ពន្លកបៃតង - S2:E6 - យុវជន សេង ចិត្រា
| កម្មវិធី ពន្លកបៃតង រដូវកាលទី ២ ៖ ភាគទី៦ - យុវជន សេង ចិត្រា និស្សិតជំនាញសេវាកម្មអាហារនិងភេសជ្ជៈ នៃវិទ្យសា្ថន PSEI យុវជន សេង ចិត្រា កំពុងបន្តការសិក្សា និងត្រៀមបញ្ចប់ជំនាញសេវាកម្មអាហារ និងភេសជ្ជៈ នៅវិទ្យស្ថាន PSEI។ ចិត្រា ធ្លាប់ជាបុគ្គលរសាត់អណ្តែតទៅដល់ជាយដែន ដើម្បីស្វែងរកការងារ និងដើម្បីជួបជុំក្រុមគ្រួសារ ប៉ុន្តែដោយសារតែមើលឃើញថា ការងារទាំងអស់ត្រូវការជំនាញ វិជ្ជាជីវៈទើបយុវជនរូបនេះ បកត្រឡប់មករកការសិក្សាវិញ ហើយបច្ចុប្បន្ន ចិត្រា មើលឃើញកាន់តែឆ្ងាយបន្ទាប់ពីឆ្លងកាត់ការលំបាកនៃជីវិតអតិតកាល។ ចិត្រានៅតែសង្ឃឹមបន្តសិក្សា នៅក្នុងជំនាញមួយ ដែលខ្លួនស្រលាញ់ និងឈានទៅកាំបន្ទាប់ ដើម្បីក្លាយជាបុគ្គលដែលមានវិជ្ជាជីវៈក្នុងជំនាញ សេវាកម្មអាហារ និងភេសជ្ជៈ។ |























































































