ទីភ្នាក់ងារសុខុមាលភាពកុមារ ជួយកុមារចំនួន១លាន៥សែននាក់ ទទួលបានទឹកស្អាត អាហារូបត្ថម្ភ និងការអប់រំ

ទីភ្នាក់ងារសុខុមាលភាពកុមារ បានជួយកុមារចំនួន១លាន៥សែននាក់នៅក្នុងប្រទេសកម្ពុជា ដើម្បីមានលទ្ធភាពទទួលបានទឹកស្អាត ការអប់រំប្រកបដោយបរិយាបន្ន អាហារូបត្ថម្ភកាន់តែល្អប្រសើរ និងសេវាថែទាំសុខភាព។

តាមរយៈកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធនានា អង្គការទស្សនៈពិភពលោកអន្តរជាតិ ប្រចាំនៅកម្ពុជា បានផ្តល់ផលជាវិជ្ជមានដល់ ប្រជាជនចំនួនជាង ៣,២លាននាក់ ដែលក្នុងនោះ មានកុមារចំនួនជាង ១លាន៥សែននាក់ នៅបណ្តាខេត្តចំនួន ២០ និងរាជធានីភ្នំពេញ។

បើតាមអង្គការ World Vision សមិទ្ធផលដែលទទួលបាន គឺមានកុមារចំនួនជិត៨ម៉ឺននាក់ទទួលបានអាហារពេលព្រឹកដែលមានជីវជាតិតាមរយៈកម្មវិធីស្បៀងអាហារនៅតាមសាលារៀន។ អង្គការបានចាត់ទុកកម្មវិធីស្បៀងអាហារនៅតាមសាលារៀនថាបានរួមចំណែកយ៉ាងសំខាន់ធ្វើឱ្យអត្រាអ្នកចូលរៀនកើនឡើង និងអត្រាអ្នកបោះបង់ការសិក្សាធ្លាក់ចុះ។ ក្រៅពីនេះ មានកុមារ និងក្មេងវ័យជំទង់ចំនួនជាង១ម៉ឺន ៣ពាន់នាក់ បានទទួលការបណ្តុះបណ្តាលលើជំនាញជីវិតទាក់ទងនឹងការការពារ និងមានសមាជិកសហគមន៍ចំនួនជិត៣ម៉ឺននាក់បានចូលរួមនៅក្នុងវគ្គផ្លាស់ប្តូរឥរិយាបថស្តីពីការការពារកុមារ។

លោក ជេនេស អ៊ីម៉ានូអ៊ែល ហ្គីនទីញ នាយកប្រចាំប្រទេសនៃអង្គការទស្សនៈពិភពលោកអន្តរជាតិប្រចាំនៅកម្ពុជា បានបង្ហាញការកោតសរសើរ និងអំពាវនាវឱ្យមានការសហការគ្នាកាន់តែខ្លាំងឡើងបន្ថែមទៀត ដោយថា កិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ដៃគូ និងអ្នកគាំទ្រនឹងបន្តធ្វើឱ្យមានផលវិជ្ជមានកាន់តែច្រើន ហើយយើងប្តេជ្ញាបន្តបេសកកម្មរបស់យើងជាមួយនឹងភាពស្វាហាប់ និងការប្តេជ្ញាចិត្តជាថ្មីបន្ថែមទៀត។

«យើងធ្វើជាកម្លាំងសម្រាប់ភាពវិជ្ជមាននៃការផ្លាស់ប្តូរ ធានាបាននូវអនាគតភ្លឺស្វាង និងបរិយាបន្នសម្រាប់កុមារ និងសហគមន៍ទាំងអស់នៅក្នុងប្រទេសកម្ពុជា។»។

លោក ជេនេស អ៊ីម៉ានូអ៊ែល ហ្គីនទីញ នាយកប្រចាំប្រទេសនៃអង្គការទស្សនៈពិភពលោកអន្តរជាតិប្រចាំនៅកម្ពុជា

បើតាមរបាយការណ៍ផលវិជ្ជមាន ប្រចាំឆ្នាំ២០២៣ របស់អង្គការទស្សនៈពិភពលោកអន្តរជាតិ ស្ដីពីសមិទ្ធផលសំខាន់ៗរួមមាន ទី១. កុមារចំនួន ៧ម៉ឺន៩ពាន់៥រយនាក់ ទទួលបានអាហារពេលព្រឹកដែលមានជីវជាតិតាមរយៈកម្មវិធីស្បៀងអាហារតាមសាលារៀន បង្កើនអត្រាចូលរៀន និងអត្រាបោះបង់ការសិក្សាធ្លាក់ចុះ ទី២. ប្រជាជនចំនួន ៧ម៉ឺន៨ពាន់៤រយនាក់ ទទួលបានទឹកស្អាតប្រើប្រាស់ ក្នុងនោះកន្លែងយកទឹកថ្មីចំនួន ៤៣កន្លែងត្រូវបានតម្លើងនៅតាមគ្រឹះស្ថានសុខាភិបាល ទី៣. កុមារ និងក្មេងវ័យជំទង់ចំនួន ១ម៉ឺន៣ពាន់១៧០នាក់ បានទទួលការបណ្តុះបណ្តាលលើជំនាញជីវិតទាក់ទងនឹការការពារ និងសមាជិកសហគមន៍ចំនួន ២ម៉ឺន៩ពាន់៥០២នាក់ បានចូលរួមក្នុងវគ្គផ្លាស់ប្តូឥរិយាបថស្តីពីការការពារកុមារ ទី៤. កសិករចំនួន ៤ពាន់៤០នាក់ មកពីសហគមន៍កសិកម្មវ័យឆ្លាតធន់នឹងអកាសធាតុ និងផ្តោតលើអាហារូបត្ថម្ភទទួលបានការពង្រឹងសមត្ថភាព។ ក្នុងនោះ សហគ្រាសធុនតូច/មធ្យមចំនួន១៨៧ ទទួលបានគាំទ្រក្នុងការទទួលបានប្រាក់កម្ចីក្នុងទំហំទឹកប្រាក់ប្រមាណជាង៥លានដុល្លារអាមេរិក និងទី៥. គ្រួសារចំនួន ២ពាន់១រយ៥០ ដែលរងផលប៉ះពាល់ដោយគ្រោះមហន្តរាយបានទទួលជំនួយតាមរយៈការឆ្លើយតបគ្រោះទឹកជំនន់របស់អង្គការទស្សនៈពិភពលោក៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍កន្លែងស្នាក់នៅសម្រាប់សិស្ស និងនិស្សិតពីអង្គការ ACE ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/07/2023

អង្គការ Advanced Centre for Empowerment (ACE) ប្រកាសផ្ដល់អាហារូបករណ៍កន្លែងស្នាក់សម្រាប់សិស្សថ្នាក់ទី១២ ឬនិស្សិតឆ្នាំទី១ និងចាប់ផ្ដើមឆ្នាំទី២ ។ អាហារូបករណ៍ផ្ដល់កន្លែង...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ DAAD MIDE ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/06/2024

កម្មវិធីអាហារូបករណ៍ DAAD ប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន៣ឆមាស នៅសាកលវិទ្យាល័យ Berlin នៃប្រទេសអាល្លឺម៉ង់។ ...

អាហារូបករណ៍​ពី​ធនាគារ​ពិភពលោក​ សម្រាប់​ការ​សិក្សា​ជំនាញ​បច្ចេកទេស ​នៅ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ភូមិភាគ​តេជោ​សែន​តា​កែវ ​ចំនួន​ ​២៥០​កន្លែង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/08/2026

​ក្រោម​គម្រោង​ជំនាញ​ដើម្បី​ការងារ​កាន់តែ​ប្រសើរ​ ​ដែល​ជា​កិច្ចសហការ​រួមគ្នា​រវាង​ក្រសួង​សេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​, ​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ព្រមទាំង​ ធនាគារ​ពិភពលោក​...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតចំនួន៥០០កន្លែងពីកម្មវិធីអាហារូបករណ៍ ANSO ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/02/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ ANSO ចំនួន៥០០កន្លែងសិក្សានៅសាកលវិទ្យាល្បីៗក្នុងប្រទេសចិនឆ្នាំសិក្សា២០២៤។...

អាហារូបករណ៍កម្រិតសញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស នៅ​ប្រទេស​វៀតណាម សម្រាប់សិស្ស​ជាប់បាក់ឌុប​ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/09/2025

សាលា Thai Nguyen College នៃប្រទេស​វៀតណាម នឹងផ្តល់អាហារូបករណ៍​កម្រិត​សញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស សិក្សា​រយៈពេល៤ឆ្នាំ ដល់​សិស្ស​កម្ពុជា​ចំនួន ៧២កន្លែង។

អាហារូបករណ៍ Leading Professionals in Asia Countries ថ្នាក់បណ្ឌិត ឆ្នាំសិក្សា២០២៦ នៅសាកលវិទ្យាល័យ Nagoya ប្រទេសជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/12/2025

កម្មវិធីអាហារូបករណ៍ Leading Professionals in Asia Countries កំពុង​ប្រកាសពីការផ្តល់អាហារូបករណ៍ដល់​មន្រ្តីរាជការ ឬបុគ្គល​ដែលស្ថិត​នៅ​ក្នុង​តំណែងជាថ្នាក់ដឹកនាំក្នុង​បណ្តា​ប្រទេស​ក្នុង​តំបន់អាស៊ីអាគ្នេយ៍...

អាហារូបករណ៍រដ្ឋាភិបាលចិន ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ ជំនាញវេជ្ជសាស្ត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/04/2026

ឱកាស​ទទួលបានអាហារូបករណ៍រដ្ឋាភិបាលចិន ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ ប្រភេទ CSC Type B ទៅសិក្សា​ជំនាញវេជ្ជសាស្ត្រ ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ឆ្នាំសិក្សា ២០២៦-២០២៧ នៅប្រទេសចិន

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ផ្តល់អាហារូបករណ៍ជាង១ពាន់កន្លែង ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/10/2025

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រកាស​ផ្តល់អាហារូបករណ៍ចំនួន ១ ១៦០កន្លែង លើ ១៦មុខជំនាញ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ព្រមទាំងផ្ដល់ប្រាក់ឧបត្ថម្ភប្រចាំខែ...

សហភាពអឺរ៉ុបប្រកាសផ្តល់អាហារូបករណ៍ពេញលេញ Erasmus Mundus ថ្នាក់អនុបណ្ឌិតគោលនយោបាយសាធារណៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/10/2026

សម្រាប់និស្សិត ឬមន្ត្រីរាជការកម្ពុជាដែលមានបំណងចង់បន្តការសិក្សាថ្នាក់ឧត្តមសិក្សានៅបណ្តាប្រទេសក្នុងទ្វីបអឺរ៉ុប កម្មវិធីអាហារូបករណ៍