៤សកម្មភាព ដែលជួយដល់សុខភាពផ្លូវចិត្ត

នៅពេលដែលយើងមានអារម្មណ៍មិនល្អចំពោះខ្លួន​ឯង រួមទាំងមិនសូវមានថាមពល នោះការគិតគូអំពីសុខភាពផ្លូវចិត្ត ដែលវានឹងជាចំណែកមួយត្រូវចាត់ជាអាទិភាព។ តាមគេហទំព័រ The Messenger មានសកម្មភាពសាមញ្ញៗចំនួន៤ ដែលអាចជួយ​ឱ្យ​សុខភាពផ្លូវចិត្តរបស់យើង​កាន់តែល្អ៖

១. ចាប់ផ្តើមពីតូចដោយភាពឈ្លាសវៃ ៖ មានមនុស្សជាច្រើនបានបង្កើតគោលដៅ ដែលមានភាពជាក់លាក់ដើម្បីពង្រឹងភាពលូតលាស់របស់ពួកគេ មិនថាចំពោះការអភិវឌ្ឍសុខភាពរាងកាយ សុខភាពផ្លូវចិត្ត ស្ថេរភាពនៃហិរញ្ញវត្ថុ និងរឿងរ៉ាវជាច្រើនទៀតក្នុងការបង្កើនភាពនឹងធឹន ដែលចំណុចទាំងនេះ វាពិតជាសំខាន់មែន ប៉ុន្តែយ៉ាងណាត្រូវដាក់ការកំណត់ ឬចាប់ផ្តើមក្នុងគោលដៅតូចៗ។ ការចាប់ផ្តើមដោយវិធីនេះវាជួយឱ្យយើងមានអារម្មណ៍វិជ្ជមានមកកាន់ខ្លួនឯង ដោយពេលខ្លះ គ្រាន់តែដើរយឺតៗ ក្នុងបរិយាកាសដែលមានខ្យល់អាកាសត្រជាក់បរិសុទ្ធ ក៏អាចជួយឱ្យអ្នកកាន់តែមានអារម្មណ៍ផ្តោតជាងមុន មានភាពនឹងនរ ហើយនឹងស្ថេរភាពជាងមុន ដែលវាមានភាពសំខាន់ក្នុងការបង្កើតផែនការឱ្យកាន់តែមានភាពជោគជ័យ។

២. មិនដាក់សម្ពាធចំពោះខ្លួន​ឯងពេក ៖ របៀបដែលយើងនិយាយទៅកាន់ខ្លួនឯង គឺមានច្រើនវិធីសាស្រ្ត ហើយវាក៏អាចឆ្លុះបញ្ចាំងអំពីសមត្ថភាពក្នុងការសម្រេចគោលដៅ។ បន្ថែមពីនោះ ក៏នឹងនាំឱ្យមានការផ្តោតលើអកប្បកិរិយាល្អ រួមនឹងការសម្របខ្លួនក្នុងមជ្ឈដ្ឋានថ្មីៗ ដោយការព្យាយាមកត់សម្គាល់អំពីរបៀបដែលអ្នកនិយាយទៅកាន់ខ្លួនឯង ជាពិសេសទាក់ទងនឹងអ្វីដែលអ្នកចង់ឱ្យខ្លួនឯងកាន់តែមានការផ្លាស់ប្តូរ។

៣. ស្វែងរកប្រព័ន្ធគាំទ្រដែលមានបច្ចេកទេសពន្យល់លម្អិត ៖ វីធីដ៏ល្អមួយក្នុងការធ្វើឱ្យមានការរស់នៅមួយប្រកបដោយភាពបត់បែន និងការផ្លាស់ប្តូរទៅរកភាពវិជ្ជមាន គឺការទទួលបានសេចក្ដីគាំទ្រមួយដែលមានភាពច្បាស់លាស់ មិនថាអ្នកដែលមានវិជ្ជាជីវៈ មានជំនាញ និងអ្នកដែលទុកចិត្តបំផុតនោះទេ ឬក៏វិនិយោគពេលវេលាជាមួយគ្រូបង្វឹកណាម្នាក់ដើម្បីបង្កើតគោលដៅ ដែលមានភាពច្បាស់លាស់ និងចាប់ផ្តើមកំណត់វិន័យដើម្បីពង្រឹងទម្លាប់ ឬការផ្លាស់ប្តូរទៅរកសកម្មភាពល្អៗ។

៤. ឆ្លៀតពេលធ្វើសកម្មភាពថែទាំខ្លួនឯង ៖ យើងបានវិនិយោគ ពេលជាច្រើនក្នុងការចំណាយទៅនឹងកិច្ចការនៅខាងក្រៅ ដើម្បីឱ្យឆ្លើយតបនឹងទំនួលខុសត្រូវ កាតព្វកិច្ច ក៏ដូចជាតម្រូវការចាំបាច់នានា។ ដូច្នេះការឆ្លៀតពេលខ្លះៗ ធ្វើសកម្មភាពដែលចាំបាច់សម្រាប់ខ្លួនឯង ទោះបីក្នុងពេលវេលាតិចតួចស្ដួចស្ដើងក៏ដោយដើម្បីមានឱកាសធ្វើរាល់សកម្មភាពដែលអ្នកចង់ធ្វើបានខ្លះ។ ឧទាហរណ៍ដូចជា ចំណាយពេល១០នាទីសម្រាប់ដើរទៅវិញទៅមក ដើម្បីធ្វើឱ្យរាងកាយមានចលនា និងមានភាពធូរស្រាល ឬក៏រាំនិងច្រៀងអំពីចម្រៀងដែលអ្នកចូលចិត្ត ឬក៏ស្តាប់ភ្លេងដែលជួយឱ្យចិត្តមានភាពជ្រះស្រឡះជាដើម៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ស្រាវជ្រាវនៅសាកលវិទ្យាល័យ Caltech នារដូវក្តៅឆ្នាំ 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/01/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ស្រាវជ្រាវនៅ California Institute of Technology នៃសាកលវិទ្យាល័យ Caltech សហរដ្ឋអាមេរិក នារដូវក្ដៅសម្រាប់ឆ្នាំសិក្សា២០២៥...

វិទ្យាស្ថានជាតិពហុបច្ចេកទេស​តេជោសែន ជ្រើសរើសយុវជនជាង២ពាន់នាក់ ចូលរៀន​ជំនាញបច្ចេកទេស​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/05/2026

ក្រោម​កម្មវិធី TVET 1.5M វិទ្យាស្ថានជាតិពហុបច្ចេកទេស​តេជោសែន កំពុងប្រកាស​ជ្រើសរើស​យុវជន​​ និង​សាធារណៈជនទូទៅ សរុបចំនួន ២៣៤០នាក់ ឱ្យចូលរៀន​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ (TVET) ក្នុងកម្រិតសញ្ញាបត្របច្ចេកទេស

អាហារូបករណ៍ ស សុខា ១០០កន្លែងនៅសាកលវិទ្យាល័យឯកទេសនៃកម្ពុជា ខេត្តបាត់ដំបង ឆ្នាំ២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/01/2023

ឱកាសទទួលបានអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា ខេត្តបាត់ដំបង ចំនួន១០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២២-២០២៣...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលអូទ្រីសសម្រាប់ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/07/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលអូទ្រីស ប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសអូទ្រីស សម្រាប់ឆ្នាំសិក្សា២០២៦។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលរុស្ស៉ី ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/06/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលរុស្ស៉ី ប្រកាសបើកទទួលពាក្យអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅក្នុងប្រទេសរុស្ស៉ី សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

ឱកាសសិក្សាអាហារូបករណ៍សម្រាប់វគ្គសិក្សារដូវក្ដៅនៅប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/11/2024

ឱកាសសិក្សាអាហារូបករណ៍សម្រាប់វគ្គសិក្សានារដូវក្ដៅក្នុងប្រទេស អាល្លឺម៉ង់ឆ្នាំសិក្សា២០២៥ ពីកម្មវិធី DAAD University Summer Courses 2025 ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ដោយការសិក្សា...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាល Hubei

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/05/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាល Hubei ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Hubei សាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា Huazhong និង សាកលវិទ្យាល័យភូមិសាស្ត្រចិន បានប្រកាស​ផ្តល់អាហារូបករណ៍...

CGTI កម្ពុជាផ្ដល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់ចំនួន១១០កន្លែងសម្រាប់​ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/01/2023

វិទ្យាស្ថានបណ្ដុះបណ្ដាលវិស័យកាត់ដេរនៅកម្ពុជា ហៅកាត់ថា CGTI បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់ចំនួន១១០កន្លែង...

វិទ្យាស្ថានសិក្សា​បច្ចេកទេស​ធនាគារ ផ្តល់អាហារូបករណ៍ ១០០% ដល់និស្សិត​ដែលមានគ្រួសារ​ជាយុទ្ធជនពលីជីវិត​ដើម្បីបុព្វហេតុការពារជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/07/2025

ដើម្បីចូលរួមចំណែកជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​អភិវឌ្ឍ​ធនធាន​ម​នុស្ស និង​ចូលរួម​សម្រាល​បន្ទុកហិរញ្ញវត្ថុ​ក្នុងគ្រួសារយុទ្ធជន​ពលី វិទ្យាស្ថាន​សិក្សា​បច្ចេកទេស​ធនាគារ (វ.ប.ធ.) បានប្រកាស​ផ្តល់អាហារូបករណ៍...