សាកលវិទ្យាល័យភូមិន្ទភ្នំពេញ រៀបចំ​ការ​ប្រកួតសំណេរ​ពានរង្វាន់អប់រំពេញមួយ​ជីវិត ជំរុញ​យុវជន​ឱ្យ​យល់ពីតម្លៃ​ នៃកិច្ច​ការ​សង្គម

ភ្នំពេញ- ដេប៉ាតឺម៉ង់អប់រំពេញមួយជីវិត នៃមហាវិទ្យាល័យអប់រំ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ នឹងរៀបចំការប្រកួតប្រជែងផ្នែកសំណេរ ពានរង្វាន់អប់រំពេញមួយជីវិត លើកទី១ ឆ្នាំ២០២២ ។ ការប្រកួតប្រជែងផ្នែកសំណេរនេះ ធ្វើឡើងក្នុងគោលបំណង លើកទឹកចិត្ត និងជំរុញឱ្យយុវជនខ្មែរចូលរួម និងយល់តម្លៃនៃកិច្ចការសង្គម បណ្ដុះស្មារតីឱ្យយុវជនខ្មែរគោរពស្រឡាញ់គ្នា និងធ្វើការងារជាក្រុម ផ្ដល់ឱកាសឱ្យយុវជនខ្មែរបង្ហាញស្នាដៃ និងគំនិតច្នៃប្រឌិត និងចូលរួមលើកកម្ពស់វិស័យតែងនិពន្ធតាមរយៈការប្រកួតប្រជែងស្នាដៃ។

សម្រាប់​លក្ខខណ្ឌចូលរួម គឺជាសិស្សានុសិស្សកំពុងសិក្សាថ្នាក់មធ្យមសិក្សាទុតិយភូមិថ្នាក់ទី១០ ដល់ ថ្នាក់ទី១២ឆ្នាំសិក្សា២០២១-២០២២។ ត្រូវសរសេរសំណេរជាក្រុមដែលមានសមាជិកចំនួន ៣នាក់ក្នុងមួយក្រុម។ លើសពីនេះ ជាស្នាដៃរបស់ក្រុមមិនធ្លាប់បោះពុម្ព និងមិនធ្លាប់ប្រកួតប្រជែងកន្លងមក។

សម្រាប់ខ្លឹមសារ បេក្ខជនត្រូវបកស្រាយស្របតាមប្រធានបទ “ការសិក្សាពេញមួយជីវិតបានដើរតួយ៉ាងសំខាន់ក្នុងការផលិតធនធានមនុស្សប្រកបដោយសមត្ថភាពក្នុងការជម្រុញឱ្យប្រទេសកម្ពុជាក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ត្រឹមឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០”។ ក្នុងនោះ​ការសរសេរត្រូវគោរពតាមលំនាំ “តែងសេចក្តីបែបពន្យល់” និងផ្តោតលើហេតុនិងផល ព្រមទាំងបង្ហាញពីសេចក្តីសង្ឃឹម របស់ក្រុមផ្ទាល់ទៅលើអនាគតខ្លួនឯង សង្គម និងប្រទេសជាតិ។ លើសពីនេះ ការបរិយាយត្រូវគោរពតាមលំនាំនៃគោលការណ៍តែងសេចក្តី និងមានការពន្យល់លើពាក្យគន្លឹះពេញលេញ និងច្បាស់លាស់ ដោយមានអំណះអំណាងត្រឹមត្រូវ។

ចំពោះអត្ថប្រយោជន៍នៃការប្រកួតសំណេរ ម្ចាស់ជ័យលាភីនឹងទទួលបានបណ្ណសរសើរ ប្រាក់ឧបត្ថម្ភ ហើយស្នាដៃជ័យលាភីនឹងត្រូវបោះពុម្ពជាសៀវភៅដោយដេប៉ាតឺម៉ង់អប់រំពេញមួយជីវិត។

បេក្ខជនដែលចាប់អារម្មណ៍អាចផ្ញើស្នាដៃសំណេរមក ដេប៉ាតឺម៉ង់អប់រំពេញមួយជីវិត បន្ទប់លេខ ២១០B អាគារA ជាន់ទី២ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដោយវេចខ្ចប់ក្នុងស្រោមសំបុត្របិទជិត ឬ ផ្ញើមកជាទម្រង់ PDF តាមប្រព័ន្ធអេឡិចត្រូនិកតេឡេក្រាមតាមរយៈលេខទូរសព្ទ 081 242 890 / 017 903 212 ឬផ្ញើតាមសារអេឡិចត្រូនិច chantream@gmail.com ។ កាលបរិច្ឆេទផុតកំណត់ទទួលស្នាដៃ នៅត្រឹមរសៀល ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ១៦: ៣០នាទី៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ KOICA’s 2026 សម្រាប់មន្រ្តីរាជការ​កម្ពុជា សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅប្រទេសកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/11/2025

កម្មវិធីអាហារូបករណ៍ KOICA (SP) ដែលត្រូវបានបង្កើតឡើងដើម្បីបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំដល់នៅក្នុងប្រទេសដៃគូ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម នៃប្រទេសកំណើតរបស់ខ្លួន...

អាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៧២កន្លែងនៅប្រទេសវៀតណាម

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 13/09/2024

ឱកាសសិក្សាអាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៧២កន្លែងនៅប្រទេសវៀតណាមរយៈពេល៤ឆ្នាំសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ភាគីវៀតណាមផ្ដល់ជូន និងរ៉ាប់រងលើថ្លៃសិក្សា ការស្នាក់នៅ និងការហូបចុក...

វេសឡាញសហការជាមួយសាកលវិទ្យាល័យ DPU ប្រទេសថៃ ផ្តល់ឱកាសសិក្សា និងអាហារូបករណ៍ដល់សិស្សានុសិស្សកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/11/2024

បណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប និងសាកលវិទ្យាល័យ Dhurakij Pundit (DPU) ប្រទេសថៃ កាលពីពេលថ្មីៗនេះ បានចុះ MoU ជាមួយគ្នា ក្នុងការផ្តល់ឱកាសសិក្សា និងអាហារូបករណ៍ដល់សិស្សានុសិស្សកម្ពុជា ដែលមានបំណង...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ ជ្រើសរើសយុវជនចូលរៀនជំនាញ​ឥតគិតថ្លៃចំនួន ១២៦០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/08/2024

ជាឱកាសសម្រាប់​បងប្អូនប្រជាពលរដ្ឋ យុវជន យុវនារី កម្មករ កម្មការិនី និងជនចំណាកស្រុក​ដែល​មក​ពី​គ្រួសារ​ក្រីក្រ គ្រួសារ​ងាយរងហានិភ័យ គ្រួសារ​ដែល​មានបណ្ណសម្គាល់ជនមានពិការភាព មានបណ្ណមូលនិធិសមធម៌សុខាភិបាល...

អាហារូបករណ៍​ថ្នាក់ភាសា ​នៅ​ប្រទេសចិន សម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/05/2023

សមាគមនិស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិតកម្ពុជា បានប្រកាស​អំពី​អាហារូបករណ៍ថ្នាក់ភាសា សិក្សា​នៅ​ប្រទេស​ចិន រយៈពេល​១ឆ្នាំ។...

ឱកាសសិក្សាអាហារូបករណ៍ Stamp Scholarship ២០២៣ នៅសាកលវិទ្យាល័យ Miami សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/06/2023

កម្មវិធីអាហារូបករណ៍ Stamp Scholarship ២០២៣ ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា នៅសាកលវិទ្យាល័យ Miami សហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៣ ។...

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី ជ្រើសរើសយុវជនចូលរៀនជំនាញវិជ្ជាជីវៈចំនួន៣៨៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/12/2023

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរីប្រកាសជ្រើសរើសយុវជនចូលសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈចំនួន៣៨៥កន្លែងសម្រាប់ឆ្នាំសិក្សា...

អាហារូបកណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/08/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈវគ្គខ្លីនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ សម្រាប់យុវជន យុវនារី ឥតគិតថ្លៃក្នុងវគ្គសិក្សាថ្មី។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាសម្រាប់យុវជន យុវនារី មកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ កម្មករនិយោជិតនៃសេដ្ឋកិច្ច...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពី Erasmus University Rotterdam នៅប្រទេសហូឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/01/2026

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាលាគ្រប់គ្រង Rotterdam នៃសាកលវិទ្យាល័យ Rotterdam ប្រទេសហូឡង់ ពីកម្មវិធីអាហារូបករណ៍ Erasmus ឆ្នាំសិក្សា២០២៦-២០២៧។