គោលការណ៍ដឹកនាំ ៨ ចំណុចរបស់ព្រះបាទជ័យវរ័ន្មទី៧ក្នុងការដឹកនាំប្រទេស

ព្រះបាទជ័យវរ័្មទី៧ ជាក្សត្រមួយអង្គដែលមានកិត្តិនាមល្បីល្បាញខ្ទរខ្ទារមួយរូបក្នុងទំព័រប្រវត្តិសាស្រ្ដខ្មែរលើការកសាងប្រទេសជាតិ ធ្វើសឹកសង្គ្រាមបង្រួបបង្រួមទឹកដី លើកកម្ពស់វប្បធម៌ខ្មែរក្នុងសម័យអង្គរ។ ព្រះអង្គជាបុត្រារបស់ព្រះបាទធរណិន្រ្ទវរ័្មនទី២ និងព្រះនាង ចូឌាមណី ជាមាតា។ គេដឹងថា ព្រះបាទជ័យវរ័្មនទី៧មានស្នាមព្រះហស្ថជាច្រើននៅក្នុងវិស័យពុទ្ធចក្រ និងអាណាចក្រ ក្នុងនោះមានគោលការណ៍ប្រាំបីចំណុចដែលព្រះអង្គតែងលើកយកមកអនុវត្តក្នុងភាពជាអ្នកដឹកនាំ។ នេះបើតាមសៀវភៅ ព្រះបាទជ័យវរ័្មនទី៧ បានចងក្រងដោយ បណ្ឌិត ម. ត្រាណេ អ្នកស្រាវជ្រាវប្រវត្តិសាស្រ្ដខ្មែរ។

គោលការណ៍ទាំងប្រាំបីចំណុចរបស់ព្រះបាទជ័យវរ័្មនទី៧ យកមកអនុវត្តក្នុងការដឹកនាំប្រទេសឱ្យទទួលបានភាពរុងរឿងនាសម័យអង្គរ រួមមាន ១. អម្រែកទឹក មានសេចក្ដីថាមិនលំអៀង, ២. ភ្នែកខ្លែង មានន័យថាត្រូវសម្លឹងឱ្យឆ្ងាយមើលគ្រប់ទិសទី, ៣. ស្ញែងរាជសី មានន័យថា ធ្វើជាអ្នកដឹកនាំត្រូវឱ្យគេគោរពស្ញប់ស្ញែង, ៤. សម្ដីឥសូ​ (សម្ដីទិព្វ គេគោរព ស្ដាប់បង្គាប់ និងអនុវត្តតាម) ៥. ថ្ងូរព្រះឥន្រ្ទ (ថ្នាក់ដឹកនាំតែងខ្វល់ខ្វាយជានិច្ចពីសុខទុក្ខរបស់ប្រជារាស្រ្ដ) ៦. សុបិន្តសួគ៌ (អ្នកដឹកនាំត្រូវសម្រេចកិច្ចការតាមបំណងប្រាថ្នារបស់រាស្រ្ដ) ៧. ខួរទន្សាយ (ជាបុគ្គលឈ្លាសវៃដោះស្រាយវិបត្តិរបស់ប្រជាពលរដ្ឋដោយសន្តិវិធី) និង៨. សប្បាយស្រមោច (ជួយឱ្យប្រជារាស្រ្ដសម្បូរសប្បាយ នគររុងរឿង) ។

តាមរយៈគោលការណ៍ដឹកនាំទាំងប្រាំបីចំណុចខាងលើនេះ អ្នកសិក្សាស្រាវជ្រាវ អ្នកអានឯកសារ និងអ្នកដឹកនាំមួយចំនួនតែងលើកជាឃ្លាជាប់គ្នាថា៖

“អម្រែកទឹក ភ្នែកខ្លែង ស្ញែងរាជសី សម្ដីឥសូ ថ្ងូរព្រះឥន្រ្ទ សុបិន្តសួគ៌ ខួរទន្សាយ សប្បាយស្រមោច”

នៅក្នុងសិលាចារឹកមួយនៅសាយ ហ្វុង K. 368 (ទល់មុខវៀងច័ន្ទន៍ ប្រទេសលាវ) ក៏បានបង្ហាញឱ្យឃើញថា ព្រះអង្គជាក្សត្រដែលបានផ្សព្វផ្សាយ គុណធម៌ដល់ប្រជានុរាស្រ្ដខ្លាំងណាស់ ដោយសារតែការខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់របស់ព្រះអង្គចំពោះសេចក្ដីសុខរបស់ប្រជារាស្រ្ត ដោយព្រះអង្គយល់ឃើញថា ទុកសោករបស់រាស្ត្រជាការឈឺចាប់វេទនារបស់ព្រះអង្គហើយខ្លាំងជាងការឈឺចាប់របស់ព្រះអង្គទៅទៀត។

គួររំលឹកដែរថា នៅដើមសតវត្សទី១៣ ព្រះបាទជ័យវរ័្មនទី៧ ជាស្ដេចសឹកមួយអង្គដ៏ខ្លាំងពូកែ និងមានព្រហ្មវិហារធម៌ដល់ប្រជានុរាស្រ្ដ។ ព្រះអង្គបានបង្រ្កាបពួកបះបោរនៅក្នុងប្រទេស ដោយបង្រួបបង្រួមខេមរជនទាំងអស់ដែលនៅក្រោមការត្រួតត្រារបស់ព្រះអង្គឱ្យដើរផ្លូវតែមួយតាមដង្ហែរព្រះអង្គ ព្រមទាំងរំដោះទឹកដីឱ្យផុតពីការត្រួតត្រារបស់ប្រទេសបច្ចាមិត្ត។ ព្រះបាទជ័យវរ័្មនទី៧ មានមហេសីព្រះនាម ជ័យរាជទេវី ។ ក្រោយពីព្រះនាង ជ័យរាជទេវី សោយទិវង្គត ព្រះបាទជ័យវរ័្មនទី៧ បានរៀបអភិសេកជាមួយព្រះនាងឥន្រ្ទទេវី ដែលជាបងថ្លៃ។ ព្រះនាងឥន្រ្ទទេវីជាស្ត្រីដឹកនាំ គំរូមួយរូបដែលមានចរិយាសម្បត្តិល្អឥតខ្ចោះ និងមានកេរ្តិ៍ឈ្មោះល្បីល្បាញរហូតមកដល់សព្វថ្ងៃ៕


ជួយអូនផង!!ជួយអូនផង!!ប្រាក់

ចុចទទួល

ឥឡូវ​នេះ!!

ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

យូនីសេហ្វ ៖ ៩០% នៃសាលារៀនកម្ពុជាមានសេវាទឹកស្អាតបរិភោគនៅកម្រិតមូលដ្ឋាន

របាយការណ៍របស់យូនីសេហ្វ (UNICEF) បង្ហាញថា ៩០% នៃសាលារៀននៅកម្ពុជា មានសេវាទឹកស្អាតសម្រាប់បរិភោគនៅកម្រិតមូលដ្ឋាន
ចំណេះជីវិត, ព្រឹត្តិការណ៍

តិចនិកថែសុខភាពក្នុងវ័យ ៣០ ឆ្នាំ ដើម្បីកុំឱ្យស្ដាយក្រោយពេលដល់អាយុ ៧០ឆ្នាំ

លោកវេជ្ជបណ្ឌិត Eric Verdin អ្នកជំនាញស្រាវជ្រាវពីភាពចាស់នៅសហរដ្ឋអាមេរិក បានលើកឡើងថា មនុស្សយើងពិតជាអាចរស់នៅរឹងមាំរហូតដល់អាយុ ៩០
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

សហភាពអឺរ៉ុបផ្តល់អាហារូបករណ៍ពេញថ្លៃ ៣០កន្លែង លើជំនាញវិស័យទឹក ទៅសិក្សានៅសាកលវិទ្យាល័យក្នុងតំបន់អឺរ៉ុប

សហភាពអឺរ៉ុប (EU) ប្រចាំនៅកម្ពុជា បានប្រកាសផ្ដល់អាហារូបករណ៍ពេញថ្លៃចំនួន ៣០ កន្លែង ក្រោមគម្រោង «European Global Gateway Scholarships on Water Professions»
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

OCIC និង WCCI សហការបង្កើតសាកលវិទ្យាល័យបច្ចេកវិទ្យាអាកាសចរណ៍ដំបូងបង្អស់នៅកម្ពុជា

ក្រុមហ៊ុន អូ ស៊ី អាយ ស៊ី (OCIC) និង សាកលវិទ្យាល័យ World Citi Colleges International (WCCI) របស់ប្រទេសហ្វីលីពីន នៅថ្ងៃទី១ តុលា នេះ បានចុះហត្ថលេខាជាផ្លូវការ
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

កម្ពុជា-អាមេរិក បន្តជំរុញឱកាសសិក្សា និងអភិវឌ្ឍជំនាញយុវជននៅសហរដ្ឋអាមេរិក

កម្ពុជា និងសហរដ្ឋអាមេរិក បន្តពង្រីកឱកាសសិក្សាសម្រាប់យុវជនកម្ពុជា តាមរយៈពិព័រណ៍ EducationUSA Fair 2026
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

កម្ពុជាជំរុញការកាត់បន្ថយសំណល់ និងការពារបរិស្ថាន ដើម្បីពង្រឹងភាពស្អាត និងភាពបៃតង

ក្រសួងបរិស្ថានកំពុងជំរុញការកាត់បន្ថយសំណល់តាំងពីប្រភព ការញែក និងកែច្នៃសំណល់ ការទប់ស្កាត់ការបំពុល និងការពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

ទិវាមនុស្សចាស់! សម្តេចធិបតីអំពាវនាវដល់គ្រប់គ្រួសារ បន្តពង្រឹងសីលធម៌ អប់រំកូនចៅឱ្យ​ចេះគោរពមាតាបិតា ជីដូនជីតា និង​ព្រឹទ្ធាចារ្យ

តាមរយៈសារលិខិតចូលរួមអបអរទិវាមនុស្សចាស់ ថ្ងៃទី១ តុលា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ​កម្ពុជា
ចំណេះជីវិត, ព្រឹត្តិការណ៍

រូបមន្តបែងចែកកញ្ចប់សន្សំ ៤ យ៉ាង ដើម្បីកសាងគ្រឹះហិរញ្ញវត្ថុរឹងមាំសម្រាប់យុវជន

ដើម្បីចៀសវាងការធ្លាក់ចូលទៅក្នុងវិបត្តិបំណុល ឬការរស់នៅខ្វះមុខខ្វះក្រោយ ការយល់ដឹងអំពីចំណេះដឹងហិរញ្ញវត្ថុ គឺជាមូលដ្ឋានដែលមិនអាចខ្វះបាន។
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

សហភាពអឺរ៉ុបប្រកាសផ្តល់អាហារូបករណ៍ពេញលេញ Erasmus Mundus ថ្នាក់អនុបណ្ឌិតគោលនយោបាយសាធារណៈ

សម្រាប់និស្សិត ឬមន្ត្រីរាជការកម្ពុជាដែលមានបំណងចង់បន្តការសិក្សាថ្នាក់ឧត្តមសិក្សានៅបណ្តាប្រទេសក្នុងទ្វីបអឺរ៉ុប កម្មវិធីអាហារូបករណ៍
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

ជនរងគ្រោះពីអំពើហិង្សាផ្លូវភេទសម័យខ្មែរក្រហម ២៣៥នាក់ នៅខេត្តកំពត ទទួលបានសំណងក្រៅប្រព័ន្ធតុលាការ ដើម្បីស្តារជីវភាព និងសេចក្តីថ្លៃថ្នូរ

អ្នករស់រានមានជីវិតពីអំពើហិង្សាផ្លូវភេទក្នុងរបបកម្ពុជាប្រជាធិបតេយ្យ (ខ្មែរក្រហម) សរុបចំនួន ២៣៥នាក់ នៅក្នុងខេត្តកំពត ទទួលបានសំណង

ទទួលយកអាថ៍កំបាំងសុខភាព និង សម្រស់

សាកល្បងប្រើ!ម្សៅត្រនាប់កាដូរ

ចុចបាន

Freeកាដូរ

ចុចបាន

FreeRevlon