ពហុប្រព័ន្ធផ្សព្វផ្សាយមានឥទ្ធិពលផ្លាស់ប្តូរផ្នត់គំនិតយុវជនឱ្យងាកមកចាប់អារម្មណ៍លើកិច្ចការសង្គមច្រើនជាងមុន

កាលពីពេលថ្មីៗនេះ BBC Media Action បានបង្ហាញពីលទ្ធផលស្រាវជ្រាវរបស់ខ្លួន ដោយរកឃើញថា ការចូលរួមរបស់យុវជនតាមរយៈពហុប្រព័ន្ធផ្សព្វផ្សាយ បានរួមចំណែកជំរុញឱ្យយុវជន ចូលរួមចូលរួមកិច្ចការសង្គមកាន់តែច្រើនទៅៗ…

អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​នៅ​រាជបណ្ឌិតសភាកម្ពុជា សម្រាប់សិស្ស​និទ្ទេស A, B ​និង C

រាជបណ្ឌិតសភាកម្ពុជា បានប្រកាស​​ពី​ការ​បណ្តុះបណ្តាល​ថ្នាក់បរិញ្ញាបត្រ​ក្នុងឆ្នាំសិក្សា​២០២៤-២០២៥ ដោយក្នុងនោះនឹងផ្តល់អាហារូបករណ៍ ១០០%, ៥០% និង ៣០% សម្រាប់សិស្សដែលមាន​និទ្ទេស A, B និង C សម្រាប់ការ​សិក្សា​រយៈពេល៤ឆ្នាំ។

អាហារូបករណ៍​ស្រាវជ្រាវ​ថ្នាក់បណ្ឌិត និង​ថ្នាក់ក្រោយបណ្ឌិត ទៅ​សិក្សា​នៅ​រ៉ូម៉ានី ឆ្នាំសិក្សា​២០២៤-២០២៥

ក្រោម​កម្មវិធីអាហារូបករណ៍ Eugen Ionescu Programme របស់​រដ្ឋាភិបាល នៃ​ប្រទេសរ៉ូម៉ានី សម្របសម្រួល​ដោយទីភ្នាក់ងារ​ឧត្តមសិក្សាហ្រ្វង់កូហ្វូនី (AUF) នឹងផ្តល់អាហារូបករណ៍​ស្រាវជ្រាវ​ថ្នាក់បណ្ឌិត និង​ថ្នាក់ក្រោយ​បណ្ឌិត សិក្សា​រយៈពេល​៣ខែ…

លេងក្នុងសួនកម្សាន្ត ជំរុញការលូតលាស់បញ្ញា ស្មារតី និងកាយសម្បទាកុមារឆាប់រហ័ស

សួនកុមារ រួមចំណែកយ៉ាងសំខាន់ ក្នុងការពង្រឹងបញ្ញា ស្មារតី ភាពឈ្លាសវៃផ្នែកអារម្មណ៍ កាយសម្បទា និងជំរុញភាពរីករាយរបស់កុមារ។ តាមរយៈការលេងក្នុងសួនកម្សាន្ត ដែលមានបរិយាកាសល្អ អនាម័យ និងមានសុវត្ថិភាព…

ឯកឧត្តម ហង់ជួន ណារ៉ុន ៖ គោលដៅនៃការងារស្ម័គ្រចិត្ត គឺបណ្តុះស្មារតីលះបង់ជួយអ្នកទៃ និង​សហគមន៍ ដោយ​ឈរ​លើផលប្រយោជន៍​រួម

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា គោលដៅនៃការងារស្ម័គ្រចិត្ត គឺដើម្បីបណ្តុះស្មារតីការលះបង់ចំពោះការជួយអ្នកដទៃ និងសហគមន៍ ដោយឈរលើផលប្រយោជន៍រួម…

កុមារី ហុង ស៊ីដាណា ជាប់ជ័យលាភីលេខ១ ឆ្លើយសំណួរត្រូវច្រើនជាងគេក្នុង App GEIP EDTech

កុមារី ហុង ស៊ីដាណា ជាសិស្សថ្នាក់ទី៩ មកពីអនុវិទ្យាល័យ សំប៉ាន ខេត្តកណ្ដាល បានជាប់ជ័យលាភីលេខ១ លើសិស្ស ២ម៉ឺន៣ពាន់នាក់ ដែលបានឆ្លើយសំណួរសរុប ២៧ ៨៦៧ ច្រើនជាងគេក្នុងកម្មវិធីស្វ័យសិក្សាសន្លឹកកិច្ចការ ហៅថា GEIP EDTech។

អ្នកមានបញ្ហាសុខភាព ជាពិសេសជំងឺពុកឆ្អឹង មិនអាចពត់ធ្មេញបានទេ

អ្នកជំនាញផ្នែកពត់តម្រង់ធ្មេញលើកឡើងថា មិនមែនមនុស្សគ្រប់គ្នាសុទ្ធតែអាចពត់ធ្មេញបានទេ ជាពិសេស អ្នកមានបញ្ហាសុខភាពទូទៅ ហើយអ្នកជំងឺពុកឆ្អឹង ត្រូវបានគេហាមឃាត់សម្រាប់ការពត់ធ្មេញនេះ។

សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គនបន្តផ្តល់អាហារូបករណ៍ដល់សិស្សនិទ្ទេស A និង B ជាង២០០កន្លែង

សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន បានប្រកាស​ពី​ការ​បន្តផ្តល់អាហារូបករណ៍ជាច្រើនកន្លែងដល់សិស្សានុសិស្សនិទ្ទេស A និង B ជាង២០០កន្លែង គ្រប់មុខជំនាញ សម្រាប់ឆ្នាំសិក្សាថ្មី២០២៤-២០២៥។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យបច្ចេកវិទ្យាប៉េកាំងឆ្នាំសិក្សា២០២៥

តាមរយៈសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានប្រកាសអំពីអាហារូបករណ៍រដ្ឋាភិបាលចិន ដែល​នឹងជ្រើសរើសនិស្សិតកម្ពុជាទៅបន្តការសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យបច្ចេកវិទ្យាប៉េកាំង សម្រាប់ឆ្នាំសិក្សា២០២៥។

រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ៖ គម្លាតយេនឌ័រនៅកម្ពុជា ឆ្លាក់ចុះពី០.៦៧ មកត្រឹម០.៤៦នៅឆ្នាំ២០២៣

ថ្លែងក្នុងវេទិកាសារព័ត៌មានប្រចាំឆ្នាំស្តីពីសមភាពយេនឌ័រ ក្រោមប្រធានបទ «តួនាទីរបស់សារព័ត៌មានក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងទប់ស្កាត់អំពើហិង្សាលើស្ត្រី» នាព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ នៅសណ្ឋាគារ Raffles Le Royal …