វិធីសាស្ត្រថែទាំផ្លូវចិត្តកុមារ នៅពេលពួក​គេទទួលពាក្យពេចន៍និន្ទា

កុមារដែលទទួលនូវបទពិសោធន៍ ពាក្យនិទ្ទា រិះគន់ សើចចំអក មិនថាទៅលើរូបរាងកាយ ឬសមត្ថភាព ពោល​គឺសកម្មភាពទាំងឡាយណាជំរុញឱ្យពួកគេអាម៉ាស់មុខ​ ឬអាប់កិត្តិយស តួយ៉ាងដូចជា បង្អាប់លើរូបរាង សម្បុរស្បែក និងភាពខ្វះចន្លោះណាមួយ មិនថាដោយចេតនាក្ដី និងអចេតនាក្ដី វាបានជំរុញឱ្យប៉ះពាល់ទៅកាន់សុខភាពផ្លូវចិត្តរបស់ពួកគេក្នុងរយៈពេលវែង និងថមថយនៃផលិតភាពការសិក្សាផងដែរ ដែលជាហេតុអាណាព្យាបាលចាំបាច់ត្រូវថែទាំផ្លូវចិត្តកុមារ ជាពិសេសនៅពេលពួកគេចាប់ផ្តើមមានអាការប្លែកៗ។

បើតាម​អ្នកជំនាញ កុមារត្រូវការចូលរួមក្នុងសង្គម និងត្រូវការទៅសាលា ដើម្បីទទួលការអប់រំ ដែលជាកាតព្វកិច្ចមួយតម្រូវឱ្យពួកគេ ត្រូវប្រឈមមុខនឹងមនុស្សដែលមានចរិតចម្រុះ ហើយក្នុងកាលៈទេសៈនេះដែរ គឺជាពេលមួយដែលកុមារអាចប្រឈមនឹងការសើចចំអក ឬដៀមដាមលេងសើច ខណៈផ្លូវចិត្តកុមារកំពុងផុយស្រួយនៅឡើយ។

ក្នុងនាមជាអាណាព្យាបាល ការថែទាំ និងការអប់រំកុមារ ចាំបាច់ត្រូវការសង្កេត និងពឹងអាស្រ័យទៅកាន់គ្រប់ភាគីដែលពាក់ព័ន្ធ តួយ៉ាងដូចជា ការប្តូរយោបល់ជាមួយអាណាព្យាបាលដទៃ ជជែកជាមួយអ្នកថែទាំកូនៗ កន្លែងឬស្ថាប័នអប់រំ និងអ្នកប្រឹក្សាជាដើម។ យោងតាម Teen life បានប្រាប់ចំណុចសំខាន់ៗ ក្នុងការតាមដានកូនៗ និងរួមចំណែកកាត់បន្ថយ ក៏ដូចជាដោះស្រាយភាពតានតឹងដែលកើតមានចំពោះកូនៗ ជាពិសេសនៅពេលពួកគេទទួលពាក្យនិទ្ទាពីមជ្ឈដ្ឋានខាងក្រៅ ដោយមានរៀបរាប់នៅខាងក្រោម ៖

កត់សម្គាល់ពីភាពប្រែប្រួល ៖ ប្រសិនបើសុខៗកូនៗស្រាប់តែមានភាពប្រែប្រួលខុសពីធម្មតា ដូចជាមានអារម្មណ៍ភ័យខ្លាច ឬក៏ប្រែប្រួលចិត្តលឿនខុសពីសព្វមួយដង អាណាព្យាបាលគួរយកចិត្តទុកដាក់ និងសង្កេតបន្ថែម ថា តើមានអ្វីកើតឡើងខ្លះ? ការរកឱ្យឃើញពីការគំរាមកំហែងជាផ្នែកសំខាន់ហើយ ជាងនេះទៅទៀត មិនត្រឹមតែពិនិត្យតែសញ្ញាដែលលេចចេញតាមរយៈអារម្មណ៍ប៉ុណ្ណោះទេ រាងកាយក៏ដូចគ្នាដែរ! រកមើលបន្ថែមថា តើកុមារមានស្នាមរបួសដែរទេ ទោះសញ្ញានៅក្នុងកម្រិតស្រាលក្ដី គឺត្រូវតែយកចិត្តទុកដាក់តាមដានឱ្យបានជាប់ជាប្រចាំ។

បញ្រ្ជាបចំណេះដឹងអំពីភាពអវិជ្ជមាន នៃសកម្មភាពនិន្ទាគ្នា ៖ ក្រៅតែពីការស្វែងរកវិធីសាស្រ្តក្នុងការ​ ការពារពួកគេ គួរប្រាប់ឱ្យកុមារបានដឹងដែរថា ហេតុអ្វីកុមារមិនគួរនិយាយ ​តិះដៀល​​ ឬការរិះគន់​ទៅលើរាងកាយ និងសម្បុរស្បែក។ ប្រសិនបើអាច គួរបញ្ជូនពួកគេឱ្យបានចូលរួមវគ្គបង្ហាញទិសខ្លីៗណាមួយដែលមាននៅជិតៗកន្លែងរស់នៅ ហើយលើកទឹកចិត្តឱ្យពួកគេមានទម្លាប់បង្ហាញអារម្មណ៍ ឬប្រាប់អាណាព្យាបាលភ្លាមៗ ប្រសិនបើមានការតិះដៀលកើតមានមកលើពួកគេ។ ហើយចំណុចសំខាន់មួយទៀតនៅពេលបច្ចុប្បន្ន គឺការគ្រប់គ្រងកម្មវិធីឌីជីថល ពីសំណាក់អាណាព្យាបាលដើម្បីកាត់បន្ថយការគំរាមកំហែង ទាំងដោយផ្ទាល់ និងដោយប្រយោល៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សាកលវិទ្យាល័យ SUSTech នៃប្រទេសចិន ជ្រើសរើសនិស្សិតអាហារូបករណ៍​១០កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2023

សាកលវិទ្យាល័យ Southern University of Science and Technology (SUSTech) នៃសាធារណរដ្ឋ​ប្រជាមានិតចិន បានប្រកាស​ផ្តល់​អាហារូបករណ៍​ចំនួន ១០កន្លែង ដល់​និស្សិត​កម្ពុជា...

Fulbright ផ្ដល់អាហារូបករណ៍៤ពាន់នាក់សម្រាប់និស្សិតអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/01/2023

កម្មវិធីអាហារូបករណ៍ Fulbright USA កំពុងបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិគ្រប់ជាតិសាសន៍ច្រើនជាង១៦០ប្រទេសចំនួន៤ពាន់...

ស្ថានទូតឥណ្ឌាបើកវគ្គបណ្តុះបណ្តាល យូហ្គា របាំ និងភាសាហិណ្ឌូ នៅភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/05/2026

ស្ថានទូតឥណ្ឌាប្រចាំប្រទេសកម្ពុជា បានប្រកាសបើកទទួលពាក្យចូលរៀនថ្នាក់ជំនាញវប្បធម៌ និងភាសាសម្រាប់សាធារណជន ដែលរួមមាន យូហ្គា (Yoga)

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាចំនួន៣០កន្លែងពីរដ្ឋាភិបាលហុងគ្រី ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ Stipendium Hungaricum Programme រដ្ឋាភិបាលហុងគ្រីចំនួន៣០កន្លែងដល់និស្សិតកម្ពុជា។ អាហារូបករណ៍ផ្ដល់ជូន...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិត ទៅសិក្សា​នៅប្រទេស​រូម៉ានី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2026

ក្រសួងការបរទេស​រូម៉ានី នឹង​ចាប់ផ្តើម​បើក​ការ​ទទួលពាក្យ​ស្នើ​សុំ​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិត របស់និស្សិតបរទេស រួមទាំង​និស្សិត​កម្ពុជា​ផង ដើម្បីទៅសិក្សានៅប្រទេស​រ៉ូម៉ានី។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី ROBERT KREMBIL Scholarship 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/08/2025

តាមរយៈកម្មវិធី ROBERT KREMBIL Scholarship of MERIT 2025 ប្រកាសបើកទទួលពាក្យអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឆ្នាំសិក្សា២០២៥ នៅ Schulich School of Business នៃសាកលវិទ្យា YORK នៃប្រទេសកាណាដា។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Porto នៃព័រទុយហ្គាល់ ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/10/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Porto នៃប្រទេសព័រទុយហ្គាល់ សម្រាប់និស្សិតអន្តរជាតិជាច្រើនកន្លែង នៅឆ្នាំសិក្សា២០២៦។ អាហារូបករណ៍ផ្ដល់សម្រាប់ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងថ្នាក់បណ្ឌិត។

អាហារូបករណ៍នៅសាកលវិទ្យាល័យ Zhejiang Normal ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/12/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Zhejiang Normal នៃសាធារណរដ្ឋប្រជាមានិតចិន សម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន CSC Type B។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលដាណឺម៉ាកឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/05/2024

រដ្ឋាភិបាលដាណឺម៉ាកប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Southern Denmark សម្រាប់ឆ្នាំសិក្សា២០២៤។ ...


អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *