របាយការណ៍ SEA-PLM 2024 ៖ សិស្ស​ឆ្នើមកម្ពុជាកំពុងរៀននៅថ្នាក់ទី៥ មានសមត្ថភាពប្រហាក់ប្រហែលសិស្សបញ្ចប់បឋមសិក្សានៃប្រទេស​ក្នុង​តំបន់

របាយការណ៍ថ្នាក់តំបន់ នៃរង្វាយតម្លៃលទ្ធផល​សិក្សា​កម្រិតបឋមសិក្សា​នៅ​តំបន់​អាស៊ីអាគ្នេយ៍ ឆ្នាំ២០២៤ (SEA-PLM 2024) ដែលចេញផ្សាយ​នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ ដោយលេខាធិការដ្ឋាន SEAMEO មានមូលដ្ឋាន​នៅ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន បានបង្ហាញពីសិស្ស​​កម្ពុជា ដែលមា​នសមត្ថភាពគួរ​ឱ្យ​កត់សម្គាល់ ក្នុងនោះរបាយការណ៍​រកឃើញ​ថា សិស្ស​ឆ្នើម​កម្ពុជា​ដែល​កំពុង​រៀន​នៅ​ថ្នាក់ទី៥ ពួកគេ​មាន​សមត្ថភាពធ្វើបានល្អប្រហាក់ប្រហែលនឹង​សិស្ស​បញ្ចប់​ការ​អប់រំ​នៅបឋមសិក្សា នៃ​ប្រទេសក្នុង​តំបន់ ដែល​បាន​ចូល​រួម​ក្នុងការ​រង្វាយតម្លៃ។

រង្វាយតម្លៃលទ្ធផលសិក្សាកម្រិតបឋមសិក្សានៅតំបន់អាស៊ីអាគ្នេយ៍ ហៅកាត់ថា SEA-PLM គឺជាកម្មវិធីថ្នាក់តំបន់ដែលត្រូវបានរៀបចំឡើង ដើម្បីវាស់ស្ទង់ និងតាមដានលទ្ធផលសិក្សារបស់សិស្ស សម្រាប់ប្រទេស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍។ កម្មវិធី SEA-PLM ផ្តោតជាចម្បងលើសិស្សថ្នាក់ទី ៥ (Grade 5) ដោយវាស់ស្ទង់សមត្ថភាពលើមុខវិជ្ជាមូលដ្ឋានសំខាន់ៗដូចជា អំណាន (Reading Literacy), សំណេរ (Writing Literacy), គណិតវិទ្យា (Mathematical Literacy) និងភាពជាពលរដ្ឋសកល (Global Citizenship)។

ផ្នែកគណិតវិទ្យា អត្រាសិស្សដែលមានសមត្ថភាពខ្ពស់ (ពីកម្រិត ៥ ឡើងទៅ) បានកើនឡើងពី ៣៩% ក្នុងឆ្នាំ២០១៩ ដល់ ៦២% ក្នុងឆ្នាំ២០២៤

ប្រទេស​កម្ពុជា​បាន​ចូលរួម​អនុវត្ត​រង្វាយ​តម្លៃថ្នាក់តំបន់ SEA-PLM លើកទី១ នៅ​ឆ្នាំ​២០១៩ និង​លើកទីនៅ​ឆ្នាំ២០២៤ ជាមួយ​បណ្តា​ប្រទេស​ក្នុង​តំបន់អាស៊ីអាគ្នេយ៍ ដោយ​លទ្ធផលបង្ហាញថា សិស្ស​កម្ពុជា​ទទួល​បាន​ពិន្ទុជាមធ្យម​ផ្នែកអំណាន​កើន​ឡើង ៦ពិន្ទុ (២៩០ ក្នុង​ឆ្នាំ​២០១៩ កើនដល់ ២៩៦ ក្នុង​ឆ្នាំ២០២៤) និង​ពិន្ទុជាមធ្យម​ផ្នែក​គណិតវិទ្យា​កើន​ឡើង ១២ពិន្ទុ (២៨៩ ក្នុងឆ្នាំ២០១៩ កើនដល់ ៣០១ ក្នុងឆ្នាំ២០២៤)។ អត្រា​សិស្ស​ដែលមាន​សមត្ថភាពអំណានកម្រិតខ្ពស់ (ពីកម្រិត៥ឡើងទៅ) បាន​កើន​ឡើង​ពី ២៧% ក្នុង​ឆ្នាំ២០១៩ ដល់ ៣៩% ក្នុងឆ្នាំ២០២៤។ ក្នុង​ចំណោម​សិស្ស​ទាំងនេះ អត្រា​សិស្ស​ឆ្នើម​បាន​កើន​ឡើងពី ១១% ក្នុងឆ្នាំ២០១៩ ដល់ ១៨% ក្នុង​ឆ្នាំ២០២៤។

អត្រាសិស្សដែលមិនអាចអានអត្ថបទងាយៗបានស្ទាត់ (ចាប់ពីកម្រិត ៣ ចុះក្រោម) បានថយចុះពី ៤៧% ក្នុងឆ្នាំ២០១៩ មកនៅត្រឹម ៣៧% ក្នុងឆ្នាំ២០២៤។ ចំណែកផ្នែកគណិតវិទ្យា អត្រាសិស្សដែលមានសមត្ថភាពខ្ពស់ (ពីកម្រិត ៥ ឡើងទៅ) បានកើនឡើងពី ៣៩% ក្នុងឆ្នាំ២០១៩ ដល់ ៦២% ក្នុងឆ្នាំ២០២៤។ ក្នុងចំណោមសិស្សទាំងនេះ អត្រាសិស្សឆ្នើមបានកើនឡើងពី១៩% នៅឆ្នាំ២០១៩ ដល់៤០% នៅឆ្នាំ២០២៤។

សិស្សកម្ពុជាកំពុងរៀននៅថ្នាក់ទី៥ ទទួលពិន្ទុជាមធ្យមផ្នែកអំណានកើនឡើង ៦ពិន្ទុ

របាយការណ៍​ក៏​បានកត់សម្គាល់ដែរថា ទោះបីជាសិស្សឆ្នើមទាំងនេះកំពុងរៀននៅថ្នាក់ទី៥ ក៏ដោយ ក៏ពួកគាត់មានសមត្ថភាពធ្វើបានល្អប្រហាក់ប្រហែលនឹងសិស្ស ដែលនៅកម្រិតបញ្ចប់ការអប់រំនៅ​បឋមសិក្សា​ក្នុងបណ្តាប្រទេសដទៃទៀតដែលបានចូលរួម។ អត្រាសិស្សដែលមានសមត្ថភាពទាប (ចាប់ពីកម្រិត ៣ ចុះក្រោម) បានថយចុះពី៣៦% ក្នុងឆ្នាំ២០១៩ មកនៅត្រឹម ២០% ក្នុងឆ្នាំ២០២៤៕

យ៉ាងណាបើតាម​ប្រកាសរបស់ក្រសួងអប់រំ​ ការប្រកាសជាផ្លូវការ «របាយការណ៍ថ្នាក់ជាតិនៃរង្វាយតម្លៃលទ្ធផលសិក្សារបស់សិស្សកម្រិតបឋមសិក្សានៅតំបន់អាស៊ីអាគ្នេយ៍ – ឆ្នាំ២០២៤ (SEA-PLM 2024) របស់ប្រទេសកម្ពុជា ក្រសួងគ្រោងនឹងធ្វើ​ឡើង​នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ ខាងមុខ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសអាហារូបករណ៍ថ្នាក់ Master នៅកាណាដា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/06/2025

កម្មវិធីអាហារូបករណ៍ McCall MacBain Scholarships 2026 កំពុងស្វែង​រក​បេក្ខជន​ដែលមាន​សក្តានុពល ដើម្បីមក​បន្ត​ការ​សិក្សា​ថ្នាក់ Master នៅតាមសាកលវិទ្យាល័យ​នានា ក្នុង​ប្រទេស​កាណាដា។

ឱកាសសិក្សាអាហារូបករណ៍នៅប្រទេសជប៉ុនរយៈពេល១ឆ្នាំសម្រាប់បុគ្គលិកអប់រំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/09/2025

តាមរយៈ ក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា ក្រសួងអប់រំ វប្បធម៌ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា (MEXT) នៃប្រទេសជប៉ុន ប្រកាសជ្រើសរើសនិស្សិតអប់រំទៅសិក្សាមុខជំនាញ Business Administration ក្រោមកម្មវិធី Young Leader's Program (YLP)

អាហារូបករណ៍ថ្នាក់ក្រោយឧត្តមសិក្សា និងឧត្តមសិក្សា ទៅសិក្សា​នៅជាំងក្វាងស៊ី ប្រទេស​ចិន សម្រាប់ឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/03/2024

សម្រាប់និស្សិត​កម្ពុជា​ដែល​មានបំណងចង់បន្តការសិក្សា​ថ្នាក់ក្រោយ​ឧត្តមសិក្សា និង​ថ្នាក់ឧត្តមសិក្សា នៅប្រទេសចិន ពេលនេះ ក្រសួងអប់រំ យុវជន និង​កីឡា បាន​ប្រកាស​ពីអាហារូបករណ៍​ចំនួន​៨កន្លែង សម្រាប់​សិស្ស និស្សិត ...

សិក្សាជំនាញ៨ ឥតគិតថ្លៃ នៅ​វិទ្យាស្ថាន​ជាតិសហគ្រិនភាព និង​នវានុវត្តន៍ (NIEI)

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/02/2025

សម្រាប់យុវជនមកពីគ្រួសារក្រីក្រ/គ្រួសារងាយរងហានិភ័យ កម្មករនិយោជិតនៃសេដ្ឋកិច្ចក្នុងនិងក្រៅប្រព័ន្ធ និងសារធារណៈជនទូទៅ ដែលចង់ទទួលបាន​ជំនាញ​មួយ​ច្បាស់លាស់​ប្រចាំជីវិត ដើម្បីប្រកប​ការងារ ឬបង្កើតជាមុខរបរ​ ពេលនេះ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ ISDB Scholarship Program 2024

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/04/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បណ្ឌិត និងវគ្គសិក្សាផ្សេងៗពេញលេញពីកម្មវិធីអាហារូបករណ៍ ISDB Scholarship ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រព័ត៌មាន និងបច្ចេកវិទ្យាណានជីង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/07/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ក្នុងជំនាញ Agromrteorology ឬ Hydrometerology នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រព័ត៌មាន និងបច្ចេកវិទ្យាណាជីងសម្រាប់ឆ្នាំសិក្សា២០២៥-២០២៧..

ឱកាសអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យណានជីង​ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/02/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាសម្រាប់និស្សិតបរទេសនៅសាកលវិទ្យាល័យណានជីងប្រទេសចិនឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍...

អាហារូបករណ៍សិក្សាជំនាញផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយ ពីមជ្ឈមណ្ឌលបុប្ផាណា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/05/2025

មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា ប្រកាសជ្រើសរើសសិស្សដែល​ចង់សិក្សាជំនាញផលិតភាពយន្ត និងពហុប្រព័ន្ធផ្សព្វផ្សាយ ក្នុងវគ្គបណ្ដុះបណ្ដាលផ្នែកផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយក្រោមការឧបត្ថម្ភពីមូនិធិហេនរីលូស៍...

អាហារូបករណ៍ថ្នាក់ភាសាចិននៅសាធារណរដ្ឋប្រជាមានិតចិនចំនួន៥០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/12/2023

សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិត(ស.ន​.ក.ច) មានកិត្តិយសជូនដំណឹងដល់សាធារណៈជន ជាពិសេសសិស្ស-និស្សិតអំពីអាហារូបករណ៍ថ្នាក់ភាសាចិន...