មន្រ្តីជាន់ខ្ពស់អគ្គនាយកដ្ឋានយុវជន ៖ ការបោះជំរំយុវជន ជាឱកាសបង្កើតទំនាក់ទំនង បំផុសគំនិត និងជំរុញលើកទឹកចិត្ត

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

យុវជនរាប់រយនាក់​​មក​ពី​គ្រប់តំបន់​កំពុងតែជួបជុំគ្នានៅ​ក្បែរ​ជើងភ្នំគូលែន ក្នុងស្រុក​បន្ទាយស្រី ខេត្ត​សៀមរាប ក្នុង​កម្មវិធីបោះជំរំជាសកលលើកទី១០ ក្រោមប្រធានបទ “យុវជន និងមរតកសន្តិភាព៖ ទស្សនាសៀមរាប ឆ្នាំ២០២៤” ដែល​ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦-២១ ធ្នូ ។ មន្រ្តីជាន់ខ្ពស់​អគ្គនាយកដ្ឋាន​យុវជន​និយាយថា ការបោះជំរំយុវជនជាសកល ជាឱកាសបង្កើតទំនាក់ទំនង បំផុសគំនិត ជំរុញលើកទឹកចិត្តយុវជនឱ្យទទួលបានចំណេះដឹងថ្មីៗ។

លោក រស់ ភារៈ តំណាងគណៈកម្មការរៀបចំកម្មវិធី មានប្រសាសន៍ថា តាមរយៈការចូលរួមក្នុងការបោះជំរំ យុវជនជាសមាជិកជំរំ នឹងទទួលបាននូវការអភិវឌ្ឍសមត្ថភាព និងបំណិនផ្នែកបច្ចេកវិទ្យាព័ត៌មាន ឌីជីថល ការបង្កើតគំនិតថ្មី និងឱកាសភ្ជាប់បណ្តាញទំនាក់ទំនង ស្មារតីសហគ្រិនភាព ភាពជាអ្នកដឹកនាំ ចូលរួមលើកស្ទួយផ្សព្វផ្សាយវិស័យទេសចរណ៍ វប្បធម៌ ពង្រឹងកាយសម្បទា ស្មារតីមនុស្សធម៌ ចរិយាធម៌ សុខភាពផ្លូវចិត្ត យល់ពីហានិភ័យនៃការប្រើប្រាស់ហិរញ្ញវត្ថុ ដោយមិនមានមូលដ្ឋានច្បាស់លាស់ ពិសេស ស្វែងយល់ពីដំណើរស្វែងរក «សន្តិភាព» ដែលមានតម្លៃមិនអាចគណនាបានជូនជាតិមាតុភូមិ។

លោក រស់ ភារៈ តំណាងគណៈកម្មការរៀបចំកម្មវិធីបោះជំរំយុវជនជាសកល លើកទី១០  

បើតាមលោក រស់ ភារៈ កម្មវិធីបោះជំរុំ​រយៈពេល​១សប្តាហ៍នេះ យុវជន​នឹង​ត្រូវ​ចូលរួមសកម្មភាពជាច្រើនដូចជា កម្មវិធីសប្បុរសធម៌, ការ​សិក្សា​ស្វែង​យល់អំពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ​នៅខេត្តសៀមរាប ជាពិសេសនៅក្នុងស្រុកបន្ទាយស្រី, ការ​ចូលរួមសកម្មភាពជាមួយសាលាពលទាហានទី៤ ក៏​ដូចជា​ការ​ស្តាប់ ការសិក្សា​រៀនសូត្រនូវ​ចំណេះដឹងថ្មីៗពាក់ព័ន្ធទៅនឹងប្រវត្តិសាស្រ្ត ទេសចរណ៍ជាដើម។

ក្នុង​ពិធីបើកជាផ្លូវការ ការបោះជំរំយុវជនជាសកលលើកទី១០ លោកស្រី ទេព ស៊ីណាត អគ្គនាយករង នៃអគ្គនាយកដ្ឋានយុវជន បានថ្លែង​ដោយកោតសរសើរចំពោះការខិតខំប្រឹងប្រែង របស់ថ្នាក់ដឹកនាំ ក្រុមការងារ អគ្គនាយកដ្ឋានយុវជន និងយុវជន ស្ម័គ្រចិត្ត ចំពោះការរៀបចំកម្មវិធីប្រកបដោយគុណតម្លៃនេះ។ ជាមួយគ្នាលោកស្រីក៏​សូមឱ្យការបោះជំរំនេះ ក្លាយជាឱកាសនៃការបង្កើតទំនាក់ទំនង បំផុស ជំរុញ និងលើកទឹកចិត្ត។

អ្នកស្រី ទេព ស៊ីណាត អគ្គនាយករង នៃអគ្គនាយកដ្ឋានយុវជន

“នៅពេលដែលប្អូនៗត្រឡប់ទៅវិញ ខ្ញុំសង្ឃឹមថា ប្អូនៗនឹងនាំយកទៅជាមួយមិនគ្រាន់តែអនុស្សាវរីយ៍ល្អៗ ថែមទាំងស្មារតីទទួលខុសត្រូវថ្មីមួយ គឺបេសកកម្មកសាងសង្គមមួយដែលធ្វើឱ្យសន្តិភាពមិនមែនត្រឹមតែជាក្តីសុបិនប៉ុណ្ណោះទេ គឺជាសន្តិភាពដែល មានពិតតាមរយៈ សកម្មភាព របស់ ប្អូនៗផ្ទាល់”

បើតាម​បណ្តាញផ្លូវការ​របស់​ជំរំយុវជន​ជាសកល ក្នុងរយៈពេល​ប៉ុន្មានថ្ងៃមកនេះ នៃការ​បោះជំរំជា​សាកលលើកទី១០ យុវជនបានរៀន​អំពី​ការ​ប្រើប្រាស់​ហិរញ្ញវត្ថុ, ចូលរួម​កិច្ច​ពិភាក្សា​ពី​ការ​អភិវឌ្ឍមូលធន​យុវជន តាមរយៈ​ការងារ​ស្ម័គ្រចិត្ត, ចូលរួមចែករំលែកក្តីស្រឡាញ់​ជាមួយ​សិស្សានុសិស្ស​នៅ​សាលា​បឋមសិក្សា​ថ្មជល់, ស្វែង​យល់ពីការ​ទស្សនា​សៀមរាប ក៏​ដូចជា​ស្តាប់ឱវាទអប់រំចរិយាធម៌ ពី​សម្តេចព្រះព្រហ្មរតនមុនី ពិន សែម ឧត្តម​ប្រឹក្សា​គណៈសង្ឃនាយក​គណៈមហានិកាយ សមាជិកថេរសភាសង្ឃ នៃព្រះរាជាណាចក្រកម្ពុជា និង​ជា​ចៅអធិការវត្តព្រះរាជបូណ៌ ជាដើម៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍៥០% និង១០០% នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/10/2023

ឱកាសសិក្សាអាហារូបករណ៍៥០% និង១០០% នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាសម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍១០០% ផ្ដល់ជូនសម្រាប់ថ្នាក់បរិញ្ញាបត្ររយៈ....

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Australia Awards ២០២៤នៅប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/02/2024

កម្មវិធីអាហារូបករណ៍ Australia Awards ប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យល្បីៗក្នុងប្រទេសអូស្ត្រាលី...

ACE​ ​ផ្តល់​អាហារូបករណ៍​ ​100​% ​ចំនួន​ ​៣៤​ ​កន្លែង​សម្រាប់​ការ​សិក្សា​ភាសា​អង់គ្លេស​រយៈពេល​មួយ​ឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/07/2026

​មជ្ឈមណ្ឌល​អូស្ត្រាលី​សម្រាប់​ការ​បណ្តុះបណ្តាល ​(​ACE​) ​បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​សិក្សា​ភាសា​អង់គ្លេស​ ​១០០​% ​ចំនួន​ ​៣៤​ ​រង្វាន់​ សម្រាប់​រយៈពេល​មួយ​ឆ្នាំ​ពេញ​ ​ជូន​ដល់​សិស្សានុសិស្ស​កម្ពុជា

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Prince of Songkla ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/04/2025

មហាវិទ្យាល័យវិទ្យាសាស្ត្រ នៃសាកលវិទ្យាល័យ Prince of Songkla ប្រកាសជ្រើសរើសនិស្សិតនិស្សិតបរទេស​ក្នុងការ​សិក្សាតាមរយៈអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាឆ្នាំ២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

អាហារូបករណ៍ជំនាញបច្ចេកទេស និងវិជ្ជាជីវៈ១ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/02/2025

វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន កំពុងប្រកាសជ្រើសរើស សិស្ស និងសាធារណជនទៅរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ជាច្រើនកន្លែងសម្រាប់ថ្នាំសិក្សាថ្មី ក្នុងកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ ។

ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបករណ៍នៅសិក្សា​នៅប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/12/2023

ក្រសួងអប់រំ​ យុវជន និងកីឡា ប្រកាសប្រឡងអាហារូបករណ៍ជ្រើសរើសសិស្ស និស្សិត និងមន្ត្រីរាជធការកម្ពុជាទៅសិក្សានៅប្រទេសថៃក្រោមអាហារូបករណ៍ ព្រះអង្គម្ចាស់ក្សត្រីយ័មហាចក្រីសិរិថន។ អាហារូបករណ៍...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ ENS de Lyon ប្រទេសបារាំងឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 10/09/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ ENS de Lyon ចំនួន២០កន្លែងពីកម្មវិធីអាហារូបករណ៍ Ampere Scholarship ក្នុងឆ្នាំសិក្សា២០២៥។ ជំនាញដែលអាហារូបករណ៍ផ្ដល់ជូនរួមមាន ផ្នែកវិទ្យាសាស្ត្រពិត ផ្នែកសិល្បៈ និងផ្នែកមនុស្សសាស្ត្រ និងសង្គមសាស្ត្រ។

ឱកាសសិក្សាអាហារូបករណ៍៥០% សម្រាប់វគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈពន្ធដារជំនាន់ទី១៨

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/10/2023

អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុប្រកាសផ្ដល់អាហារូបករណ៍៥០% ចំនួន១០០កន្លែងនៅសាលាជាតិពន្ធដារ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្ស-និស្សិត ....



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *