គន្លឹះ ៣ ក្នុងការគ្រប់គ្រងថវិកាឱ្យមានប្រសិទ្ធភាព ដើម្បីបង្កើនផលិតភាពនៃការសិក្សា

ការសន្សំប្រាក់កាស ជាចំណែកមួយជួយឱ្យការប្រើប្រាស់ថវិកាបានល្អ ហើយនៅពេលដែលអ្នក​បានរៀបចំកញ្ចប់ថវិកាបានរៀបរយ ឬមានទម្លាប់ក្នុងការតាមដានការចាយវាយជាទៀងទាត់ កត្តាទាំងអស់នេះក៏បានបង្កើនលទ្ធផលនៃការសិក្សាបានល្អ និងការស់នៅដែលមានភាពសមរម្យផងដែរ។ ប៉ុន្តែជាដំបូង អ្នកត្រូវដឹងឱ្យជាក់អំពីបុព្វហេតុនៃការសន្សំជាមុនសិនថា តើអ្វីទៅជាវត្ថុបំណងដែលត្រូវការលុយសន្សំ ហើយវាមានភាពសំខាន់កម្រិតណា? ឧទាហរណ៍គោលដៅគឺការរស់នៅទីក្រុង! ដូច្នេះការសន្សំគឺដើម្បីមករស់នៅទីក្រុង។

តាមរយៈ UCAS បានបង្ហាញអំពីការប្រើប្រាក់កាសឱ្យបានល្អដើម្បីបង្កើនផលិតភាពនៃការសិក្សា ៖

១. មានផែការហិរញ្ញវត្ថុ ៖ ផែនការហិរញ្ញវត្ថុបានបង្កើនទំនុកចិត្តដល់សិស្សក្នុងការចាប់ផ្តើមសិក្សានៅ​មហាវិទ្យាល័យ ហើយជំហាននៃការធ្វើផែនការ​នេះ មិនមែនត្រូវសន្សំលុយ ឬរក្សាលុយទាំងអស់នោះទេ គឺមានន័យថា ដឹងពីទំហំនៃតម្រូវការចំណាយផ្ទាល់ខ្លួន ធ្វើយ៉ាងណាកុំចាំដល់ចាយលុយអស់ហើយ ទើបរកមើលវិក័យប័ត្រចាស់ៗថា តើបាត់លុយទៅណា?

២. រកមើលកម្មវិធីដែលគាំទ្រដោយរដ្ឋាភិបាល ៖ ការស្វែងរកកញ្ចប់ជំនួយពីរដ្ឋាភិបាលផ្ទាល់ មិនថា ជាការរៀនជំនាញ ឬការសិក្សាមហាវិទ្យាល័យរយៈពេលបួនឆ្នាំនោះទេ វាបានជួយសម្រាលបន្ទុកយ៉ាងច្រើនទៅកាន់ការចាយវាយ ជាងនេះទៅទៀតវាក៏ជាឱកាសមួយក្នុងការសម្រួចជំនាញឱ្យចំតម្រូវការជាក់ស្តែងក្នុងសង្គមផងដែរ ព្រោះកញ្ចប់ថវិកាដែលផ្តល់ឱ្យដោយរដ្ឋាភិបាលដើម្បីបង្កើនភាពរីកចម្រើនក្នុងសង្គមផង និងជាការបំពេញភាពខ្វះចន្លោះនៃជំនាញណាមួយផង។

៣. ធ្វើការក្រៅម៉ោង ៖ ដើម្បីរៀនឱ្យមានប្រសិទ្ធភាពទៅបាន ត្រូវការពេលវេលាសមស្របមួយក្នុងការស្វ័យសិក្សា ប៉ុន្តែចុះបើជីវភាពមិនអំណោយផល នោះសិស្សក៏គ្មានជម្រើសអ្វីក្រៅពីធ្វើការបន្ថែមដែរ ប៉ុន្តែក្នុងនាមជានិស្សិតក្នុងកម្រិតដំបូងៗក៏គួរផ្តល់អាទិភាពក្នុងការកសាងគ្រឹះឱ្យរឹងមាំ បើត្រូវធ្វើការ គួរស្វែងរកការងារក្រៅម៉ោង ឬការងារដែលប្រើពេលខ្លីៗ ដើម្បីសល់ពេលវេលាក្នុងការសិក្សាឱ្យបានពេញលេញ៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រៀនជំនាញធុរកិច្ចភេសជ្ជៈ ឥតគិតថ្លៃ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/06/2025

តាមរយៈកម្មវិធី TVET 1.5M របស់រាជរដ្ឋាភិបាល វិទ្យាស្ថានជាតិពហុបច្ចេកទេស​អង្គរ ដែលមានទីតាំង​ស្ថិត​នៅ​ក្នុងក្រុងសៀមរាប បានប្រកាស​ផ្តល់​អាហារូបករណ៍​ក្នុងការ​សិក្សា​ជំនាញធុរកិច្ចភេសជ្ជៈ​ដោយ​ឥតគិតថ្លៃ ទៅដល់យុវជន និង​​អ្នក​កំពុង​ត្រូវការ​ជំនាញ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញសុរិយោដី និងអភិរក្ស ១០០% និង៥០% នៅសាកលវិទ្យាល័យអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យអន្តរជាតិ(IU) ចំនួន២៧កន្លែងសម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្ដល់ជូន...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចក្ខុគិលានុបដ្ឋាក នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/02/2025

សាកលលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល នឹងធ្វើការជ្រើសរើសនិស្សិតចូលសិក្សាថ្នាក់បរិញ្ញាបត្រចក្ខុគិលានុបដ្ឋាក ជំនាន់ទី៩ ចំនួន៥០នាក់ ដោយក្នុងនោះនឹងផ្ដល់អាហារូបករណ៍ចំនួន៥កន្លែងពីកម្មវិធីអាហារូបករណ៍ The Fred Hollows Foundation...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសគុយវ៉ែតពីកម្មវិធីអាហារូបករណ៍ WMI ឆ្នាំសិក្សា ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/07/2025

កម្មវិធីអាហារូបករណ៍ Wells Mountain Initiative 2026 (WMI) នឹងបើកទទួលពាក្យស្នើអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិ នាខែធ្នូខាងមុខនេះ។ WMI នឹងផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារផ្ដល់ការសិក្សាជំនាញបច្ចេកទេសឥតគិតថ្លៃចំនួន៩០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/03/2023

វិទ្យាស្ថានបពហុច្ចេកទេសខេត្តព្រះវិហារប្រកាសជ្រើសរើសសិក្ខាកាមចូលសិក្សាជំនាញបច្ចេកទេសចំនួន៩០កន្លែង ។ ជំនាញដែលវិទ្យាស្ថាន...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ផ្នែកវិស័យអាកាសចរណ៍ នៅសាកលវិទ្យាល័យ Qatar Airway 2025 

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/04/2025

កម្មវិធីអាហារូបករណ៍ Qatar Airway University Undergraduate Scholarship 2025 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Qatar Airway សម្រាប់ឆ្នាំសិក្សា២០២៥។ 

បណ្ដុំអាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យ American University of Dubai ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/01/2026

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម ពីបណ្ដុំអាហារូបករណ៍ជាច្រើនដែលផ្ដល់ឱ្យពេញលេញ និងដោយផ្នែក។ កម្មវិធីសិក្សាផ្ដល់ឱ្យតាមរយៈអាហារូបករណ៍...

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Manitoba ប្រទេសកាណាដា ឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/06/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សាពីកម្មវិធីអាហារូបករណ៍ U of Manitoba Scholarship for International Students 2025-2026 នៅប្រទេសកាណាដា។ អាហារូបករណ៍ផ្ដល់ការសិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជានខ្ពស់ និងថ្នាក់បណ្ឌិត។