តូក្យូ ៖ នៅក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាអូឡាំពិកចាប់ ផ្តើមប្រារព្ធឡើងនៅថ្ងៃទី២៦ ខែកក្កដា ស្ថិតនៅទីក្រុងតូក្យូ ប្រទេសជប៉ុន យ៉ាងហោចណាស់មានអត្តពលិកបុរសនិងនារីចំនួន១៦៨ នាក់ បានបង្ហាញជាសាធារណៈថាខ្លួនជាអ្នកស្រលាញ់ភេទដូចគ្នា និងជាអ្នកប្តូរយេនឌ័រ ។ ទន្ទឹមគ្នានេះ លោក Tom Daley ម្ចាស់មេដាយមាសកីឡាលោតទឹកក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាអូឡាំពិក បានប្រកាសថា ខ្លួនជាបុគ្គលស្រឡាញ់ភេទដូចគ្នា ។ នេះបើតាមការចុះផ្សាយរបស់វេបសាយ Marketwatch ។
លោក Tom Daley បាននិយាយថា លោកមានមោទនភាពណាស់ដែលនិយាយថា ខ្ញុំជាបុរសស្រលាញ់ភេទដូចគ្នានិងជាម្ចាស់ជើងឯកអូឡាំពិក ។ លោក Tom Daley ជនជាតិអង់គ្លេស បានក្លាយជាអ្នកឈ្នះក្នុងការប្រកួតលោតទឹកនៃកីឡាអូឡាំពិកឆ្នាំនេះ ។ លោក Daley បានឈ្នះការប្រកួតទៅលើវិញ្ញាសារលោតទឹកកម្ពស់ ១០ម៉ែត្រ។

លោក Tom Daley បាននិយាយថា ៖
“ខ្ញុំនៅក្មេងខ្ញុំមានអារម្មណ៍ខុសប្លែកពីគេ! ខ្ញុំគិតថាខ្ញុំនឹងមិនអាចធ្វើអ្វីបាននោះទេ ពីព្រោះខ្ញុំកាលពីមុនមិនមែនជាមនុស្សដែលសង្គមគេចង់បាន ខ្ញុំសង្ឃឹមជោគជ័យនេះអាចឱ្យក្មេងៗដែលមានអត្តចរឹកដូចខ្ញុំមានក្តីស្រមៃ មិនភ័យខ្លាច និងឯកោនោះទេ អ្នកក៏អាចក្លាយជាម្ចាស់ជើងឯកអូឡាំពិកបានដូចខ្ញុំដែរ”
តាមរយៈគេហទំព័រ Outsports.com ដែលកំពុងតាមដានការប្រកួតរបស់អត្តពលិកជាអ្នកស្រឡាញ់ភេទដូចគ្នា បានបញ្ជាក់ថា អត្តពលិកស្រឡាញ់ភេទដូចគ្នាចំនួន ១៦៨នាក់បានចូលរួមនៅក្នុងការប្រកួតកីឡាអូឡាំពិកក្នុងឆ្នាំ២០២១ ហើយតួលេខនេះមានច្រើនជាងបីដងនៅក្នុងការប្រកួតកីឡាអូឡាំពិកក្នុងឆ្នាំ២០១៦ និងច្រើនជាងប្រាំពីរដងនៅក្នុងការប្រកួតស៊ីហ្គេមនៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។
គួរបញ្ជាក់ផងដែរថា ជ័យជម្នះនេះជាមេដាយអូឡាំពិកទីបីរបស់លោក Tom Daley ដោយកន្លងមកលោកបានឈ្នះមេដាយសំរឹទ្ធក្នុងព្រឹត្តិការណ៍អូឡាំពិកទីក្រុងឡុងដ៍ឆ្នាំ២០១២ និងបានឈ្នះហ្គេមរីយ៉ូដឺហ្សាណេរ៉ូ (Rio De Janeiro) នៅឆ្នាំ២០១៦ ៕

ជីវប្រវត្តិ: លោក សន តុលា កំពុងសិក្សានៅដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ បច្ចុប្បន្នលោកជាអ្នកសរសេរ និងអ្នករាយការណ៍ព័ត៌មានអប់រំនៃ AMS Education។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យក្យូតូពីកម្មវិធី ADB-JSP ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 16/07/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យក្យូតូពីកម្មវិធីអាហារូបករណ៍ ADB-JSP ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនប្រជាជន...
ឆ្នាំសិក្សា២០២៥-២០២៦ វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ផ្តល់អាហារូបករណ៍១០០% ថ្នាក់បរិញ្ញាបត្ររង ១២០កន្លែង និងថ្នាក់សញ្ញាបត្របច្ចេកទេស ១៤០០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/09/2025
សម្រាប់ឆ្នាំសិក្សាថ្មី ២០២៥-២០២៦ វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង បានប្រកាសជ្រើសរើសសិស្សនិស្សិតឱ្យចូលសិក្សា ដោយផ្តល់អាហារូបករណ៍ ១០០% សម្រាប់ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ឬបរិញ្ញាបត្ររងចំនួន១២០នាក់ ខណៈថ្នាក់សញ្ញាបត្របច្ចេកទេស...
ឱកាសកម្មសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រឆ្នាំទី៣ ពីកម្មវិធីអាហារ KAUST នៅអារ៉ាប់ប៊ីសាអូឌីត
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/10/2023
ឱកាសកម្មសិក្សាអន្តរជាតិសម្រាប់សិស្សថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រនៅសាកលនៅសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា King Abdullah ចំនួន១៣០កន្លែង....
វិទ្យាស្ថានពហុបច្ចេកទេសខេត្តកោះកុង ផ្តល់អាហារូបករណ៍សិក្សាជំនាញឥតគិតថ្លៃ ព្រមទាំងផ្តល់ជូនកន្លែងស្នាក់នៅ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/07/2025
វិទ្យាស្ថានពហុបច្ចេកទេសខេត្តកោះកុង បានប្រកាសផ្តល់អាហារូបករណ៍ ១០០% ដល់យុវជន ពលករចំណាកស្រុក ក៏ដូចជាប្រជាពលរដ្ឋទូទៅដែលចង់ទទួលបានជំនាញ ដើម្បីប្រកបរបរចិញ្ចឹមជីវិត និងធ្វើការងារនៅតាមសហគ្រាសឧស្សាហកម្មនានា។
អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 23/04/2024
ឱកាសសិក្សាជំនាញវិជ្ជាជីវៈជាច្រើនកន្លែងនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១(កម្មវិធី១,៥លាននាក់).....
អាហារូបករណ៍ថ្នាក់ភាសាមួយឆ្នាំនៅ CAM-ASEAN សម្រាប់សិស្សបញ្ចប់ថ្នាក់ទី១២ ឆ្នាំ២០២២ និង២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/01/2024
វិទ្យាស្ថានអន្តរជាតិCAM-ASEAN បន្តផ្ដល់អាហារូបករណ៍សិក្សាថ្នាក់ភាសាចិន និងភាសាអង់គ្លេសមួយឆ្នាំសម្រាប់សិស្សដែលទើបតែបញ្ចប់ថ្នាក់ទី១២ក្នុងឆ្នាំ...
ក្រសួងអប់រំប្រឡងជ្រើសរើសគ្រូបង្រៀនទៅសិក្សាអាហារូបករណ៍ Teacher Training Students នៅប្រទេសជប៉ុនឆ្នាំ២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/01/2024
ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសគ្រូបង្រៀនដែលកំពុងបង្រៀននៅតាមសាលាបឋមសិក្សា មធ្យមសិក្សា និងសាលាគរុកោសល្យទៅសិក្សាអាហារូបករណ៍នៃកម្មវិធី Teacher...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Miami Stamps ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/08/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Miami Stamps ពីកម្មវិធីអាហារូបករណ៍ Miami Scholarships 2024-25 នៃសហរដ្ឋរិក...
អាហារូបករណ៍ KOICA’s 2026 សម្រាប់មន្រ្តីរាជការកម្ពុជា សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅប្រទេសកូរ៉េ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/11/2025
កម្មវិធីអាហារូបករណ៍ KOICA (SP) ដែលត្រូវបានបង្កើតឡើងដើម្បីបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំដល់នៅក្នុងប្រទេសដៃគូ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម នៃប្រទេសកំណើតរបស់ខ្លួន...





























