ភ្នំពេញ – ដើម្បីបន្តរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់វិស័យអប់រំ ក៏ដូចជាបន្តបេសកកម្មក្នុងការបណ្តុះបណ្តាលធនធានមនុស្ស នៃព្រះរាជាណាចក្រកម្ពុជា សំដៅទាញយកប្រយោជន៍ពីបច្ចេកវិទ្យារបស់ឧស្សាហកម្ម៤.០ សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានិភ្នំពេញ នឹងផ្តល់អាហារូបករណ៍សិក្សាស្តីពី «បច្ចេកវិទ្យាបោះពុម្ពវត្ថុ3D និងការរចនា (3D Printing and Design) » ផ្នែកឧស្សាហកម្ម ដល់ប្អូនសិស្សានុសិស្សកំពុងសិក្សាពីថ្នាក់ទី៩ ដល់ថ្នាក់ទី១១ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ចំនួន ៤៨កន្លែង។
សម្រាប់លក្ខខណ្ឌ នៃការជ្រើសរើស គឺសិស្សានុសិស្សត្រូវមានទេពកោសល្យក្នុងការរចនា គំនិតច្នៃប្រឌិតសម្ភារ ឬឧបករណ៍នានាដូចជា ឧបករណ៍អរឡិចត្រូនិក កូនមនុស្សយន្ត ដ្រូន(Drone) ឧបករណ៍បញ្ជា សម្ភារកំសាន្តរបស់កុមារដែលផលិតចេញពីជ័រ ឬដែក, មានបំណងក្នុងការចាប់យកមុខជំនាញសិក្សាដែលទាក់ទងនឹងវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម សិល្បៈ និងគណិតវិទ្យា (STEAM/ស្ទីម) នៅពេលចូលសាកលវិទ្យាល័យ, ធ្លាប់ចូលរូមកម្មវិធីប្រកួតប្រជែង ឬតាំងពិពណ៌ទាក់ទងនឹងស្ទែម ឬមនុស្សយន្ត (STEM/Robot) និង មានភាពស្មោះត្រង់ ឧស្សាហ៍ព្យាយាម ស្រឡាញ់ការសិក្សា ។
បើតាមការជូនដំណឹងរបស់សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ ការបណ្ដុះបណ្ដាលនឹងផ្ដោតសំខាន់ទៅលើជំនាញ ៣ គឺ មូលដ្ឋាននៃបច្ចេកវិទ្យាដោះពុម្ពវត្ថុ3D និងគំនិតក្នុងការរចនា (Fundamentals of 3D Printing and Design Thinking), ការរចនា និងផលិតកូនមនុស្សយន្ត ដ្រូន និងតួរប៊ីនខ្យល់ (Design and Producing Robot, Drone, and Wind Turbine) និង ការធ្វើគម្រោងដែលទាក់ទងនឹងការរចនា ផលិត និងផ្គុំកូនឡាន (Projects on Design, Produce, and Assemble Mini Cars) ។
កម្មវិធីអាហារូបករណ៍នេះ មានរយៈពេល៤សប្ដាហ៍ ផ្តើមពីថ្ងៃទី២១ ខែវិច្ឆិកា ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ ដោយសិក្សារៀងរាល់ថ្ងៃអាទិត្យ នៅអគារខេមរានី ទីស្នាក់ការសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ ដែលមានអាសយដ្ឋាន វិថីវិចិត្រសិល្បៈ ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
ការសិក្សាបែងចែកជា ៣វេន ដោយវេនទី១ ម៉ោង៨:៣០ ដល់១០:០០ (ព្រឹក) វេនទី២ ម៉ោង១០:៣០ ដល់១២:០០ (ថ្ងៃត្រង់) និងវេនទី៣ ម៉ោង២:៣០ ដល់ ៤:០០ (រសៀល) ។ ហើយទម្រង់នៃការបណ្ដុះបណ្ដាលគឺត្រូវអនុវត្តតាម២របៀបដោយសិក្សាតាមប្រព័ន្ធបញ្ជូនរូបភាព និងសំឡេង (Online) រយៈពេល៦ម៉ោង និងសិក្សានៅក្នុងថ្នាក់រៀនដោយផ្ទាល់រយៈពេល៦ម៉ោង ។
បេក្ខជនដែលមានចំណាប់អារម្មណ៍ធ្វើការដាក់ពាក្យ សូមទាញយកពាក្យស្នើសុំអាហារូបករណ៍តាមរយៈតំណភ្ជាប់ https://bit.ly/3DwJGhA ។ ក្រោយការដាក់ពាក្យបេក្ខជននឹងត្រូវធ្វើការសម្ភាសន៍ដោយផ្ទាល់ និងរងចាំទទួលបានលទ្ធផល ហើយចូលរួមវគ្គសិក្សា ។
ផុតកំណត់ទទួលពាក្យថ្ងៃទី៧ ខែវិច្ឆកា ឆ្នាំ២០២១ ។ សម្រាប់ព័ត៌មានបន្ថែមសូមសាធារណៈជន មាតាបិតា អាណាព្យាបាល និងសិស្សានុសិស្សទាំងអស់អាចធ្វើការទំនាក់ទំនងទៅកាន់លោក ស្រ៊ុន បូរ័ត្ន តាមរយៈលេខទូរសព្ទ៖ ០៨៩ ២៨៥ ៧៤១ / ០១២ ២៩៩ ៤៤០ ៕



ជីវប្រវត្តិ: ឈឿង ប៉ូលីណា ជាអ្នករាយការណ៍ និងសរសេរព័ត៌មាននៅស្ថាប័នព័ត៌មាន AMS Education ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ស.ស.យ.ក រាជធានីភ្នំពេញផ្ដល់អាហារូបករណ៍ ១០០% ចំនួន៥៩កន្លែង នៅសាកលវិទ្យាល័យចំនួនប្រាំ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/08/2025
ដើម្បីចូលរួមចំណែកលើកកម្ពស់វិស័យអប់រំ និងបណ្ដុះបណ្ដាលធនធានមនុស្ស ឆ្នាំសិក្សា២០២៥-២០២៦ សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ បានប្រកាសផ្ដល់អាហារូបករណ៍១០០%ចំនួន៥៩កន្លែង និងអាហារូបករណ៍៥០% មិនកំណត់ចំនួន...
អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យបច្ចេកវិទ្យា Nanyang នៃប្រទេសសឹង្ហបុរី ឆ្នាំសិក្សា២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/07/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យបច្ចេកវិទ្យា Nanyang នៃប្រទេសសឹង្ហបុរី សម្រាប់ឆ្នាំសិក្សា២០២៦។ អាហារូបករណ៍...
អាហារូបករណ៍ព្រះមហាក្សត្រថៃ សិក្សានៅសាកលវិទ្យាបច្ចេកវិទ្យា SURANAREE ឆ្នាំសិក្សា២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 15/02/2023
សាកលវិទ្យាល័យបច្ចេកវិទ្យា SURANAREE នៃប្រទេសថៃ បានបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២០កន្លែងដល់សិស្សនិស្សិតក្នុងតំបន់អាស៊ានពីកម្មវិធីអាហារូបករណ៍...
អាហារូបករណ៍ជំនាញវិស្វកម្មឧស្សាហកម្ម នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/10/2025
ជាឱកាសសម្រាប់សិស្សានុសិស្សដែលទើបប្រឡងបាក់ឌុបរួច ដោយវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ បានប្រកាសផ្តល់អាហារូបករណ៍ ១០០%
ឱកាសសិក្សានៅប្រទេសអាល្លឺម៉ង់ពីកម្មវិធីអាហារូបករណ៍ Konrad Adenauer Stiftung ឆ្នាំសិក្សា២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 17/03/2023
កម្មវិធី Konrad Adenauer Stiftung ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សិក្សានៅប្រទេសអាល្លឺម៉ង់សម្រាប់ឆ្នាំសិក្សា២០២៣ ។ ...
អាហារូបករណ៍ទាំង១០ សម្រាប់និស្សិតសិក្សានៅក្រៅប្រទេស
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/05/2025
ការសិក្សានៅបរទេសសម្រាប់និស្សិត ត្រូវបានដឹងថា ជាការសិក្សាដែលចំណាយអស់ថវិកាយ៉ាងច្រើន ទាំងថ្លៃសិក្សា ថ្លៃស្នាក់នៅ និងការចំណាយផ្សេងៗ។ តាមរយៈគេហទំព័រ Scholarship Safe បង្ហាញនូវអាហារូបករណ៍កំពូលទាំង១០...
ឱកាសទទួលបានការឧបត្ថម្ភថ្លៃសិក្សាចំនួន២០កន្លែងនៅវិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ ឆ្នាំ២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 01/06/2023
វិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ បានប្រកាសពីការផ្ដល់ការឧបត្ថម្ភថ្លៃសិក្សាថ្នាក់បរិញ្ញាបត្រដល់សិស្សានុសិស្សដែលកំពុងសិក្សានៅថ្នាក់វិទ្យាល័យ...
ឱកាសសិក្សាវគ្គបំប៉នតាម Online សម្រាប់សិស្សថ្នាក់ទី១២ ដែលជាកូនវីរៈកងទ័ពជួរមុខ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 01/09/2025
ដើម្បីរួមចំណែកជាមួយរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍធនធានមនុស្ស និងដើម្បីជួយសម្រាលបន្ទុកហិរញ្ញវត្ថុក្នុងគ្រួសារវីរៈកងទ័ពជួរមុខ សាលាបង្វឹកស្តាតអាប់ខមមីញ៉ូនីធី ប្រកាសផ្ដល់អាហារូបករណ៍១០០% ចំពោះកូនៗវីរៈកងទ័ពជួរមុខ សម្រាប់ការសិក្សាវគ្គបំប៉នតាម Online





























