កញ្ញា មាឃ ឡៃយ៉ា ៖ អាហារូបករណ៍សិក្សានៅក្រៅប្រទេសផ្តល់ឱកាសបំពេញក្តីស្រមៃ និងសម្រួលបន្ទុក​គ្រួសារ

អាហារូបករណ៍សិក្សានៅក្រៅប្រទេសបានផ្ដល់ឱកាសដល់សិស្សនិស្សិតដែលចង់បន្តការសិក្សាដើម្បីសម្រេចក្ដីស្រមៃ និងអ្នក​ដែល​មិនមានលទ្ធភាពឱ្យទទួលបានការសិក្សា និងសម្រួលបន្ទុកចំណាយរបស់គ្រួសារផងដែរ ។ នេះជាការលើកឡើងរបស់កញ្ញា មាឃ ឡៃយ៉ា និស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៃអាហារូបករណ៍ព្រះអង្គម្ចាស់ក្សត្រិយ៍មហាចក្រីសិរិនថនឆ្នាំសិក្សា២០២១-២០២៤ ។

កញ្ញា មាឃ ឡៃយ៉ា ដែលជា​ក្មេងស្រី​មក​ពីតំបន់ដាច់ស្រយាល នៃខេត្តព្រះវិហារ បានជាប់​អាហារូបករណ៍​ម្ចាស់ក្សត្រិយ៍សិរិនថន ជំនាញគណិតវិទ្យា និងវិទ្យាសាស្រ្តកុំព្យូទ័រ។ ឡៃយ៉ា បានលើកឡើងថា បានជាខ្លួនសម្រេចចិត្តដាក់ពាក្យអាហារូបករណ៍នេះ ព្រោះតែគិតថា អាចជាផ្លូវចេញមួយដ៏ល្អសម្រាប់គ្រួសារក្នុងការចំណាយលើការសិក្សារបស់កញ្ញា ខណៈជីវភាពគ្រួសាររបស់កញ្ញាក៏មិនសូវធូរធារផងដែរ ។ លើសពីនេះ ការដាក់ពាក្យប្រឡងអាហារូបករណ៍នេះ ក៏ដើម្បីបំពេញក្ដីស្រមៃខ្លួនឯងដែលចង់សិក្សានៅក្រៅប្រទេសផងដែរ ។

ពាក់ព័ន្ធនឹង​ការជ្រើសរើស​អាហារូបករណ៍​លើជំនាញគណិតវិទ្យា និងវិទ្យាសាស្ត្រកុំព្យូទ័រ វិញ ឡៃយ៉ា បញ្ជាក់ថា ការជ្រើសរើសជំនាញនេះ ព្រោះតែនាងយល់ឃើញថា ប្រសិនបើនាងអាចចេះជំនាញនេះ នឹងនឹងងាយស្រួលក្នុងការចែករំលែក និងបង្រៀនដល់អ្នកជំនាន់ក្រោយក្នុងតំបន់ ឬស្រុកកំណើតរបស់នាង ត្បិតជាតំបន់ដាច់ស្រយាល ដូចនេះមិនសូវមានគ្រូបង្រៀនគណិតវិទ្យាឡើយ ។

ជាមួយគ្នាយុវតី មាឃ ឡៃយ៉ា ក៏បានចែករំលែកពីបទពិសោធន៍​ក្នុង​ការដាក់ពាក្យស្នើសុំអាហារូបករណ៍ផងដែរ ដោយ​ដំបូងបេក្ខជនត្រូវធ្វើការដាក់ពាក្យស្នើសុំប្រឡងនៅក្រសួងអប់រំ យុវជន និងកីឡា និងឆ្លងកាត់ការប្រឡងចំនួន៣ដំណាក់កាលដូចជា លើកទី១ គណិតវិទ្យា និងអង់គ្លេស លើកទី២ គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា និងអង់គ្លេស ដោយលើកទី៣ នឹងជាប់ដល់វគ្គសម្ភាសន៍ ។

កញ្ញា មាឃ ឡៃយ៉ា បានបន្ថែមថា ក្នុងការស្នើពាក្យប្រឡងអាហារូបករណ៍ បេក្ខជនត្រូវត្រៀមឯកសារចាំបាច់មួយចំនួនដូចជា សញ្ញាបត្របណ្ដោះអាសន្នមធ្យមសិក្សាទុតិយភូមិ សំបុត្របញ្ជាក់កំណើត អត្តសញ្ញាណប័ណ្ណ ពាក្យស្នើសុំអាហារូបករណ៍ ប្រតិចារិក ព្រឹត្តិបត្តិពិន្ទុសិក្សានៅថ្នាក់វិទ្យាល័យ និងលិខិតអនុសាសន៍ពីរច្បាប់ (ដែលសរសេរដោយលោកគ្រូអ្នកគ្រូនៅថ្នាក់វិទ្យាល័យ) ។

ក្នុងអំឡុងពេលសិក្សាកន្លងមក ឡៃយ៉ា បានជួបបញ្ហាមួយចំនួនដូចជា ការប្រើប្រាស់ភាសានៅពេលទៅដល់ដំបូងៗ អាហារដែលមិនសូវមានសម្បូរបែបព្រោះកន្លែងស្នាក់ និងសាលារៀនមិនស្ថិតនៅទីក្រុងរួមទាំងភាគច្រើនប្រជាជននៅតំបន់នោះមិនបរិភោគសាច់ជ្រូក ដូចនេះអាហារមិនសូវមានផលិតពីសាច់ជ្រូកឡើយ ។ លើសពីនេះ បញ្ហាផ្សេងៗដែលជួបក្នុងកំឡុងពេលសិក្សានៅឆ្ងាយផ្ទះបានធ្វើឱ្យកញ្ញាមានគំនិតច្នៃប្រឌិតខ្ពស់ មានភាពអំណត់ និងផ្លាស់ប្ដូរទស្សនៈកាន់តែចាស់ទុំជាងមុន ។ ជារួមកញ្ញាសូមលើកទឹកចិត្តដល់សិស្សានុសិស្ស ឬបេក្ខជនដទៃទៀតដែលមានក្ដីស្រមៃសិក្សានៅក្រៅប្រទេស សូមរក្សាការខិតខំព្យាយាម និងសិក្សារៀនសូត្របន្ថែមអំពីអ្វីដែលអ្នកចង់សិក្សា ។ បន្តដាក់ពាក្យអាហារូបករណ៍ម្ដងទៀតប្រសិនបើអ្នកបរាជ័យ ព្រោះភាពបរាជ័យក្នុងការដាក់ពាក្យអាហារូបករណ៍របស់អ្នកជាមេរៀនដែលអ្នកអាចសិក្សាបន្ថែមកាន់តែប្រសើរ ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសផ្លាស់ប្ដូរការសិក្សានៅសាលា Tourism Schools Salzburg ពី ADC ឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/12/2024

ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីនៅសាលាទេសចរណ៍ SALZBURG នៃវិទ្យាស្ថានទេសចរណ៍ និងគ្រប់គ្រងសណ្ឋាគារ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូន ជារៀងរាល់ឆ្នាំដែលផ្ដល់ដោយកិច្ចសហប្រតិបត្តិការ...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រពីកម្មវិធីអាហារូបករណ៍ Erasmus University ប្រទេសហូឡង់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រកម្មវិធីអាហារូបករណ៍ Erasmus University ពីក្រសួងអប់រំ វប្បធម៌ និងវិទ្យាសាស្ត្រហូឡង់ និងសាកលវិទ្យាល័យស្រាវជ្រាវហូឡង់ និងសាកលវិទ្យាល័យវិទ្យាសាស្ត្រអនុវត្ត...

អាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យ Saskatchewan ប្រទេសកាណាដាឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/06/2023

ឱកាសសិក្សាអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Saskatchewan នៃប្រទេសកាណាដាឆ្នាំសិក្សា២០២៤ ។ ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Bristol ចក្រភពអង់គ្លេស ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/06/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Bristol នៃចក្រភពអង់គ្លេស សម្រាប់និស្សិតអន្តរជាតិឆ្នាំសិក្សា២០២៤។...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៤០កន្លែងពីអង្គការសម្រេចសុបិនកុមារ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រសម្រាប់សិស្សនិស្សិតចំនួន៤០កន្លែង ពីអង្គការសម្រេចសុបិនកុមារក្នុងឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ឧបត្ថម្ភការសិក្សារបស់បេក្ខឱ្យសិក្សានៅតាមសាកលវិទ្យាល័យ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Melburne ប្រទេសអូស្ត្រាលីឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/03/2023

សាកលវិទ្យាល័យ Melburne នៅប្រទេស​អូស្រ្តាលី បាន​ប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រសម្រាប់និស្សិតអន្តរជាតិនៅឆ្នាំសិក្សា២០២៣នេះ ។...

អតីតពលករវិលត្រឡប់​មក​ពីប្រទេស​ថៃ, វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគតេជោសែនសៀមរាប ផ្តល់អាហារូបករណ៍ជិត៣ពាន់កន្លែង សិក្សាជំនាញឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/05/2026

ជា​ឱកាស​សម្រាប់​បងប្អូនអតីតពលករ​វិលត្រឡប់មក​ពីប្រទេស​ថៃ ពេលនេះវិទ្យាស្ថានពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែន​សៀមរាប ដែល​ជា​គ្រឹះស្ថាន​សាធារណៈ​ស្ថិត​នៅក្រោម​ក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ...

ឱកាសសិក្សាអាហារូបករណ៍សិក្សាវគ្គខ្លីពី World Health Organization តាមរយៈ Online 

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/06/2024

តាមរយៈ OpenWHO អង្គការសុខភាពពិភពលោកផ្ដល់វគ្គសិក្សាតាម Internet ដោយឥតគិតថ្លៃសម្រាប់សិស្សនិស្សិតអន្តរជាតិទូទាំងពិភពលោក។ វគ្គ...

វិទ្យាស្ថាន PSE ផ្តល់អាហារូបករណ៍ដល់សិស្សានុសិស្សក្រីក្រ​ចូលរៀនថ្នាក់ជំនាញចំនួន៣៥០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/06/2024

អង្គការ​ដើម្បីភាពញញឹម នៃកុមារ (PSE) ប្រកាស​ជ្រើសរើស​សិស្សានុសិស្ស​ក្រីក្រ ដើម្បីចូលរៀន​ថ្នាក់​ត្រៀម និង​ថ្នាក់​ជំនាញ​ចំនួន ៣៥០នាក់ សម្រាប់ឆ្នាំ​សិក្សា២០២៤-២០២៥ខាងមុខ។