GenZ ជប៉ុន ងាកមកគិតពីតុល្យភាពជីវិត និងការងារ លែងធ្វើការហួសកម្រិតដូចមនុស្សជំនាន់មុន

ពីប្រជាជាតិមួយ ដែលមានស្មារតីខ្ពស់ក្នុងការខិតខំប្រឹងប្រែងធ្វើការលើសម៉ោង និងមានភាពស្មោះចំពោះនិយោជក អស់រយៈពេលជាយូរ, ពេលនេះ ប្រជាជនជប៉ុន កាន់តែច្រើន ជាពិសេសយុវជន ជំនាន់ Z កំពុងងាកមកគិតអំពីតុល្យភាពជីវិត និងការងារ។

ការស្រាវជ្រាវបានបង្ហាញថា ចំនួនជនជាតិជប៉ុន កំពុងជ្រើសរើសទម្លាប់ទៅធ្វើការឱ្យបានទាន់ម៉ោងកំណត់ និងចាកចេញពីកន្លែងធ្វើការឱ្យបានឆាប់បំផុត តាមដែលអាចធ្វើទៅបាន។

ពួកគេមិនចង់បានការសរសើរ និងការដំឡើងតំណែងពីសំណាក់ថ្នាក់លើរបស់គេទៀតនោះទេ។ ពួកគេមិនខ្វល់ខ្វាយពីការរំពឹងទុកនៃប្រាក់បៀវត្សរ៍ដែលអាចឡើងខ្ពស់ជាងមុនឡើយ បើទោះជាមានទំនួលខុសត្រូវការងារច្រើនជាងមុនក៏ដោយ ខណៈដែលប្រាក់រង្វាន់លើកទឹកចិត្ត ដែលជំរុញឱ្យពួកគេប្រឹងប្រែងធ្វើការ ក៏លែងមានប្រសិទ្ធភាពទៀតដែរ។

យោងតាមការសិក្សាលើបុគ្គលិកជាង ៣ពាន់នាក់ ដែលមានអាយុ ចាប់ពី ២០ ទៅ៥៩ឆ្នាំ ដែលធ្វើឡើងដោយ Mynavi Career Research Lab ជាទីភ្នាក់ងារស្រាវជ្រាវការងារមានមូលដ្ឋាននៅទីក្រុងតូក្យូ ប្រហែល ៤៥ភាគរយ និយាយថា ពួកគេកំពុងធ្វើការតិចបំផុត។ អ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺយុវជនក្នុងវ័យ ២០ឆ្នាំ ចាប់ផ្ដើមគិតអំពី តុល្យភាពជីវិត និងការងារ ជាជាង ការធ្វើការលើសកម្រិត។

មានហេតុផលជាច្រើន ដែលធ្វើឱ្យបុគ្គលិកជនជាតិជប៉ុន លែងប្រឹងប្រែងធ្វើការខ្លាំង ដូចអ្នកជំនាន់មុន

សម្រាប់យុវជន Issei វ័យ ២៦ឆ្នាំ បដិសេធ មិនបញ្ជាក់ពីត្រកូលរបស់គាត់ បានផ្ដល់ចម្លើយដល់សារព័ត៌មានអាល្លឺម៉ង់ DW តាមត្រង់ថា គាត់ចង់មានពេលវេលាបន្ថែមទៀត ដើម្បីធ្វើរឿងដែលគាត់ចូលចិត្ត។ យុវជនរូបនេះ បញ្ជាក់ថា ខ្លួនមិនមែនស្អប់ការងារនោះទេ ហើយក៏ដឹងថា គាត់ត្រូវមានលុយសម្រាប់ចាយវាយ លើការចំណាយប្រចាំថ្ងៃ ការបង់ផ្ទះជួល និងវិក័យបត្រផ្សេងៗទៀត ប៉ុន្តែគាត់ត្រូវការពេលវេលាផ្ទាល់ខ្លួនខ្លះ ដើម្បីជួបជុំជាមួយមិត្តភក្តិ ធ្វើដំណើរកម្សាន្ត ឬសម្រាកស្ដាប់តន្ត្រីជាដើម។

ការសិក្សារបស់ Mynavi បានសន្និដ្ឋានថា យុវជនជប៉ុន ងាកមកឱ្យតម្លៃពេលវេលាផ្ទាល់ខ្លួនកាន់តែខ្លាំង ដែលនេះគឺជាការលើកទឹកចិត្តសម្រាប់មនុស្សភាគច្រើន មកគិតគូរអំពីតុល្យភាពជីវិត និងការងារ។

យុវជនផ្សេងទៀត បាននិយាយថា ពួកគេជឿថា ទំហំការងារ ដែលពួកគេកំពុងទទួលបាន គឺ​សមរម្យសម្រាប់ប្រាក់ឈ្នួល ដែលគេទទួលបាន ខណៈសមិទ្ធផលការងាររបស់ពួកគេនៅតែមាន។

លោក Sumie Kawakami សាស្ត្រាចារ្យវិទ្យាសាស្ត្រសង្គមនៅសាកលវិទ្យាល័យ Yamanashi Gakuin និងជាទីប្រឹក្សាអាជីពការងារ បានលើកឡើងថា យុវជនជាច្រើនបានឃើញឪពុកម្តាយរបស់ពួកគេលះបង់ពេលវេលាទៅឱ្យក្រុមហ៊ុនមួយ ដោយបានធ្វើការបន្ថែមម៉ោងជាច្រើនម៉ោង ហើយបានលះបង់ជីវិតឯកជនសម្រាប់តែការងារ និងក្រុមហ៊ុន ហើយនេះ មិនមែនជាអ្វី ដែលពួកគេចង់បាននោះទេ។

ជាមួយគ្នា ករណីអត្តឃាតដ៏ច្រើន ដោយសារការងារ ក្នុងចំណោមមនុស្សជំនាន់មុន ក៏ជាមូលហេតុ នាំឱ្យយុវជន​ងាកមក​គិតពីផ្លូវចិត្តរបស់គេដែរ។ នៅឆ្នាំ១៩៩៨ មានករណីធ្វើអត្តឃាតចំនួន ៣២,៨៦៣ករណីក្នងប្រទេសជប៉ុន ហើយមូលហេតុនៃការធ្វើអត្តឃាតទាំងនោះ គឺបណ្ដាលមកពីការធ្វើការងារលើសម៉ោងកំណត់ និងសម្ពាធការងារ។ ខណៈនៅឆ្នាំ២០២៤ ករណីអត្តឃាត នៅតែមានខ្ពស់ ដោយមានមនុស្សសម្លាប់ខ្លួន ប្រហែល ២០,៣២០នាក់៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ Stamp Scholarship ២០២៣ នៅសាកលវិទ្យាល័យ Miami សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/06/2023

កម្មវិធីអាហារូបករណ៍ Stamp Scholarship ២០២៣ ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា នៅសាកលវិទ្យាល័យ Miami សហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៣ ។...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ចំនួន២០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/09/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២០កន្លែង នៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍សិក្សាក្រោមកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ពីការគាំទ្ររបស់ឯកឧត្ដមអភិសន្តិបណ្ឌិត...

អាហារូបករណ៍ពេញថ្លៃសម្រាប់និស្សិតកម្ពុជា សិក្សា​នៅសាលាគោលនយោបាយសាធារណៈ Lee Kuan Yew សិង្ហបុរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/11/2026

ជាឱកាសសម្រាប់និស្សិត និងអ្នកជំនាញកម្ពុជាដែលមានបំណងបន្តការសិក្សាថ្នាក់ក្រោយឧត្តមសិក្សា និងចង់អភិវឌ្ឍសមត្ថភាពក្នុងវិស័យកិច្ចការអន្តរជាតិ និងពាណិជ្ជកម្មសកល

កូរ៉េប្រកាសជ្រើសរើសបេក្ខភាពឱ្យទៅចូលរួមកម្មវិធី K-POP as Global Cultural Industry

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/05/2026

សាធារណរដ្ឋ​កូរ៉េ កំពុង​ប្រកាស​ជ្រើសរើស​បេក្ខភាព​ចំនួន ២០ រូប ពីតំបន់ និង​ស្ថាប័ន​ខុសៗគ្នា ដើម្បី​ឱ្យ​ទៅ​ចូល​រួម​កម្ម​វិធី​K-POP as Global Cultural Industry របស់ Korea Development Institute (KDI) សម្រាប់​ឆ្នាំ​២០២៦ នេះ។

ឱកាស​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​នៅ​សាកលវិទ្យាល័យ RMUTP ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/01/2025

សាកលវិទ្យាល័យ Rajamangala University of Technology Phra Nakhon (RMUTP) នៃ​ព្រះរាជាណាចក្រ​ថៃឡង់ដ៍ កំពុង​ធ្វើ​ការ​ជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ ចំនួន២កន្លែង សម្រាប់ឆ្នាំ​សិក្សា​២០២៥។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៦០កន្លែងនៅវិទ្យាស្ថានជាតិសង្គមកិច្ច ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/10/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៦០កន្លែងនៅវិទ្យាស្ថានជាតិសង្គមកិច្ចក្នុងឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ជាការគាំទ្រពី ឯកឧត្តមអភិបណ្ឌិត ស សុខា និង លោកជំទាវ កែ សួនសុភី សហការជាមួយវិទ្យាស្ថានជាតិសង្គមកិច្ច។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលរុស្ស៉ី ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/06/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលរុស្ស៉ី ប្រកាសបើកទទួលពាក្យអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅក្នុងប្រទេសរុស្ស៉ី សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

ឱកាសសិក្សាអាហារូបករណ៍ពីកម្មវិធី CICOPS នៅសាកលវិទ្យាល័យ Pavia នៃប្រទេសអ៉ីតាលី ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/05/2024

ឱកាសសិក្សាអាហារូបករណ៍រយៈពេលខ្លីពីកម្មវិធីអាហារូបករណ៍CICOPS នៅសាកលវិទ្យាល័យ Pavia Italy នៃប្រទេសអ៉ីតាលីឆ្នាំ២០២៥សម្រាប់ថ្នាក់...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/10/2025

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានផ្តល់អាហារូបករណ៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) នៅសាកលវិទ្យាល័យ...