ធនាគារពិភពលោកផ្តល់ហិរញ្ញប្បទាន៨០លានដុល្លារ លើកកម្ពស់ការអប់រំ STEM នៅឧត្តមសិក្សា
កាលពីដើមសប្តាហ៍នេះ ធនាគារពិភពលោក បានអនុម័តហិរញ្ញប្បទានចំនួន ៨០លានដុល្លារអាមេរិក ក្នុងការលើកកម្ពស់គុណភាព នៃការអប់រំ និងការស្រាវជ្រាវនៅកម្រិតឧត្តមសិក្សា ជាពិសេសផ្នែកវិទ្យាសាស្រ្ត, បច្ចេកវិទ្យា, វិស្វកម្ម និងគណិតវិទ្យា ឬ STEM។


















