សៀវភៅ “កម្រងកំណាព្យពីដួងចិត្ត” នឹងជួយបញ្ជ្រាបចំណេះដឹងអប់រំដល់យុវជន :
ភ្នំពេញ ៖ សៀវភៅ “កម្រងកំណាព្យពីដួងចិត្ត” និពន្ធដោយឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី បានសម្ពោធនៅថ្ងៃទី25 ខែមករា ឆ្នាំ 2021 នេះ នៅបណ្ណាគារលក់សៀវភៅម៉ូនូមែនប៊ុក។ ថ្លែងក្នុងពិធីសម្ពោធសៀវភៅ ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី មានប្រសាសន៍ថា និពន្ធសៀវភៅនេះឡើងក្នុងគោលបំណងបញ្ជ្រាបចំណេះដឹងអប់រំ ការលើកទឹកចិត្តការងារ ការធ្វើអាជីវកម្ម ភាពជាអ្នកដឹកនាំ ព្រមទាំងបណ្ដុំចំណេះដឹងផ្សេងៗជាច្រើនទៀតដល់អ្នកអាន។
ឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី បន្តថា រាល់ការបោះពុម្ពសៀវភៅទាំងនេះ គឺទទួលថវិកាមកវិញបានត្រឹមតែ 30ភាគរយប៉ុណ្ណោះ ហើយថវិកាទាំងអស់ដែលបានពីការលក់សៀវភៅនេះនឹងបង្វិលចូលទៅមូលនិធិម៉េងលី. ជេ. គួច សម្រាប់កម្មវិធីសប្បុរសធម៌ចែកអាហារ សង់សាលារៀន ធ្វើផ្លូវនិងសង់ស្ពាន ចែកអំណោយសៀវភៅ និងចែកកង់ដល់សិស្សនុសិស្សជាដើម។
សូមបញ្ជាក់ថា មកទល់នៅពេលនេះឧកញ៉ា គួច ម៉េងលី និពន្ធសៀវភៅបានចំនួនប្រាំបីចំណង ក្នុងនោះមានដូចជា ទី1 “អ្នកជាមនុស្សល្អ ល្អប្រសើរ និងល្អអស្ចារ្យ” ទី2 “ទស្សនៈអាជីវកម្ម គួច ម៉េងលី” ទី3 “ជំនួបតុកាហ្វេ រវាងដុកទ័រ ម៉េងលី និងខ្ញុំ” ទី4 “ភ្នំដងរែក ទីពុំអាចភ្លេច” ទី5 “108 ចក្ខុវិស័យ គួច ម៉េងលី” ទី6 “គំនិតរកស៊ី គួច ម៉េងលី” ទី7 “បណ្ដុំទស្សនៈ គួច ម៉េងលី” និងចុងក្រោយនេះសៀវភៅចំណងជើង “កម្រងកំណាព្យពីដួងចិត្ត”៕
ជីវប្រវត្តិ: លោក ម៉ៅ សំណាង ជាការីនិពន្ធផ្នែកអប់រំ និងជាផលិតករព័ត៌មាននៃ AMS Education ។ លោកមានបទពិសោធន៍ការងារជាអ្នកសារព័ត៌មានវិទ្យុ, ពិធីករ និងជាអ្នករាយការណ៍ព័ត៌មានទូរទស្សន៍, និងជាផលិករប្រព័ន្ធផ្សព្វផ្សាយចម្រុះ។
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
និស្សិតបញ្ចប់ការសិក្សាពី DMC ប្រហែល ១៥% កំពុងបម្រើការងារក្នុងវិស័យសារព័ត៌មាន
ពានរង្វាន់, ព្រឹត្តិការណ៍, យុវជនឆ្នើម
ក្រុមបេក្ខជនសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ដែលមានសមាជិក ៣នាក់សុទ្ធសឹងតែជានារី បានជាប់ជ័យលាភីលេខ១ ក្នុងវគ្គផ្ដាច់ព្រ័ត្រនៃការប្រកួតវោហារស័ព្ទជាក្រុម ស្ដីពី «ឥទ្ធិពលនៃគ្រឿងស្រវឹង»
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
រដ្ឋាភិបាលឥណ្ឌា តាមរយៈស្ថានទូតប្រចាំនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៥ មិថុនា បានប្រគល់អាហារូបករណ៍ដល់និស្សិតជ័យលាភីកម្ពុជា សរុបចំនួន៤១នាក់ ដើម្បីទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
កម្ពុជាបានអំពាវនាវឱ្យសហគមន៍អន្តរជាតិពង្រឹងការអនុវត្តច្បាប់អន្តរជាតិ ដើម្បីការពារកុមារក្នុងជម្លោះប្រដាប់អាវុធ ខណៈបានជម្រាបទៅកាន់វេទិកាអង្គការសហប្រជាជាតិថា កុមារជាង ៦,៤០០នាក់ នៅកម្ពុជានៅតែស្ថិតក្នុងស្ថានភាព…
ចំណេះជីវិត, ព្រឹត្តិការណ៍
លោកអ្នកប្រាកដជាធ្លាប់បានឮដំបូន្មានជាញឹកញាប់មកហើយថា ត្រូវញ៉ាំទឹកឱ្យបានយ៉ាងហោចណាស់ ៨ កែវក្នុងមួយថ្ងៃ ដើម្បីឱ្យខួរក្បាល និងរាងកាយដំណើរការបានល្អ…
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
ដើម្បីចូលរួមចំណែកក្នុងការជំរុញ និងអភិវឌ្ឍសមត្ថភាពយុវជនកម្ពុជាឱ្យកាន់តែមានភាពច្នៃប្រឌិត និងទាន់សម័យកាល ពេលនេះកម្មវិធី «ក្លឹបសហគ្រិនវិទ្យាល័យ» បានប្រកាសបើកទទួលពាក្យចូលរួមពីសិស្សានុសិស្សទូទាំងប្រទេស…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
ក្នុងទិវាជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទ «រួមគ្នាឆ្លើយតបគ្រឿងញៀនក្នុងបរិបទថ្មីប្រកបដោយភាពច្នៃប្រឌិត» នាព្រឹកថ្ងៃទី២៥ ខែមិថុនា នៅសាលមហោស្រពកោះពេជ្រ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន …
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
កម្ពុជាបានបោះជំហានថ្មីមួយក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងការអភិវឌ្ឍធនធានមនុស្ស ដោយដាក់ឱ្យអនុវត្តជាផ្លូវការនូវ «កម្មវិធីភាពជាអ្នកដឹកនាំរបស់ក្មេងស្រី ឆ្នាំ២០២៦-២០៣០» ក្នុងគោលបំណងបណ្តុះក្មេងស្រីឱ្យក្លាយជា…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
ស្របពេលមានការជជែកវែកញែកយ៉ាងក្តៅគគុកជុំវិញការចែករំលែកមាតិកាមិនសមហេតុផលពីសំណាក់អ្នកផលិតមាតិកា (Content Creator) មួយចំនួននៅលើបណ្តាញសង្គម អ្នកជំនាញកិច្ចការសង្គម បានដាស់តឿនដល់អ្នក…
ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
ការមានសញ្ញាបត្របរិញ្ញាបត្រ ៤ ឆ្នាំ មិនមែនជាលក្ខខណ្ឌចាំបាច់សម្រាប់ទទួលបានការងារដែលមានប្រាក់ខែខ្ពស់នៅសហរដ្ឋអាមេរិកទៀតឡើយ ខណៈទិន្នន័យថ្មីបង្ហាញថា មានការងាររហូតដល់ ៣០ ប្រភេទ ដែលអាចរកចំណូលបាន…