ឯកឧត្តម ជិន ម៉ាលីន

15:28 នាទី |  Added: 25.01.2022 |  0 views

Description

“សង្គមកម្ពុជានៅតែត្រូវការអ្នកមានជំនាញវិទ្យាសាស្ត្រនយោបាយ ។ ខ្ញុំរៀនចប់វិទ្យាល័យ ក៏ចាប់ផ្ដើមចូលចិត្តតាមដានព្រឹត្តិការណ៍សង្គម ហើយឆ្ងល់ថា តើធ្វើដូចម្តេចដើម្បី​ដោះស្រាយបញ្ហាសង្គម និងចូលរួមអភិវឌ្ឍសង្គមឱ្យរីកចម្រើន ? ខ្ញុំក៏ចាប់ផ្ដើមស្រឡាញ់មុខវិជ្ជាវិទ្យាសាស្ត្រនយោ​បាយតាំងពីពេលនោះ​ បំណងដើម្បីក្លាយជាអ្នកនយោបាយនៅថ្ងៃអនាគត” - ប្រសាសន៍ឯកឧត្តម ជិន ម៉ាលីន  រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ ។

អនាគត

អំពី អនាគត

ភាពមិនស៊ីគ្នារវាងធនធានមនុស្ស និងតម្រូវការទីផ្សារការងារជាក់ស្តែង ជាបញ្ហាប្រឈមយ៉ាងសំខាន់មួយដែលកម្ពុជាកំពុងជួបប្រទះ។ ចំណុចនេះ បង្ករជាការលំបាកសម្រាប់គ្រប់ភាគីទាំងអស់ ទាំងនិយោជក និង​សិស្សនិស្សិត។ អ្នកគ្រប់គ្រងស្ថាប័ន​រអ៊ូថាគ្មាន​កម្លាំងពលកម្មគ្រប់គ្រាន់ ខណៈ​សិស្សនិស្សិតលើកឡើងថាគ្មានកន្លែងចូលបម្រើការងារ។ បញ្ហានេះត្រូវបានគេរកឃើញថា កើតឡើងដោយសារតែ​សិស្សនិស្សិតមិនយល់ច្បាស់ពីវិធីក្នុងការជ្រើសរើសជំនាញឱ្យបានត្រឹមត្រូវ និងស្គាល់ជំនាញមិនអស់ ទើបធ្វើឱ្យពួកគេរើសតែជំនាញដដែលៗ ហើយគ្មានទីផ្សារ ខណៈជំនាញដែលត្រូវការពិតប្រាកដបែរជាគ្មានអ្នករៀនទៅវិញ។ ហេតុនេះហើយទើប​កម្មវិធី អនាគត ត្រូវបានបង្កើតឡើងដើម្បីបង្ហាញពីជំនាញ​នានានៅក្នុងទីផ្សារកម្ពុជា សម្រាប់ជាជម្រើសយ៉ាងច្បាស់លាស់ចំពោះយុវជនកម្ពុជា។