កាយរឹទ្ធិជាតិកម្ពុជា រៀបចំការប្រកួតក្រុមភ្លេងកាយរឹទ្ធិថ្នាក់ជាតិលើកទី១ ក្រោមប្រធានបទ “ភ្លេងក្នុងសន្តិភាព”

កាយរឹទ្ធិជាតិកម្ពុជា នឹងរៀបចំការប្រកួតក្រុមភ្លេងកាយរឹទ្ធិថ្នាក់ជាតិ លើកទី១ ក្រោមប្រធានបទ “ភ្លេងក្នុងសន្តិភាព” ដែលប្រព្រឹត្តទៅចាប់ពីខែមករាដល់ខែមេសា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ។

លោក ឯម ពិសិដ្ឋ ប្រធានលេខាធិការដ្ឋាននៃកាយរឹទ្ធកម្ពុជា មានប្រសាសន៍ថា ការប្រកួតក្រុមភ្លេងកាយរឹទ្ធិថ្នាក់ជាតិលើកទី១ រៀបចំក្នុងគោលបំណង អភិវឌ្ឍសមត្ថភាពដល់កាយរឹទ្ធិជំទង់និងកាយរឹទ្ធិរៀមច្បង ឱ្យមានសក្តានុពលភាពពេញលេញខាងផ្លូវកាយ ផ្លូវបញ្ញា ផ្លូវសង្គម ផ្លូវចិត្ត និងផ្លូវអារម្មណ៍តាមរយៈវិធីសាស្ត្របង្រៀនផ្សារភ្ជាប់នឹងសេចក្តីរីករាយ ដើម្បីអភិវឌ្ឍបុគ្គលិកលក្ខណៈសម្រាប់កុមារ និងយុវជន ឱ្យមានទំនួលខុសត្រូវក្នុងការសិក្សា និងជាសមាជិកសកម្មនៅក្នុងសាលារៀន និងសហគមន៍តាមមូលដ្ឋានរស់នៅរបស់ខ្លួន។

ប្រធានលេខាធិការដ្ឋាននៃកាយរឹទ្ធកម្ពុជា បញ្ជាក់បន្ថែមថា តាមរយៈកម្មវិធីនេះ ក្រសួងអប់រំ យុវជន និងកីឡានឹងផលិតបាននូវធនធានក្រុមភ្លេងកាយរឹទ្ធិ ឱ្យមានសក្តានុពលពេញលេញលើបំណិនសម្បទា ខាងផ្នែកកាយសម្បទាមានសុខភាពល្អ វិជ្ជាសម្បទា ចរិយាសម្បទា ជំនាញទន់ (Soft Skills) បំណិនជីវិត(Lite Skills) បំណិនច្នៃប្រឌិត (Creativity) មានសមត្ថភាពរស់នៅ និងធ្វើការជាក្រុម (Teamwork) មានបំណិនផ្នែកតន្ត្រី និងសិល្បៈ និងមានឆន្ទៈពិតប្រាកដ ដើម្បីចូលរួមសកម្មភាពក្នុងសហគមន៍របស់ខ្លួន។

«បន្ទាប់ពីចូលរួមការប្រកួតស្មារតីយុវជនកាន់តែល្អ ការស្រឡាញ់សង្គមជាតិ និងការស្រឡាញ់សន្តិភាព និងចូលរួមគាំទ្រការសិក្សាតាមសាលារៀន ។ យើងចង់លើកទឹកចិត្តយុវជនជាកាយរឹទ្ធ ឬមិនមែនកាយរឹទ្ធក្ដី សាធារណៈជនគ្រប់មជ្ឈដ្ឋានចូលរួមគាំទ្រ និងចូលរួមទស្សនាផ្ទាល់ពីទម្រង់នៃការប្រកួត ដើម្បីលើកទឹកចិត្តប្អូនៗយុវជនដែលចូលរួមប្រកួត» លោក ឯម ពិសិដ្ឋ ប្រធានលេខាធិការដ្ឋាននៃកាយរឹទ្ធកម្ពុជា ។

លោក ឯម ពិសិដ្ឋ បន្តថា ការប្រកួតក្រុមភ្លេង និងសមត្ថភាពកាយរឹទ្ធិថ្នាក់ជាតិ លើកទី១ នឹងផ្តល់ផលជះដល់ការរៀន ការបង្រៀន និងសហគមន៍ រួមមាន ១. ពង្រឹងរូបភាពកាយរឹទ្ធិជាតិកម្ពុជា និងមោទនភាពជាតិក្នុងសង្គមជាតិ និងលើឆាកអន្តរជាតិ តាមរយៈការបង្ហាញនូវសណ្តាប់ធ្នាប់ល្អរបស់យុវជនកម្ពុជា និងភាពទាក់ទាញរបស់ក្រុមភ្លេងកាយរឹទ្ធិ ២. ផលិតបាននូវក្រុមភ្លេងកាយរឹទ្ធិដែលមានឥទ្ធិពលកែប្រែឥរិយាបថសិក្សាដល់កុមារនិងយុវជនដទៃទៀតនៅក្នុងថ្នាក់រៀន ក្នុងការយកចិត្តទុកដាក់លើការសិក្សារៀនសូត្រ និងគោរពចាស់ព្រឹទ្ធាចារ្យ ៣. បង្កើតបាននូវឯកសណ្ឋានភាពនៃចលនាកាយរឹទ្ធិជាតិកម្ពុជា និង៤. ផលិតបាននូវធនធានយុវជនប្រកបដោយគំនិតច្នៃប្រឌិត ចេះដោះស្រាយបញ្ហា ប្រពៃណីវប្បធម៌ និងចូលរួសកម្មភាពនៅតាមសហគមន៍របស់ខ្លួន។

ជាមួយគ្នានេះ សម្រាប់លក្ខខណ្ឌជ្រើសរើសចូលរួមការប្រកួតក្រុមភ្លេងកាយរឹទ្ធិថ្នាក់ជាតិ លើកទី១  រួមមាន ក្រុមភ្លេងកាយរឹទ្ធិមានសមាជិកចាប់ពី ២៥នាក់ ទៅ៣០នាក់ មកពីកាយរឹទ្ធិជាតិកម្ពុជារាជធានី-ខេត្ត ដែលមានបេក្ខជនបម្រុង ៥នាក់, មានអាយុចន្លោះចាប់ពី១៦ឆ្នាំ ទៅ២៥ឆ្នាំ, មានឯកសណ្ឋានត្រឹមត្រូវតាមឯកសណ្ឋានកាយរឹទ្ធិជាតិកម្ពុជាដែលបានចែងនៅក្នុងបទបញ្ជាផ្ទៃក្នុង, មានសុខភាពល្អ និងមានឆន្ទៈចូលរួមសកម្មភាពគ្រប់កាលៈទេសៈ និងមានគំនិតច្នៃប្រឌិត ស្មារតីធ្វើការជាក្រុម និងមានទំនួលខុសត្រូវខ្ពស់។

សម្រាប់រង្វាន់ជ័យលាភី រួមមាន ចំណាត់ថ្នាក់លេខ១ នឹងទទួលបានប្រាក់ឧបត្ថម្ភ ២០លានរៀល និងពានរង្វាន់, ចំណាត់ថ្នាក់លេខ២ នឹងទទួលបានប្រាក់ឧបត្ថម្ភ ១២លានរៀល និងពានរង្វាន់ និងចំណាត់ថ្នាក់លេខ៣ នឹងទទួលបានប្រាក់ឧបត្ថម្ភ ៨លានរៀល និងពានរង្វាន់។

បេក្ខជនដែលចាប់អារម្មណ៍ចង់ចូលរួមប្រកួតត្រូវទាញពាក្យសុំចុះឈ្មោះចូលរួម តាមរយៈគេហទំព័រហ្វេសប៊ុកផ្លូវការរបស់កាយរឹទ្ធិជាតិកម្ពុជាតាមរយៈ https://web.facebook.com/the.cambodia.scouts  ព្រមទាំងអានព័ត៌មានលម្អិតដែលមាននៅក្នុងសេចក្តីជូនដំណឹងជាមុន។ ការទទួលពាក្យចូលរួមចាប់ពីខែមករា ឆ្នាំ២០២៤តទៅ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសអាហាររូបករណ៍ International Undergraduate Excellence Award សម្រាប់ឆ្នាំសិក្សា ២០២៦ នៅប្រទេស​អង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/02/2026

សាកលវិទ្យាល័យ University of Westminster នៃចក្រភពអង់គ្លេស ប្រកាសដាក់ឱ្យដំណើរការនូវកម្មវិធីអាហាររូបករណ៍ International Undergraduate Excellence Award (IEA) សម្រាប់ការសិក្សាដែលនឹងចាប់ផ្តើមនៅ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតចំនួន២០កន្លែងនៅ BTBU នៃសាធារណរដ្ឋប្រជាមានិតចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/05/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យសាកលវិទ្យាល័យបច្ចេកវិទ្យា និងពាណិជ្ជកម្មប៉េកាំង (Beijing Technology and Business ) ពី ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈឥតគិតថ្លៃនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ វគ្គសិក្សាថ្មី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/05/2025

វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ ប្រកាសជ្រើសរើសសាធារណជនចូលសិក្សាជំនាញវិជ្ជាជីវៈ ដោយឥតគិតថ្លៃសម្រាប់វគ្គសិក្សាថ្មី។ ការសិក្សា ផ្ដល់ជូនដល់យុវជនមកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ កម្មករនិយោជិត នៃសេដ្ឋកិច្ចក្នុង និងក្រៅប្រព័ន្ធ។

អាហារូបករណ៍សាច់ប្រាក់ពី LOTTE Scholarship Foundation ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/03/2025

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ប្រកាសជ្រើសរើសនិស្សិតឆ្នាំទី២ ចំនួន១០នាក់ ដើម្បីទទួលបានអាហារូបករណ៍សាច់ប្រាក់ប្រចាំឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនដោយ កម្មវិធីអាហារូបករណ៍ LOTTE Scholarship

ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន៤០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/09/2023

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យផ្ដល់ការសិក្សាឥតគិតថ្លៃជំនាញវិជ្ជាជីវៈចំនួន៤០កន្លែង នៅខេត្តបន្ទាយមានជ័យ ។ ការសិក្សាវគ្គបណ្ដុះបណ្ដាលនឹងចាប់ផ្ដើមចំនួន២វគ្គ ...

វិទ្យាស្ថានបច្ចេកទេស ហ្សឺ វ៉េ សេ ផ្តល់អាហារូបករណ៍ជំនាញជួសជុលរថយន្ត ៣០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2024

ឱកាសសិក្សាអាហារូបករណ៍វគ្គបណ្ដុះបណ្ដាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១នៅវិទ្យាស្ថានបច្ចេកទេស ហ្សី វ៉េ សេចំនួន៣០០កន្លែង។ អាហារូបករណ៍...

មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត​រតនគិរី ផ្តល់​ការ​សិក្សា​ជំនាញ១១ ដោយ​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/11/2024

មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត​រតនគិរី បានប្រកាស​ផ្តល់​ការ​សិក្សា​ជំនាញ​ចំនួន១១ ដោយ​ឥតគិតថ្លៃ ដល់យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និងគ្រួសារ​ងាយ​រង​ហានិភ័យ​ ក៏​ដូចជា​កម្មករ​និយោជិក​ក្រៅ​ប្រព័ន្ធ។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាធារណរដ្ឋប្រជាមានិតចិនឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/11/2025

ឱកាសសិក្សានៅប្រទេសចិន តាមរយៈអាហារូបករណ៍រដ្ឋាភិបាលចិន (CSC) ចំនួន៧៥នាក់ សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧។ អាហារូបករណ៍ផ្ដល់ដោយការប្រឡងជ្រើសរើសតាមរយៈក្រសួងអប់រំ យុវជន និងកីឡា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ MGIMO ប្រទេសរុស្សី ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ MGIMO ពីកម្មវិធី Second Enrollment of Masters Degree Program in Eco...