រដ្ឋមន្រ្តីអប់រំ ៖ បណ្ណាល័យសម្តេចព្រះសង្ឃរាជ ជួន ណាត នឹងក្លាយទៅជាបណ្ណាល័យឯកទេសអប់រំសតវត្សទី​២១ ដំបូងគេនៅកម្ពុជា

ក្នុងពិធីសម្ពោធសមិទ្ធផល និងប្រគល់សញ្ញាបត្រដល់ និស្សិត គរុនិស្សិត នៃវិទ្យាស្ថានជាតិអប់រំ កាលពីពេលថ្មីៗនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា បណ្ណាល័យសម្តេចព្រះសង្ឃរាជ្យ…

ក្រសួងអប់រំ ជ្រើសរើសបេក្ខជនចូលរួមប្រកួតផលិតវីដេអូអប់រំស្តីពីផលប៉ះពាល់ នៃបារីអេឡិចត្រូនិក (VAPE)

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសបេក្ខជនចូលរួមប្រកួតផលិតវីដេអូអប់រំស្តីពីផលប៉ះពាល់នៃបារីអេឡិចត្រូនិក (VAPE) ក្នុងគោលបំណងដើម្បីកាត់បន្ថយហានិភ័យសុខភាពរបស់ធនធានមនុស្សបង្កឡើងដោយការប្រើប្រាស់បារីអេឡិចត្រូនិក។

នាយករដ្ឋមន្រ្តី លើកទឹកចិត្ត​ឱ្យនិស្សិត​ខ្មែរ​ស្រាវជ្រាវ ចងក្រង​ឯកសារ និងតម្កល់​ស្នាដៃ​ទុកក្នុង​បណ្ណាល័យ​ឱ្យបានច្រើន​សម្រាប់​អ្នក​សិក្សា​ជំនាន់​ក្រោយ

ថ្លែង​ក្នុងពិធី​សម្ពោធ​សមិទ្ធផល​កំណែ​ទម្រង់​វិទ្យាស្ថានជាតិអប់រំ និង​ពិធីប្រគល់​សញ្ញាបត្រ​ជូនដល់និស្សិត គរុនិស្សិត នៃវិទ្យាស្ថានជាតិ​អប់រំ នាព្រឹកថ្ងៃទី២១ ខែ​ឧសភា សម្ដេច​ធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រីកម្ពុជា មាន​ប្រសាសន៍​លើកទឹកចិត្ត​ដល់​និស្សិតខ្មែរ…

និស្សិត៤ក្រុម នឹងចូលរួមប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត នៃកម្មវិធីជជែកដេញដោល ក្រោមមូលបទ «ស្រ្តី និងសកលភាវូបនីយកម្ម»

ក្រោយឆ្លងកាត់ការការ​ប្រកួតជម្រុះ និង​ទទួល​បាន​ការ​បណ្តុះបណ្តាល ស្តីពីមូលបទនៃការប្រកួត និងតិចនិចក្នុងការនិយាយជាសាធារណៈក្នុងនាមជាអ្នកជជែកដេញដោល បេក្ខជនចំនួន៤ក្រុម នឹងធ្វើ​ការប្រកួតជជែកដេញដោលគ្នា​ក្រោមមូលបទ…

ក្រសួងអប់រំ រកឃើញ​បេក្ខនិស្សិត១០ក្រុម នឹងបន្តទៅវគ្គផ្ដាច់ព្រ័ត្រក្នុងកម្មវិធី “យុវជន២១ (Youth21)”

ក្រោយការធ្វើបទបង្ហាញយ៉ាងស្វិតស្វាញអំពីគម្រោងអាជីវកម្មរបស់បេក្ខនិស្សិតចំនួន២១ក្រុម ទីបំផុតទៅក្រសួងអប់រំ យុវជន និងកីឡា បានរកឃើញបេក្ខនិស្សិត១០ក្រុមចុងក្រោយ ដែលពួកគេ​នឹងបន្តទៅវគ្គផ្ដាច់ព្រ័ត្រក្នុងការប្រកួតកម្មវិធីយុវជន២១

កម្ពុជា និងអូស្រ្តាលី បន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ

កម្ពុជា និងអូស្រ្តាលី បានឯកភាពគ្នា​ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ការផ្ដល់ឱកាសការងារ និងការចុះកម្មសិក្សាជំនាញដល់យុវជនកម្ពុជា។

សម្តេចធិបតី ៖ ទិវាជាតិនៃការចចងចាំ បាន​ចូលរួម​ចំណែក​ក្នុងការផ្សះផ្សាជាតិ ជំរុញ​ឱ្យ​មានសុខដុមនីយកម្ម​ក្នុងសង្គម​កម្ពុជា

ថ្ងៃទី២០ ខែឧសភា ជា «ទិវាជាតិនៃការចងចាំ» និងជាទិវាបុណ្យ​ជាតិផ្លូវការ ដែលត្រូវ​បាន​កំណត់​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈអនុក្រឹត្យលេខ១៩ អនក្រ.បក ចុះថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ សម្រាប់​ជាការ​រំលឹក​ដល់ជនរងគ្រោះ…

មន្រ្តី​ជាន់ខ្ពស់​ក្រសួង​អប់រំ ៖ ការ​សិក្សា​ចិត្តសង្គម និង​អារម្មណ៍ ​សំខាន់​សម្រាប់​គ្រូបង្រៀន​ក្នុងការ​​អប់រំ​កុមារតូច​ឱ្យ​ចេះ​គ្រប់​គ្រង​លើ​ខ្លួនឯង និង​ការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​មនុស្ស​ជុំ​វិញ​ខ្លួន

ថ្លែងក្នុងពិធី​បិទ​សិក្ខាសាលា​ផ្សព្វផ្សាយ និង​វគ្គបណ្ដុះបណ្ដាល​គ្រូបង្គោល​ ស្ដីពីការ​សិក្សា​ចិត្តសង្គម និង​អារម្មណ៍ កាលពី​ពេល​កន្លង​ទៅថ្មីៗ​នេះ លោក​ជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការ​ប្រចាំការ នៃ​ក្រសួងអប់រំ យុវជន និងកីឡា បានមាន​ប្រសាសន៍​ថា…

AMS និង WEG ចាប់ដៃគ្នាបង្កើតមាតិកាផ្តោត​លើការ​អប់រំប្រកប​ដោយ​គុណតម្លៃពិត

ក្រុមហ៊ុនអប្សរា មេឌា សឺវីស (AMS) និងក្រុមហ៊ុនវេសឡាញ អេឌ្យូខេសិន គ្រុប (WEG) នៅព្រឹក​ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ បានចុះអនុស្សរណៈ នៃការយោគយល់គ្នា ក្នុងការ​រួមគ្នា​បង្កើត​មាតិកាអប់រំ ដែលប្រកប​ដោយ​គុណតម្លៃពិត…

អ្នកជំនាញឌីជីថល ៖ ការពារការឆបោកក្នុងសម័យ AI គឺត្រូវបញ្រ្ជាបការយល់ដឹង និងអប់រំពីអក្ខរកម្មឌីជីថលឱ្យដល់សាធារណជន

អក្ខរកម្មឌីជីថល គឺជាកម្មវិធីសម្រាប់លើកកម្ពស់ចំណេះដឹងឌីជីថល និងបង្កើនការយល់ដឹងដល់ប្រជាពលរដ្ឋ ជាពិសេសយុវជនកម្ពុជាឱ្យទទួលបានជំនាញ និងសមត្ថភាព ដើម្បីគេចផុតពីផលអវិជ្ជមានបណ្តាលមកពីការប្រើប្រាស់បច្ចេកវិទ្យាក្នុងយុគសម័យឌីជីថល។