ម៉ាឡេស៊ីនឹងដំណើរការប្លង់មេប្រព័ន្ធអប់រំឆ្នាំ២០២៦-២០៣៥ ដើម្បីឆ្ពោះទៅរកឧត្តមភាពវិស័យអប់រំ

ក្រសួងអប់រំម៉ាឡេស៊ីបានថ្លែងថា ប្លង់មេនៃការអប់រំម៉ាឡេស៊ី ឆ្នាំ២០២៦-២០៣៥ និងកម្មវិធីសិក្សារបស់សាលានៅឆ្នាំ២០២៧ កំពុងស្ថិតក្នុងដំណើរការបញ្ចប់, នេះបើយោងតាមសារព័ត៌មាន The Star ចេញផ្សាយនៅសប្តាហ៍នេះ។

បើតាមការប្រកាសរបស់ក្រសួងអប់រំម៉ាឡេស៊ី កិច្ចការទាំង២នេះ មានសារៈសំខាន់ខ្លាំងក្នុងការជំរុញប្រព័ន្ធអប់រំរបស់ប្រទេសឆ្ពោះទៅរកឧត្តមភាព។

ឆ្លើយតបទៅនឹងរបាយការណ៍ស្ដីពីការអប់រំរបស់ Ipsos Education Monitor 2025 ដែលចេញផ្សាយ កាលពីពេលថ្មីៗនេះ អំពីប្រព័ន្ធអប់រំម៉ាឡេស៊ី ក្រសួងអប់រំរបស់ប្រទេសនេះ បានប្រកាសថា ខ្លួនបានកត់សម្គាល់ពីទស្សនៈរបស់សាធារណជនចំពោះប្រព័ន្ធអប់រំរបស់ប្រទេស ហើយស្វាគមន៍ចំពោះអនុសាសន៍ទាំងអស់ ដើម្បីពង្រឹងគុណភាពអប់រំ។

ក្រសួងបានប្រកាសនៅក្នុងសេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី២១ ខែកញ្ញាថា ក្នុងចំណោមបញ្ហាសំខាន់ៗ ដែលត្រូវបានរំលេចនៅក្នុងរបាយកាណ៍ គឺការទទួលបានការអប់រំមិនស្មើភាព ការប្រើប្រាស់បច្ចេកវិទ្យា និងសេវាសុខភាពផ្លូវចិត្តប្រកបដោយសុវត្ថិភាព។

ថ្មីៗនេះក្រសួងអប់រំបានបញ្ចប់សេចក្ដីព្រាងច្បាប់ស្ដីពីការអប់រំ (វិសោធនកម្ម) ឆ្នាំ២០២៥ ដើម្បីជំរុញឱ្យការអប់រំកម្រិតមធ្យមសិក្សា អាចកាត់បន្ថយអត្រាបោះបង់ការសិក្សា និងលើកកម្ពស់លទ្ធភាពទទួលបានការអប់រំសម្រាប់សិស្សទាំងអស់គ្នា។

នេះគឺជាជំហានដ៏សំខាន់មួយ ដើម្បីឆ្ពោះទៅរកអនាគតដ៏ល្អប្រសើរសម្រាប់កុមារម៉ាឡេស៊ី ដោយបន្ថែមថា កំណែទម្រង់អប់រំ ដែលកំពុងបន្ត នឹងបន្តពង្រឹង តាមរយៈការអនុវត្តផែនការ ម៉ាឡេស៊ីលើកទី ១៣ (RMK13) ដែលផ្ដោតលើការអប់រំប្រកបដោយបរិយាបន្ន និងនិរន្តរភាព។

ចំណុចនេះរួមបញ្ចូលទាំងការបង្កើនលទ្ធភាពទទួលបានការអប់រំប្រកបដោយគុណភាពខ្ពស់ តាមរយៈការសាងសង់សាលារៀនថ្មី និងការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធអប់រំ។

RMK13 បាននិយាយថា ក្រសួងក៏ផ្ដោតលើការអប់រំមត្តេយ្យសិក្សា ភាសាបាហាសាម៉ាឡេស៊ី និងជំនាញភាសា​អង់គ្លេស ការពង្រឹងវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM) និងការអប់រំ និងបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ក៏ដូចជា អក្ខរកម្មឌីជីថល រួមទាំងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)។

ការប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយសុវត្ថិភាព និងសុខភាពផ្លូវចិត្ត គឺជាអាទិភាពសំខាន់បំផុតរបស់ក្រសួង។

គោលនយោបាយអប់រំឌីជីថលរបស់ប្រទេសម៉ាឡេស៊ី សង្កត់ធ្ងន់លើការប្រើប្រាស់បច្ចេកវិទ្យាទូលំទូលាយ ប្រកបដោយភាពច្នៃប្រឌិត ការបង្កើតថ្មី សុវត្ថិភាព ការទទួលខុសត្រូវ និងប្រកបដោយក្រមសីលធម៌ និងដើម្បីដោះស្រាយបញ្ហាសុខភាពផ្លូវចិត្ត ការរកឃើញដំបូងតាមរយៈ ការពិនិត្យសុខភាពផ្លូវចិត្ត និងកម្មវិធីអន្តរាគមន៍ ត្រូវបានអនុវត្តនៅគ្រប់ស្ថាប័នអប់រំទាំងអស់ទូទាំងប្រទេស។

ការត្រៀមខ្លួនរបស់ប្រព័ន្ធអប់រំម៉ាឡេស៊ី សម្រាប់បញ្ហាប្រឈមរបស់យុវជននាពេលអនាគត

– ទំនុកចិត្តសាធារណៈចំពោះការអប់រំ គឺខ្សោយនៅទូទាំងពិភពលោក ហើយម៉ាឡេស៊ីក៏ស្ថិតនៅក្នុងបញ្ហានេះដែរ។ សាធារណជនម៉ាឡេស៊ីតិចជាងពាក់កណ្ដាលវាយតម្លៃប្រព័ន្ធអប់រំ ក្នុងទស្សនៈវិជ្ជមាន។

– ប្រទេសម៉ាឡេស៊ីជាប់ចំណាត់ថ្នាក់ទី៩ ក្នុងចំណោមប្រទេស៣០ ដែលសាធារណៈជនពេញចិត្តចំពោះការអប់រំ ដោយមានការឆ្លើយសំណួរចំនួន ៤៤ភាគរយ លើកឡើងថា គុណភាពនៃការអប់រំរបស់ម៉ាឡេស៊ីគឺល្អ ហើយ ២៦ភាគរយ និយាយថា គុណភាពខ្សោយ, ខណៈនៅសល់ ២៩ភាគរយទៀត និយាយថា វាមិនល្អ ហើយក៏មិនខ្សោយ។

– ការទទួលបានឱកាសអប់រំមិនស្មើគ្នា ហេដ្ឋារចនាសម្ព័ន្ធមិនល្អ និងបច្ចេកវិទ្យានៅមានកម្រិត គឺជាឧបសគ្គដ៏ធំមួយ។ បញ្ហានេះ ត្រូវបានចោទជាសំណួរ នៅក្នុងសំណើររបស់ RMK13 ក្នុងគោលបំណងបន្ថយអាយុចូលរៀនថ្នាក់បឋមសិក្សានៅត្រឹមអាយុ ៦ឆ្នាំ។ អាទិភាពពិតប្រាកដ គឺការចូលប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធទំនើប និងបរិស្ថានឌីជីថលដែលមានសុវត្ថិភាពស្មើៗគ្នា។

– បច្ចេកវិទ្យាគឺជាអាវុធមុខពីរ, មានតែជនជាតិម៉ាឡេស៊ីម្នាក់ ក្នុងចំណោម ៤នាក់ប៉ុណ្ណោះ ដែលជឿថា បច្ចេកវិទ្យានឹងធ្វើឱ្យការអប់រំប្រសើរឡើង ដោយលើកឡើងនូវមន្ទិលសង្ស័យជាសកល។ ការគាំទ្រ ៧ ក្នុងចំណោម ១០នាក់ ដែលហាមប្រាមមិនឱ្យកុមារអាយុក្រោម ១៤ឆ្នាំប្រើប្រព័ន្ធផ្សព្វផ្សាយសង្គម ខណៈពេលដែលឪពុកម្ដាយនៅតែបន្តមិនអនុញ្ញាតឱ្យកុមារប្រើស្មាតហ្វូន ដោយពួកគាត់មើលឃើញថា នេះជាការជួយឱ្យកុមារមានសុវត្ថិភាព។

– ប្រជាជនម៉ាឡេស៊ីកាន់តែបើកចំហចំពោះ AI នៅក្នុងសាលារៀន ស្របតាមទីផ្សារ ដែលកំពុងរីកចម្រើន ខណៈដែលប្រទេសសេដ្ឋកិច្ចជឿនលឿននៅតែមានការប្រុងប្រយ័ត្នចំពោះកិច្ចការនេះ។ វិធានការរបស់រដ្ឋាភិបាលក្នុងការហាមប្រាមស្មាតហ្វូននៅក្នុងសាលារៀនសម្រាប់កុមារអាយុក្រោម ១៣ឆ្នាំ ត្រូវនឹងការចង់បានរបស់សាធារណៈជន។ ប៉ុន្តែឧបករណ៍គ្រាន់តែជាផ្នែកមួយនៃបញ្ហាប៉ុណ្ណោះ ហានិភ័យធំជាងនេះ គឺខ្លឹមសារនៃមាតិកា ដែលពួកគេមើល ហើយគណៈកម្មការទំនាក់ទំនង និងពហុព័ត៌មានម៉ាឡេស៊ី (MCMC) ត្រូវតែធ្វើបន្ថែមទៀត ដើម្បីការពារកុមារលើបណ្ដាញអ៊ីនធឺណិត។

– ប្រជាជនម៉ាឡេស៊ី មើលឃើញថា សុខភាពផ្លូវចិត្ត ជាបញ្ហាប្រឈមចម្បងមួយ ដែលមនុស្សជំនាន់ក្រោយកំពុងប្រឈមនឹងការគម្រាមកំហែង និងសម្ពាធឌីជីថល ហើយនៅកម្រិតខ្ពស់ជាងមធ្យមភាគសកល។

– កំណែទម្រង់ការអប់រំរបស់ម៉ាឡេស៊ីត្រូវផ្ដោតលើអាទិភាពចំនួន ៣ រួមមាន ៖ លទ្ធភាពទទួលបានការអប់រំស្មើគ្នា ការប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយសុវត្ថិភាព និងការគាំទ្រសុខភាពផ្លូវចិត្តកាន់តែខ្លាំង៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Columbia ប្រទេសកាណាដាឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Columbia ពីកម្មវិធីអាហារូបករណ៍ Schmidt Science Fellowships 2024 នៃប្រទេសកាណាដា ឆ្នាំសិក្សា២០២៤ ។ ជំនាញដែល...

ក្រសួងអប់រំជ្រើសរើសនិស្សិត​ចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់​គ្រប់គ្រង​អប់រំជំនាន់ទី១២

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/06/2023

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសជ្រើសរើសនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងអប់រំជំនាន់ទី១២ ឆ្នាំសិក្សា២០២៣-២០២៤ ។ ការប្រឡង...

ឱកាសកម្មវិធីអាហារូបករណ៍ Schwarzman Scholars 2025 ទៅសិក្សានៅប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/08/2024

ឱកាស​អាហារូបករណ៍សម្រាប់ថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់ ទៅ​សិក្សា​នៅ​ប្រទេស​ចិន ពី​កម្មវិធី Schwarzman Scholars Programme 2025។ អាហារូបករណ៍ ផ្ដល់ជូននូវថ្លៃសិក្សា ការស្នាក់នៅ និងប្រាក់ទំនុកបម្រុង...

អាហារូបករណ៍ ស សុខា ១០០កន្លែងនៅសាកលវិទ្យាល័យឯកទេសនៃកម្ពុជា ខេត្តបាត់ដំបង ឆ្នាំ២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/01/2023

ឱកាសទទួលបានអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា ខេត្តបាត់ដំបង ចំនួន១០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២២-២០២៣...

អាហារូបករណ៍សាច់ប្រាក់សិក្សានៅសហរដ្ឋអាមេរិកផ្នែកវេជ្ជសាស្ត្រពីសមាគមសុខាភិបាលខ្មែរនៅអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/10/2023

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ប្រចាំឆ្នាំពីសមាគមសុខាភិបាលខ្មែរនៅអាមេរិក (CHPAA)ទៅសិក្សាផ្នែកវេជ្ជសាស្ត្រនៅសហរដ្ឋអាមេរិក ។ បេក្ខជនជ័យលាភីអាហារូបករណ៍....

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យគៀងយ៉ាង​ប្រទេសវៀតណាម​​ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/04/2023

ភ្នំពេញ - សាកលវិទ្យាល័យគៀងយ៉ាង នៃប្រទេសវៀតណាម បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រដល់និស្សិតកម្ពុជាដែលកំពុងសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ចំនួន២០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/09/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២០កន្លែង នៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍សិក្សាក្រោមកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ពីការគាំទ្ររបស់ឯកឧត្ដមអភិសន្តិបណ្ឌិត...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់១៥កន្លែងនៅសាកលវិទ្យាល័យ Kasetsart University នៃប្រទេសថៃឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/05/2023

ស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសថៃឡង់ដ៍ បាន​ប្រកាស​ដល់សាធារណជន និងនិស្សិតកម្ពុជាថា សាកលវិទ្យាល័យ Kasetsart University...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Khalifa សហព័ន្ធអារ៉ាប់រួម ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/01/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Khalifa នៃសហព័ន្ធអារ៉ាប់រួម ឆ្នាំសិក្សា២០២៤ ​។ អាហា​រូបករណ៍​ផ្ដល់ជូនសម្រាប់និស្សិតអន្តរជាតិទូទាំងពិភពលោកដោយ...

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី