អ្នកជំនាញសិង្ហបុរីចែករំលែកបទពិសោធន៍អភិវឌ្ឍមូលធនមនុស្ស ដល់ថ្នាក់ដឹកនាំក្នុងប្រព័ន្ធអេកូឡូស៊ីជំនាញកម្ពុជា

ថ្នាក់ដឹកនាំក្នុងប្រព័ន្ធអេកូឡូស៊ីជំនាញកម្ពុជា ដែលមកពីគ្រឹះស្ថានបណ្ដុះបណ្ដាល វិស័យឧស្សាហកម្ម វិស័យឯកជន និងដៃគូអភិវឌ្ឍផ្សេងៗ កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ​២០២៥ ទទួលបានការចែករំលែកបទពិសោធន៍នៃការអភិវឌ្ឍជំនាញរបស់ប្រទេសសិង្ហបុរី ជាទុនបន្ថែម​ដើម្បីស្វែងយល់ពីយុទ្ធសាស្ត្រ ក្នុង​ការ​អភិវឌ្ឍមូលធនមនុស្សសម្រាប់កម្ពុជា។

លោក គី សុខគីម នាយកប្រតិបត្តិ មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) បានមានប្រសាសន៍ថា បច្ចុប្បន្នមូលនិធិអភិវឌ្ឍន៍ជំនាញកម្ពុជា កំពុងតែស្ថិតក្នុងដំណាក់កាលសិក្សាអំពីប្រទេសជាច្រើន ទាំងក្នុងតំបន់ និងពិភពលោក អំពីវិធីសាស្ត្រអភិវឌ្ឍជំនាញ ហើយសិង្ហបុរីជាប្រទេសមួយ ដែលមានលក្ខណៈពិសេសជាច្រើន ដែលកម្ពុជាអាចរៀនសូត្របាន តាមរយៈការសង្កេតអំពីដំណើរវិវត្តន៍ពីថ្ងៃទទួលបានឯករាជ្យ មកទល់បច្ចុប្បន្ន។

លោក គី សុខគីម នាយកប្រតិបត្តិ មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) អំឡុងពេលថ្លែងសន្ទរកថា បើកកម្មវិធី។

“មូលហេតុដែលសិង្ហបុរី ក្លាយជាប្រទេសសិង្ហបុរីដូចសព្វថ្ងៃនេះ ព្រោះពួកគេវិនិយោគយ៉ាងខ្លាំងទៅលើមនុស្ស តាំងពីប្រទេសទទួលបានឯករាជ្យនៅឆ្នាំ ១៩៦៥ ហើយមកទល់បច្ចុប្បន្ន ប្រទេសនេះ នៅតែបន្តវិនិយោគលើការផលិតមូលធនមនុស្ស។ ហេតុនេះ យើងជឿថា ដើម្បីសម្រេចចក្ខុវិស័យឆ្នាំ២០៣០ និង២០៥០ ការវិនិយោគលើធនធានមនុស្ស ជាគន្លឹះសំខាន់សម្រាប់កម្ពុជា…”

កញ្ញា ហេង សម្បត្តិ ប្រធានផ្នែកយុទ្ធសាស្ត្រ នៃមូលនិធិអភិវឌ្ឍន៍ជំនាញ លើកឡើងថា គោលបំណងសំខាន់តែមួយគត់ ដែលមូលនិធិរៀបចំសិក្ខាសាលានេះឡើង គឺដើម្បីអនុញ្ញាតឱ្យភាគីពាក់ព័ន្ធទាំងអស់នៅក្នុងប្រព័ន្ធអេកូឡូស៊ីជំនាញ ដែលរួមទាំងគ្រឹះស្ថានបណ្ដុះបណ្ដាល វិស័យឧស្សាហកម្ម វិស័យឯកជន និងដៃគូអភិវឌ្ឍ បានសិក្សា និងស្វែងយល់បន្ថែមទៅលើប្រធានបទសំខាន់ៗជុំវិញការអភិវឌ្ឍជំនាញ និងប្រមូលបទពិសោធន៍ល្អៗ ដើម្បីអភិវឌ្ឍអ្នកជំនាញ សម្រាប់សង្គមកម្ពុជា។

បើតាម កញ្ញា ហេង សម្បត្តិ សិក្ខាសាលានេះ SDF បានសហការជាមួយ Institute for Adult Learning (IAL) នៃប្រទេសសិង្ហបុរី ដោយសង្កត់ធ្ងន់លើ ការចែករំលែកប្រធានបទសំខាន់ៗ ៣ រួមមាន ទី១. បទពិសោធន៍នៃការផ្លាស់ប្ដូរគំនិតរបស់យុវជនសិង្ហបុរី ទៅលើការសិក្សាជំនាញ (TVET Perception), ទី២. ការរៀបចំឯកសារក្របខណ្ឌជំនាញ ដែលហៅជាភាសាអង់គ្លេសថា Skill Frame Work និងទី៣ តើត្រូវធ្វើយ៉ាងណា ដើម្បីឱ្យមានស្ថេរភាពហិរញ្ញប្បទានអភិវឌ្ឍជំនាញ? ដោយកញ្ញាបញ្ជាក់ថា ប្រធានបទទី៣នេះ ជាប្រធានបទសំខាន់ ដែល SDF ចង់ចែករំលែកបទពិសោធន៍អន្តរជាតិ ទៅដល់ដៃគូពាក់ព័ន្ធនៅក្នុងស្រុក។

កញ្ញា អ៊ឹង សុគន្ធារី ជាសិក្ខាកាមម្នាក់ ដែលចូលរួមក្នុងសិក្ខាសាលានេះ និងជាអគ្គលេខាធិការរង នៃសមាគមន៍ផលិត គ្រឿងអេឡិចត្រូចនិច និងបច្ចេកវិទ្យាកម្ពុជា ។

កញ្ញា អ៊ឹង សុគន្ធារី អគ្គលេខាធិការរង នៃសមាគមន៍ផលិត គ្រឿងអេឡិចត្រូចនិច និងបច្ចេកវិទ្យាកម្ពុជា ដែលបានចូលរួមក្នុងសិក្ខាសាលានេះ លើកឡើងថា កញ្ញាទទួលបានចំណេះដឹងថ្មីពីការរៀបចំកម្មវិធីសិក្ខាសាលានេះ ពិសេស​លើវិធីសាស្ត្ររៀន និងបង្រៀនរបស់សិង្ហបុរី ដែលផ្ដោតលើការពង្រឹងជំនាញដល់បុគ្គលិក គ្រប់ជាន់ថ្នាក់ទាំងអស់ និងវិធីសាស្ត្រធ្វើការ ៤ថ្ងៃ/រៀនមួយថ្ងៃ ដែលកំពុងអនុវត្តនៅសិង្ហបុរី។

លោក ជូ ច័ន្ទសធា ប្រធាននាយកដ្ឋានបណ្ដុះបណ្ដាល របស់ក្រុមហ៊ុន Luxury Business Group Cambodia បានបង្ហាញចំណាប់អារម្មណ៍ថា សិក្ខាសាលា​នេះ គឺជាឱកាសដ៏ល្អមួយ ដែលមូលនិធិអភិវឌ្ឍន៍ជំនាញបានអញ្ជើញភាគីពាក់ព័ន្ធសំខាន់ៗចូលរួម និងបាននាំយកបទពិសោធន៍ល្អៗដែលសិង្ហបុរីបាន និងកំពុងអនុវត្តនៅក្នុងកិច្ចការអភិវឌ្ឍន៍ជំនាញមកចែករំលែក ដែលអ្នកចូលរួមអាចសិក្សាស្វែងយល់ពីបទពិសោធន៍ និងឧត្តមានុវត្តនានារបស់គេ ជាពិសេសជុំវិញកិច្ចការរៀបចំកសាងក្របខណ្ឌជំនាញ (Skills Framework) ជាក់លាក់ ដែលជាផែនទីវិថីអភិវឌ្ឍន៍ជំនាញ សម្រាប់ទាំងបុគ្គល(Individual) និងទាំងវិស័យ ឬផ្នែក (industry/sector) ដែលពាក់ព័ន្ធ។

លោក ជូ ច័ន្ទសុធា ជាសិក្ខាកាមមួយរូបទៀត និងជាប្រធាននាយកដ្ឋាន បណ្ដុះបណ្ដាល របស់ក្រុមហ៊ុន Luxury business group, Cambodia ។

គួរជម្រាបជូនថា ការ​ចែក​រំលែកបទពិសោធន៍​របស់អ្នកជំនាញ​សឹង្ហបុរីនេះ បានធ្វើ​ឡើង​ក្នុង​កម្មវិធីសិក្ខាសាលាស្ដីពី «ការចែករំលែកបទពិសោធន៍នៃការអភិវឌ្ឍជំនាញរបស់ប្រទេសសិង្ហបុរី» បានប្រារព្ធឡើងនៅក្នុងអគារមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ចកម្ពុជា នៅថ្ងៃទី២៧ និង២៨ ខែកុម្ភៈ។ ខណៈនេះ គឺជាការរៀបចំលើកទី១ និងជាលើកដំបូង ដែល SDF បានសហការជាមួយដៃគូមកពីប្រទេសសិង្ហបុរី៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសអាហារូបករណ៍ចំនួន១០០កន្លែង ៖ អាហារូបករណ៍ ចេន ហ្ស៊ី (Chen Zhi) ចាប់ផ្តើមបើកទទួលពាក្យហើយ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/01/2024

ក្នុងរយៈពេលប្រាំពីរឆ្នាំកម្មវិធីរបស់ ព្រីនស៍ ហូលឌីង គ្រុប នឹងគាំទ្រដល់និស្សិតកម្ពុជាចំនួន ៤០០នាក់ ជាមួយនឹងការបរិច្ចាគដែលមានតម្លៃជាទឹកប្រាក់សរុបប្រមាណ ២ លានដុល្លារសហរដ្ឋអាមេរិក...

ឱ​កាស​យុវជន​កម្ពុជា​បង្ហាញ​សមត្ថភាព​ផ្នែក​បច្ចេកវិទ្យា ​តាមរយៈ​ការ​ប្រកួត​សរសេរ​កូដ​បញ្ជា​រ៉ូបូត​នៅលើ​ស្ថានីយ​លំហ​អាកាស​អន្តរជាតិ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/07/2026

​ដើម្បី​លើកកម្ពស់​ការ​សិក្សា​ ​និង​ការ​អភិវឌ្ឍ​ជំនាញ​ផ្នែក​វិទ្យាសាស្រ្ត​ ​បច្ចេកវិទ្យា​ឌីជីថល ​វិស្វកម្ម​ ​រូបវិទ្យា​ ​និង​គណិតវិទ្យា​ ​ព្រមទាំង​បង្កើន​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ផ្នែក​លំហ​អាកាស...

អាហារូបករណ៍វគ្គបណ្ដុះបណ្ដាលភាសាអង់គ្លេសពីមជ្ឈមណ្ឌលស៊ីមេអូ RELC នៅប្រទេសសឹង្ហបុរី សម្រាប់ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/07/2023

មជ្ឈមណ្ឌលស៊ីមេអូ RELC ប្រកាសផ្ដល់អាហារូបករណ៍សិក្សាវគ្គបណ្ដុះបណ្ដាលភាសាអង់គ្លេសតាមរយៈការសិក្សាផ្ទាល់នៅប្រទេសសឹង្ហបុរី និងតាមបែបចម្រុះសម្រាប់ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាចំនួន១៦កន្លែងដល់បេក្ខជនដែលជាគ្រូបង្រៀនឯកទេសភាសាអង់គ្លេស ។

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាប្រកាសជ្រើសរើសនិស្សិតសិក្សាអាហា​រូបករណ៍​១០០%​ចំនួន៨០​កន្លែង សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/11/2023

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(រាជធានីភ្នំពេញ)ប្រកាសជ្រើសរើសនិស្សិតចូលថ្នាក់ឆ្នាំសិក្សាមូលដ្ឋានកម្រិតវិស្វករចំនួន១៣០០កន្លែងក្នុងនោះក៏មានផ្ដល់....

សហភាពអឺរ៉ុបប្រកាសផ្តល់អាហារូបករណ៍ពេញលេញ Erasmus Mundus ថ្នាក់អនុបណ្ឌិតគោលនយោបាយសាធារណៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/10/2026

សម្រាប់និស្សិត ឬមន្ត្រីរាជការកម្ពុជាដែលមានបំណងចង់បន្តការសិក្សាថ្នាក់ឧត្តមសិក្សានៅបណ្តាប្រទេសក្នុងទ្វីបអឺរ៉ុប កម្មវិធីអាហារូបករណ៍

ឱកាសសិក្សាអាហារូបករណ៍សិក្សាជំនាញវិស្វករថែទាំយន្តហោះពីកម្មវិធី Wefly Scholarship នៅប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/02/2023

ឱកាសទទួលបានអាហារូបករណ៍ចាប់ពី៣០% ៥០% និង១០០% សិក្សាលើជំនាញវិស្វករថែទាំយន្តហោះពីកម្មវិធីអាហារូបករណ៍ Wefly Scholarship Program...

ក្រសួងអប់រំប្រកាសប្រឡង​ជ្រើសរើសនិស្សិតអាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេសឡាវ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/05/2023

ភ្នំពេញ - ក្រោមកិច្ចព្រមព្រៀងរវាងក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងអប់រំ និងកីឡា នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ...

អាហារូបករណ៍​រដ្ឋាភិបាល​សាធារណរដ្ឋ​ឆែក ​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ ​និង​បណ្ឌិត​ ២១​កន្លែង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/09/2026

រដ្ឋាភិបាលនៃសាធារណរដ្ឋឆែកនិងផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ចំនួន ២១ កន្លែង