សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា សាខាភ្នំពេញ រៀបចំកម្មវិធី “ទៅរៀនដើម្បីអនាគតខ្ញុំ” ជួយកុមារ៤៥០នាក់ឱ្យបានទៅរៀន

សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា សាខាភ្នំពេញ (JCI Phnom Penh) ដែលជាស្ថាប័នសហប្រតិបត្តិការអន្តរជាតិបណ្តុះបណ្តាលអ្នកដឹកនាំវ័យក្មេង ដើម្បីបង្កើតការផ្លាស់ប្តូរដែលផ្តល់នូវអត្ថប្រយោជន៍នៅក្នុងសង្គម កំពុងបង្កើតកម្មវិធីមួយហៅថា Bag to School ដើម្បីលើកកម្ពស់ការអប់រំរបស់សិស្សបឋមសិក្សាដែលនៅស្រុកដាច់ស្រយាលដោយធ្វើការផ្តល់ជាសម្ភារៈចំពោះកុមារក្រីក្រ និងដើម្បីជួយជំរុញពួកគេឱ្យបន្តការសិក្សាដោយកាត់បន្ថយឧបសគ្គ។

កម្មវិធីទៅរៀនដើម្បីអនាគតខ្ញុំ (Bag To School) នឹងប្រព្រឹត្តឡើងនៅថ្ងៃទី១៤-១៥ ខែ ឧសភា ឆ្នាំ២០២៥ នៅ សាលាបឋមសិក្សាត្រពាំងក្របៅ ស្ថិតនៅភូមិក្របៅ ឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប ដើម្បីជួយ​សិស្សប្រហែល ៤៥០នាក់ ដោយពួកគេកំពុងតែជួបប្រទះទៅលើបញ្ហាមួយចំនួនដូចជា កុមារដែលអាយុលើសពីប្រាំមួយឆ្នាំនៅមិនទាន់ចូលរៀននៅសាលា, កង្វះសម្ភារៈអាន និងសម្ភារៈសិក្សា, កង្វះចំណេះដឹងអំពីអត្ថប្រយោជន៍នៃការអប់រំនៅក្នុងមាតាបិតា។

លោក ឡាយ សីហរាជ ប្រធានគម្រោង នៃ 2025 JCI Bag2School កម្មវិធីនេះ ត្រូវ​បានរៀបចំឡើងក្នុងគោលបំណងលើកទឹកចិត្តសិស្សឱ្យចូលថ្នាក់រៀនដោយការចែករំលែកកាបូបនិងលេីកកម្ពស់ការយល់ដឹងរបស់ឳពុកម្តាយអំពីអត្ថប្រយោជន៍នៃការអប់រំ, ជំរុញទម្លាប់អានរបស់សិស្សនៅតាមជនបទ, ចូលរួមចំណែកលើកកម្ពស់គុណភាពអប់រំនៅសាលាបឋមសិក្សានៅជនបទ ហើយ​ជាពិសេស​គឺផ្តល់ស្នាមញញឹមដល់សិស្សានុសិស្សទាំងអស់ តាមរយៈសម្ភារៈសិក្សា។

ក្នុងនោះផងដែរ ប្រសិនជាបងប្អូនមានបំណងចង់ចូលរួម បងប្អូនអាច ៖ បរិច្ចាគ សម្ភារៈសិក្សា (កាតាបសាលា សៀវភៅ ប៊ិច), ស្ម័គ្រចិត្ត ចែកជូនសម្ភារៈផ្សេងៗ ឬក៏អាចឧបត្ថម្ភជាប្រាក់ ដើម្បីចូលរួមពង្រីកភាពរីកចម្រើនទៅដល់សហគមន៍ដែលនៅដាច់ស្រយាល។

បើតាម​លោក សីហរាជ ការជួយរបស់លោកអ្នកនឺងផ្តល់អត្ថប្រយោជន៍សម្រាប់សិស្ស និងសាលារៀនដូចជា សិស្សនឹងទទួលបានសម្ភារៈសិក្សា និងការលើកទឹកចិត្តឲបានបន្តការសិក្សា, សាលារៀននឹងមានសិស្សដែលមានលទ្ធភាពសិក្សាបានល្អជាងមុន, សហគមន៍នឹងទទួលបានការអភិវឌ្ឍន៍ខាងផ្នែកអប់រំនិងកាត់បន្ថយអត្រាបោះបង់ ការសិក្សារបស់កុមារកម្ពុជា។

បន្ថែមពីនេះការចូលរួមរបស់អ្នកអាចផ្លាស់ប្តូរជីវិតរបស់កុមារជាច្រើននាក់ផងដែរ។ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងទៅកាន់លេខទូរសព្ទ៖ (+855) 77 773 321 (telegram)៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សិក្សាវគ្គ IELTS តាម Online ពីសាកលវិទ្យាល័យ California

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/02/2025

ឱកាសសិក្សាដោយឥតគិតថ្លៃលើការសិក្សាវគ្គ IELTS នៅលើ Coursera ពីសាកលវិទ្យាល័យ California Irvine (University of California Irvine) សម្រាប់ឆ្នាំសិក្សាថ្មី។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាលើជំនាញចំនួន៧ក្នុងការរៀនយក IELTS ។

អាហារូបករណ៍ពីកម្មវិធី UWC សម្រាប់សិស្សវិទ្យាល័យឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/12/2024

កម្មវិធី United World College (UWC) ប្រកាសផ្ដល់ឱកាសសិក្សាអាហារូបករណ៍ដល់សិស្សកម្ពុជា ដែលកំពុងសិក្សានៅវិទ្យាល័យ ចំនួន៥កន្លែងសម្រាប់ឆ្នាំសិក្សា២០២៥ ដល់ ២០២៧។ អាហារូបករណ៍ផ្ដល់ជូនការសិក្សានៅប្រទេសជប៉ុន ប្រទេសចិន...

ឱកាស​សិក្សាជំនាញ TVET ឥតគិតថ្លៃចំនួន ២១០កន្លែងនៅ​វិទ្យាស្ថានពហុបច្ចេកទេស​តេជោសែន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/04/2023

ក្រោមគម្រោងកម្មវិធីធ្វើទំនើបកម្មប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឆ្នាំ២០២៣ វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន ដែលជាគ្រឹះស្ថានអប់រំបណ្តុះបណ្តាល...

ក្រសួងអប់រំជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បរិញ្ញាបត្រ ទៅសិក្សា​នៅ​ប្រទេស​ចិនចំនួន ៦៥នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/11/2024

ក្រសួងអប់រំ យុវជន និងកីឡា កាលពីពេលថ្មីៗនេះ បានប្រកាស​ជ្រើសរើស​និស្សិតចំនួន ៦៥នាក់ ដើម្បីទទួល​អាហារូបករណ៍​របស់រដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន (CSC) សិក្សា​ថ្នាក់​បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បរិញ្ញាបត្រ​ សម្រាប់ឆ្នាំសិក្សា​២០២៥-២០២៦។

ឱ​កាស​សម្រាប់​យុវជន​កម្ពុជា​អភិវឌ្ឍន៍​ជំនាញ​គ្រប់គ្រង​អ៊ីនធឺណិត​សកល ​សិក្សា​នៅ​ប្រទេស​ព័រទុយហ្គាល់​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/07/2026

ឱកាសសម្រាប់យុវជនកម្ពុជាអភិវឌ្ឍន៍ជំនាញគ្រប់គ្រងអ៊ីនធឺណិតសកល សិក្សានៅប្រទេសព័រទុយហ្គាល់

អាហារូបករណ៍នៅសាកលវិទ្យាល័យ Sripatum University International College ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/02/2025

សាកលវិទ្យាល័យអន្តរជាតិ Sripatum International College ប្រកាសផ្ដល់អាហារូបករណ៍ពេញលេញ ១០០% ចំនួន ៥កន្លែង តាមរយៈកម្មវិធីអាហារូបករណ៍ Global Intelligence Scholarship (GIS) សម្រាប់សិក្សា ២០២៥។ អាហារូបករណ៍ផ្ដល់ជូនលើការសិក្សា

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Tsinghua

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/05/2023

សាកលវិទ្យាល័យ Tsinghua ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន២០០កន្លែងសម្រាប់និស្សិតបរទេសសិក្សានៅប្រទេសចិនឆ្នាំ២០២៣។ ...

នូវែលសេឡង់ ជ្រើសរើសមន្ត្រីរាជការកម្ពុជា ៤ រូប សិក្សាវគ្គបណ្ដុះបណ្ដាលខ្លី ក្រោមប្រធានបទ “Public Health Management ASEAN Online 2026”

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 07/07/2026

នូវែលសេឡង់ នឹងជ្រើសរើសមន្ត្រីរាជការកម្ពុជា ៤ រូប សិក្សាវគ្គបណ្ដុះបណ្ដាលរយៈពេលខ្លី ក្រោមប្រធានបទ "Public Health Management ASEAN Online 2026"

សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ផ្តល់អាហារូបករណ៍ ១០០% ជូនដល់កូនៗរបស់វីរយុទ្ធជន​ដែលបាន​ពលីជីវិត ដើម្បីបុព្វហេតុ​ការពារបូរណភាពទឹកដី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/08/2025

សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ សម្រេច​ផ្តល់​ជូន​អាហារូបករណ៍​សិក្សា​ឥតបង់ថ្លៃ ១០០% រយៈពេល​៤ និង​៥ឆ្នាំ ក្នុង​កម្រិត​សិក្សា​ថ្នាក់​បរិញ្ញាបត្រ គ្រប់ជំនាញ​សិក្សា​ទាំង៥មហាវិទ្យាល័យ ជូនដល់កូនៗ​របស់វីរៈយុទ្ធជន



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *