អានលើឧបករណ៍បច្ចេកវិទ្យានិងសៀវភៅ កំពុងទាក់ទាញចិត្តយុវជនកម្ពុជាឱ្យស្រឡាញ់អំណាន

ភ្នំពេញ ៖ ទម្លាប់អានជាប្រចាំតែងផ្តល់ចំណេះដឹងនិងរឿងរ៉ាវអស្ចារ្យជាច្រើនដល់បុគ្គលគ្រប់រូប។ ខណៈបច្ចេកវិទ្យាកំពុងរីកចម្រើនជារៀងរាល់ថ្ងៃ មធ្យោបាយអានក៏មានច្រើនជម្រើសសម្រាប់អ្នកចូលចិត្តអំណានដែរ។ អានសៀវភៅ អានលើឧបករណ៍អេឡិកត្រូនិក (Kindle) អ៊ី-ប៊ុក (e-Book) អាននៅលើស្មាតហ្វូន អាននៅលើកុំព្យូទ័រ ទាំងនេះសុទ្ធសឹងជាមធ្យោបាយសំខាន់ៗដែលនាំអ្នកអានទាំងឡាយឱ្យសម្រេចគោលបំណងអានរបស់ខ្លួន។ សម្រាប់យុវជនដែលស្រឡាញ់វិស័យអំណាន យល់ឃើញផ្សេងៗគ្នាចំពោះមធ្យោបាយអានទាំងនេះ។

កញ្ញា ម៉ៅ ចាន់រស្មី ជាអ្នកនិពន្ធសៀវភៅ ឬហៅថា “កូនទន្សាយ” បាននិយាយថា ទោះបីអំណានលើឧបករណ៍បច្ចេកវិទ្យាមានកើនឡើងយ៉ាងណាក៏ដោយ ក៏ការអានសៀវភៅនៅតែមានសន្ទុះគាំទ្រខ្លាំងនាបច្ចុប្បន្ន”។

កញ្ញា ម៉ៅ ចាន់រស្មី អ្នកនិពន្ធសៀវភៅ

កញ្ញាបន្តថា

“ជាក់ស្តែងបើយើងក្រឡេកមើលទៅប្រទេសជឿនលឿន ប្រទេសជប៉ុនបច្ចេកវិទ្យារីកចម្រើនខ្លាំងមែនទែន ប៉ុន្តែការអានតាមរយៈសៀវភៅនៅមានសន្ទុះដដែល។ មួយវិញទៀត បច្ចេកវិទ្យាអានបែបទំនើបមានតាមរយៈ E-Book I-pad Kindle និងទូរស័ព្ទជាច្រើន ប៉ុន្តែនៅកម្ពុជាមិនទាន់មានឯកសារគ្រប់គ្រាន់ដាក់នៅលើបណ្ដាញសង្គម ឬបច្ចេកវិទ្យាទាំងនោះបានល្អឡើយ”

កញ្ញា ម៉ៅ ចាន់រស្មី អ្នកនិពន្ធសៀវភៅ

អ្នកនិពន្ធវ័យក្មេងមួយនេះ យល់ថា ការអានបែបទំនើប (ឧបករណ៍បច្ចេកវិទ្យា) ចំណាយពេលតិចជាងអានសៀវភៅ មិនចាំបាច់ប្រើប្រាស់ក្រដាស ព្រមទាំងជួយដល់បរិស្ថានផងដែរទេ។ ទោះជាយ៉ាងណា កញ្ញានៅតែប្រាកដចិត្តថា អានតាមរយៈសៀវភៅដោយផ្ទាល់សំខាន់ជាងអានលើឧបករណ៍បច្ចេកវិទ្យា ពីព្រោះអារម្មណ៍ដែលទទួលបានពីសន្លឹកសៀវភៅខុសគ្នាពីការអានតាមបែបទំនើប។

និយាយពីវិស័យអំណាននេះ ការអានសៀវភៅនៅប្រទេសកម្ពុជានាពេលបច្ចុប្បន្ន មានកំណើនគួរឱ្យកត់សម្គាល់ធៀបទៅប៉ុន្នានឆ្នាំកន្លងទៅ។ មួយវិញទៀត សង្កេតឃើញថា អ្នកនិពន្ធវ័យក្មេងនៅក្នុងប្រទេសកំពុងកើនឡើងជាងមុន ហើយវត្តមានសៀវភៅបោះពុម្ភមានក៏កើនឡើងជាបន្តបន្ទាប់ផងដែរ។

ចំណែកកញ្ញា ផន ផាត់នី និស្សិតកំពុងបន្តការសិក្សានៅសាលកវិទ្យាល័យ ធានជីង នៃសាធារណៈរដ្ឋចិន បាននិយាយថា ៖

“ក្នុងនាមខ្ញុំជាអ្នកចូលចិត្តអានមួយរូប ការអានតាមបែបទំនើបនៅក្នុងប្រទេសយើងគឺមិនទាន់មានជឿនលឿនខ្លាំងដូចប្រទេសដទៃនោះទេ… អានតាមបែបទំនើបមានទាំងផលវិជ្ជមាននិងអវិជ្ជមាន”

កញ្ញា ផន ផាត់នី

កញ្ញា ផន ផាត់នី បានបន្តទៀតថា ៖

“នៅពេលដែលយើងមាន e-Book យើងអាចបើកអានបានគ្រប់ពេលវេលាទាំងអស់ ងាយស្រួលអាន មិនបាច់ស្ពាយសៀវភៅធ្ងន់តាមខ្លួន តែវាប៉ះពាល់ទៅដល់ភ្នែក និងធ្វើឱ្យអារម្មណ៍ប្រែប្រួលលឿនរហ័ស។ មួយវិញទៀត ចំពោះមនុស្សចាស់ៗពួកគាត់ក៏អាចមានបញ្ហាដោយសារតែពួកគាត់ មិនទាន់ក្នុងការចេះប្រើប្រាស់នូវបចេ្ចកវិទ្យាទំនើបស្ទាត់ជំនាញ”

ស្រដៀងគ្នានេះដែរ កញ្ញា មុន្នី ស្រីនាថ និស្សិតឆ្នាំទី2 នៃដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

“ប្រសិនបច្ចេកវិទ្យាទៅថ្ងៃមុខកាន់តែមានការរីកចម្រើន សៀវភៅនៅតែមានការគាំទ្រដូចគ្នា ដោយសារមានអ្នកនិពន្ធមួយចំនួនពួកគាត់ព្យាយាមបញ្ចូលសិល្បៈតែងនិពន្ធចូលក្នុងសៀវភៅ ទាំងនោះគឺជាផ្នែកមួយធ្វើអោយយើងកាន់តែមានការគាំទ្រខ្លាំងឡើង”

កញ្ញា មុន្នី ស្រីនាថ

គួររំលឹកថា កន្លងទៅរាល់កម្មវិធីតាំងពិព័រណ៍សៀវភៅ ឬទិវាជាតិអំណានម្តងៗ សាធារណជនកម្ពុជា ពិសេសយុវជនតែងទិញសៀវភៅដែលបានដាក់លក់ជាហូរហែ។ អ្នកគ្រប់គ្រងកម្មវិធីពិព័រណ៍អំណាន ក៏ធ្លាប់លើកឡើងដែរថា របត់ថ្មីនៃអំណានលើបច្ចេកវិទ្យា និងអានសៀវភៅដោយផ្ទាល់នៅកម្ពុជា កំពុងមានសន្ទុះគាំទ្រខ្លាំងពីមួយឆ្នាំទៅមួយឆ្នាំ៕


ជួយអូនផង!! ជួយអូនផង!! ប្រាក់

ចុចទទួល

ឥឡូវ​នេះ!!

ព័ត៌មានជាតិ, ព្រឹត្តិការណ៍

នាយករដ្ឋមន្រ្តីស្នើ​ឱ្យ​សិក្សា​លទ្ធភាព​រៀន​តាម​ប្រព័ន្ធអនឡាញ ប្រសិនវិបត្តិតម្លៃប្រេង​ឥន្ធនៈនៅតែបន្ត

ដើម្បីឆ្លើយតបទៅនឹងវិបត្តិតម្លៃប្រេងឥន្ទនៈជាសកល ក្នុងការកាត់បន្ថយចំណាយលើការធ្វើដំណើរ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើឱ្យរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា សិក្សាលើលទ្ធភាពឱ្យសិស្សានុសិស្ស…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

អ្នកនាំពាក្យក្រសួងមហាផ្ទៃ អំពាវនាវអ្នកបើកបរគ្រប់រូប ពិសេស​យុវជន យកចិត្តទុកដាក់ពីសុវត្ថិភាព គោរពច្បាប់ និង​បើកបរដោយប្រុងប្រយ័ត្ន

ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះ គ្រោះថ្នាក់ចរាចរណ៍នៅតែជាក្តីបារម្ភដ៏ធំមួយសម្រាប់សង្គម ដោយអាចបណ្តាលឱ្យមានរបួស ខូចខាតទ្រព្យសម្បត្តិ និងអាចឈានដល់ការបាត់បង់ជីវិត។
ទេពកោសល្យ, ព្រឹត្តិការណ៍, យុវជនឆ្នើម

យុវជនខ្មែរប្រើសិល្បៈឌីជីថល រំលេចអត្តសញ្ញាណជាតិ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

ក្នុងយុគសម័យបច្ចេកវិទ្យាដ៏សម្បូរបែប ក្រុមយុវជនខ្មែរដែលមានទេពកោសល្យផ្នែកសិល្បៈច្នៃប្រឌិត បានបង្ហាញស្នាដៃយ៉ាងរស់រវើកតាមរយៈការរចនា “គំនូរតុក្កតាឌីជីថល” (Digital Art) ដោយរំលេចអំពីស្លៀកពាក់ប្រពៃណីខ្មែរ…
ចំណេះជីវិត, ព្រឹត្តិការណ៍

តិចនិក ៧ យ៉ាង ដើម្បីក្លាយជា «មនុស្សពូកែគិត» (Critical Thinking)

តើអ្នកធ្លាប់ឆ្ងល់ទេថា ហេតុអ្វីបានជាមនុស្សខ្លះមើលទៅហាក់ដូចជាពូកែដោះស្រាយបញ្ហា និងមិនងាយចាញ់បោកគេ? នោះគឺដោយសារពួកគេមាន «ជំនាញគិតបែបវិភាគ»។ ជំនាញនេះមិនមែនសម្រាប់តែអ្នករៀនពូកែ…
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Peking (PKU)

វិទ្យាស្ថានកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ត្បូង-ត្បូង (ISSCAD) នៃសាកលវិទ្យាល័យ Peking ជូនដំណឹងអំពីការជ្រើសរើសនិស្សិតអាហារូបករណ៍អន្តរជាតិសម្រាប់កម្មវិធីសិក្សាឆ្នាំ ២០២៦។
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

មន្ត្រីជំរុញឱ្យយុវជនទៅវត្ត ខណៈយុវជនមួយចំនួនមិនសូវចាប់អារម្មណ៍ទៅវត្តក្នុងឱកាសបុណ្យចូលឆ្នាំ

ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនាពេលខាងមុខនេះ ការទៅវត្ត និងប្រគេនចង្ហាន់ព្រះសង្ឃ គឺជាសកម្មភាពមួយដែលជាទំនៀមទម្លាប់ប្រពៃណីរបស់ប្រជាជនខ្មែរ។ ជាក់ស្តែង គេសង្កេតឃើញថា មានយុវជនមួយចំនួន…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

របាំត្រុដិ មរតកប្រពៃណីទំនៀមទម្លាប់ ដែលផ្សារភ្ជាប់ជាមួយអត្តសញ្ញាណជាតិ និងជីវភាពកសិករខ្មែរ

របាំត្រុដិ ជារបាំប្រជាប្រិយបុរាណខ្មែរ ដែលអ្នកស្រុកលេងតែក្នុងអំឡុងពេលចូលឆ្នាំខ្មែរប៉ុណ្ណោះ ក្នុងន័យកាត់ផ្ដាច់ឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី ព្រមទាំងបណ្ដេញឧបទ្រពចង្រៃ ដើម្បីទទួលបានសិរីសួស្តី និងសេចក្តីសុខចម្រើន
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

បណ្ឌិត គិន ភា ៖ ការប្រើប្រាស់ភាសាខ្មែរគឺជាកាតព្វកិច្ច និងតម្លៃនៃអត្តសញ្ញាណជាតិ

ក្រោយមានការផ្ទុះវែកញែកនៅលើបណ្តាញសង្គមពាក់ព័ន្ធនឹងការនិយាយភាសាខ្មែរលាយឡំជាមួយភាសាបរទេស អ្នកជំនាញមួយរូបបានលើកឡើងថា ការប្រើប្រាស់ភាសាខ្មែរ គឺជាកាតព្វកិច្ច និងជាតម្លៃសំខាន់នៃអត្តសញ្ញាណជាតិ…

ទទួលយកអាថ៍កំបាំង សុខភាព និង សម្រស់

សាកល្បងប្រើ! ម្សៅត្រនាប់ កាដូរ

ចុចបាន

Free កាដូរ

ចុចបាន

Free Revlon