នាយកយូនីសេហ្វប្រចាំកម្ពុជា ៖ ការអប់រំគ្រូបង្រៀន និង​ការ​អភិវឌ្ឍវិជ្ជាជីវៈ មានសារៈសំខាន់ ក្នុងការ​អភិវឌ្ឍមូលធន​មនុស្ស

ផ្តើមពីការ​កោតសរសើរចំពោះលទ្ធផលល្អប្រសើរ​នៃរង្វាយតម្លៃសិក្សារបស់សិស្សកម្រិតបឋមសិក្សា​កម្ពុជានៅ​តំបន់អាស៊ីអាគ្នេយ៍ នាយកអង្គការ​យូនីសេហ្វប្រចាំកម្ពុជា លើកឡើងថា ​ដើម្បីរក្សា​វឌ្ឍនភាពនេះ ទាមទារ​ឱ្យមានការ​បន្ត​ផ្តោត​លើ​គុណភាព​ការ​បង្រៀន សមធម៌ និង​ភាពធន់​នៃប្រព័ន្ធអប់រំ។

លទ្ធផល នៃកម្មវិធីរង្វាយ​តម្លៃលទ្ធផលសិក្សា​របស់សិស្ស​កម្រិតបឋមសិក្សា​នៅ​តំបន់អាស៊ីអាគ្នេយ៍ បានបង្ហាញពីវឌ្ឍនភាព​គួរ​ឱ្យ​កត់សម្គាល់របស់កម្ពុជា បើប្រៀបធៀបនឹង​លទ្ធផលឆ្នាំ​២០១៩ ក្នុងនោះ​សិស្ស​ដែលមានសមត្ថភាព​អំណានកម្រិតខ្ពស់​បាន​កើនឡើងពី ២៧% ដល់៣៩%, ចំពោះផ្នែកគណិតវិទ្យា អត្រាសិស្ស​ដែលមានសមត្ថភាព​ខ្ពស់​បាន​កើមនឡើងពី ៣៩% ដល់៦២%។

លោកបណ្ឌិត វិល ផាកស៍ នាយកយូនីសេហ្វ​ប្រចាំ​កម្ពុជា មានប្រសាសន៍ថា ជាគោលដៅ​នាពេល​អនាគត ការ​អប់រំគ្រូបង្រៀន និង​ការ​អភិវឌ្ឍវិជ្ជាជីវៈ មានសារៈសំខាន់។ តែជាមួយ​គ្នានេះ លោក​ក៏​បាន​កោតសរសើរ​ក្រសួងអប់រំ ដែល​បាន​ធ្វើ​កំណែទម្រង់​ការ​អប់រំគ្រូបង្រៀន ដោយ​អនុវត្ត​ប្រកប​ដោយ​ចក្ខុវិស័យ​ទូលំទូលាយ ចាប់ពីការធ្វើបច្ចុប្បន្នភាព​គោល​នយោបាយ​គ្រូបង្រៀន ផែនការ​សកម្មភាព និង​ផែនការ​យុទ្ធសាស្រ្ត រហូត​ដល់​ការ​កែសម្រួល​ជា​បន្ត​បន្ទាប់​លើ​ក្របខណ្ឌ​កម្មវិធីអប់រំ​គ្រូបង្រៀន។

លោកបណ្ឌិត វិល ផាកស៍ បន្តថា ការ​ដាក់​ឱ្យ​អនុវត្ត​កម្មវិធីអប់រំគ្រូបង្រៀន​បឋមសិក្សា និង​គ្រូបង្រៀន​អនុវិទ្យាល័យ តាមប្រព័ន្ធបរិញ្ញាបត្រ+១ បានពង្រីក​ឱកាសចូលរួម និង​លើក​កម្ពស់​ស្តង់ដានៃការអប់រំ​គ្រូបង្រៀន។ ការ​ដាក់​ឱ្យ​ដំណើរ​ការ​ជាលើកដំបូង​នៃកម្មវិធី​បរិញ្ញាបត្រ​ជាន់ខ្ពស់​អប់រំ (Master of Education) ផ្នែក​ការ​អប់រំបឋមសិក្សា បានពង្រឹង​សមត្ថភាព​គ្រូ​ឧទ្ទេស ដើម្បីចូលរួម​កំណែទម្រង់​នេះ។ ជាមួយ​គ្នា ប្រព័ន្ធ​អភិវឌ្ឍវិជ្ជាជីវៈជាប្រចាំ បានផ្តល់​នូវ​វគ្គសិក្សា​ដែលទទួលស្គាល់​តាម​ប្រព័ន្ធក្រេឌីត ប្រហែល៥០វគ្គ ដែលអនុញ្ញាត​ឱ្យ​គ្រូបង្រៀន និងគ្រូឧទ្ទេស ទទួលបានក្រេឌីត ខណៈពេល​ដែល​គាត់បន្ត​អភិវឌ្ឍជំនាញ​របស់ខ្លួន។

“យើងមិនត្រឹមតែ​អប់រំគ្រូបង្រៀន​ដើម្បីបំពេញ​តម្រូវការ​ថ្នាក់​រៀន​ប៉ុណ្ណោះទេ ប៉ុន្តែយើង​កំពុងសាងគន្លងអាជីព​ផ្លូវការ ដែល​សមិទ្ធកម្ម ការប្រឹក្សា​គរុកោសល្យ និង​ចំណេះដឹងឌីជីថល ជាចំណុចស្នូល​នៃការ​អភិវឌ្ឍ​វិជ្ជាជីវៈ”

យោង​តាម​របាយការណ៍របស់ក្រសួងអប់រំ ក្នុងសន្និបាតបូកសរុបការងារអប់រំ ឆ្នាំ២០២៥-២០២៦ បាន​ឱ្យដឹងថា ចាប់តាំងពីឆ្នាំ២០១៣មក ក្រសួងអប់រំ បានធ្វើការ​អភិវឌ្ឍ​គ្រូបង្រៀនជាបន្តបន្ទាប់ ដោយ​បានពិនិត្យឡើងវិញ​នូវ​គោល​ន​យោបាយ​ស្តីពី​គ្រូបង្រៀន, ការ​ពង្រឹងលទ្ធផល​ការងាររបស់គ្រូបង្រៀនក្របខណ្ឌ គ្រូបង្រៀន​កិច្ចសន្យា និងគ្រូបង្រៀន​ផ្អែក​លើ​កិច្ច​ព្រមព្រៀងការងារ ។ ក្រសួង​បានអនុវត្ត​ការ​អភិវឌ្ឍវិជ្ជាជីវៈជាប្រចាំ ដោយ​បានដាក់​ឱ្យ​អនុវត្ត​ថ្នាល CPD សម្រាប់​ធ្វើ​វិក្រឹតការ និងផ្សារភ្ជាប់ទៅ TQU និងកម្មវិធី HRCPD ដើម្បី​ឱ្យ​បុគ្គលិក​អប់រំ​បានចូលរួម​វគ្គបណ្តុះបណ្តាល និង​ទទួលបាន​ក្រេឌីត ព្រមទាំង​រៀបចំ​ឯកសារទស្សនាទាន​ស្តីពី​ការ​អភិវឌ្ឍ​ផែនការ​យុទ្ធសាស្រ្ត​អភិវឌ្ឍវិជ្ជាជីវៈជាប្រចាំ និង​វិក្រឹតការ​បុគ្គលិក​អប់រំ​ឆ្នាំ២០២៥ ដល់២០៣០ និង​ដំឡើង​គុណវុឌ្ឍិ​គ្រូបង្រៀន​បឋមសិក្សា ឱ្យ​ទទួល​បាន​បរិញ្ញាបត្រ។​

ដោយឡែកកម្មវិធី​អប់រំ​គ្រូបង្រៀន​គ្រប់កម្រិត​តាម​ប្រព័ន្ធក្រេឌីត ក៏​ត្រូវ​បានធ្វើ​បច្ចុប្បន្នកម្ម និង​ស្របតាម​និន្នការ នៃការ​អប់រំបច្ចុប្បន្ន ដោយ​នៅ​ឆ្នាំ​២០២៥ គ្រូបង្រៀន​បឋមសិក្សា និង​អនុវិទ្យាល័យចំនួន ១៣៥១នាក់ បានប្រឡង​បញ្ចប់ និង​ចេញ​បម្រើ​ការងារ​តាមសាលារៀនគោលដៅ។ ជា​មួយគ្នានេះ គ្រូបង្រៀនផ្អែក​លើ​កិច្ច​ព្រមព្រៀង​ការងារចំនួន ៤៩៤៦នាក់ ត្រូវ​បានជ្រើសរើស​សម្រាប់ខេត្ត​គោលដៅ រួមមានខេត្តព្រៃវែង កំពង់ចាម ត្បូងឃ្មុំ បាត់ដំបង និងតាកែវ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាប៉េកាំងឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាប៉េកាំងសម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ ...

អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៥៥កន្លែងពី វិទ្យាស្ថានបណ្ដុះបណ្ដាលវិស័យកាត់ដេរ (CGTI) ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/11/2023

ឱកាសសិក្សាអាហារូបករណ៍ជំនាញបច្ចេកទេសពីវិទ្យាស្ថានបណ្ដុះបណ្ដាលវិស័យកាត់ដេរនៅកម្ពុជា ឬហៅថា CGTI ប្រកាស់ផ្ដល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់ចំនួន៥៥កន្លែង...

អាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យជាតិសេអ៊ូលប្រទេសកូរ៉េខាងត្បូងឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/07/2023

សាកលវិទ្យាល័យជាតិសេអ៊ូល នៃប្រទេស​កូរ៉េ​ខាងត្បូង បានប្រកាស​ផ្តល់អាហារូបករណ៍សម្រាប់និស្សិតបរទេស​ដែល​មក​ពី​ប្រទេស​កំពុង​អភិវឌ្ឍន៍ ដែល​រួម​មានទាំងកម្ពុជាផង...

ឱកាសសិក្សាអាហារូបករណ៍ចំនួន២១០កន្លែងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា មណ្ឌលតេជោ ហ៊ុន សែន ចំការដូងខេត្តកែប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/10/2024

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ប្រកាសជ្រើសរើសនិស្សិតចូលសិក្សាថ្នាក់កម្រិតវិស្វករ និងកម្រិតបរិញ្ញាបត្ររងវិស្វកម្ម នៅមណ្ឌល តេជោ ហ៊ុន សែន ចំការដូង (ខេត្តកែប) ជាច្រើននាក់។ ក្នុងនោះវិទ្យាស្ថាននឹងផ្ដល់ឱកាសសិក្សាអាហារូបករណ៍ចំនួន២១០កន្លែង។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Donghua ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/08/2025

កម្មវិធីអាហារូបករណ៍ Donghua University Scholarship 2026 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ឆ្នាំសិក្សា២០២៦ នៅសាកលវិទ្យាល័យ Donghua ប្រទេសចិន។

ក្រសួងការងារ​ផ្តល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ជំនាញ Animation ទៅ​សិក្សា​នៅប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/04/2024

តាមរយៈ​កិច្ច​សហការ​រវាង​ក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង CIIC International Education Technology (Beijing) (CIICIE) នៃសាធារណរដ្ឋប្រជាមានិតចិន, ក្នុងឆ្នាំ​សិក្សា​២០២៤-២០២៥...

សាកលវិទ្យាល័យ Mae Fah Lung ប្រទេសថៃ ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​សម្រាប់ឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/03/2023

ភ្នំពេញ - សាកលវិទ្យាល័យ Mae Fah Lung នៃប្រទេសថៃ បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍ផ្ដល់ជូន...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B នៅសាកលវិទ្យាល័យ Shanghai ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/01/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា សិក្សា​នៅសាកលវិទ្យាល័យ Shanghai សម្រាប់ឆ្នាំសិក្សា២០២៥ ដល់និស្សិតអន្តរជាតិជាច្រើននាក់។ អាហារូបករណ៍ផ្ដល់ការសិក្សា ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

ឱកាសសិក្សាវគ្គបំប៉នតាម Online សម្រាប់សិស្សថ្នាក់ទី១២ ដែលជាកូនវីរៈកងទ័ពជួរមុខ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/09/2025

ដើម្បីរួមចំណែកជាមួយរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍធនធានមនុស្ស និងដើម្បីជួយ​សម្រាលបន្ទុកហិរញ្ញវត្ថុក្នុងគ្រួសារវីរៈកងទ័ពជួរមុខ សាលាបង្វឹកស្តាតអាប់ខមមីញ៉ូនីធី ប្រកាសផ្ដល់អាហារូបករណ៍១០០% ចំពោះកូនៗវីរៈកងទ័ពជួរមុខ សម្រាប់ការសិក្សាវគ្គបំប៉នតាម Online