតែពាក់កណ្ដាល ខ្សោយជំនាញគណិតវិទ្យាថ្នាក់មូលដ្ឋាន

៤៥% នៃសិស្សវិទ្យាល័យនៅសហរដ្ឋអាមេរិក ត្រូវ​គេ​រកឃើញថាខ្សោយជំនាញគណិតវិទ្យាកម្រិតមូលដ្ឋាន ខណៈជាង ៣០% ខ្សោយជំនាញអានកម្រិតមូលដ្ឋាន ដែលនេះជាអត្រាទាបបំផុតក្នុងរយៈពេលជាង ៣ទសវត្សរ៍, នេះបើយោងតាមលទ្ធផលតេស្ត…

ក្រសួងអប់រំ ជំរុញកម្មវិធីផ្តល់អាហារតាមសាលារៀន ​កើនដល់៥៥៣សាលា ដោយ​មានសិស្សទទួលផលជិត១៥ម៉ឺននាក់

ក្រសួងអប់រំ យុវជន និងកីឡា កំពុងជំរុញកម្មវិធីផ្តល់អាហារតាមសាលារៀន​កើនដល់ ១០ខេត្ត ៥៥៣សាលា និងមានសិស្សទទួលផលជិត១៥ម៉ឺននាក់សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥នេះ។

សកម្មភាពគួរអនុវត្តនៅពេលមានអារម្មណ៍ទទេស្អាតក្នុងខ្លួន ( empty inside​) ​

មានកត្តាជាច្រើនដែលរុញឱ្យយើង​ទទួលនូវអារម្មណ៍ទទេស្អាតក្នុងខ្លួន ( empty inside​) វាអាចកើតមាននៅពេលដែលភ្លេចរំលឹកអំពីគុណតម្លៃនៃខ្លួន​ឯង ការទទួលទានដំណេកមិនគ្រប់គ្រាន់ ទទួលបន្ទុកធ្ងន់ពេកលើសសមត្ថភាព មានរបួសផ្លូវចិត្ត

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី លើកទឹកចិត្តសិស្សានុសិស្សប្រឡងបាក់ឌុប កុំអស់សង្ឃឹមប្រសិនលទ្ធផលមិនជាប់

ថ្លែងក្នុងពិព័រណ៍ជំនាញសិក្សា និងការងារ ឆ្នាំ២០២៥ កាលពីពេលថ្មីៗនេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានមានប្រសាសន៍ ដោយ​ធ្វើការ​អបអរសាទរដល់ប្អូនៗ ដែលទើបតែប្រឡងបញ្ចប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)

ក្រសួងអប់រំ ជំរុញឱ្យ​គ្រប់គ្រឹះស្ថានសិក្សា​បង្កើតសកម្មភាពប្រកួតប្រជែងតែងនិពន្ធ និងស្មូតកំណាព្យ អបអរទិវាគ្រូបង្រៀន ៥តុលា

ក្រសួងអប់រំ យុវជន និងកីឡា កំពុងជំរុញដល់គ្រប់គ្រឹះស្ថាន​សិក្សា​ទាំងអស់ ទាំងគ្រឹះស្ថាន​សាធារណៈ ក៏​ដូចជា​ឯកជន​ធ្វើ​សកម្មភាពប្រកួតប្រជែងតែងនិពន្ធ និងស្មូតកំណាព្យ ដើម្បីអបអរសាទរទិវាគ្រូបង្រៀន ៥ តុលា ២០២៥។ ការប្រកួតប្រជែងការតែងនិពន្ធនេះ…

វៀតណាមប្រកាសសង់សកលវិទ្យាល័យលំដាប់ពិភពលោក យ៉ាងតិច៣ ត្រឹមឆ្នាំ២០២៧

ប្រទេសវៀតណាមបានប្រកាសពីការសាងសង់សកលវិទ្យាល័យលំដាប់ពិភពលោក ចន្លោះពី ៣ ទៅ ៥កន្លែង នៅត្រឹមឆ្នាំ២០២៧ ជាអ្វីដែលខ្លួនហៅថា ការចាប់ផ្តើមកំណែទម្រង់អប់រំ ប្រកបដោយមហិច្ឆិតា។

គន្លឹះបង្កើនប្រសិទ្ធភាពរៀននៅផ្ទះ ក្នុងពេលសម្រាកពីសាលា

ពេលវិស្សមកាល ឬថ្ងៃឈប់សម្រាកពីសាលា គឺជាពេលវេលាមួយដែលសិស្សានុសិស្សជាច្រើនទន្ទឹងរង់ចាំ។ ក្រៅពីការដើរលេងកម្សាន្ត និងការជួបជុំមិត្តភក្តិ ពេលវេលានេះក៏ជាឱកាសដ៏ល្អមួយសម្រាប់ពង្រឹងចំណេះដឹង និងត្រៀមលក្ខណៈសម្រាប់ការប្រឡង…

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅវិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេសឆ្នាំសិក្សា២០២៥-២០២៦

វិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេស (NTTI) ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ចំនួន១០កន្លែង ក្រោមការឧបត្ថម្ភ និងគាំទ្រពី ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា និង លោកជំទាវ កែ សួនសុភី ឆ្នាំសិក្សា២០២៥-២០២៦។

លោកស្រី ទេព សុគន្ធារ៉េត ៖ តន្ត្រីជួយកុមារឱ្យមានការគិតវៃឆ្លាត និងបន្ធូរអារម្មណ៍តានតឹងពីការសិក្សា

ការរៀនតន្រ្តីនៅតាមគ្រឹះស្ថានសិក្សា ពិតជាមានសារៈសំខាន់ណាស់ដែលជួយសិស្សឱ្យមានអារម្មណ៍រីករាយ និងបន្ធូរអារម្មណ៍តានតឹងពីការសិក្សាបានមួយកម្រិត។ បច្ចុប្បន្ន សៀវភៅសិក្សាតន្រ្តីជាភាសាខ្មែរនៅតាមសាលាចំណេះដឹងទូទៅ…

ក្រសួងអប់រំបង្កើនសាលារៀនជំនាន់ថ្មីចំនួន៨បន្ថែមទៀត នៅរាជធានីខេត្តចំនួន៦

ក្រសួងអប់រំ យុវជន និងកីឡា នឹងបង្កើនសាលារៀនជំនាន់ថ្មី ចំនួន ៨ បន្ថែមទៀត សម្រាប់ឆ្នាំសិក្សាថ្មីនេះ ពោល​គឺចាប់ផ្ដើមពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ខាងមុខ​។