អ្នកជំនាញ​បច្ចេកវិទ្យា ជំរុញ​ឱ្យ​អ្នកប្រើ AI កម្ពុជា ប្រើ​ដោយ​មាន​សុចរិតភាព និង​ក្រម​សីលធម៌ខ្ពស់

អ្នកជំនាញ​ក្នុង​វិស័យបច្ចេកវិទ្យា​ក្នុង​ប្រទេស​កម្ពុជា កាលពីពេល​ថ្មីៗនេះ បាន​ជួបជុំគ្នា ដើម្បី​ធ្វើ​ការ​ពិភាក្សាអំពី សុចរិតភាព​នៃការ​សិក្សា និង​ការស្រាវជ្រាវ នៅក្នុង​យុគសម័យ​បញ្ញាសិប្បនិម្មិត (AI)

សិស្សឆ្នើម​កម្ពុជា​ ៧៤៣នាក់ ទទួល​បានជ័យលាភី​ប្រកួត​គណិតវិទ្យា​អូឡាំព្យាដ សិង្ហបុរី-អាស៊ី និង​គណិតវិទ្យា​អូឡាំព្យាដ​សិង្ហបុរី ឆ្នាំ២០២៥

សិស្សឆ្នើម​កម្ពុជា​​ចំនួន៧៤៣នាក់ ទទួល​បាន​ជ័យលាភី​ក្នុង​ការ​ប្រកួត​គណិតវិទ្យា​អូឡាំព្យាដ សិង្ហបុរី-អាស៊ី និង​គណិតវិទ្យា​អូឡាំព្យាដ​សិង្ហបុរី​វគ្គផ្តាច់ព្រ័ត្រ (SMGF) ឆ្នាំ២០២៥ កាល​ពីពេល​ថ្មីៗ​នេះ។

មន្រ្តី CMH ៖ ដើម្បី​បង្ការ​យុវជន​កុំឱ្យ​ប្រើប្រាស់​បារី​អេឡិចត្រូនិក ចាំបាច់​ត្រូវ​ការ​វិធាន​ការ​អប់រំ និង​វិធានការ​ច្បាប់

ក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​ផលប៉ះពាល់ នៃ​ការ​ប្រើប្រាស់​បារី​អេឡិចត្រូនិច នៅ​អង្គការ​ដើម្បី​ភាព​ញញឹម​នៃកុមារ (PSE) លោក សុង ឌៀរ៉ាក់ មន្រ្តី​ជាន់ខ្ពស់ នៃអង្គការ​ចលនា​ដើម្បី​សុខភាពកម្ពុជា (CMH) លើក​ឡើងថា ដើម្បី​ជួយ​បង្ការ​យុវជន​កុំឱ្យប្រើ…

កម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន លើកទី៤៩ ប្រកាស​ជ្រើសរើស​យុវជនតំណាងកម្ពុជា

សម្រាប់យុវជន​ដែល​មាន​បំណងចង់ចូល​រួម​កម្មវិធី​នាវាយុវជន​អាស៊ីអាគ្នេយ៍ និង​ជប៉ុន ពេលនេះឱកាស​បាន​មក​ដល់​ហើយ ដោយក្រសួងអប់រំ យុវជន និងកីឡា កំពុង​តែប្រកាសជ្រើសរើសយុវជនកម្ពុជា ចំនួន១៦រូប ដើម្បីជាយុវទូតតំណាងកម្ពុជា…

ក្រុមកុមារ​សាលាបឋម​សិក្សា​ព្រះនរោត្តម ជាប់ជ័យលាភី​លេខ១ ក្នុង​មហោស្រព​តន្ត្រី និង​ចម្រៀង​កុមារ ពានរង្វាន់​ក្រសួង​ព័ត៌មាន ២០២៥

ទីបំផុត​ទៅ ក្រសួង​ព័ត៌មាន​បានរក​ឃើញ​ម្ចាស់ជ័យលាភី​លេខ១ ក្នុង​ការប្រកួត​នៅ​វគ្គផ្ដាច់ព្រ័ត្រ មហោស្រពតន្ត្រី និង​ចម្រៀង​កុមារ​ ពានរង្វាន់​ក្រសួងព័ត៌មាន ឆ្នាំ២០២៥ ដោយ​បាន​ទៅលើ​ក្រុម​មក​ពី​សាលាបឋមសិក្សា​ព្រះនរោត្តម។

កំពត ជាខេត្តទី២១ ទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)

ខេត្តកំពត បាន​ក្លាយ​ជាខេត្តទី២១ ដែល​ទទួលបានជ័យលាភី​បញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) កាលពីពេលកន្លងទៅថ្មីៗនេះ ដែល​វាជាមោទនភាពមួយរបស់ប្រជាជនរស់នៅខេត្តកំពត បានប្រែក្លាយរបៀបរស់នៅ​ប្រកបដោយបរិស្ថានល្អ…

ឯកឧត្តម សេរី ជំនះ លើកទឹកចិត្ត​យុវជន​ចូលរួម​ការងារ​ស្ម័គ្រ​ចិត្តនៅ​តាម​សហគមន៍​ដើម្បី​អភិវឌ្ឍ​សមត្ថភាព​ក្រៅ​ម៉ោង​សិក្សា​បន្ថែម

ក្នុង​ពិធីបិទ​វគ្គបណ្ដុះបណ្ដាល​យុវជនស្ម័គ្រ​ចិត្តទូទាំង ២៥ រាជធានី/ខេត្ត កាលពី​ពេល​ថ្មីៗ​នេះ ឯកឧត្តម សេរី ជំនះ រដ្ឋលេខាធិការ នៃ​ក្រសួងអប់រំ យុវជន និងកីឡា ​បាន​មាន​ប្រសាសន៍ ដោយ​លើកទឹកចិត្ត​យុវជន​ចូលរួម​ការងារ​ស្ម័គ្រចិត្ត​នៅ​តាម​សហគមន៍​ឱ្យ​បាន​ច្រើន…

អ្នកនាំពាក្យ ស្នើកុំឱ្យមាន​ការផ្សព្វផ្សាយព័ត៌មានដែល​ប៉ះពាល់ដល់សិទ្ធិ កិត្តិយស និងសេចក្តីថ្លៃថ្នូរកុមារ

ថ្លែង​ក្នុង​សិក្ខាសាលា ស្តីពី​ការ​រក្សា​សុវត្ថិភាព​កុមារនៅ​ក្នុង​វិស័យ​សារព័ត៌មាន កាលពីព្រឹក​ថ្ងៃទី២៣ ខែ​ឧសភា ឆ្នាំ២០២៥ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និង​ជា​អ្នកនាំ​ពាក្យ​ក្រសួងព័ត៌មាន បាន​ស្នើ​ដល់​អ្នកសារព័ត៌មាន ក៏ដូចជា​អ្នក​ផ្សព្វផ្សាយ​…

មន្រ្តី​ជាន់ខ្ពស់​ក្រសួង​សុខាភិបាល ៖ កម្មវិធី​ផ្តល់ប្រឹក្សា​ឌីជីថល​ស្តីពី​អាហារូបត្ថម្ភ នឹង​ជំរុញ​ការយល់ដឹង​អំពី​បរិយាកាស​សុវត្ថិភាព​ចំពោះ​មាតា និង​ទារក

កាលពីសប្តាហ៍​កន្លងទៅនេះ ក្រសួងសុខាភិបាល​កម្ពុជា បានប្រកាស​ដាក់​ឱ្យ​ប្រើប្រាស់ “កម្មវិធីផ្ដល់ប្រឹក្សាឌីជីថលស្ដីពីអាហារូបត្ថម្ភ” ដែល​គេ​ជឿថា នឹង​ជួយ​ជំរុញ​ការ​យល់ដឹងអំពី​បរិយាកាស​សុវត្ថិភាព​ចំពោះ​មាតា និងទារក។

គ្រឹះស្ថាន​ឧត្តមសិក្សា​កម្ពុជា​ចំនួន៤ ក្លាយ​ជា​សមាជិក​ផ្លូវការ នៃបណ្តាញ​សាកល​វិទ្យាល័យ​អាស៊ាន

គ្រឹះស្ថាន​ឧត្តមសិក្សា​របស់​កម្ពុជា​ចំនួន៤ រួមមាន វិទ្យាស្ថាន​បច្ចេកវិទ្យាកម្ពុជា សាកលវិទ្យាល័យ​ជាតិ​បាត់ដំបង សាកលវិទ្យាល័យ​ភូមិន្ទកសិកម្ម និង​សាកលវិទ្យាល័យ​ស្វាយរៀង ត្រូវ​បាន​សម្រេច​ក្លាយ​ជា​សមាជិកផ្លូវការ​នៃបណ្តាញ​សាកលវិទ្យាល័យ​អាស៊ាន​….